ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីដ៏វិសេសវិសាលរបស់ក្រុមជនជាតិភាគតិច La Hu
(VOVWORLD) - ក្រុមជនជាតិនីមួយៗនៅប្រទេសវៀត ណាម តែងតែមានសម្រស់វប្បធម៌ដ៏ស្រស់ស្អាត មានទំនៀមទម្លាប់ដោយឡែក និងរបៀបអំណរបុណ្យចូលឆ្នាំថ្មីរបស់ខ្លួនក៏មានលក្ខណៈផ្សេងៗគ្នាផងដែរ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ La Hu នៅស្រុក Muong Te ខេត្ត Lai Chau ប្រកបដោយអត្តសញ្ញាណពិសេសរបស់ជនជាតិ ភាគតិចមួយក្រុម ដែលរស់នៅតាមបណ្តោយព្រំដែន ភាគ ពាយព្យ។
ស្ត្រីជនជាតិ La Hu ជាមួយនឹងសម្លៀកបំពាក់ប្រពៃណី (រូបថតៈ nhandan) |
តាំងពីយូរណាស់មកហើយ ប្រជាជន ជនជាតិ La Hu តែងតែសាងសង់ផ្ទះរាយប៉ាយ ពាសពេញតាមព្រៃ តាមវាលស្រែនិងនៅលើភ្នំខ្ពស់ៗ។ ផ្ទះត្រូវបានប្រក់ដោយស្លឹកពណ៌បៃតង រហូតដល់ពេលដែលស្លឹកប្រែទៅជាពណ៌លឿងវិញ គឺគេបានប្តូរទៅសាងសង់ផ្ទះថ្មីមួយទៀត។ ហេតុដូច្នេះ ជនជាតិ La Hu មានឈ្មោះ ថា “Xa La Vang - មានន័យថា ផ្ទះគឺត្រូវថ្មីជានិច្ច។ បច្ចុប្បន្ននេះ ដោយមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ រដ្ឋអំណាចតំបន់គ្រប់លំដាប់ថ្នាក់ បានជា ប្រជាជន ជនជាតិ La Hu បានប្រមូលផ្តុំរស់ នៅជុំគ្នាតាមភូមិ នៅផ្ទះឈើ ដែលមានដំបូលប្រក់បន្ទះដែកស័ង្កសី។
លោក Phan Phu Lo ជនចាស់ជរាមួយរូបនៅភូមិ Tan Bien ឃុំ Pa U ស្រុក Muong Te ខេត្ត Lai Chau បានអោយដឹងថា៖ ប្រជាជនជនជាតិ La Hu មានប្រតិទិនដោយ ឡែកមួយ ហើយមានរាសីចក្រនៃសត្វតំណាងចំនួន ១៣។ ជនជាតិនេះ គេបានរៀប ចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្លួន នៅពាក់កណ្តាលខែ១២ តាមច័ន្ទគតិ។ អាស្រ័យលើជីវភាពគ្រួសារនីមួយៗ អ្នកភូមិនឹងជ្រើសរើសថ្ងៃដ៏ល្អមួយដើម្បីអំណរឆ្នាំថ្មី ដោយត្រូវចៀសវាងថ្ងៃ រាសីចក្រ ស្វា ខ្លា ឆ្កែ ពស់និងថ្ងៃឪពុកម្តាយស្លាប់។
លោក Phan Phu Lo បានសំណេះសំណាលថា៖ “បុណ្យចូលឆ្នាំថ្មីតាមប្រពៃណីរបស់ជន ជាតិ La Hu ត្រូវបានធ្វើតាមទំនៀមទម្លាប់ពីសម័យបុរាណ។ ដល់បុណ្យតេត អ្នកភូមិគេនឹងរីករាយជាមួយមួយសកម្មភាពអំណរឆ្នាំថ្មីពេញមួយខែ មានន័យថា សប្តាហ៍នេះរីករាយជាមួយពិធីបុណ្យនៅភូមិនេះ សប្តាហ៍បន្ទាប់គេនឹងរីករាយជាមួយពិធីបុណ្យនៅភូមិមួយផ្សេងទៀត ដោយសន្មត់ថា ជាឱកាសសម្រាប់ជូនពរគ្នាទៅវិញទៅ មក។ ពោលគឺ ពេលចេញទៅភូមិជំវិញត្រូវនាំយកអំណោយជូនគេនិងហើយពេលត្រឡប់មកវិញក៏បានអំណោយដែលអ្នកភូមិគេជូនវិញដែរ។ សកម្មភាពរបស់អ្នកភូមិ បានរួមចំណែករឹងបន្តឹងសាមគ្គីភាពរបស់ប្រជាជន ហើយជួយអ្នកភូមិទទួលបុណ្យចូលឆ្នាំថ្មីរបស់ខ្លួនក្នុងបរិយាកាសកក់ក្តៅបំផុត”។
