ពិធីមង្គលការ-តភ្ជាប់សេចក្ដីស្រឡាញ់របស់ជនជាតិ Xo Dang
VINH PHONG -  
ទំនៀមទម្លាប់អាពាហ៍ពិពាហ៍របស់ជនជាតិXo Dang គឺមានលក្ខណៈវប្បធម៌ ដោយឡែក សាមញ្ញ ក៏ប៉ុន្តែកក់ក្តៅណាស់។ ទោះបីជាមង្គលការគឺជាការងាររបស់គូស្រករនិងគ្រួសារទាំងពីរ ប៉ុន្តែក៏ទទួលបានការយកចិត្តទុកដាក់របស់អ្នកភូមិទាំង អស់ផងដែរ។
ដល់ពេលធំដឹងក្តី យុវជន យុវនារីជនជាតិ Xo Dang តែងស្វែងរកគូរស្រករ ដោយខ្លួនឯង ដើម្បីរៀបអាពាហ៍ពិពាហ៍ ប៉ុន្តែមង្គលការត្រូវគោរពតាមទំនៀមទម្លាប់ របស់អ្នកភូមិ។ មុននោះ ក្រោយពីឆ្លងកាត់ពិធីអារធ្មេញ ដែលជាពិធីបុណ្យនិមិត្តរូប បញ្ជាក់ថា ក្មេងប្រុសនោះពេញកំលោះ ហើយបានក្លាយទៅជាសមាជិកពេញលេញ មានសិទ្ធិចែករំលែកផលប្រយោជន៍ជាមួយគ្រួសារ ត្រកូល និង ភូមិស្រុក នេះក៏ជា លក្ខខ័ណ្ឌសម្រាប់កសាងគ្រួសារមួយដែរ។ លោក A Phang ឃុំ Dak Ang ស្រុក Ngoc Hoi ខេត្ត Kon Tum បានឲ្យដឹងថា លក្ខណៈវិនិច្ឆ័យ ជ្រើសរើសប្តី ប្រពន្ធរបស់ យុវជន យុវនារីជនជាតិ Xo Dang គឺមិនអាស្រ័យលើរូបសម្រស់ទេ គេគ្រាន់តែចំណាំ មើលលើអ្នកមានសុខភាពល្អនិងឧស្សាព្យាយាមតែប៉ុណ្ណោះ។ ពោលគឺនារីត្រូវចេះ ធ្វើស្រែចំការ ត្បាញក្រណាត់ ហើយបុរសគឺត្រូវពូកែបរបាញ់សត្វ ចេះដំដែក ត្បាញ កាផាជាដើម។ លោក A Phang បានឲ្យដឹងថា៖
“គូរស្រករពេលដែលសម្រេចរៀបការជាមួយគ្នាគឺត្រូវនាំគ្នាមកបង្ហាញមុខ ឲ្យឪពុក ម្តាយមើលថាយល់ព្រមដែរឬទេ។ ប្រសិនបើពួកគេយល់ព្រមនឹងឲ្យមេ អណ្តើកមកស្តីដណ្តឹង។ ទោះបីជាស្រឡាញ់គ្នាមុននេះក៏ដោយ ប៉ុន្តែ ខណៈដែល មានមេអណ្តើកមកស្តីដណ្តឹង មានន័យថា គូរស្រករនោះនឹងស្រឡាញ់គ្នាជារៀង រហូត”។
ពាងស្រារបស់ជនជាតិ Xo Dang ជំនួសការភ្ជាប់ពាក្យ |
មុននេះ ជំនួនសម្រាប់យកមកផ្ទះកូនស្រីតែងតែមានឃ្មោះ ពាង ហើយនេះ ក៏ជាទ្រព្យចំណងដៃសម្រាប់កូនស្រីពេលរៀបអាពាហ៍ពិពាហ៍ ព្រមទាំងជាជំនួន បញ្ជាក់នូវកិត្យនុភាពរបស់គ្រួសារ និងត្រកូលខាងប្រុសផងដែរ។ សម្រាប់ខាងប្រុស វិញ ជំនួនមិនមានឃ្មោះ ពាងគឺពិបាកយកប្រពន្ធណាស់។ ប៉ុន្តែបច្ចុប្បន្ន ជំនួនក្នុងពិធី ភ្ជាប់ពាក្យរបស់ជនជាតិ Xo Dang សាមញ្ញជាង ក្រៅពីស្លាម្លូ បារី សាច់ក្រៀម ខាង ប្រុសបានយកមកជាមួយនូវជ្រូកមួយក្បាល ត្រីមួយគូគឺឈ្មោលមួយនិងញីមួយផង ដែរ។ អ្នកស្រី Y Mon ឃុំ Dak Ang ស្រុក Ngoc Hoi ខេត្ត Kon Tum បានឲ្យដឹងថា៖
“ខាងកូនស្រីពេលរៀបអាពាហ៍ពិពាហ៍គឺត្រូវបិតស្រា។ ខាងប្រុសវិញមាន សាច់មាន់ ហើយមកផ្ទះគ្នាញាំសាច់មាន់។ ស្រឡាញ់គ្នាប្រគល់ជូនគ្នានូវកងដៃ ឬ ផឹកស្រាជាមួយគ្នា”។
មុននឹងស្រឡាញ់គ្នាក៏ដូចជាពេលរៀបអាពាហ៍ពិពាហ៍ គូរស្រករជនជាតិ Xo Dang តែងតែប្រគល់ជូនគ្នានូវកងដៃធ្វើពីប្រាក់ឬសំរឹទ្ធ។ ទោះបីជាមិនសូវមានតម្លៃក៏ដោយ ប៉ុន្តែកងដៃដូចជាពាក្យសន្យានឹងគ្នាហើយក៏ជាសញ្ញាប្រាប់ថា កូនក្រមុំរូប នេះគឺមានម្ចាស់ចិត្តហើយ។លោក A Khao ជនជាតិ Xo Dang ឃុំ Dak Ang ស្រុក Ngoc Hoi ខេត្ត Kon Tum បានឲ្យដឹងថា៖
“បុរសនិងនារីស្រឡាញ់គ្នា គឺប្រគល់ឲ្យគ្នាកងដៃមួយ។ ប្រសិនបើគូស្រករ យល់ចិត្តគ្នា ទទួលបានការយល់ព្រមពីឪពុកម្តាយនិងសម្រេចរៀបអាពាហ៍ពិពាហ៍ គឺត្រូវពាក់កងដៃជារៀងរហូត។បើមិនអាចយល់ចិត្តគ្នាបានគឺសងកងដៃវិញ”។
រៀបអាពាហ៍ពិពាហ៍ដោយការស្ម័គ្រចិត្តស្រឡាញ់បានជាជនជាតិ Xo Dang យកចិត្តទុកដាក់យ៉ាងខ្លាំងលើភាពស្មោះត្រង់ក្នុងជីវិតប្តីប្រពន្ធ។ បន្ទាប់ពីរៀបអាពា ហ៍ពិពាហ៍រួចមក កូនក្រមុំនឹងទៅរស់នៅនៅខាងប្តី ប៉ុន្តែមិនបានចូលផ្ទះភ្លាមទេ គឺ ត្រូរងចាំដល់ពេលដែលគ្រួសារខាងប្តីអញ្ជើញសាច់ញាត្តិនិងអ្នកភូមិមកចូលរួមពិធី ជប់លៀងអំណរសារសិន។ ខាងបុរសក៏បានត្រៀមរៀបចំមាន់ឈ្មោលមួយក្បាល និងស្រាដើម្បីកូនកំលោះនិងក្រមុំពិសារជាមួយគ្នា។ ប្រការនេះ បានបង្ហាញនូវ ទស្សនទានរបស់ជនជាតិ Xo Dang ដែលបួងសួងសូមឲ្យប្តីប្រពន្ធមួយគូនេះរស់ នៅស្រឡាញ់គ្នាប្រកបដោយសុភមង្គល។ ពេលវេលាបន្ទាប់មក ប្តីប្រពន្ធថ្មីមួយគូនេះ អាចរស់នៅជាមួយគ្រួសារកូនប្រុសក៏បានឬនៅខាងកូនស្រីក៏បាន មុននឹងចេញទៅ នៅដោយឡែកជាមួយគ្នាដែរ៕
VINH PHONG