ពិធីចងមេត្រីភាពរបស់ជនជាតិ Co Tu នៅស្រុក Tay Giang ខេត្ត Quang Nam

(VOVWORLD) - ជនជាតិ Co Tu នៅស្រុក Tay Giang ខេត្ត Quang Nam នៅតែរក្សាបាន អត្តសញ្ញាណវប្បធម៌ដ៏មានតម្លៃជាច្រើនអំពីទំនៀមទម្លាប់ ពិធីបុណ្យ សម្លៀក បំពាក់ និងតន្រ្តី ដែលក្នុងនោះ មានពិធីចងមេត្រីភាពដ៏វិសេសវិសាលផងដែរ។
ពិធីចងមេត្រីភាពរបស់ជនជាតិ Co Tu នៅស្រុក Tay Giang ខេត្ត Quang Nam - ảnh 1ភូមិប្រពៃណីរបស់ជនជាតិ Co Tu (រូបថត៖ baoquangnam.vn)

ដូចទៅនឹងក្រុមជនជាតិនានា ដែលរស់នៅតំបន់ Tay Nguyen នោះ ជនរួមជាតិ Co Tu នៅតែរក្សាបានពិធីបុណ្យដ៏វិសេសវិសាលជាច្រើន ក្នុងសហគមន៍ ជាពិសេសគឺពិធីចងមេត្រីភាព។ ចំពោះក្រុមជនជាតិផ្សេងៗ អ្នកភូមិ បានចងមេត្រីភាពជាបងប្អូននឹងគ្នា គឺដើម្បីរួមរស់ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកឲ្យកាន់តែល្អប្រសើរជាងមុន។ កាចងមេត្រីភាព គឺសំដៅធ្វើឲ្យមនុស្សពីរនាក់ក្លាយទៅជាមិត្តស្និទ្ធស្នាលនឹងគ្នា ហើយធានាថាការចងមេត្រីភាពនេះ នឹងបន្តដល់ជំនាក់កូនចៅ។ លោក Ploong Plenh នៅឃុំ Lang ស្រុក Tay Giang ខេត្ត Quang Nam បានឲ្យដឹងថា៖ ពិធីចងមេត្រីភាពរបស់ជនជាតិ Co Tu នៅខេត្ត Quang Nam តែងតែបានប្រារព្ធធ្វើនៅក្នុងព្រៃ រវាងជនជាតិ Co Tu ជាមួយគ្នាតែប៉ុណ្ណោះ។ លោកបានឲ្យដឹងថា៖

“នៅក្នុងជីវភាពរស់នៅនឹងកើតមានការខ្វែងគំនិតគ្នារវាងភូមិមួយជាមួយភូមិមួយ ឬនៅវាលស្រែ ក្នុងទឹកដីភូមិមួយ ជាមួយទឹកដីភូមិមួយទៀត។ យូរ ៗ ទៅគឺការខ្វែងគំនិតនេះកាន់តែកើនឡើង។ អាស្រ័យហេតុនេះ ជនជាតិ Co Tu ជាច្រើនជំនាន់បានគិតថា មិនអាចទុកការខ្វែងគំនិតដូច្នេះទៀតឡើយ“។

មូលហេតុនៃពិធីចងមេត្រីភាពរបស់ជនជាតិ Co Tu គឺដោយសារការខ្វែងគំនិតក៏ត្រូវបានបង្ហាញនៅក្នុងជ្រុងផ្សេងៗក្នុងជីវភាពរស់នៅទៀតផង។

“ជនជាតិ Co Tu មានទំនៀមទំលាប់ទៅចាប់ប្រពន្ធ ពោលគឺប្រសិនបើ បរុសក្នុងភូមិខ្លាំងពូកែខាងបបាញ់សត្វ ដាក់អន្ទាក់សត្វព្រៃ និងធ្វើផ្ទះ ប៉ុន្តែគ្រួសារក្រីក្រ ហើយមានបំណង់ចង់រៀបការ តែមិនអាចទៅរួចទេដោយសារលក្ខខ័ណ្ឌកាលពីមុនគឺធ្ងន់ណាស់។ ពោលគឺប្រសិនបើចង់រៀបការគឺត្រូវមានសត្វប្របី ដើម្បីធ្វើជាគ្រឿងសំណែន។ ហេតុដូច្នេះហើយ បរុសក្នុងភូមិ ត្រូវទៅចាប់ប្រន្ធនៅភូមិជិតខាងវិញ។ ប្រសិនបើនារីរូបនេះមានម្ចាស់ចិត្តហើយ គឺពិតជានាំមកនូវការខ្វែងគំនិតគ្នាផងដែរ“។

ពិធីចងមេត្រីភាពរបស់ជនជាតិ Co Tu នៅស្រុក Tay Giang ខេត្ត Quang Nam - ảnh 2 ក្រោយពីពិធីបុណ្យ អ្នកភូមិទាំងពីរមានទំនាក់ទំនងនឹងគ្នា រួមគ្នាទៅព្រៃ

