ពិធីបុណ្យសែនអ្នកស្លាប់របស់ជនរួមជាតិ Raglai

ពិធីបុណ្យសែនអ្នកស្លាប់របស់ជនរួមជាតិ Raglai - ảnh 1
ពិធីបុណ្យសែនអ្នកស្លាប់របស់ជនរួមជាតិ Raglai (laodong.com.vn)


        Vovworld-ជនរួមជាតិ Raglai មានជីវភាពរស់នៅដោយចរិតលក្ខណៈសហគមន៍
ហេតុនេះហើយក្នុងពិធីបុណ្យសែនអ្នកស្លាប់ត្រូវប្រមូលផ្ដុំគ្រប់គ្រាន់មនុស្សក្នុង​ភូមិ
ចូលរួមដើម្បីជាការលាអ្នកស្លាប់និងរួមគ្នារៀបចំពិធីការយ៉ាងពេញលេញ​ដ៏​អធឹក
អធម។ ពិធីសែនអ្នកអ្នកស្លាប់បានរៀបចំ១ឬ២ឆ្នាំបន្ទាប់ពីសាច់ញាតិស្លាប់។ តាម
ទស្សនាទានរបស់ជនរួមជាតិប្រសិនបើមិនធ្វើពិធីបុណ្យគឺទំនាក់ទំនងរវាង​អ្នករស់
និងអ្នកស្លាប់នៅស្ថិតស្ថេរជានិច្ច។ ហេតុនេះហើយត្រូវធ្វើពិធីបុណ្យជាលើកចុង​ក្រោយ
​ដើម្បីលាដៃអ្នកស្លាប់។ លោក Mau Quoc Tien អ្នកស្រាវជ្រាវប្បធម៍​ប្រជាប្រិយជនរួម
ជាតិ Raglai បានឲ្យដឹងថា៖

        “ទំនៀមទំលាប់ពីយូរយារមករបស់ជនរួមជាតិ Raglai ជារៀងរាល់ឆ្នាំមានពិធី​បុណ្យ
ប៉ន្តែលេចធ្លោបំផុតគឺពិធីសែនអ្នកស្លាប់។ ក្នុងជីវភាពរស់នៅរបស់ជនរួម​ជាតិ Raglai
អ្នកណាស្លាប់គឺអ្នកនៅរស់ត្រូវមានការទទួលខុសត្រូវរៀបចំការងារ​និងអ្នកស្លាប់នឹង
បានធ្វើពិធីសែនព្រេន។ ពិធីសែនង្នកស្លាប់បានរៀបចំដោយ​គោលដៅ​ដូចជាបញ្ចប់
បុណ្យសពបង្ហាញនូវមនោសញ្ចេតនារបស់អ្នករស់ចំពោះ​អ្នកស្លាប់។”

គ្រឿងសំណែននិងវត្ថុដើម្បីសែនព្រេនក្នុងពិធីបុណ្យនេះត្រូវបានគ្រួសារអ្នក
ស្លាប់ត្រៀមរៀបចំពីប៉ុន្មានខែមុន។ គ្រឿងសំណែនរួមមានជ្រូកម៉ាន់ស្រាជាដើម។
អ្នកក្នុងភូមិបានសាងសង់អាគ៌ាផ្នូរ ធ្វើ kagor (ទូកឈើមួយ) បានតុបតែងរូបបក្សី​បក្សា
សត្វនានា។ Kagor ជានិមិត្តរូបឲ្យទ្រពសម្បត្តិនិមិត្តរូបឲ្យភាពធូធារដែល​អ្នក​រស់ធ្វើជូន
អ្នកស្លាប់។ វិសេសវិសាលបំផុតគឺលើតុសក្ការបូជាអ្នកស្លាប់បានព្យួរ​ចាន​មួយលើរូប
ឆាយ្យាលក្ស តាមទស្សនាទានរបស់ជនរួមជាតិ Raglai ចាននេះ​ជាកន្លែងស្នាក់នៅ
របស់ព្រលឹងអ្នកស្លាប់។ លោក Mau Xuan Danh ជនរួមជាតិ Raglai បានឲ្យដឹងថា៖

        “វត្ថុនោះជាវត្ថុបន្សល់ទុកឲ្យកូនចៅក្រោយនេះនឹករលឹកដល់អ្នកស្លាប់។ ពី​យូរយារ
មកគេបានធ្វើដូច្នេះរីឯឥឡូវនេះបន្ទាប់ពីពិធីសែនអ្នកស្លាប់គឺគេមិនរក្សា​ទុកដូចមុន
ឡើយ។”

