ពិធីបុណ្យតុបតែងកាយរបស់ជនជាតិ Lo Lo

(VOVWORLD) - ពិធីបុណ្យតុបតែងកាយត្រូវបានរៀបចំឡើងនៅក្នុងប្រទេសជាច្រើននៅលើពិភពលោក ហើយត្រូវបានចាត់ទុកថាជាពិធីបុណ្យធំ របស់ប្រទេសមួយ ឬតំបន់មួយ។ នៅវៀតណាមវិញ ជនរួមជាតិ Lo Lo ក៏មាន ពិធីបុណ្យ តុបតែងកាយ ដាច់ដោយឡែករបស់ខ្លួន ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៤ កើត ខែប្រាំពីរ ជារៀងរាល់ឆ្នាំ។ 
ពិធីបុណ្យតុបតែងកាយរបស់ជនជាតិ Lo Lo - ảnh 1 សម្រស់របស់នារីជនជាតិ Lo Lo

នេះគឺជាថ្ងៃដែលរង្សត្រកូលរបស់ក្រុមជនជាតិ Lo Lo បានរៀបពិធីធ្វើសក្ការបូជាដូនតា រំលឹកគុណបំណាច់របស់ដូនតា ដែល បានបង្កើតពូជពង្សសាវតារបស់ខ្លួន។ សហគមន៍ជន Lo Lo មានក្រុមជនជាតិចំនួន ៣ គឺ Lo Lo ចិន ដែលរស់នៅតាមបណ្ដាឃុំនៃស្រុក Meo Vac និងឃុំ Lung Tao  Sung La នៃស្រុក Dong Van ខេត្ត Ha Giang។ ក្រុមជនជាតិ Lo Lo ក្រហម បានប្រមូលផ្ដុំនៅឃុំ Lung Cu  ស្រុក Dong Van និង ស្រុក Meo Vac  Yen Minh  Ha Giang ។ ចំណែកឯក្រុមជនជាតិ Lo Lo ខ្មៅវិញ គឺបានរស់នៅស្រុក Bao Lam  Bao Lac។

ក្រុមជនជាតិ Lo Lo ជឿជាក់ថា មនុស្សមានសភាវៈចំនួន ២ គឺ រូបរាងកាយ និងព្រលឹង។ សភាវៈរាងកាយគឺជាជីវភាពរស់នៅនៅឋានលោកកីយ ហើយមានលក្ខណៈត្រឹមតែបណ្តោះអាសន្នតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ សភាវៈព្រលឹងទើបស្ថិតនៅឋាននិពាន្វ។  ក្រោយពេលលាចាកលោកទៅ មនុស្សនឹងរស់នៅពិភពថ្មី ហើយអាចជះឥទ្ធិពលដល់ជីរភាពរស់នៅខាងសំភារៈ និងស្មារតីរបស់កូនចៅលើឋានសោកីយ។ ដូច្នេះជារៀងរាល់ឆ្នាំ កូនចៅ និងសាច់ញាតិតែងតែរៀបចំពិធីធ្វើសក្ការៈបូជាដូនតា ដើម្បីរំលឹកវិញ្ញានក្ខ័ន្ធដល់មនុស្សដែលបានចែកឋានទៅ ក៏ដូចជាសម្ដែងនូវទឹកចិត្តគោរពបូជាដល់បុព្វការីជន។លោក Lo Giang Pao ជនជាតិ Lo Lo មួយរូប នៅទីរួមស្រុក Meo Vac ស្រុក Meo Vac ខេត្ត Ha Giang បានឲ្យដឹងថា៖

“ជនរួមជាតិ Lo Lo មានដូនតាតែមួយគត់គឺ លោកតា Lo និងលោកយាយ Lo។ លោកតា និងលោកយាយបានបង្កើតកូន ចៅ ជាច្រើននាក់ ទើបក្រុមជនជាតិ Lo Lo មានត្រកូល និងជំនាន់ជាច្រើន។ ក្រោយពីកើតមានឡើងរោគរាតត្បាត និងគ្រោះទឹកជំនន់មក លោកតាបានបង្កើតទីកន្លែងនេះ ហើយហៅមនុស្សគ្រប់គ្នាមករស់នៅទីនេះ។ ដូច្នេះហើយ គេបានចាត់ទុកលោកតាជាបុព្វការីជន។ មានលោកតាទើបមានយើងដូចនាបច្ចុប្បន្ននេះ។ អាស្រ័យហេតុនេះ យើងខ្ញុំបានជ្រើសរើសថ្ងៃនេះ ដើម្បីធ្វើសក្ការបូជាដូនតា”។

នា ថ្ងៃទី ១៤ កើត ខែ ៧ ជារៀងរាល់ឆ្នាំ មេត្រកូលនឹងរៀបចំពិធីសែនព្រែន នៅ ទីស្មសានរបស់ត្រកូល។ នៅ Meo Vac គឺធ្វើនៅក្នុងព្រៃជ្រៅ។ រីឯនៅ  Bao Lac គឺធ្វើនៅក្នុងវាលស្រែវិញ។ លោក Lo Giang Pao បានឲ្យដឹងថែមទៀតថា៖

