ពិធីបុណ្យប្រណាំងទូក ង របស់ជនជាតិខ្មែរនៅខេត្ត Soc Trang

(VOVworld)-ជនជាតិខ្មែរ Nam Bo និយាយរួមនិងជនជាតិខ្មែរនៅខេត្ត Soc Trang និយាយដោយឡែកមានទំនៀមទម្លាប់ប្រណាំងទូក ង ដែលជារៀងរាល់ ឆ្នាំត្រូវ បានរៀបចំឡើងនៅខែ ១០តាមច័ន្ទគតិ ដែលផ្សាភ្ជាប់ជាមួយនឹងពិធីបុណ្យ  អក អំបុករបស់ជនជាតិខ្មែរ។នេះត្រូវបានចាត់ទុកជាពិធីដង្ហែទឹកជាលក្ខណៈប្រពៃណី
របស់កសិករ ធ្វើស្រែនៅតំបន់ត្រូវលិចទឹក។ ពិធីបុណ្យក៏បង្ហាញពីបំណង ប្រាថ្នា ទទួលបានរដូវធ្វើស្រែចំការមួយអំណោយផលរបស់ជនជាតិខ្មែរផងដែរ។

ពិធីបុណ្យប្រណាំងទូក ង របស់ជនជាតិខ្មែរនៅខេត្ត Soc Trang - ảnh 1
ពិធីប្រណាំងទូក ង​ដ៏វិសេសវិសាលរបស់ជនជាតិខ្មែរនៅ
ខេត្ត Soc Trang

    ការប្រណាំងទូក ង បានក្លាយទៅជាសកម្មភាពគួរឲ្យទាក់ទាញដែលមិនអាច ខ្វះបាននៅក្នុងពិធីអកអំបុកប្រពៃណីរបស់ជនជាតិខ្មែរ Nam Bo។ ហើយពិធីប្រ
ណាំងទូក ង នៅខេត្ត Soc Trang ជាឱកាសសម្រាប់ជនជាតិខែ្មរនៅក្នុងខេត្តនិង ជនជាតិខ្មែរនៅតំបន់ Nam Bo ទាំងមូលមកជួបជុំគ្នា។ ជនជាតិខ្មែរមានពិធីបុណ្យ
ជាច្រើនប៉ុន្តែពិធីបុណ្យប្រណាំងទូក ងជាពិធីបុណ្យប្រពៃណីនិងធំបំផុតក្នុងឆ្នាំ
របស់ពួកគេ។   

        អ្នកដែលបានគេជ្រើសរើសឲ្យចែវទូកត្រូវជាយុវជនមានកម្លាំងមាំមួនជា
ពិសេស គឺត្រូវស៊ាំជាមួយបរិស្ថានទឹកទន្លេ ចែវទូកស្ទាត់់ជំនាញនិងត្រូវចេះសហ
ការស៊ី​ចង្វាក់ជាមួយមិត្តរួមក្រុមផងដែរ។ ក្នុងក្រុមប្រណាំងទូក អ្នកដែលត្រូវបាន
គេ ជ្រើសរើសជាប្រធានក្រុម គឺត្រូវជាអ្នកមានកិត្យានុភាពក្នុងភូមិស្រុក និងជា
អ្នក ស្ទាត់ជំនាញបំផុតនៅវិញ្ញាសារប្រណាំងទូក ង នេះ។ លោក Giang Tich ជន ជាតិខ្មែរម្នាក់នៅខេត្ត Soc Trang បានឲ្យដឹងថា៖

        “ខ្ញុំបានចូលរួមការប្រណាំងទូក ង នេះតាំងពីអាយុ១៨ឆ្នាំមកម្ល៉េះ។ ទំនៀម ទម្លាប់នេះមានតាំងពីយូរណាស់មកហើយដែលមិនអាចបោះបង់ចោលបាន
ឡើយ។ ខ្ញុំចូលចិត្តវិញ្ញាសារកីឡាមួយនេះណាដែលទោះបីជាអាយុច្រើននៅហើយ
ក្តី តែខ្ញុំនៅតែខំប្រឹងប្រែងមកទស្សនាដែរ”។

