ពិធីរៀបអាពារហ៍-ពិពារហ៍របស់ជនរួមជាតិ Muong

ពិធីរៀបអាពារហ៍-ពិពារហ៍របស់ជនរួមជាតិ Muong - ảnh 1
ពិធីរៀបអាពារហ៍-ពិពារហ៍របស់ជនរួមជាតិ Muong (daidoanket.vn)

        Vovworld-នាបច្ចុប្បន្ន ពិធីរៀបអាពាហ៍-ពិពារហ៍របស់ជនរួមជាតិ Muong
សាមញ្ញជាងមុន ប៉ុន្តែនៅរក្សាលក្ខណៈប្រពៃណី។ ឪពុកម្ដាយផ្សំផ្គុំ មិនជ្រើស
រើសប្តីប្រពន្ធឲ្យកូនខ្លួនទៀតទេ។ កំលោះក្រមុំបានស្វែងយល់គ្នាដោយសេរី ហើយសម្រេចដោយខ្លួនឯង។ ហេតុនេះហើយ ពិធីអាពារហ៍-ពិពារហ៍របស់ជន
រួមជាតិ Muong ត្រូវបានត្រៀមរៀបចំយ៉ាងម៉ត់ចត់ពី​ប៉ុន្មានឆ្នាំមុន។ ដំបូងបង្អស់គឺ
ការជ្រើសរើសថ្ងៃជាវេលាល្អដើម្បី​ដំណើរ​ការរៀបអាពារហ៍-ពិពារហ៍ និងជូន
ដំណឹងអំពីអាពារហ៍-ពិពារហ៍កូនប្រុសកូនស្រីជាមួយបណ្ដាសាច់ញាតិនិង
កសាងផែនការ។ លោក Bui Van Ban ឃុំ Dich Giao ស្រុក Tan Lac ខេត្ត Hoa Binh
បានឲ្យដឹងថា៖

        “ដើម្បីត្រៀមឲ្យការរៀបអាពារហ៍-ពិពារហ៍របស់ខាងកូនកំលោះ​យើងខ្ញុំ ប្រជុំបងប្អូនក្នុងគ្រួសារដើម្បីបណ្ដាសមាជិកក្នុងគ្រួសារយល់​ព្រមដែរឬទេ។ ពេលបណ្ដាសមាជិកក្នុងគ្រួសារយល់ព្រមគឺជ្រើសរើសជន​មាន​កិត្យានុភាព
ក្នុងគ្រួសារជាមេអណ្ដើកសំរាប់ពិធីរៀបការ។ ​ពេលអញ្ចើញមេ​អណ្ដើត​មកត្រូវ
រៀបចំបាយ ពិសារបាយរួចហើយបានប្រគល់ឲ្យមេអណ្ដើត​ស្រា​ពីដប់តែមួយ
កញ្ចប់ដើម្បីយកមកផ្ទះកូនក្រមុំ។ ពេលមកដល់គ្រួសារនារី គ្រួសារ​នារីនឹង
ស្វាគមមេអណ្ដើតនិងប្រជុំបងប្អូនក្នុងគ្រួសារដើម្បីយល់ព្រមឲ្យគ្រួសារ​បុរស
កសាងទំនាក់ទំនងដែរឬទេ។”

        ក្នុងពិធីរៀបការរបស់ជនរួមជាតិ Muong មិនអាចខ្វះបានតួនាទីរបស់មេ​
អណ្ដើតឡើយ។ ជនរួមជាតិ Muong នៅមានទម្លាប់ទាយអាពារហ៍-ពិពារហ៍។
ដំណាងគ្រួសារបុរស មេអណ្ដើតនឹងព្រមព្រៀងជាមួយគ្រួសារនារីអំពីការទាយ
​រៀប​អាពារហ៍-ពិពារហ៍ ប្រសិនបើមិនទាន់ទទួលបានការព្រមព្រៀង មេអណ្ដើត​នឹងសូមត្រឡប់មកផ្លាស់ប្តូរជាមួយគ្រួសារបុរស។

        ប្រសិនបើគ្រួសារបុរសយល់ព្រមគឺមកត្រៀមរៀបចំ ប្រសិនបើមិនយល់​ព្រមគឺមេអណ្ដើតនឹងមកគ្រួសារនារីចរចារឡើងវិញ។​ប៉ុន្តែពេលមក​នីមួយៗ​ត្រូវ​យកតាមស្រាមួយដប់។ បន្ទាប់ពីបានឯកភាពនោះ គ្រួសារបុរសនឹងយកវត្ថុ
សែន​តាមការកំណត់មកគ្រួសារនារី ច្រើនតែគឺជ្រូក​អង្ករដំណើប អង្ករស្រា​
បរិមាណ​ច្រើន​ឬតិចស្របតាមការឯកភាបរវាងភាគីទាំងពីរ។​ លោក Bui Van Vien
នៅឃុំ Dich Giao ស្រុក Tan Lac ខេត្ត Hoa Binh ជាជនមានកិត្យានុភាព ពូកែនិយាយ​ច្រើនតែបានអញ្ចើញជាមេអណ្ដើតបានឲ្យដឹងថា៖

