ពីធីច្រៀងចម្រៀង Then ដ៏វិសេសវិសាលរបស់ជនជាតិ Nung

(VOVworld)-ច្រៀងចម្រៀង Then ជាប្រភេទតន្ត្រីសាសនាយូរអង្វែងរបស់ជន
ជាតិ Nung។​ពិធីច្រៀងចម្រៀងThen មិនត្រឹមតែសម្តែងនូវជីវភាពរស់នៅខាង
ព្រលឹងដ៏សម្បូរបែបប៉ុណ្ណោះទេ ថែមទាំងជា ជីវភាពខាងវប្បធម៌សិល្បៈ
វិសេសវិសាលទៀតផង។

ពីធីច្រៀងចម្រៀង Then ដ៏វិសេសវិសាលរបស់ជនជាតិ Nung - ảnh 1
ច្រៀងចម្រៀង Then ដ៏វិសេសវិសាលរបស់ជនជាតិ Nung


        តាមទំនៀមទម្លាប់តាំងពីយូរណាស់មកហើយ នៅក្នុងជីវភាពរស់នៅបាន
ជួបប្រទះ បាតុភូតចម្លែកៗ ដែលជនជាតិ Nung តែងតែរៀបចំពិធីសែនព្រេន
បួងសួងសុំឲ្យគ្រួសារជួបតែ សេចក្តីសុខសាន្តត្រាន។​ដើម្បីអនុវត្តពិធីសែននេះ
ជនជាតិ Nung បានអញ្ជើញលោកយាយ Then ដើម្បីស្តាប់លោកយាយច្រៀង។
​តាមទស្សនទានរបស់ជនជាតិ Nung គឺ យាយ Then ដូចជាទេវតាដេញចាបី
ច្រៀងចម្រៀង Then លាន់លឺពេញមេឃ។​ដោយសម្លេងពិរោះរបស់ខ្លួន យាយ
 Then បាននាំបំណងប្រាថ្នារបស់អ្នកភូមិ ទៅជូនទេវតា ដើម្បីប្រែបំណងប្រាថ្នា
 នោះឲ្យក្លាយទៅជាការពិត។​ឆ្លងតាមពេលវេលា  ពិធីច្រៀងចម្រៀង Then បាន
ជ្រាបចូល ជីវភាពរស់នៅវប្បធម៌សហគមន៍របស់ជនជាតិ Nung ផងដែរ។

        ជាធម្មតាពិធីសែនព្រេនបានប្រព្រឹត្តទៅក្នុងរយៈពេល២យប់២ថ្ងៃ ដោយ
មានកម្មវិធី ជាច្រើន ដូចជា ពិធីសែនព្រេនដូនតា ពិធីសម្អាតផ្លូវជូនទេវតា ។
ក្នុងពិធីនេះ ច្រៀងចម្រៀង Then ជាការសម្តែងវីរកថាមួយមានលក្ខណៈសាស
នាដែលបានដំណាលពីដំណើរទៅកាន់ ឋានសួគ៌ ដើម្បីសូមព្រះដោះស្រាយនូវ
បញ្ហាមួយចំនួនជូនអ្នកបន់ស្រន់។ លោក​Hoang Van Pao អ្នកស្រាវជ្រាវវប្បធម៌
ប្រជាប្រិយខេត្ត Lang Son បានឲ្យដឹងថា៖

        “នៅពេលច្រៀងចម្រៀង Then ត្រូវមានចាបី Tính នឹងផ្លិតមួយ។​ដើម
ឡើយវាភ្ជាប់នឹង កត្តាព្រលឹង ពោលគឺសែនព្រេនសូមការជួយឲ្យសះស្បើយ
ជំងឺ។​ប៉ុន្តែក្រោយមក ដល់ឆ្នាំ ១៩៥៦ ចម្រៀង Then មិនត្រឹមតែបម្រើសកម្ម
ភាពព្រលឹងប៉ុណ្ណោះទេ ថែមទាំងបានអភិវឌ្ឍន៍ ទៅជាប្រភេទវប្បធម៌សហគម
ន៍។​បច្ចុប្បន្នមានចម្រៀង Then បុរាណនិងចម្រៀង Then ទំនើប។ ច្រៀង Then
 គឺអាស្រ័យលើលក្ខការណ៍រួម គឺក្នុងពិធីណាគេនឹងមានការច្នៃប្រឌិត ឲ្យស្រប
ទៅនឹងពិធីនោះ”។

