ពិធីមង្គលការប្រពៃណីរបស់ជនជាតិខ្មែរ
VOV -  
(VOVworld)- ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍ជាព្រឹត្តិការណ៍សំខាន់បំផុត សម្រាប់ជីវិតពួកគេម្នាក់ៗ។ ពីមុនឪពុកម្ដាយជាអ្នកទុកដាក់កូនចៅឲ្យមាន គូស្រករ ប៉ុន្ដែបច្ចុប្បន្ននេះយុវជន យុវតីខ្មែរភាគច្រើនមានសេរីភាពក្នុងការជ្រើសរើសគូស្រករ
របស់ខ្លួន និងធ្វើការស្វែងយល់ចិត្តគ្នា មុននឹងឈានដល់ការរៀប អាពាហ៍ពិពាហ៍។ពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរជាពិធីប្រពៃណីមួយដែលតម្រូវឲ្យមានកម្មវិធីជាច្រើនដូច
ជា សូត្រមន្ដ កាត់សក់់ ចងដៃ ជាដើម។ ពិធីនេះបាន បង្ហាញពីវប្បធម៌ដ៏ស្រស់ស្អាត
របស់ជនជាតិខ្មែរ។
|
កូនកំលោះក្រមុំជនជាតិខ្មែរ |
រដូវកាលរៀបអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរគឺចាប់ពីខែទី១ដល់ខែទី៣ តាម
ច័ន្ទគតិ ពោលគឺនៅក្រោយពេលកសិករប្រមូលផលស្រែចំការរួចរាល់។ ដូចទៅនឹង
គ្រួសារជនជាតិខ្មែរជាច្រើនឯទៀតនៅវាលសណ្តទន្លេ Cuu Long គ្រួសារលោក Chau
Chan Da នៅស្រុក Tri Ton ខេត្ត An Giang បានរៀបចំពិធីមង្គលការឲ្យកូនតាមបែប
ប្រពៃណីនេះ។កូន ប្រុសរបស់លោកដែលជាកូនកំលោះគឺ លោក Chau Lim ជាមន្ត្រី
នរគបាល រីឯកូនក្រមុំ គឺនាង Thach Thi Nhon ជានិស្សិតឆ្នាំទី ៤ ផ្នែកធនាគារ។ បន្ទាប់ពីបានស្វែងយល់ចិត្តគ្នាអស់រយៈពេល២ឆ្នាំមក គូស្នេហ៍នេះបានដឹកដៃគ្នា ក្រាបសំពះសូមអនុញ្ញាតពិធីអាពាហ៍ពិពាហ៍ចំពោះមុខចាស់ទុំទាំង សងខាង។ប៉ុន្ដែ
មុននឹងឈានដល់ពីមង្គលការប្រពៃណីខ្មែរតម្រូវឲ្យមានពិធីភ្ជាប់ ពាក្យដែលរៀបចំ
នៅខាងកូនក្រមុំជាមុនសិន។ គ្រឿងបណ្ណាការដែលកូនប្រុស បានដង្ហែរយកទៅផ្ទះ
កូនក្រមុំរួមមាន ថាសស្លាម្លូ ផ្កា ផ្លែឈើ និងនំអន្សម។ក្រៅពី គ្រឿងរណ្ដាប់ទាំងនេះ ខាងកូនកំលោះក៏ជូនថ្លៃបណ្ណាការមួយចំនួនសម្រាប់ឲ្យ កូនក្រមុំទិញសម្លៀកបំពាក់
មុននឹងដំណើរការពិធីមង្គលការ។ សម្លេងភ្លេងពិណ ពាព្យបានធ្វើឲ្យបរិយាកាស
កាន់តែសប្បាយរីករាយថែមទៀត។
ជាកិច្ចចាប់ផ្តើមពិធីភ្ជាប់ពាក្យ អាចារ្យពីរនាក់ជាតំណាងគ្រួសារកូនទាំងពីរ
បានឆ្លើយឆ្លងគ្នា។លោក Chau Chan Da បានឲ្យដឹងថា៖
“អាចារ្យត្រូវជាមនុស្សមានកិត្យានុភាព យល់ដឹងច្បាស់ពីទំនៀមទម្លាប់ប្រពៃណី
របស់ជនជាតិ ទើបបានអញ្ជើញមក ធ្វើជាអ្នកចាត់ចែងកម្មវិធី។ បើមិនបានអញ្ជឹង គឺមិនហានអញ្ជើញដែរ។ដោយសារក្នុងការរៀបអាពារហ៍ពិពារហ៍គឺត្រូវឆ្លងកាត់ពិធី ពិបាកៗជាច្រើន”។
|
គ្រឿងបណ្ណាការសម្រាប់ជូនទៅខាងកូនក្រមុំ |
ពិធីរៀបអាពារហ៍ពិពារហ៍របស់ជនជាតិខ្មែរពីមុនច្រើនប្រព្រឹត្តទៅក្នុងរយៈ
