ពិធីបុណ្យ Then Kin Pang - លក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិ Thai

(VOVWORLD) - ពិធីបុណ្យ Then Kin Pang (អរព្រះគុណដល់ព្រះអម្ចាស់) គឺជាលក្ខណៈវប្បធម៌ពិសេសមួយរបស់ជនជាតិ Thai ស។ ពិធីបុណ្យនេះមានសកម្មភាពដ៏សម្បូរបែប ត្រូវបានថែរក្សាពីជំនាន់មួយទៅជំនាន់មួយ ហើយកាន់តែរីកសាយភាយដល់សហគមន៍ ទាក់ទាញភ្ញៀវទេសចរទាំងជិតឆ្ងាយយ៉ាងច្រើនកុះករ។

ពិធីបុណ្យ Then Kin Pang - លក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិ Thai - ảnh 1ល្បែងរុញអង្រែក្នុងពិធីបុណ្យ Then Kin Pang។ (រូបថត៖ VOV)

ឆ្នាំនេះ ពិធីបុណ្យ Then Kin Pang នៅឃុំ Khong Lao ស្រុក Phong Tho ខេត្ត Lai Chau បានប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៨ ខែមេសា ដល់ថ្ងៃទី ១០ ខែមេសា (ពោលគឺចាប់ពីថ្ងៃទី ៨-១០ ខែទី៣ តាមច័ន្ទគតិ)។ ពិធីបុណ្យមានពីរផ្នែក គឺផ្នែកពិធីការដែលរួមមានពិធីបូជា អុជធូបនៅឯផ្ទះ then។ ផ្នែកពិធីបុណ្យ ប្រព្រឹត្តទៅយ៉ាងសប្បាយអ៊ូអរជាមួយនឹងសកម្មភាពជាច្រើនដូចជា៖ ការប្រឡងអក្សរសិល្យ៍និងការសម្តែងសំលៀកបំពាក់ជនជាតិ Thai; ការប្រកួតកីឡាជនជាតិ (រុញអង្រែ ទាញដៃ បាញ់ធ្នូ); ការសម្ដែងរបាំ xoe បុរាណ; ការប្រកួតធ្វើម្ហូបអាហារពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ Thai ជាដើម។ ជាពិសេស ពិធីបុណ្យ Then Kin Pang ឆ្នាំនេះ បានរៀបចំបន្ថែមនូវពិធីបុណ្យ “Ap Ho Chieng” (ពិធីបុណ្យកក់សក់) និងពិធីបុណ្យរបាំ xoe Thai ទៀតផង។ នេះគឺជាចំណុចថ្មីនៃពិធីបុណ្យ Then Kin Pang ឆ្នាំនេះ។ 

ថ្ងៃទី១០ ខែទី៣ តាមច័ន្ទគតិ ជាថ្ងៃស្នូលនៃពិធីបុណ្យ Then Kin Pang ជាមួយនឹងពិធីការដ៏សំខាន់នោះគឺពិធីសែននៅផ្ទះ Then។ នៅទីនេះ លោកស្រី Then នឹងធ្វើពិធីបូជាសុំឲ្យអ្នកភូមិទាំងអស់ជួបតែសេចក្ដីសុខ មានសុខភាពមាំមួន រកស៊ីមានបានហើយបួងសួងសុំឲ្យអាកាសធាតុ រដូវអំណោយផល សុំឲ្យមានសំណាងល្អ ក្ដីសុខសាន្ត និងសុភមង្គលដល់ក្រុមគ្រួសារ។ កញ្ញា Vang Thi Thao  នៅភូមិ Cang ឃុំ Khong Lao បានសម្តែងចំណាប់អារម្មណ៍ថា៖

“ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមក្នុងពិធីបុណ្យកក់សក់នេះ។ ព្រោះជារៀងរាល់ឆ្នាំនៅថ្ងៃចូលឆ្នាំថ្មី ខ្ញុំក៏កក់សក់ដែរ ប៉ុន្តែកក់នៅផ្ទះតែម្នាក់ឯងប៉ុណ្ណោះ។ ពេលចូលរួមក្នុងពិធីបុណ្យនេះ ខ្ញុំអាចកក់សក់ជាមួយបងប្អូនជាច្រើន។ ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមក្នុងពិធីបុណ្យនេះជាមួយនឹងមនុស្សយ៉ាងច្រើនកុះករ ដើម្បីផ្សព្វផ្សាយពិធីបុណ្យ Then Kin Pang”។

ពិធីបុណ្យ Then Kin Pang - លក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិ Thai - ảnh 2បងប្អូននារីចូលរួមពិធីបុណ្យកក់សក់។

