ពិធីសែនយាយម៉បដ៏វិសេសវិសាលរបស់ជនជាតិ Dao ក្រហម

(VOVWORLD) -សែនយាយម៉បជាពិធីសែនមួយដែលមិនអាចខ្វះបានឡើក្នុងសហគមន៍ជនជាតិ Dao ក្រហមនៅខេត្ត Lao Cai (ភាគខាងជើងវៀតណាម)។ សែនយាយម៉បជាការដឹង គុណរបស់ឪពុកម្តាយនិងសាច់ញាត្តិរបស់ទារកចំពោះយាយម៉បដែលតែងតែតាមថែ រក្សាទារកតាំងពីប្រសូតមក។ បច្ចុប្បន្ននេះ សហគមន៍ជនជាតិ Dao ក្រហមនៅរក្សា ដដែលនូវលក្ខណៈស្រស់ស្អាតក្នុងឃ្លាំងវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។

សែនយាយម៉ប (ដែលជនជាតិ Dao ក្រហមហៅថា De Mau) ជាទំនៀមទម្លាប់ ដឹងគុណនិងប្រទានពរដល់យាយម៉ប់គ្រប់អង្គ។ ជនជាតិ Dao ក្រហមគេមានទស្សន ទានថា  ទារកនោះឆ្លាតវៃឬមានសុខភាពល្អដែរឬទេគឺអាស្រ័យដោយការថែរក្សារបស់យាយម៉បទាំង១២រូប។

ពិធីសែនយាយម៉បដ៏វិសេសវិសាលរបស់ជនជាតិ Dao ក្រហម - ảnh 1ជនជាតិ Dao ក្រហមក្នុងពិធីសែនមួយ (រូបថតៈ Vũ Tuấn/VOV.vn) 

        ជនជាតិ Dao ក្រហមគេជឿថា មនុស្សម្នាក់ពេលបានប្រសូតមកគឺជាផ្កាមួយទង រីកស្គុះស្គាយលើដើមឈើចំណាស់មួយដើម ដោយដើមឈើមួយនោះត្រូវបានយាយម៉បថែទាំ យ៉ាងយកចិត្តទុកដាក់។ ហើយអាស្រ័យទៅនឹងថ្ងៃសម្រាល ខែប្រសូតស្មើទៅនឹងការ ដែលផ្កានោះរីកនៅកន្លែងណាលើដើមឈើចំណាស់នោះ។ ពោលគឺ ប្រសិនបើផ្ការីកនៅចំកណ្តាលដើមឈើចំណាស់នោះ ជាប្រថ្នូលល្អដែលគេជឿថាទារកនោះនឹងមានសុខភាពមាំមួន។ ផ្ទុយទៅវិញបើផ្កាបានរីកលើចុង ឈើនឹងនាំឲ្យទារកនោះនឹងមានជំងឺឈឺយ៉ាងញឹកញាប់។ ហេតុដូច្នេះ គេត្រូវរៀបចំពិធីសែនដើម្បីពឹងផ្អែកយាយម៉បឲ្យថែរក្សាយ៉ាងយកចិត្តទុក ដាក់កុំបីខាន។ មានករណីពិសេសឪពុកម្តាយបានសុំយាយម៉បឲ្យផ្កានោះផ្លាស់កន្លែង ចំកណ្តាលដើមឈើវិញដែលជាកន្លែងមានសេចក្តីសុខ សុវត្ថភាពផងដែរ។

        សាមីពិធីត្រូវត្រៀមរៀបចំគ្រឿងរណ្តាប់សម្រាប់សែនយាយម៉ប ដោយមានមាន់ មួយក្បាល ស្រាមួយដប ក្រដាស់ពីរទំព័រ អង្ករមួយកូន ចាន ស៊ុតមាន់មួយគ្រាប់ចង ដោយសសៃអំបោះពណ៌សសម្រាប់ទារកនិងសសៃអំបោះពណ៌ក្រហមសម្រាប់ទារិកា រួមទាំងគ្រឿងបរិក្ខាផ្សេងៗទៀត។ ដោយសារពិធីសែនយាម៉បមានសារៈសំខាន់ បានជា ជាម្ចាស់ដើមបុណ្យតែងតែជ្រើសរើសថ្ងៃជាវេលាល្អដែលប្រសព្វនឹងខ្លួនក៏ដូចជាត្រូវនឹងទារក ទើបអញ្ជើញ គ្រូសែន។គ្រូសែន Tan Sai Hieng នៅភូមិ Tung Qua ឃុំ A Mu Sung ស្រុក Bat Xat ខេត្ត Lao Cai បានឲ្យដឹងថា៖

