ពិធីបុណ្យ Ada របស់ជនជាតិ Pa ko
TO TUAN -  
(VOVWORLD) -ពិធីបុណ្យ Ada របស់ជនជាតិ Pa ko ជាពិធីធំនិងសំខាន់បំផុតក្នុងឆ្នាំរបស់ជន ជាតិ Pa ko។ ពិធីបុណ្យនេះបានរៀបចំចាប់ពីថ្ងៃ៦ខែអស្សុជ ព្រោះថា តាមទស្ស នៈទានរបស់ជនជាតិ Pa ko ថ្ងៃនោះជាថ្ងៃល្អនិងសំណាងបំផុតក្នុងឆ្នាំ។ ពិធីបុណ្យ Ada រួមទាំងពិធីសែនផងនិងពិធីបុណ្យផង ដែលមានអត្ថ ន័យសម្តែងអរព្រះគុណទេវតា និងសូមទេវតាប្រទានពរទទួលបានរដូវអំពោយផល។ ពិធីបុណ្យ Ada គឺសម្តែង នូវជំនឿសាសនាប្រជា ប្រិយនិងលក្ខណៈវប្បធម៌ដ៏ស្អាតប្រពៃរបស់ជនជាតិ Pako។
ជនជាតិ Pa ko ជាមួយនឹងពិធីបុណ្យរបស់ខ្លួន (រូបថតៈ khamphadisan) |
ដល់ចុងឆ្នាំម្តងៗ ខណៈដែលស្រូវទុំ អាកាសធាតុចាប់ផ្តើមឈានចូលរដូវ កាលត្រជាក់ ក៏ជាពេលវេលាដែលភូមិទាំងអស់របស់ជនជាតិ Pa ko ចាប់ផ្តើម ត្រៀមរៀបចំឲ្យពិធីបុណ្យ Ada ដើម្បីអរព្រះគុណដល់ទេវតាដែលអំណោទាន រដូវ អំណោយផល។ ផ្ទះនានាក្នុងភូមិ ទាំងនាំគ្នារៀបចំម្ហូបអាហារឆ្ងាញ់បំផុត ហើយ មនុស្សគ្រប់រូបក៏បានតុបតែងខ្លួននិងបំពាក់សំលៀកបំពាក់ឆើតឆាយស្អាតសម្រប់ទទួលភ្ញៀវ។ ជន ជាតិ Pa ko តែងតែយកចិត្តទុកដាក់ខ្លាំងលើពិធីសែនរដូវថ្មី ដោយ សារគេជឿលើទេវតា ជាពិសេសគឺទេវតាស្រូវ ដែលប្រទានពរឲ្យអ្នកភូមិនូវជីវភាព សុខសាន្តត្រាន។ ពិធី Ada ក៏ត្រូវបានគេចាត់ទុកថាជាពិធីអំណរស្រូវថ្មី និងជាឱ កាសសម្រាប់ជួបជុំគ្រួសារ ជាពិសេស គឺសម្តែងនូវទំនៀមទម្លាប់ប្រពៃណីរបស់ ជនជាតិ Pa ko ផងដែរ។ លោក Ho Van Do ជនជាតិ Pa ko មួយនាក់បានឲ្យដឹង ថា៖
“ទោះជាអ្នកណាក៏ដោយពេលដែលឃ្លាតទៅធ្វើការរកស៊ីនៅឆ្ងាយ ប៉ុន្តែដល់ឱ កាសពិធីបុណ្យ Ada មកដល់គឺត្រូវត្រឡប់មកវិញ។ ជនរួមជាតិ Pa ko តែងជួបជុំ គ្នា អង្គុយផឹកស្រា សំណេះសំណាលជាមួយគ្នានូវដំណើរធ្វើការរកស៊ីរបស់ខ្លួន ក្នុងឆ្នាំកន្លងទៅ”។
មុននឹងរៀបចំពិធីបុណ្យ ព្រឹទ្ធចារ្យភូមិ បានជូបគ្នា ពិភាក្សាការអនុ វត្តពិធី បុណ្យយ៉ាងដូចម្ត៉េច ពីការទទួលភ្ញៀវ ទៅដល់ការត្រៀមគ្រឿងដង្វាយឲ្យត្រឹមត្រូវ តាមជំនឿប្រពៃណីសាសនា ។ ការងារសំខាន់មួយទៀតគឺជ្រើសរើសអ្នកមាន កិត្យានុភាពដឹកនាំពិធីបុណ្យ។ ខណៈដែលការងារទាំងអស់ត្រូវបានរៀបចំបណ្តើរ ៗ នោះ ព្រឹទ្ធចារ្យភូមិនឹងបែង ចែកការងាររៀបចំពិធីបុណ្យសម្រាប់ត្រកូលនិមួយៗ ក្នុងភូមិ។ ជាធម្មតា បុរសក្នុងផ្ទះនឹងទទួលការរៀបចំសត្វសម្រាប់សែន ហើយនារី ទៅស្វែងរកឬស្ស៊ី ឬបេះប្រភេទស្លឹកព្រៃមួយចំនួន ដើម្បីធ្វើមុខម្ហូបប្រពៃណី។ លោក ស្រី Viet Thi Nhi ជនជាតិPa ko នៅស្រុក A Luoi ខេត្ត Thua Thien Hue បានឲ្យ ដឹងថា៖
