ពិធីសែនកំពង់ទឹករបស់ជនជាតិ E de
TO TUAN -  
(VOVWORLD) -សែនកំពង់ទឹកជាទំនៀមទម្លាប់ដ៏វិសេសវិសាលរបស់ជនជាតិ E de នៅ Tay Nguyen ។ ពិធីនេះបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយបំណងសូមទេវតាទឹកប្រទាន ពរក្តីសុខសម្រាប់ឆ្នាំចាស់និងបួងសួងសូមរដូវអំណោយ ផលសម្រាប់ឆ្នាំបន្ត។ ឆ្លងកាត់ពេលវេលា ពិធីសែនកំពង់ទឹកនៅតែបានរក្សាដូចជា លក្ខណៈវប្បធម៌ដ៏ពិសេសរបស់ជនរួមជាតិជនជាតិ E de។
នារីជនជាតិ E de ក្នុងពិធីសែនកំពង់ទឹក |
រស់នៅកណ្តាលព្រៃភ្នំ ដើម្បីភាពរស់រានមានជីវិត ដូច្នេះជីវភាពប្រចាំថ្ងៃ របស់ជនជាតិ E de មិនអាចខ្វះភ្លើងក៏ដូចជាទឹកបានឡើយ។ ពេលទៅទស្សនា តំបន់ដែលមានជនជាតិ E de រស់នៅយើងនឹងប្រទះឃើញលក្ខណៈដូចជានិមិត្ត រូបមួយ នោះគឺកំពង់ទឹក។ តាំងពីយូរណាស់មកហើយ ខណៈដែលជនជាតិ E de ចង់កសាងភូមិស្រុក ឬផ្លាស់ទីលំនៅទៅកន្លែងថ្មី ពួកគេតែងតែចាត់បញ្ចូនមនុស្សទៅ ស្វែងយល់អំពីតំបន់ដីនោះ។ ក្រៅពីចង់ដឹងថា ដូធ្លីអំណោយផល ដែលអាចធ្វើចំការស្រែបានដែរឬអត់នោះ បញ្ហាចម្បងសម្រាប់ពួកគេគឺទីនោះត្រូវ មានប្រភពទឹកច្រើនហូហារពេញក្នុងឆ្នាំដើម្បីអាចសាងសង់កំពង់ទឹកបានជូនអ្នក ភូមិស្រុក។ ហេតុដូច្នេះបានជា ភូមិស្រុករបស់ជនជាតិ E de សុទ្ធតែមានកំពង់ទឹក ហើយនោះជាប្រភពទឹកស្អាតសម្រាប់អ្នកភូមិស្រុកទាំងមូល។ លោក Nguyen Hong Ky អ្នកស្រាវជ្រាវវប្បធម៌ជនជាតិ Tay Nguyen បានឲ្យដឹងថា៖
“អាកាសធាតុនៅតំបន់ Tay Nguyen បានចែកជាពីររដូវជាក់លាក់។ រដូវ ប្រាំងគឺក្តៅនិងថប់ណាស់។ មានរឿងដំណាលរបស់ជនជាតិ E de ថា នៅរដូវប្រាំង ទាំងពពួកសត្វនិងមនុស្សសុទ្ធតែរស់នៅអាស្រ័យដោយទឹកសន្សើម ។ ប្រការនេះចង់បញ្ជាក់ថា ទឹកគឺសំខាន់ណាស់សម្រាប់មនុស្ស”។
ពិធីសែនកំពង់ទឹកជាពិធីសំខាន់របស់ជនជាតិ E de ដើម្បី អរព្រះ គុណដល់ ទេវតាទឹក (Yang êa) ដែលបានប្រទានពរឲ្យអ្នកភូមិស្រុកបានប្រភពទឹកស្អាត រដូវ អំណោយផល ហើយអ្នកភូមិទាំងអស់បានរស់នៅក្នុងភាពសុខសាន្តត្រាណ។ជារៀងរាល់ឆ្នាំ គឺដល់ចុងខែកត្តិក ក្រោយពេលបានប្រមូលផលរួចស្រេច ជនជាតិ E de នឹងរៀបចំគ្រឿងដង្វាយសម្រាប់សែនកំពង់ទឹក។ ដើម្បីត្រៀមរៀបចំឲ្យពិធីសែនកំពង់ទឹក ព្រឹទ្ធាចារ្យនិងមេភូមិនឹងជួបជុំជាមួយអ្នក ភូមិដោយជូនដំណឹងផងនិងចាត់ចែងការងារជាក់ស្តែងសម្រាប់ម្នាក់ៗផង។ ពោលគឺ យុវជន បោសសំអាតកំពង់ទឹកនិងជួសជុលផ្លូវចូលកំពង់ទឹក រីឯនារីវិញគឺបោស សំអាតផ្ទះនិងផ្លូវចូលក្នុងភូមិ ហើយសមាជិកទាំងអស់ក្នុងភូមិគឺសុទ្ធតែចូល រួមទាំងកម្លាំងកាយនិងកម្លាំងចិត្ត។ តាមទំនៀមទម្លាប់ អ្នករៀបចំ ណីសែន កំពង់ទឹកគឺជាអ្នកមានកិត្យានុភាពក្នុងភូមិ។ លោក Y Duc E Ban ជនជាតិ E de បានឲ្យដឹងថា៖
“ម្ចាស់កំពង់ទឹកជាតំណាងរបស់ត្រកូលនិងជាមេត្រកូលផង។ គ្រឿងដង្វាយ គ្រប់បែបយ៉ាងគឺតែងតែដោយសារមេត្រកូលជ្រើសរើសនិងចាត់ចែងពិធីសែន”។
មុននឹងប្រព្រឹត្តទៅពិធីសែន នៅចំណត់កំពង់ទឹក អ្នកភូមិនឹងធ្វើក្លោងទ្វារមួយ ពីឬស្ស៊ីដើម្បីដូនដំណឹងឲ្យអ្នកភូមិដឹងថា ក្នុងថ្ងៃសែនមិនបានយកទឹកនៅកំពង់ទឹក ឡើយ។ គ្រឿងដង្វាយសម្រាប់សែនកំពង់ទឹករបស់ជនជាតិ E de រួមមាន ជ្រូក មួយក្បាលមានចំណុចសរលើក្បាលនិងស្រាពាងមួយ។ ក៏ដូចជាពិធីនានារបស់ ជនជាតិ E de សម្លេងវាយគងឃ្មោះមិនអាចខ្វះបានឡើយក្នុងពិធីសែនកំពង់ទឹក។ ក្រោយពេលដែលគ្រឿងដង្វាយបានរៀបដាក់ស្អាតបាត។ សម្លេងគ្រូសែនបួងសួង លាន់លឺពេញព្រៃភ្នំ ធ្វើឲ្យបរិយាកាសកាន់តែពិសិដ្ឋ។
បន្ទាប់ពីពិធីសែនរួចមក អ្នកភូមិបានយកទឹកដាក់ក្នុងផ្លែឃ្លោកស្ងួត ដាក់ក្នុង កាផាហើយស្ពាយយកមកផ្ទះ។ ក្នុងពេលជាមួយគ្នានោះ មនុស្សមួយក្រុមនឹងដើរ តាមម្ចាស់ពិធីទៅដល់ជណ្តើររបស់ផ្ទះនីមួយៗ បួងសួងសូមសេចក្តីសុខជូនម្ចាស់ ផ្ទះ។ បន្ទាប់មកនាំទាំងអស់គ្នា ទៅកាន់ផ្ទះសហគមន៍ដើម្បីជប់លៀង ផឹកស្រា ពាងនិងរាំច្រៀងក្នុងបរិយាកាសប្រកុំដោយសម្លេងគងឃ្មោះយ៉ាងសប្បាយរីករាយ ។
ពិធីសែនកំពុងទឹករបស់ជនជាតិ E de មិនត្រឹមតែជាកត្តាព្រលឹងប៉ុណ្ណោះ ទេ ថែមទាំងមានអត្ថន័យអប់រំឲ្យអ្នកភូមិទាំងអស់ត្រូវចេះរក្សាប្រភពទឹក ការពារ បរិស្ថានធម្មជាតិនិងការពារភាពសុខសាន្តត្រាណសម្រាប់សហគមន៍ទាំងមូលទៀតផង។
រហូតមកដល់ពេលនេះ ខណៈដែលបានសម្របខ្លួនជាមួយនឹងជីវភាព រស់នៅទំនើបដោយ ហើយភូមិស្រុកនានារបស់ជនជាតិ E de មានអណ្ឌូងទឹកហើយក៏ដោយ ប៉ុន្តែប្រជាជននៅទីនេះភាគច្រើន នៅរក្សាទំនៀមទម្លាប់ប្រើប្រាស់ប្រភពទឹកជ្រោះ ធម្មជាតិសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដែរ។ ការទៅយកទឹក ការលេងសប្បាយ រីករាយរបស់ចាស់ ក្មេងជុំវិញកំពង់ទឹក នៅតែជាអត្តសញ្ញាណវប្បធម៌ដោយឡែក របស់ជនជាតិ E de ផងដែរ៕
TO TUAN