“ជនរួមជាតិ Lo Lo តែងតែត្រៀមរៀបចំយ៉ាងហ្មត់ចត់សម្រាប់ពិធីនេះ ពោលគឺ ត្រូវសែនព្រែនមុនបីថ្ងៃ ដើម្បីជំរាប់សូមការអនុញ្ញាតពីដូនតា។  ក្នុងរយៈពេល ៣ ថ្ងៃនេះ គេបានសែនព្រែននៅទីកន្លែងចំនួន ៣។ ឧទាហរណ៍ថា ត្រកូលទីមួយបានសែននៅទីនេះ។ ត្រកូលទី២បានសែននៅម្ដុំដើមកប្បាស។ រីឯត្រកូលទី ៣ បានសែននៅតំបន់ដីទួលខ្ពស់។ ដំបូងឡើយ គេធ្វើពីធីសែន ដើម្បីជំរាបពេលវេលាសែនដូនតាទាំងអស់របស់ជនជាតិ Lo Lo។ ត្រកូលតូចៗគឺសែននៅចំថ្ងៃផ្លូវការតែប៉ុណ្ណោះ។ ត្រកូលធំៗ ដូចជា ត្រកូល  Cang នៅ Meo Vac ត្រកូល Thang  និងត្រកូល Lo។ នៅខេត្ត Ha Giang គេបានសែននៅឯព្រៃពិសេដ្ឋ និងព្រៃដូនតា“។

ពិធីបុណ្យតុបតែងកាយរបស់ជនជាតិ Lo Lo - ảnh 2 នៅពិធីធ្វើសក្ការបូជាដូនតារបស់ជនជាតិ Lo Lo
គេបានរាំរបាំជាមួយសំលៀកបំពាក់បែបមនុស្សព្រៃ 

នៅពិធីធ្វើសក្ការបូជាដូនតារបស់ជនជាតិ Lo Lo គេបានរាំរបាំជាមួយសំលៀកបំពាក់បែបមនុស្សព្រៃ ពោលគឺគ្មានសំលៀកបំពាក់ចម្រុះពណ៌ឡើយ។ បុរសវ័យក្មេងដែលមានសុខភាពខ្លាំងមាំមួនបានចងខ្សែស្មៅនិងផ្កា ដែលបានយកពីព្រៃមក ដូចជាស្លឹកឫស្សី ស្លឹកត្រពាំង ស្លឹកពោតនៅលើខ្លួន លើកលែងតែភ្នែកប៉ុណ្ណោះ។ ពួកគេនឹងរាំរបាំចំនួន ៣៦ ក្បាច់ ដូចជាក្បាច់រាំហៅព្រលឹង រាំកាច់ពោត រាំត្រលប់ទៅប្រភពដើមវិញ រាំទូលបាយលើក្បាលជាដើម រហូតដល់ពេលពិធីធ្វើសក្ការបូជាដូនតាបញ្ចប់។ លោក Lo Giang Pao បានឲ្យដឹងថែមទៀតថា៖

“ពូកគេត្រូវតុបតែងខ្លួនជាមនុស្សបុរាណ។ ពួកគេមានទស្សនទានថា មាតា បិតាបានជួបគ្នានៅឋានទេវតា ហើយបានបន្សល់ទុកនូវទឹកមួយតំណក់។ តំណក់ទឹកនេះបានប្រែក្លាយទៅជាថ្មមួយដុំ ។ ក្រោយមកសត្វស្វាបានកើតចេញពីរូងថ្មមួយ ។ វាបានទៅកាន់គ្រប់ទីកម្លែង ហើយក្លាយទៅជាមនុស្ស។ នេះគឺជាទស្សនៈទានរបស់ជនជាតិ Lo Lo

ក្រោយពេលពិធីសែនព្រែនបានបញ្ចប់ទៅ មនុស្សក្នុងត្រកូលបានចូលរួមពិធីរាំអំណរពិធីសែនព្រែន ដែលបានប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។ ទាំងចាស់ ទាំងក្មេង ស្ត្រី បុរសបានអង្គុយជុំគ្នា ទទួលទានអាហារ ដើម្បីទទួលការប្រទានពររបស់ដូនតា ព្រមទាំងទទួលឆ្នាំអំណោយផលដែរ។ ទោះជាទៅណា មកណាក៏ដោយ នាថ្ងៃទី ១៤កើត ខែ៧ ជារៀងរាល់ឆ្នាំ ជនរួមជាតិ Lo Lo នៅតែងតែវិលត្រឡម់មកស្រុកកំណើតវិញ ដើម្បីជួបជុំជាមួយ ក្រុមត្រកូលវិញ និងអុជធូប រំលឹកដល់វិញ្ញាណក្ខ័ន្ធដូនតា។ នេះមិនត្រឹមតែជាពិធីបុណ្យប៉ុណ្ណោះទេ ថែមទាំងជាពិធីខាង វិញ្ញាណ ដែលបានបង្រៀនប្រដៅដល់កូនចៅ Lo Lo អំពីសីលធម៌មនុស្សទៀតផង។ ក្នុងអត្ថន័យនេះ ពិធីធ្វើសក្ការបូជាដូនតា រួមជាមួយពិធីរាំតុបតែងកាយដ៏វិសេសវិសាល ត្រូវបានក្រសួងវប្បធម៌កីឡានិងទេសចរណ៍ដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិឆ្នាំ ២០១២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