ពិធីបុណ្យអកអំបុក-ប្រណាំងទូក ង ជាលក្ខណៈវប្បធម៌ដ៏វិសេសវិ សាលរបស់ជនជាតិខ្មែរនៅភាគត្បូងវៀតណាម

(VOVWORLD) -ពិធីបុណ្យអកអំបុក-ប្រណាំងទូក ង ជាពិធីបុណ្យប្រពៃណី ពោរពេញទៅ ដោយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ ជនរួមជាតិខ្មែរនៅភាគខាងត្បូងវៀតណាម។ ពេលដែលពិធីបុណ្យនេះមកដល់ម្តងៗ ព្រះសង្ឃតាមវត្តនីមួយៗ បានរៀបចំនិងចលនាឲ្យអ្នកភូមិស្រុកចូលរួមផងយ៉ាងផុសផុល។ ហើយមុននឹងពិធីបុណ្យ បានប្រព្រឹត្តទៅនោះ វត្តទាំងអស់ ត្រូវរៀបចំមុន១ខែ ដោយជ្រើស រើសបុរសតាមភូមិស្រុកដែលមានសុខភាពល្អ មាំមួននិងចេះហែលទឹកពូកែតាមចង្វាក់ចែវទូកផងដែរ។ មកទស្សនាតំបន់ដីវាលសណ្តរទន្លេ Cuu Long ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ ស្តាប់ពីចម្ងាយបានលឺរំពងនូវចម្រៀងសាសងរបស់កំលោះ នារីខ្មែរ ដែលជាសញ្ញាប្រាប់ថា ពិធីបុណ្យប្រពៃណីប្រណាំងទូក ង ប្រពៃណីរបស់ជន ជាតិខ្មែរកំពុងខិតមកជិតដល់។
ពិធីបុណ្យអកអំបុក-ប្រណាំងទូក ង ជាលក្ខណៈវប្បធម៌ដ៏វិសេសវិ សាលរបស់ជនជាតិខ្មែរនៅភាគត្បូងវៀតណាម - ảnh 1ទិដ្ឋភាពនៃសកម្មភាពប្រណាំងទូក ង  

នៅវត្ត Tam Soc ឃុំ My Thuan ស្រុក My Tu ខេត្ត Soc Trang នាកន្លះ ខែកន្លងទៅ យុវជននិងឧបាសក ឧបាសិកា បាននាំគ្នាទៅវត្តនាពេល រសៀលជារៀងរាល់ថ្ងៃ ដើម្បីហាត់សមការប្រណាំងទូក ង ដើម្បីត្រៀមរៀបចំ ឲ្យពិធីបុណ្យប្រណាំងទូក ង - អកអំបុក។ លោក Danh Thieu កីឡាករធ្លាប់ មានរយៈពេល៥ឆ្នាំ ចូលរួមក្រុមប្រណាំងទូក ង វត្ត Tam Soc បានឲ្យដឹងថា ទោះបីជារវល់នឹងការងារផ្ទះក៏ដោយ លោកនៅតែចំណាយពេលដើម្បីចូលរួម ការហាត់សមឲ្យបានទៀងទាត់៖

        “ខ្ញុំជក់ចិត្តយ៉ាងខ្លាំងនឹងវិញ្ញាណសារកីឡានេះ។ ហេតុដូច្នេះ ខ្ញុំតែងតែ បង្ហើយការងារឲ្យបានឆាប់ៗដើម្បីពេលរសៀលមកហ្វឹកហាត់ត្រៀមឲ្យការ ប្រឡងនៅពេលពិធីបុណ្យមកដល់។ ខ្ញុំចូលរូមការប្រ ណាំងនេះបាន៥ឆ្នាំ ហើយ តាមនោះខ្ញុំឃើញថា នេះជាវិញ្ញាណសារកីឡាមានស្មារតីសាមគ្គីខ្លាំង ហើយរូបខ្ញុំផ្ទាល់គឺមានអារម្មណ៍សប្បាយនិងមោទនៈណាស់”។

        ទូក ង នៅវត្ត Tam Soc ជាក្រុមប្រណាំងល្បីឈ្មោះដោយទទួលបាន ស្នាដៃជាច្រើននៅបណ្តាពានរង្វាន់ប្រណាំងទូក ង ខេត្ត Soc Trang ផងនិង ក្នុងតំបន់ផង។ ជាពិសេស ក្រុមកីឡានេះ ធ្លាប់បានតំណាងទៅប្រណាំងនៅ ឯកប្រទេស ដូចជាកម្ពុជា សឹង្ហបុរី ថៃនិងចិន។ សាមគ្គីភាព ការជឿទុកចិត្តលើ គ្នាទៅវិញទៅមក និងគោលបំណងរួមដៃពង្រឹងនិងពង្រីកអត្តសញ្ញាណវប្បធម៌ នៃវិញ្ញាណសារកីឡានេះនៅតែឌិតជាប់ក្នុងអារម្មណ៍របស់កីឡាករម្នាក់ៗនិង ក្នុងដួងចិត្តរបស់អ្នកជក់ចិត្តគាំទ្រនឹងក្រុមប្រណាំងទុក ង វត្ត Tam Soc។  លោក Danh Can ប្រធានក្រុមប្រណាំងទូក ង វត្ត Tam Soc បានឲ្យដឹងថា៖