ក៏ដូចទៅនឹងជនជាតិ Kinh ដែរ ក្នុងឱកាសបុណ្យចូលឆ្នំថ្មីប្រពៃណីរបស់ខ្លួន គ្រួសារនីមួយៗនៃជនជាតិ La Hu ក៏បានវេចនំអន្សមផងដែរ។ យោងតាមទស្សនទានរបស់អ្នកភូមិ ការចែកនំអន្សមអោយក្មេងៗ កាន់ទៅអំណរឆ្នាំថ្មី ដែលចង់បង្ហាញពីភាពសម្បូរធូរធាររបស់អ្នកភូមិ។ កូនចៅដែលកាន់នុំអន្សំទៅចូលរួមបុណ្យចូលឆ្នំាថ្មី ដោយគោលបំណង បន់ស្រន់សុំអោយទេវតា ប្រទានពរជ័យអោយក្រុមគ្រួសារជួបតែសេចក្តីសុខ សម្បូរធូរធាពេញមួយឆ្នាំ។
អ្នកភូមិសម្តែងសិល្បៈក្នុងពិធីបុណ្យប្រពៃណី
|
មិនត្រឹមតែផ្តោតលើពិធីសែនប៉ុណ្ណោះទេ រហូតមកដល់ពេលចូលឆ្នាំថ្មី អ្នកគ្រប់គ្នាតែងតែជ្រើសរើសអោយខ្លួនឯងនូវសម្លៀកបំពាក់ថ្មីៗ ស្អាតៗដើម្បីចេញទៅក្រៅទៅលេងបុណ្យ តេត។ សម្លៀកបំពាក់របស់បុរសគឺសាមញ្ញណាស់ មានពណ៌ខៀវឬខ្មៅ។ ប៉ុន្តែសម្រាប់ស្ត្រី រ៉ូបដែលដេដៃអាវមានពណ៌ពណ៌ចម្រុះ។ ប្រជា ជនជនជាតិ La Hu ចូលចិត្តសិល្បៈ ដោយចាត់ទុកសិល្បៈជាម្ហូបខាងស្មារតីដែលមិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃនៅឡើយ។ ហេតុដូច្នេះ ប្រជាជន La Hu បានផលិតឧបករណ៍ភ្លេងជាច្រើនប្រភេទដោយខ្លួនឯង ដូចជាខ្លុយឬស្សីនិងឧបករណ៍ដាច់ដោយឡែកជាច្រើនប្រភេទ។
លោក Ly Phi Gia ប្រធានគណៈកម្មាធិការប្រជាជនឃុំ Pa U ស្រុក Muong Te បានអោយដឹងថា៖ “រដ្ឋអំណាចតំបន់តែងតែមានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ La Hu ក៏ដូចជាការរៀបចំក្រុមសំដែងតន្រ្តីដើម្បីប្រគុំចង្វាក់ភ្លេងរបស់ជនជាតិ La Hu។ ជាពិសេស តែងតែមានការពិគ្រោះយោ បល់ជាមួយព្រឹទ្ធាចារ្យក្នុងភូមិនិងឯកភាពលើទម្រង់និងថ្ងៃដែលរៀបចំថ្ងៃបុណ្យតេតសម្រាប់ប្រជាជន”។
បច្ចុប្បន្ននេះ ប្រជាជនជនជាតិ La Hu បានសម្របខ្លួន ជាមួយសហគមន៍ជនជាតិ ភាគតិចដទៃទៀត។ ប្រជាជនបានសិក្សានិងអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាជឿន លឿនក្នុងផលិតកម្ម ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រ។ ដោយមានទំនៀមទម្លាប់ដាច់ដោយឡែកនៃជនជាតិភាគតិចមួយ និងមានប្រជាជនប្រមាណ ១ ម៉ឺននាក់នោះ ប្រជាជនជនជាតិ La Hu នៅតែរក្សាបាននូវសម្រស់វប្បធម៌ប្រពៃ ណីដ៏ស្រស់ស្អាតរបស់ជនជាតិខ្លួនជានិច្ច៕