ពេល៣ថ្ងៃពីរយប់ ប៉ុន្តែបច្ចុប្បន្ននៅតំបន់មួយចំនួនប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ
២យប់តែប៉ុណ្ណោះ។ ហើយពិធីការក៏ត្រូវបានកាត់ចោលខ្លះដោយនៅរក្សា ពិធីការ
ចំបងៗមួយចំនួនដូចជា ពិធីកូនកំលោះទៅកាន់ខាងកូនក្រមុំ ពិធីសែនដូនតា ពិធី
កាត់សក់ សូត្រមន្ដ ចងដៃ ជាដើម។
ដោយសារជនជាតិខ្មែរកាន់របបមាតាប្រជាធិបតេយ្យ អញ្ជឹងហើយពិធីមង្គល ការបានរៀបចំនៅផ្ទះកូនក្រមុំ។ តាំងពីព្រលឹម ខាងកូនកំលោះក្រោមការណែនាំ របស់អាចារ្យបានយកគ្រឿងបណ្ណាការទៅកាន់ផ្ទះកូនក្រមុំ។ នៅពេលខាងកូនកំ
លោះ ជិតមកដល់ ខាងកូនក្រមុំបានយកបន្លាបិទខ្លោងទ្វារដែលបង្ហាញនូវនីមិត្
តរូបឲ្យ ភាពបរិសុទ្ធរបស់កូនក្រមុំ។ មកដល់ខ្លោងទ្វារ តំណាងខាងកូនកំលោះ
បាន យកដាវឈើរាំ៣ជុំដើម្បីជូនដំណឹងថា កូនកំលោះ បានមកដល់ហើយ។ខាងកូនក្រមុំបានវាយគងជាសញ្ញាថា អនុញ្ញាតឲ្យខាងកូនកំលោះចូល។ កូន
ក្រមុំរួមជាមួយអ្នកកំដរពីរនាក់ ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីដ៏ស្រស់ស្អាត
កាន់ផ្ការងចាំ ទទួលកូនកំលោះ។ ភ្លេងបន្តឡើងហើយមនុស្សគ្រប់រូបនាំគ្នាជូនពរ
កូនក្រមុំនិងកូនកំលោះ។
បន្ទាប់ពីអនុវត្តពិធីមួយចំនួនរួចគឺពិធីកាត់សក់កូនក្រមុំនិងកូនកំលោះ។ អត្ថន័យនៃការកាត់សក់គឺសំដៅលប់ចោលរាល់ភាពអាក្រក់អព្វមង្គលចេញពី
ជីវិត របស់គូរស្រករនេះ។ នៅពេលយប់ បានប្រព្រឹត្តទៅពិធីសូត្រមន្ត ប្រទាន
ពរដល់ កូនក្រមុំនិងកូនកំលោះ។នេះជាលក្ខណៈវិសេសវិសាលនៃពិធីមង្គល
ការរបស់ ជនជាតិខ្មែរ។ ឈានដល់ថ្ងៃបន្ទាប់ទើបជាពិធីរៀបអាពារហ៍ពិពារជា
ផ្លូវការ។ ក្នុងថ្ងៃបន្ទាប់នេះ ពិធីសំខាន់ៗត្រូវបានប្រព្រឹត្តទៅ ក្នុងនោះមានពិធី
ចងដៃ ពិធីសំពះរួមខ្នើយ ពិធីតោងស្បៃនិងពិធីបោះផ្កាស្លាដើម្បីជូនពរសុភ
មង្គលសម្រាប់ស្រករ។ កូនក្រមុំ Thach Thi Nhon សំណេះសំណាលថា៖
“ខ្ញុំមានមោទនភាពណាស់នៅពេលដែលអាពារហ៍ពិពាររបស់ខ្ញុំបាន
រៀបចំ តាមបែបប្រពៃណីរបស់ជនជាតិ។ជាពិសេសពិធីការទាំងនេះគឺមានតែ
នៅក្នុងសហគមន៍ជនជាតិខ្មែរតែប៉ុណ្ណោះ”។
នាបច្ចុប្បន្ន ពិធីរៀបមង្គលការរបស់ជនជាតិខ្មែរមានលក្ខណៈប្រពៃណី
ជនជាតិផង និងមានការផ្លាស់ប្តូរជាច្រើនផង ដោយសារការជួបប្រាស្រ័យវប្ប
ធម៌ជាមួយ ជនជាតិដទៃក្នុងតំបន់។ បន្ទាប់ពីអនុវត្តពិធីការប្រពៃណីគឺពិធីជប់
លៀងជួបជុំ គ្រួសារមិត្តភក្តិតាមរបៀបរស់នៅថ្មី។ ហើយពេលណាក៏អញ្ជឹងដែរ
របាំឡាំ ថូន ដោយយុវជនយុវតីសម្តែងអមជាមួយនឹងក្រុមភ្លេងជនជាតិនឹង
បញ្ចប់ទិវាអាពារហ៍ ពិពារហ៍យ៉ាងសប្បាយរីករាយ៕
VOV