        ពិធីបុណ្យសែនអ្នកស្លាប់បានអនុវត្តក្នុងរយៈពេល៣ថ្ងៃដោយពិធីការខុសគ្នា ពិធី
ការនីមួយៗមានអត្ថន័យព្រលឹងដ៏ជ្រាលជ្រៅ។ ក្នុងថ្ងៃដំបូងព្រឹទ្ធាចារ្សបាន​អនុវត្ត​ពិធី
សែនព្រេនព្រលឹងរាយការណ៍ទៅផ្ទះផ្នូរអំពីថ្ងៃពេលវេលាប្រព្រឹត្តទៅ​ពិធី​បុណ្យដើម្បី
អ្នកស្លាប់ស្គាល់ដល់ដើម្បីមកទទួលគ្រឿងសំណែន។ ថ្ងៃទី២ត្រូវ​បាន​ទិវាបុណ្យសំខាន់
ក្នុងថ្ងៃនេះអ្នកភូមិបានមកពិសារបាយដើម្បីលាដៃអ្នក​ស្លាប់។​ ព្រឹទ្ធាចារ្សរួមជាមួយ
សាច់ញាតិក្នុងគ្រួសារមកផ្ទះផ្នូរយំសែនព្រេនរាំគង់​ឃ្មោះដើម្បីដង្ហែព្រលឹងអ្នកស្លាប់មក
ផ្ទះទទួលទាន។ ពិធីនេះត្រូវបានចាត់ទុកជា​សំខាន់បំផុតដើម្បីជនគ្រប់រូបមកចូលរួម
គ្រប់គ្រាន់លាដៃអ្នកស្លាប់ជាលើកចុងក្រោយ។

        ថ្ងៃទី៣ត្រូវបានចាត់ទុកជាថ្ងៃលាដៃអ្នកស្លាប់ជានិរន្ត។ ក្នុងថ្ងៃនេះបាន​ប្រព្រឹត្ត​ទៅ
​ទម្លាប់មានចរិតលក្ខណៈបន្តជាជំនាន់នេះទៅជំនាន់នោះរបស់ជនរួម​ជាតិ Raglai នោះ
គឺពិធីការជូនដំណើរ kagor ចែកទ្រពសម្បត្តិសំរាប់អ្នកស្លាប់។ លោក Mau Quoc tien បាន
ឲ្យដឹងបន្ថែមទៀតថា៖

“នាបច្ចុប្បន្នពិធីការចែកទ្រពសម្បត្តិសំរាប់អ្នកស្លាប់ត្រឹមតែមានចរិតនិមិត្តរូបតែប៉ុណ្ណោះ
ទេ។ មុននេះគេបានចែកវត្ថុប្រើប្រាស់ប្រចាំថ្ងៃដូចជាឃ្មោះ ថាសឆ្នាំង​សំរិទ្ធ ប៉ុន្តែឥឡូវ
នេះគេបានជំនួសដោយវត្ថុនិមិត្តរូប ឧទារហណ៍គេកាប់ដើមឈើ lo o រីឯវត្ថុពិតគេនៅ
ទុកឲ្យកូនចៅ។”

        ពិធីបុណ្យសែនអ្នកស្លាប់មានអត្ថន័យសំខាន់ក្នុងជីវភាពរស់នៅខាងស្មារតី​របស់​
ជន​រួមជាតិ Raglai។ ក្នុងពិធីបុណ្យនេះបានផ្ទុកនូវប្រភេទសិល្បៈជាច្រើន​ដូច​ជា​ស្ថាប័ត្យកម្ម
ចម្លាក់ វិចិត្រសិល្បៈតូរតន្ត្រីជាដើម។ ដោយរាល់តំលៃ​លេចធ្លោ​នោះ នាឆ្នាំ​២០១២​ក្រសួង
វប្បធម៍កីឡានិងទេសចរណ៍បានសំរេចចិត្ត​បញ្ជូន​ពិធីបុណ្យសែនអ្នក​ស្លាប់​របស់ជន
រួមជាតិ Raglai នៅស្រុក Khanh Son ខេត្ត Khanh Hoa ចូល​បញ្ជី​រាយ​នាម​បេតិកភ័ណ្ឌវប្បធម៍
អរូបីយ៍ជាតិក្នុងប្រភេទ​ទំនៀម​ទំលាប់សង្គមនិងជំនឿ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