        “ឆ្នាំនេះ អ្នកភូមិ ស្រុក និងកីឡាករវត្ត Tam Soc យើងខ្ញុំគឺមានឆន្ទៈ មោះ មុតនិងសាមគ្គីភាពខ្ពស់ អាចនិយាយបានថា គឺខ្ពស់ជាងរាល់ឆ្នាំមុនៗ។ ពេល រសៀលជាប្រចាំថ្ងៃគឺមានមនុស្សពី៦០ដល់៧០នាក់មកហ្វឹកហាត់។ មនុស្ស គ្រប់រូបគឺសុទ្ធតែមានការយកចិត្តទុកដាក់លើគ្នា រួមគ្នាហ្វឹកហាត់ដើម្បីចូលរួម ពិធីបុណ្យ២០១៧និងប្តេជ្ញាទទួលបានស្នាដែខ្ពស់”។

        រីឯវត្ត Tum Nup នៅឃុំ An Ninh ស្រុក Chau Thanh ខេត្ត Soc Trang វិញ នាខែកន្លងទៅ ប្រជាក្នុងភូមិបានចូលរួមការត្រៀមរៀបចំឲ្យការប្រណាំង ទូក ង យ៉ាងសប្បាយរីករាយ។ ព្រះដេជ្ជគុន Lam Hiep នៅវត្ត Tum Nup បាន ចែករំលែកថា៖ ពានរង្វាន់ឆ្នាំនេះ ក្រុមចូលរួមមានទាំងបុរសនិងនារី ជាពិសេស គឺឧទ្ទេសនាមនូវទូក ង  Ke Hau ជាប្រភេទទូក ង សម្រាប់ដឹកព្រះចៅអធិការ ព្រះសង្ឃ អាចារ្យ ចែវតាមទូក ង ប្រណាំង ដែលមានអាយុ កាលរាប់រយឆ្នាំ ក្នុងពិធីបុណ្យ “ពិធីរៀបចំឡើងវិញនិងអភិរក្សទូក ង Ke Hau” ជាសកម្មភាពសំខាន់ក្នុងពិធីបុណ្យអកអំបុក -ប្រណាំងទូក ង ខេត្ត Soc Trang ផងដែរ៖

        “វត្ត Tam Nup យើងខ្ញុំគឺមានមោទនៈភាពយ៉ាងខ្លាំង។ អស់រយៈពេល៥០ ឆ្នាំកន្លងមកនេះ ទូក ង របស់វត្តគឺតែងតែមានវត្តមានក្នុងពិធីបុណ្យ។ ទោះបីជា ក្នុងជីវភាពរស់នៅនិងជីវភាពជួបប្រទះការលំបាកជាច្រើនក៏ដោយ ប៉ុន្តែស្មារតី កីឡា ចំណងចំណូលចិត្ត មានបំណងប្រាថ្នាចង់រក្សានិងអភិរក្សអត្តសញ្ញាណ វប្បធម៌ជាតិគឺឌិតជាប់ក្នុងអារម្មណ៍ជានិច្ច”។

        សម្រាប់បងប្អូនជនជាតិខ្មែរវិញ ជីវភាពរស់នៅប្រចាំថ្ងៃគឺផ្សាភ្ជាប់ជាមួយ ការធ្វើស្រែចំការ ប៉ុន្តែទោះបីជារវល់យ៉ាងណាក៏ដោយ នៅ ពេលពិធីបុណ្យអក អំបុកមកដល់ម្តងៗ អ្នកភូមិនៅតែនាំគ្នាចូលរួមយ៉ាងសប្បាយ។ ពិធិបុណ្យអកអំបុក និងប្រណាំងទូក ង របស់ជនជាតិខ្មែរនៅខាងត្បូងវៀតណាមបាននិងកំពុង អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ នាប៉ុន្មានឆ្នាំកន្លងទៅនេះ ពិធីបុណ្យបានក្លាយទៅជា ព្រឹត្តិការណ៍វប្បធម៌ប្រពៃណីយ៉ាងធំមួយរបស់ខេត្ត Soc Trang និយាយដោយ ឡែកនិងសម្រាប់តំបន់វាលសណ្តទន្លេ Cuu Long និយាយរួម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