ពិធីផឹកស្រាពាងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ K’ho

(VOVworld)-ស្រាពាងរបស់ជនជាតិ K’ho ជាផលិតផលពោរពេញទៅដោយអត្ត
 សញ្ញាណវប្បធម៌ទាំងក្នុងរបៀបធ្វើនិងរបៀបពិសា។ ជនជាតិ K’ho តែងតែផឹក
សា្រពាងនៅពេលមានពិធីបុណ្យដូចជាទទួលភ្ញៀវនិងជូនពរពិធីបុណ្យធំៗក្នុង
ឆ្នាំឬពិធី សែនព្រេនជាដើម។ ពិធីផឹកស្រាពាងក្នុងសហគមជនជាតិ K’ho បាន
រួមចំណែកបង្កើតឡើងលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិនេះ។

ពិធីផឹកស្រាពាងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ K’ho - ảnh 1
ជនជាតិ K'ho ជាមួយនឹងប្រពៃណីផឹកស្រាពាង


ក្នុងរឿងនិទានរបស់ជនជាតិ K’ho តែងតែនិយាយអំពីពិធីផឹកស្រាពាងនិង
ទម្លាប់ វាយឃ្មោះ។ រឿងនិទានរបស់ជនជាតិ K’ho ក៏បានរៀបរាប់ច្រើនអំពីការ
ប្រើប្រាស់ស្រា ពាងក្នុងពិធីសែនទេវតាដូចជារឿង នាង​ Ka Giơng នាយ K’Put
រាជបុត្ររបស់ព្រះ អាទិត្យ។ មិនត្រឹមតែប៉ុណ្ណោះ ស្រាពាងនៅតែបានប្រើប្រាស់
ក្នុងពិធីបុណ្យពាក់ព័ន្ធទៅ នឹងដំណើរការធ្វើផលិតកម្មកសិកម្មដូចជាបុណ្យតេត
ដើមរដូវ បុណ្យតេតអំណរស្រូវថ្មី ឬក្នុងពិធីអាពាហ៍ពិពាហ៍ បុណ្យសពនិងទទួល
ភ្ញៀវជាដើម។

        ក្នុងរឿងប្រជាប្រិយវិញ ជនជាតិ K’ho ចេះធ្វើនិងប្រើប្រាស់ស្រាពាងតាំងពីយូរ
ណាស់មកហើយ។ តាមរបៀបធ្វើជាប្រពៃណី វត្ថុធាតុដើមសម្រាប់ធ្វើស្រាពាងគឺ
ផលិត ផលកសិកម្មនោះគឺប្រភេទអង្ករដែលគេដាំតាមជំរាលភ្នំ។​របៀបបិតស្រា
របស់ជនជាតិ K’ho គឺសាមញ្ញណាស់។នោះគឺប្រើអង្ករចម្អិនទៅជាបាយរួចហើយ
នោះលាយជាមួយ អង្កាម រៀបស្តើងៗ ហើយ ហាលឲ្យស្ងួត។​ក្នុងពេលធ្វើនោះ
គេតែងតែដាក់បន្ថែមធុញ្ញជាតិឬដើមដំឡូងមួយចំនួនដូចជា ដំឡូងជ្វា ដំឡូងមី
 និងពោធជាដើម។ ជនជាតិ K’ho ធ្វើដំបែស្រាពីអង្ករនិងប្រភេទរុក្ខជាតិមួយ ចំនួន
 ដូចជាដើម dong ឬដើម​ me ka zut (ជាឈ្មោះរុក្ខជាតិមួយប្រភេទ របស់ជនជាតិ
K’ho)។ បន្ទាប់ពីរៀបចំរួច គ្រឿងផ្សំទាំងអស់នេះត្រូវបានដាក់ក្នុងពាង ហើយយក
ស្លឹកចេកស្ងួតគ្របបិទជិត។ ក្រោយរយៈពេល១ខែទើបយកមកប្រើបាន។ មុនពេល
 ផឹកស្រានេះ គឺត្រូវចាក់ទឹកឲ្យពេញហើយយកបំពង់បឺតចាក់ចូលក្នុងពាង បឺតអស់
ស្រទាប់ណាគឺចាក់ទឹកបន្ថែមដល់នោះ។ ស្រាពាងរបស់ជនជាតិ K’ho ទុកកាន់តែ
បានយូរឆ្នាំគឺកាន់តែ ឆ្ងាញ់។ តាមនោះ បើសិនជាភ្ញៀវណាត្រូវបានម្ចាស់ផ្ទះអញ្ជើញ
ពិសារស្រាយូរឆ្នំា នោះជា ភ្ញៀវទទួលបានការគោរពរាប់អានរបស់អ្នកភូមិ។