ដើម្បីដោះស្រាយការខ្វែងគំនិតក្នុងសហគមន៍នោះ ពិធីចងមេត្រីភាពរបស់ជនជាតិ Co Tu ត្រូវបានរៀបចំឡើង។ តាមរយៈពិធីនេះ អ្នកភូមិបានបង្ហាញនូវទំនាក់ទំនងជិតស្និទ្ធិ ជួយគ្នាទៅវិញទៅមក ដើម្បីកែលម្អរជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរឡើង។ ប៉ន្តែ ការចងមេត្រីភាពនេះ ត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត ហើយគ្មានភាគីណាចាប់បង្ខំភាគីណាឡើយ ជាពិសេសគឺត្រូវមានការចូលរួមរបស់ក្រុមប្រឹក្សាព្រឹទ្ធាចារ្យភូមិនៃភាគីទាំងពីផងដែរ។

“ក្រុមប្រឹក្សាព្រឹទ្ធាចារ្យភូមិត្រូវបានអ្នកភូមិជ្រើសតាំង ពោលគឺសមាជិកនីមួយៗត្រូវមានការទទួលខុសត្រូវ ហើយមានការរួមវិភាគីទាន់ដល់ភូមិ។ នៅពេលមានការខ្វែងគំនិតគ្នា ក្រុមប្រឹក្សាព្រឹទ្ធាចារ្យភូមិនៃភាគីទាំងពីរបាន ព្រមព្រៀងគ្នា ដើម្បីធ្វើយ៉ាងណា អោយមានភាពសុខដុមរមនារវាងភូមិទាំងពីរ“។

គ្រឿងសំណែនក្នុងពិធីចងមេត្រីភាពរួមាន ស្រា សត្វក្របី រួមជាមួយផលិតផល ពីព្រៃភ្នំ និងឧបករណ៍ប្រើប្រាស់ដ៏មានតម្លៃរបស់ប្រជាជន Co Tu ។ ទោះយ៉ាងណាក៏ដោយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជនរួមជាតិ Co Tu លែងប្រើប្រាស់សត្វក្របីសម្រាប់ពិធីបុណ្យទាននានាទៀតឡើយ  ហើយជំនួសដោយរូបគំនូរនិមិត្តរូបវិញ។

“ក្នុងពិធីចងមេត្រីភាព អ្នកភូមិនឹងបែងចែកជាភាគីខាងស្ត្រី និងភាគីខាងបរុស។ ភាគីបរុសនឹងត្រៀមរៀងចំសត្វក្របី សត្វគោ ពាង និងចំអិនអង្ករខ្សាយ។ ចំណែកភាគីស្ត្រីនឹងនាំមកនូវសត្វត្រី ចំអិនបាយ រៀបចំច្រៀង រាំ  ស្គរគងឃ្មោះ ហើយរៀបចំពិធីទទួលទានសត្វក្របី ចងមេត្រីភាពរវាងភូមិទាំងពីរ“។ នៅព្រឹកព្រលឹម នៃពិធីចងមេត្រីភាព គ្រូសែននឹងបែរមុខទៅទិសបូព៌ា ទទួលពន្លឺព្រះអាទិត្យ ដើម្បីបំភ្លឺដល់អ្នកភូមិ សំដៅលុបបំបាត់រាល់ការស្វែងគំនិតគ្នាដែលបានរក្សាទុកអស់រយៈពេលជាយូរមកហើយក្នុងចិត្តរបស់មនុស្សម្នាក់ៗ។ ក្រោយពីពេលគ្រូសែនបានបួងសួងរួចមក ភាគីទាំងពីរបានចាប់ផ្ដើមជជែកគ្នា ផ្លាស់ប្តូរយោបល់ និងពន្យល់គ្នាដើម្បីអោយមនុស្សគ្រប់គ្នាបានយល់ដឹងពីគ្នាទៅវិញទៅមក។ ជាធម្មតា នៅក្នុងឱកាសនេះ ជនជាតិ Co Tu នឹងប្រើប្រាស់បទចម្រៀង ដើម្បីបកស្រាយនូវអារម្មណ៍ និងមនោសញ្ចេតនារបស់ខ្លួន។

តាមរយៈបទចម្រៀង និងការជជែកគ្នានោះ ការខ្វែងគំនិតរវាងភាគីនានានឹងត្រូវបានដោះស្រាយ។ នៅពេលនេះ ភាគីទាំងពីរបានសន្យាគ្នាជាច្រើនសម្រាប់ប៉ុន្មានថ្ងៃខាងមុខ។ ក្រោយពីពិធីបុណ្យនេះ អ្នកភូមិទាំងពីរមានទំនាក់ទំនងនឹងគ្នា រួមគ្នាទៅព្រៃ នារី និងបុរសនៃភូមិទាំងពីរអាចស្រឡាញ់គ្នា និងរៀបការជាមួយគ្នាដោយសេរី។ អ្នកភូមិទាំងពីរលែងមានការខ្វែងគំនិតគ្នាទៀតយ៉ាងពិតប្រាកដផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