        “ទារកតាំងពីបានប្រសូត ដល់ធំដឹងក្តី រហូតទៅដល់អាយុ១៦ឆ្នាំត្រូវទទួលបានការថែទាំពីយាយម៉ប់ តាមនោះឪពុកម្តាយពុំត្រូវស្តីបន្ទោសនិងធ្វើឲ្យកូនភ្ញាក់ខ្លួនឡើយ។ គេ ជឿថា ប្រសិនបើថែទាំកូនមិនល្អ យាយម៉បនិងយកទារកទៅវិញប្រគល់ឲ្យគ្រួសារដទៃ ។ ដោយទស្សនទាននេះ បានជាគ្រួសាដែលមានទារកតែងតែយកចិត្តទុកដាក់លើ យាយម៉ប។ ពោលគឺពេលឃើញកូន ចៅតែងតែធ្វើទុក ឪពុកម្តាយតែងតែអញ្ជើញគ្រូ មកសែនយាយម៉បផងដែរ”។

        ក្នុងថ្ងៃប្រព្រឹត្តទៅពិធីសែន ម្ចាស់ផ្ទះមិនឲ្យអ្នកដទៃចូលផ្ទះទេ លើកលែងតែ សមាជិកក្នុងក្រុមគ្រួសារតែម៉ុណ្ណោះ។ ក្រោយរយៈពេល៣ថ្ងៃ គឺយកអង្ករមួយកូនចាន និងស៊ុតមាន់ចម្អិនឲ្យទារកនោះញាំ ជាពិសេសអ្នកដទៃមិនបានឲ្យញាំជាមួយទេ។

        សែនយាយម៉បត្រូវបានរក្សារហូតនៃដំណើរការធំដឹងក្តីរបស់កុមារ ។ សម្រាប់ កុមារីគឺក្រោយអាយៈ១២ឆ្នាំនិងសម្រាប់កុមារាគឺក្រោយអាយុ១៦ឆ្នាំ ទើបមិនចាំបាច់ សែនយាយម៉បទៀត។ លោកស្រី Ly Ta May ភូមិ Tung Qua ឃុំ A Mu Sung បាន ចែករំលែកថា៖

        “ទោះបីជាពិធីសែនយាយម៉បសាមញ្ញក៏ដោយប៉ុន្តែត្រូវប្រុងប្រ យ័ត្ន។ គ្រូណាបាន ឪពុកម្តាយរបស់ទារកអញ្ជើញមកសែននោះ នឹងត្រូវតាមសែនរហូតទាល់តែកុមារនោះ ធំដឹងក្តី។ គេជឿថា ប្រសិនបើរៀបចំពិធីសែនមិនល្អនឹងបណ្តាលនូវឧបទ្រុងចង្រៃ ដូច ជាកុមារនោះនឹងពិការភ្នែក ថ្លង់។ ហេតុដូច្នេះ ក្នុងអារម្មណ៍របស់ម្ចាស់ដើមបុណ្យគឺគេតែងតែ យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរៀបចំគ្រឿងរណ្តាប់សែនយាយម៉ប”។

        ក្រៅពីពិធីសែនយាយម៉បមក ជនជាតិ Dao ក្រហមនៅតែរក្សានូវទំនៀមទម្លាប់ដ៏ សម្បូរបែប ដូចជា ពិធីបុណ្យផ្តល់សក្តិសម្រាប់យុវជន ដែលកត់សម្គាល់ថាកំលោះ នោះគឺពេញវ័យហើយ ពិធីបុណ្យរំដោះគ្រោះ ឧបទ្រុពចង្រៃ និងពិធីទទួលព្រលឹងជា ដើម។ ពិធីទាំងអស់នេះជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលក្នុងជំនឿប្រពៃណី របស់សហគមន៍ជនជាតិ Dao ក្រហម ដែលកំពុងបានអភិរក្សដោយឥតឈប់ឈរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