        ជារៀងរាល់ឆ្នាំ ជនជាតិខ្មែរគ្រប់រូបសុទ្ធតែទន្ទឹងរងចាំពិធី បុណ្យគួរឲ្យទាក់
ទាញនេះ។​ក្រុមប្រណាំងទូក ង ទៅដល់កន្លែងណា គឺទីនោះអូរ អរដោយសម្លេង
ស្រែកលើកទឹកចិត្ត។ នៅពិធីបុណ្យនេះ​ប្រជាជនគ្រប់រូប មានឱកាសទស្សនានូវ
ទស្សនីយ៍ភាពដ៏អស្ចារ្ស  កម្លាំងមាំមួននិងថ្វីដៃដ៏ប៉ិនប្រសប់របស់ក្រុមប្រណាំង
ទូកនានា។ អាចនិយាយបានថា ពិធីបុណ្យប្រណាំងទូក ង នៅ Soc Trang ជាទិវា
បុណ្យរបស់សហគមន៍ខ្មែរ​នៅតំបន់ Nam Bo ទាំងមូល។ ហើយតំបន់ណា មាន
ទូក ង គឺជាមោទនភាព របស់បងប្អូនជនរួមជាតិនៅទីនោះ។ មិនត្រឹម តែប៉ុណ្ណោះ តំបន់ណាដែលមានទូក ង ប្រណាំងលើកដំបូង ក្តីសប្បាយរីករាយ កាន់តែបាន
បង្ហាញយ៉ាងច្បាស់លាស់ផងដែរ។  លោក Ly Hung ជនជាតិខ្មែរនៅទីក្រុង Can Tho
បានឲ្យដឹងថា៖

        “ទីក្រុង Can Tho ទើបនឹងបានចូលរួមវិញ្ញាសារកីឡានេះដើម្បីមានឱកាស ជួបប្រាស្រ័យជាមួយខេត្តនានានៅវាលសន្តទន្លេ Cuu Long។ សង្ឃឹមថា Can Tho នឹងមានក្រុមកីឡាករ កីឡាការិនីពូកែចូលរួមការប្រណាំងជាមួយខេត្តដទៃ ក្នុង
តំបន់”។

        ទូក ង មានរាងក្រពើ វែង ហើយក្បាលនិងកន្ទុយទូកមានរាងកោង ដូច្នេះ នៅពេលចែវទូកមិនស៊ីចង្វាក់គ្នានឹងធ្វើឲ្យលិចទូកភ្លាម។ ដោយហេតុនេះ មុននឹង ចូលរួមការប្រណាំងគឺត្រូវមានការហ្វឹកហាត់មុនសិន។ លោក Tran Xuan Canh
នៅស្រុក Tan Thanh ខេត្ត Soc Trang បានឲ្យដឹងថា៖

        “ជនជាតិខ្មែរមានការយកចិត្តទុកដាក់ជាពិសេសនូវវិញ្ញាសារប្រណាំងទូក ង
នេះណាស់។​មុននឹងការប្រណាំងមួយខែ ក្រុមនីមួយៗបានខំប្រឹងប្រែងហ្វឹកហាត់
ដោយឥតឈប់ឈរ។ ដោយមានសារៈសំខាន់ដូច្នេះ អ្នកណាក៏ចង់ទទួលបាន
ជ័យលាភីដែរ។ ប៉ុន្តែពេលទទួលបានរង្វាន់ គឺបូជាទាំងអស់ដើម្បីកសាងវត្ត”។

        បន្ទាប់ពីការប្រណាំង ទូក ង ទាំងអស់សុទ្ធតែបានរក្សាទុកក្នុងវត្ត។ វត្តទាំង
អស់នៅខេត្ត Soc Trang សុទ្ធតែមានកន្លែងទុក ទូក ង។ តាមទស្សនរបស់ជន
ជាតិខ្មែរថា ប្រណាំងទូក ង ជាសកម្មភាពដង្ហៃទឹក បើចូលរួមទៀងទាត់គឺកិច្ច ការស្រែចំការនឹងទទួលបានផលល្អ។ ហើយនៅពេលពិធីបុណ្យបានបិទបញ្ចប់ ជនជាតិខ្មែរត្រឡប់ទៅរកជីវភាពរៀងរាល់ថ្ងៃរបស់ខ្លួនវិញដោយក្តីសប្បាយរីក
រាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