        “ខ្ញុំបានធ្វើជាមេអណ្ដើតឲ្យកូនចៅបានជាង២០ឆ្នាំទៅហើយ។ ទៅធ្វើមេ​អណ្ដើត ខ្ញុំបានទទយលអីវ៉ាន់របស់គ្រួសារបុរសមកគ្រួសារនារីនិងរាយការណ៍​អំពី​ការរៀប
អាពារហ៍-ពិពារហ៍របស់ក្មុយៗ។ ពេលមកដល់ គ្រួសារនារីមាន​វត្តមានគ្រប់គ្រាន់
ទទួលរងចាំមេអណ្ដើតថ្លែងមតិរបស់គ្រួសារខាងបុរសអំពីការរៀបអាពារហ៍-ពិពារហ៍
យ៉ាងម៉េច។ ​តួនាតីរបស់មេអណ្ដើតសំខាន់ណាស់ពី​ព្រោះបែបបទទាំងអស់ដែល
តាក់ទិនដល់គ្រួសារទាំងពីមេអណ្ដើតទទួលខុស​ត្រូវនិងរៀបចំឲ្យស្រួលបួន។”

        បន្ទាប់ពីឯកភាពអំពិការតាយនិងកំណត់ថ្ងៃរៀបការនោះ ត្រកូលទាំងពីរ​បាន​ដំណើរការត្រៀមរៀបចំ។​ អីវ៉ាន់ត្រូវបានគ្រួសារបុរសត្រៀមរៀបចំយកមក​គ្រួសារ
នារីមុនមួយថ្ងៃ។ ទម្លាប់ទៅទទួលក្រមុំរបស់ជនរួមជាតិ Muong ក៏​វិសេស​វិសាលដែរ។ បរិមាណមនុស្សទៅទទួលក្រមុំត្រូវបានកំណត់អំពីចំនួននិងបែង​ចែកភារកិច្ចជាក់
ស្ដែង។ ប្រធានក្រុមជាជនចាស់ជរាក្នុងត្រកូល ក្រុមគ្រួសារ​បុរសមកទទួលនារីទោះបី
ជានៅឆ្ងាយឬជិតសុទ្ធតែបានគ្រួសារនារីអញ្ចើញ​ពិសារបាយ។ នៅ Muong Bi ស្រុក
Tan Lac មានទម្លាប់ល្អគឺបន្ទាប់ពីយកឥវ៉ាន់​ទៅគ្រួសារក្រមុំ កូនកំលោះត្រូវចេញទៅ
មុន រីឯគណៈប្រតិភូគ្រួសារកូន​កំលោះ​បានពិសារបាយ។ លោក Bui Van Ban ឃុំ
Dich Giao ស្រុក Tan Lac ខេត្ត Hoa Binh បានឲ្យដឹងថា៖

        “បែបបទអាពារហ៍-បិពារហ៍ត្រូវតាមក្រិដក្រមរបស់ជនរួមជាតិ Muong ត្រូវ​មាន
ម្លូស្លាដើមអំពៅនិងឥវ៉ាន់មួយចំនួនដូចជាជ្រូកមាន់។ ក្រៅពីនោះត្រូវមាន​អំណោយ
ផ្សេងៗដែលហៅថា​ ប្រាក់ដើម ជាមួយប្រាក់មួយចំនួននិមិត្ត​រូបឲ្យ​គ្រួសារ​កូនក្រមុំ។”

        តាមប្រពៃណីបន្ទាប់ពីពិធីទទយលកូនក្រមុំ កូនក្រមុំមិនទាន់ស្នាក់នៅផ្ទះ​កូន
កំលោះទេ​ គេត្រឡប់មកផ្ទះខ្លួន ពេលថ្ងៃមកគ្រួសារប្តីធ្វើការ ពេលយប់​ត្រឡប់​មកផ្ទះ
ដេក។ ក្នុង​រយៈពេលមួយទើបមកស្នាក់នៅគ្រួសារប្តី ច្រើនតែគឺ​បន្ទាប់ពីសម្រាលកូន។
នាបច្ចុប្បន្ន ជនរួមជាតិ Muong នៅ Muong Vang (ស្រុក Lac Son ខេត្ត Hoa Binh) នៅតែ
រក្សាទម្លាប់នេះ កូនក្រមុំបានត្រឡប់មកផ្ទះ​ឪពុក​​ម្ដាយស្នាក់នៅ២-៣ថ្ងៃបន្ទាប់ពីពិធី
រៀបការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