ក្នុងពិធីបុណ្យនេះ នៅតាមភូមិឃុំរបស់ជនជាតិ Thai, Mong, Dao នៅស្រុក Phong Tho តែងតែមានភាពអ៊ូអរដោយស្នូសម្លេងស្គរ គងឃ្មោះដែលលាន់លឺរន្ទឺពាសពេញព្រៃភ្នំ។ នៅតាមដងផ្លូវចុះពីលើភ្នំ បងប្អូនបណ្ដាជនជាតិស្លៀកពាក់សម្លៀកបំពាក់ចរបាប់ចម្រុះពណ៌ ឆ្ពោះទៅកាន់កន្លែងប្រារព្ធពិធីបុណ្យ Then Kin Pang នៅឃុំ Khong Lao ហើយអ្នកណាក៏សោមនស្សរីករាយយ៉ាងក្រៃលែង... ពេលមកចូលរួមពិធីបុណ្យ យើងត្រូវបានទស្សនា ចូលរួមក្នុងសកម្ម ភាពនានាដូចជា ពិធីកក់សក់ ពិធីបុណ្យជះទឹក ពិធីបុណ្យរបាំ xoe ជាដើម។ ភ្ញៀវទេសចរម្នាក់ៗមិនអាចជៀសផុតពីការរំភើបចិត្តដោយសម្រស់វប្បធម៌ដ៏វិសេសវិសាល និងទឹកចិត្តរួសរាយរាក់ទាក់របស់បងប្អូនជនជាតិ Thai។ លោក Tran Thanh Son ភ្ញៀវទេសចរមកពីខេត្ត Thai Binh មានអារម្មណ៍ថា៖

“ខ្ញុំរីករាយណាស់ដែលបានចូលរួមពិធីបុណ្យនេះ។ នៅពេលដែលខ្ញុំចូលរួម ខ្ញុំក៏បានស្វែងយល់បន្ថែមអំពីលក្ខណៈវប្បធម៌ពិសេសជាច្រើនរបស់ជនជាតិThai ស ក៏ដូចជាស្វែងយល់បន្ថែមអំពីម្ហូបអាហារដ៏ពិសេសប្រចាំស្រុក Phong Tho នេះផងដែរ។ ទឹកដី Phong Tho នេះពិតជាមានសក្តានុពលជាច្រើន ដែលយើងគួរតែទៅទស្សនា”។

ក្នុងឱកាសនេះ សិប្បករមានឱកាសច្រើនថែមទៀតដើម្បីរជួបប្រាស្រ័យគ្នា រួមចំណែកថែរក្សា ផ្សព្វផ្សាយលក្ខណៈវប្បធម៌ប្រពៃណីរបស់ប្រជាជន Thai។ ពិធីបុណ្យ Then Kin Pang បានបំផុសហើយលើកតម្កើងវប្បធម៌របស់ជនជាតិ Thai ស។ លោក Vuong The Man ប្រធាគណៈកម្មាធិការប្រជាជនស្រុក Phong Tho ឲ្យដឹងថា៖

“យើងនឹងប្រមូលផ្ដុំប្រភពធនធាន បំផុសសក្តានុពល ក៏ដូចជាប្រៀបខ្លាំងអំពីអត្តសញ្ញាណវប្បធម៌ ដើម្បីថែរក្សា ពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិ។ ស្រុក Phong Tho ជាតំបន់ដែលមានវប្បធម៌សម្បូបែប ដូច្នេះយើងនឹងពិនិត្យមើលឡើងវិញនូវបណ្ដាសិប្បករ ជាអ្នកដែលបានថែរក្សា ពង្រីក និងរក្សាទុកតម្លៃវប្បធម៌ដ៏ល្អប្រសើររបស់បងប្អូនជនរួមជាតិ។ ហើយយើងនឹងមានយន្តការអនុគ្រោះ និងគោលនយោបាយ ដើម្បីជួយឲ្យបណ្ដាសិប្បករអាចពង្រីកបាននូវសក្តានុពលរបស់យុវជនជំនាន់ក្រោយ”។

ពិធីបុណ្យ Then Kin Pang នៅស្រុក Phong Tho ខេត្ត Lai Chau គឺជាទីលានលេងដ៏មានអត្ថប្រយោជន៍សម្រាប់បងប្អូនបណ្ដាជនជាតិ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី។ ខេត្ត Lai Chau កំពុងកសាងពិធីបុណ្យ Then Kin Pang ឲ្យក្លាយជាព្រឹត្តិការណ៍វប្បធម៌គំរូ និងពិសេសប្រចាំមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