ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Bo Y

(VOVWORLD) -  នាដើមរដូវធ្លាក់ខ្សល់ត្រជាក់ នៅពេលដែលខ្យល់បានចាប់ផ្តើមបោកបក់ទៅតំបន់ភាគពាយព្យនៃប្រទេសវៀតណាមនោះ ក៏ជាពេលវេលាដែលយុវជននិង យុវនារីជនជាតិភាគតិច ឈានចូលការណាត់ជួបគ្នាដើម្បីប្រតិព័ត្តស្នេហា ដើម្បីក្លាយជាប្តីប្រពន្ធនឹងគ្នា។ យ៉ាងណា មិញ ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Bo Y មានលក្ខណៈពិសេសផ្ទាល់ខ្លួន។ លោកអ្នកនាងអាចមើលឃើញយ៉ាងច្បាស់ តាមរយៈនៀមទំលាប់កាត់បន្ថយមុខជំនូនអាពាហ៍ពិពាហ៍និងទំនៀមទម្លាប់ម្តាយក្មេកសាកល្បង ចិត្តកូនប្រសាររបស់ខ្លួន នៅក្នុងពិធីមង្គលការរបស់ជនជាតិ ភាគតិច Bo Y នៅស្រុក Muong Khuong ខេត្ត Lao Cai ។

ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Bo Y - ảnh 1 ការទារជំនូនសម្រាប់មង្គលការត្រូវបានធ្វើឡើងនៅពេលដែលក្រុមគ្រួសារកូនកំលោះបញ្ជូនមេអណ្តើកទៅជួបសំណេះសំណាលជាមួយគ្រួសារកូនក្រមុំជាលើកទី ២ ។

ទម្រាំឈានដល់ការសម្រេចចិត្តរៀបការជាមួយគ្នា កូនកំលោះ និងកូនក្រមុំជនជាតិ Bo Y  ត្រូវឆ្លងកាត់ពិធីសំខាន់ៗមួយចំនួន។ នោះជាទំនៀមទម្លាប់ ខាងគ្រួសារកូនកំលោះសូមកាត់បន្ថយមុខជំនូនអាពាហ៍ពិពាហ៍ពីក្រុមគ្រួសារកូនក្រមុំ។ សម្រាប់ប្រជាជន Bo Y នៅ Muong Khuong ការទារជំនូនអាពាហ៍ពិពាហ៍ត្រូវបានធ្វើឡើងនៅពេលដែលក្រុមគ្រួសារកូនកំលោះ បញ្ជូនតំណាងម្នាក់មកសំណេះសំណាលជាមួយគ្រួសារ កូនក្រមុំជាលើកទីពីរ។ ការជួបគ្នាជាលើកដំបូង ត្រូវបានគេចាត់ទុកថា ជាការភ្ជាប់ពាក្យតែប៉ុណ្ណោះ។ លោក Gi Suy San មេអណ្តើកនៅ ឃុំ Thanh Binh ស្រុក Muong Khuong បានអោយដឹងថា៖ “ការជួបសំណេះសំណាលជាមួយគ្នាលើកទីពីរ គឺពិភាក្សាគ្នាថា តើ ឪពុកម្តាយអាចផ្តល់បណ្ណាការឱ្យបានប៉ុន្មាន ទំនិញប៉ុន្មាន សាច់ជ្រូកបរិមាណប៉ុន្មាន ស្រាប៉ុន្មានគឺពួកគេនឹងនិយាយប្រាប់ទាំងអស់។ ពោលគឺ ពួក គេបាននិយាយយ៉ាងច្បាស់ថា សត្វជ្រូកមួយតោនគីឡូក្រាម និងស្រា ៦០លីត្រ។ ក្រៅ ពីនោះ គឺនិយាយអំពីប្រាក់ ក្រវិល ខ្សែកនិងសម្លៀកបំពាក់។ ពួកគេនឹងប្រាប់គ្រប់សព្វទាំងអស់ដើម្បីអោយគ្រួសារកូនកំលោះត្រៀមរៀបចំ”។

មិនដូចក្រុមជនជាតិភាគតិចដទៃទៀតទេ ជនជាតិ Bo Y នៅ Muong Khuong មិនទារជំនូនអាពាហ៍ពិពាហ៍ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារកូនកំលោះឡើយ។ ជំនួសទៅវិញ ពួកគេពឹងផ្អែកលើជំនូននៃពិធីមង្គលការនៅផ្ទះអ្នកជិតខាងដែលជាគោល។ នេះមានន័យថា នៅផ្ទះអ្នកជិតខាងមានកូនក្រមុំគេទារចំនួនប៉ុន្មាន គឺគ្រួសារខ្លួនក៏ត្រូវទារចំនូនដូចគ្នាដែរ។  នៅពេលដែលការទារជំនូនអាពាហ៍ ពិពាហ៍ត្រូវបានបញ្ចប់ នឹងដល់ពេលដែល មេអណ្តើកទៅជូនដឹណឹងដល់គ្រួសារកូនកំលោះវិញ។ នេះក៏ជាពេលវេលាដ៏លំបាកសម្រាប់គ្រួសារកូនកំលោះផងដែរ។ លោក Gì Suy San  បានអោយដឹងថា៖ “នៅពេលខ្ញុំត្រឡប់មកវិញពួកគេបានទារបណ្ណោះ គឺ ប៉ណ្ណោះទៅហើយ។ ខាងកូនកំលោះថា ច្រើនពេកហើយ មិនមានលទ្ធភាពនោះទេ។ ហើយគ្រាន់តែប្រាប់អោយខ្ញុំត្រឡប់ទៅប្រាប់គេថា ទារជំបានបន្ធូបន្ថយចំនួនបណ្ណា ការដល់គ្រួសារកូនកំលោះ  ដោ និយាយប្រាប់ថា តិចទៀតក៏ជាគ្រួសារតែមួយ ហើយ យកច្រើនពេកថ្ងៃក្រោយ កូនស្រីយើងវានឹងជួបការលំបាកច្រើនដែរ។ ហើយមានគ្រួសារខ្លះទៀត គេមិនទារច្រើនទេ។ ខ្ញុំនិយាយថាប៉ុន្មានគឺម៉ិណ្ណឹងហើយ”។

ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Bo Y - ảnh 2 គ្រួសារកូនកំលោះយកបណ្ណាការទៅកាន់គ្រួសារកូនក្រមុំ

នៅពេលដែលពិធីទារជំនូនអាពាហ៍ពិពាហ៍ត្រូវបានបញ្ចប់ ក៏ឈានដល់ពេលដែល ពិធីមង្គលការត្រូវបានចាប់ផ្តើម។ លក្ខណៈពិសេសក្នុងពិធីដង្ហែរកូនក្រមុំ គឺក្រុមដង្ហែ ត្រូវមានមនុស្សយ៉ាងតិច ៨ នាក់ ក្នុងនោះមានបុរសវ័យកណ្តាល ២ នាក់ បុរសមិនទាន់រៀបការ ២ នាក់ ក្មេងស្រីមិនទាន់រៀបការពីរនាក់ និងមនុស្ស ២ នាក់ទៀត ដែលមានកូនតូច។ រីឯសម្រាប់អ្នកដែលមានកូនតូច ត្រូវតែមានទាំងកូនប្រុសនិងស្រី ហេតុដូច្នេះ ថ្ងៃក្រោយ គូស្វាមីភរិយាថ្មីនឹងមានកូនចៅពេញផ្ទះ។

នៅព្រឹកថ្ងៃដំបូងនៅផ្ទះស្វាមី ម្តាយក្មេកជនជាតិ Bo Y បានធ្វើការសាកល្បងចិត្តកូនប្រសារ។ លោកស្រី Lo Lai Suu ដែលជាមេអណ្តើកបានរៀបរាប់ថា៖ “នៅព្រឹកថ្ងៃបន្ទាប់ កូនក្រមុំត្រូវក្រោកពីព្រលឹម ដើម្បីបោសសំអាតផ្ទះសម្បែង។ ម្តាយក្មេកនឹងសាកល្បងចិត្តកូនក្រមុំដោយដាក់លុយចូលក្នុងរូងផ្ទះ ដើម្បីចង់ដឹងថា តើកូនក្រមុំ បោសសម្អាតផ្ទះសម្បែងបានស្អាតដែរឬទេ រកលុយឃើញទេ នាងយកលុយប៉ុន្មាន មកជូនម្តាយក្មេក ដើម្បីមើលថាតើកូនក្រមុំស្មោះត្រង់ឬអត់។ ឧទាហរណ៍ ប្រសិនបើយើងទម្លាក់ ១ ម៉ឺន យើងត្រូវប្រមូល ១ ម៉ឺន។ ប្រសិនបើ ទម្លាក់ ១ម៉ឺន ហើយប្រមូលបានត្រឹម ៨ពាន់ ប៉ុណ្ណោះ មានន័យថា នៅមានជ្រុងមួយដែលមិនបានបោស ឬកូនក្រមុំនោះមិនមានភាពស្មោះត្រង់”។

ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Bo Y - ảnh 3 ពិធីដង្ហែកូនក្រមុំទៅកាន់ផ្ទះកូនកំលោះ

នាបច្ចុប្បន្ន ជនជាតិ Bo Y មានចំនួនប្រជាជនតិចណាស់។ នៅ Muong Khuong និង Lao Cai ពួកគេរស់នៅចម្រុះ ជាមួយក្រុមជនជាតិផ្សេងទៀត ក្នុងនោះមានជនជាតិ Nung ។ ហេតុដូច្នេះ វប្បធម៌របស់ជនជាតិ Bo Y មានការសម្រុះសម្រួលគ្នា។ ជាពិសេស កាលពីមុននេះ ជនជាតិ Bo Y គ្រាន់តែរៀបការជាមួយមនុស្សដែលមានជាតិសាសន៍ដូចគ្នា ប៉ុន្តែសព្វថ្ងៃនេះ ពួកគេបានរៀបការជាមួយមនុស្សមកពីក្រុមជនជាតិភាគតិចដទៃទៀ តដូច្នេះវប្បធម៌និងទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍មិនដូចកាលពីមុននោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