        ឆ្លងតាមរយៈដំណាក់កាលបង្កើតនិងអភិវឌ្ឍន៍ ចម្រៀង Then បានក្លាយ
ទៅជាប្រភេទ សិល្បៈសម្តែងប្រជាប្រិយដំណាលរឿងសាសនាតាមរយៈតន្ត្រី។
​សិល្បៈច្រៀងចម្រៀង Then ជាការប្រគុំពីសិល្បៈច្រើនប្រភេទនិងទំនៀមទម្លាប់
ដូចជាច្រៀង រាំរបាំនិងដេញចាបីជាដើម។ នៅផ្នែកសាសនាវិញ ជនរួមជាតិ
Nung ជឿថា ពិធីច្រៀងចម្រៀង Then មានលទ្ធភាពព្យាល ជំងឺ​ នាំមកនូវភាព
សុខសាន្តត្រាននិងសុទិដ្ឋិនិយមក្នុងជីវភាពរស់នៅ។ រីឯផ្នែកសិល្បៈវិញ ច្រៀង
ចម្រៀង Then បានផ្សាភ្ជាប់ជាមួយរូបភាពចាបី Tính ហើយបានក្លាយទៅជា
អត្តសញ្ញា ណវប្បធម៌របស់សហគមន៍ជនជាតិទាំងមូល។

        រឿងដំណាលតាមរយៈច្រៀងចម្រៀង Then ជាបទចម្រៀងអមតរបស់ជន
រួមជាតិជា ជនជាតិភាគតិច ដែលបានឆ្លុះបណ្ជាំងនូវជីវភាពរស់នៅទាំងខាង
សម្ភារៈនិងខាងស្មារតី ពី ប្រវត្តិសាស្ត្រទៅដល់ទម្លាប់រស់នៅប្រចាំថ្ងៃ។ នា
បច្ចុប្បន្ន សិល្បៈច្រៀងចម្រៀង Then បាន រីកសាយភាយទូទាំងសហគមន៍
និងក្លាយទៅជាទ្រពសម្បត្តវប្បធម៌ក្នុងឃ្លាំងវប្បធម៌សិល្បៈ នៃបណ្តាជនជាតិ
វៀតណាម ។ តំបន់នីមួយៗមានប្រភេទចម្រៀង Then ខុសពីគ្នា ប៉ុន្តែមាន
ចម្រៀង Then គឺទាក់ទាញអារម្មណ៍អ្នកស្តាប់ណាស់។

        តាមរយៈភូមិស្រុកនីមួយៗរបស់ជនជាតិ Nungនៅខេត្ត Lang Son តែងតែ
ប្រទះឃើញ នូវសម្លេងច្រៀងចម្រៀង Then ប្រពៃណី។​រួមជាមួយភាពស្រស់
ស្អាតរបស់ព្រៃភ្នំវៀតណាម នោះ សម្លេងចាបី Tính ចម្រៀង Then  របស់ជន
ជាតិ Nung ដូចជាប្រគុំជាមួយសម្លេងខ្យល់ បក់ និងសម្លេងស្លឹកឈើព្រៃធ្លាក់ឭ
ស្រោកស្រាក។​ ចង្វាក់ច្រៀងចម្រៀង Then កាន់តែបង្កើត ឡើងភាពស្ងប់ស្ងាត់
និងលក្ខណៈវប្បធម៌វិសេសវិសាលរបស់ជនរួមជាតិនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