“ពិធីបុណ្យ Ada ជាពិធីបុណ្យសំខាន់របស់ជនជាតិយើងខ្ញុំ។ ក្នុងពិធីបុណ្យ នេះ ត្រូវមានផលិតផលពិសេសដើម្បីប្រគេនទេវតា ដូចជា បាយក្តាំង មាន់ដុត បំពង់ឬស្ស៊ី សាច់ជ្រូក បក្សី ឬត្រី។ ពិធីបុណ្យគ្រាន់ តែប្រព្រឹត្តទៅក្នុងរយៈពេល២ ឬបីថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែ ត្រូវត្រៀមរៀបចំមុននោះមួយសប្តាហ៍ដែរ”។
ពីស្លឹកឈើព្រៃ នារីជនជាតិPa ko បានច្នែប្រឌិតឲ្យក្លាយទៅជាម្ហូបប្រពៃណី របស់ជនជាតិខ្លួន ដូចជា៖ Peng, clưm, cloar និងនុំ A quat។ តាមទស្សៈទានរបស់ជនជាតិ Pa ko ពេលវេលាសម្រាប់សែនអំណរបាយថ្មី សែនទេវតាគឺនៅ ពេលព្រឹក ព្រោះថា នោះជាពេលវេលាល្អបំផុតក្នុងថ្ងៃ។ ក្នុងភូមិ គ្រួសារណាក៏ត្រូវ ត្រៀមរៀបចំគ្រឿងដង្វាយដើម្បីអរព្រះគុណដល់ទេវតា ដូចជា ទេវតាភ្នំ ទេវតា ស្រូវ ទេវតាពោតនិងសណ្តែក។ ក្នុងពិធីសែនទេវតា ក្រៅពីអាហារសម្រាប់សែន ទេវតានោះ គ្រួសារនីមួយៗក៏បានត្រៀមរៀបចំចំណីអាហារសម្រាប់ភ្ញៀវ សាច់ញាត្តនិងអ្នកភូមិផ្សេងដែលបានអញ្ជើញមកទស្សនាបុណ្យ។ ម្ហូបអាហារប្រពៃណី ពិសេសនឹងបានម្ចាស់ផ្ទះយកមកអញ្ជើញភ្ញៀវ។ តាមប្រពៃណីរបស់ជនជាតិ Pa ko គ្រួសារទាំងអស់តែងតែយកចិត្តទុកដាក់អនុវត្តទំនៀមទម្លាប់នេះក្នុងគោលបំ ណងធ្វើឲ្យទេវតាពេញចិត្ត គឺពិធីបុណ្យទើបទទួលបានជោគជ័យ។
បន្ទាប់ពីផ្នែកពិធីសែន ផ្នែកពិធីបុណ្យក៏បង្កើតឡើងភាពសប្បាយរីករាយ តាមរយៈការសម្តែងសិល្បៈ ច្រៀងចម្រៀងប្រជាប្រិយ។ ក្បាច់របាំប្រគុំជាមួយឧប ករណ៍តន្ត្រីដូចជាគង ឃ្មោះបានទាក់ទាញការចូលរួមរបស់អ្នកក្នុងភូមិនិងអ្នកភូមិ ជិតខាងមកទស្សនាយ៉ាងច្រើនកុះករ។
ទោះបីជាបច្ចុប្បន្ននេះជីវភាពរស់នៅមានការផ្លាស់ប្តូរច្រើនក៏ដោយ ប៉ុន្តែ ទំនៀមទម្លាប់ក្នុងពិធីបុណ្យ Ada នៅតែបានរក្សាដែលទាក់ទាញភ្ញៀវទេសចរមក ទស្សនានិងស្វែងយល់អំពីជនជាតិ Pa ko។ ប្រការរនេះ រួចចំណែកធ្វើឲ្យសម្បូរ បែបនូវតម្លៃវប្បធម៌ប្រពៃណីក្នុងសហគមន៍បណ្តាជនជាតិវៀតណាម៕
TO TUAN