        ជនជាតិ K’ho មានទស្សនទានថា “ពាងស្រាជាទីស្នាក់នៅរបស់ទេវតាស្រា”។
​តាម​នោះពាងស្រាជាវត្ថុពិសិដ្ឋនិងមានតម្លៃ។ ជនជាតិ K’ho មិនអាចផលិតពាង
ដោយ ខ្លួនឯងទេ ហើយពួកគេតែងតែប្តូរប្រដាប់ប្រដាជាច្រើនទើបមានពាង។
ដូច្នេះ ពាងដាក ស្រាបុរាណខ្លះមានតម្លៃស្មើនឹងក្របីរាប់សិបក្បាល។​ក្នុងទស្សនៈ
ទានរបស់ជនជាតិ K’ho ទ្រព្យសម្បត្តិរបស់គ្រួសារនីមួយត្រូវបានវាយតម្លៃតាម
ចំនួនពាងស្រាដែលគ្រួសារនោះ កំពុងមាន។​រហូតមកដល់ពេលនេះ  ជនជាតិ K’ho
 នៅរក្សាបានទំនៀមទម្លាប់ស្រាវ ជ្រាវពាងដាក់ស្រាគ្រប់ប្រភេទ។ លោក Luu Danh
Doanh អ្នកស្រាវជ្រាវបណ្តាជន ជាតិភាគតិចនៅ Tay Nguyen បានឲ្យដឹងថា៖

        “ចំពោះជនជាតិ K’ho វិញ វត្ថុដែលមានតម្លៃបំផុតគឺ គង Dong La (រួមមានពីរ
 គ្រឿង) និងស្រាពាង។ ក្នុងគ្រួសារជនជាតិ K’ho នីមួយៗគឺតែងតែមានពាងយ៉ាង
 ហោចណាស់ចំនួន២។ ក្រៅពីគោលដៅប្រើសម្រាប់ដាក់ស្រាវនោះ គឺចំនួនពាង
ក្នុងផ្ទះក៏បានស្តែងចេញនូវទ្រពសម្បត្តិដែលគួ្រសារនោះមានដែរ។ ពោលគឺ មើល
ទៅ​លើព្រាងស្រា គេអាចសម្គាល់បាននូវវណ្ណៈមានឬក្ររបស់សហគមន៍ជនជាតិ
 K’ho ”។

        ក្នុងជីវភាពសហគមន៍របស់ជនជាតិ K’ho ពិធីផឹកស្រាពាងនិងពិធីវាយគងគឺ
បានផ្សាភ្ជាប់នឹងគ្នា។ ផឹកស្រាពាងជាមួយសូរសម្លែងគង ស្គរ ក្នុងបរិយាកាសពិធី
បុណ្យ នោះ ធ្វើឲ្យមនុស្សម្នាកាន់តែជិតស្និទ្ធថែមទៀត។ តាមទំនៀមទម្លាប់របស់
ជនជាតិ K’ho ចាក់ ទឹកចូលពាងស្រាសម្រាប់អញ្ជើញភ្ញៀវគឺត្រូវតែជានារីមួយនាក់
ស្រស់ស្អាត។​ដោយសារ ពួកគេជឿថា នៅពេលចាក់ទឹកចូលពាងមិនធ្វើឲ្យទឹកហូរ
ម្ចាស់ផ្ទះទើបបានជួបសំ ណាងល្អ។ពិធីផឹកស្រាពាងបានក្លាយទៅជាទំនៀមទំ
លាប់មិនអាចខ្វះបានក្នុង ជីវភាពរស់នៅរបស់ជនជាតិ K’ho ទាំងក្នុងអតីតកាល
និងបច្ចុប្បន្នកាល។ អ្នកស្រី K’Thi Son ជនជាតិ K’ho បានឲ្យដឹងថា៖

        “ក្នុងជីវភាពរស់នៅខាងវប្បធម៌របស់ជនជាតិនាងខ្ញុំ គឺមិនអាចខ្វះ ស្រាពាង
 បានឡើយ។ នាងខ្ញុំរៀនបិតស្រាពីឪពុកម្តាយតាំងពីនៅតូច។​ហើយឆ្នាំណាក៏បិត
ជា ប្រចាំដែរ។ ឥឡូវគេឃើញនាងខ្ញុំបិតស្រាឆ្ងាញ់ គេបានកក់ឲ្យនាងខ្ញុំធ្វើជាច្រើន
ដែរ”។

        ដើមឡើយ ការបិតស្រាពាងនេះគ្រាន់តែបម្រើពិធីបុណ្យធំៗរបស់ជនជាតិតែ
ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន បានអភិវឌ្ឍន៍ក្លាយទៅជាភូមិបិតស្រាពាងបម្រើភ្ញៀវទេសចរ
ទាំងជិតទាំងឆ្ងាយ។ ក្នុងតំបន់មួយចំនួននៅខេត្ត Lam Dong ខេត្ត Binh Thuan ដែល
 ជាកន្លែងមានជនជាតិ K’ho រស់នៅយ៉ាងច្រើនកុះករនោះ ទន្ទឹមជាមួយនឹងភូមិរបរ
ដាំ ផ្កា ដាំមនចិញ្ចឹមដង្កូវនាង ហូតនិងត្បាញ់សូត្រនោះ របរបិតស្រាពាងក៏បាន
ក្លាយទៅជា ផលិតផលទេសចរណ៍មួយដ៏វិសេសវិសាលដែរ។ របរបិតស្រាពាង
របស់ជនជាតិ K’ho បាន បង្កបក្នុងនោះនូវតម្លៃវប្បធម៌ជាច្រើននិងធ្វើឲ្យសោភ័ណ្ឌ
ភាពរបស់តំបន់ Tay Nguyen ភាគត្បូងស្រស់ស្អាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