ព្រឹទ្ធាចារ្យភូមិនិងអ្នកមានកិត្យានុភាព - ស្ពានតភ្ជាប់ការកសាងផែនមហាសាមគ្គីភាពប្រជាជាតិទាំងមូលនៅខេត្ត Dak Lak

(VOVWORLD) - ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមក ជួរព្រឹទ្ធាចារ្យភូមិនិងអ្នកមានកិត្យានុភាពនៅលើភូមិសាស្ត្រខេត្ត Dak Lak បានអះអាងនូវតួនាទីរបស់ខ្លួនក្នុងការឃោសនា ធ្វើចលនា ផ្សព្វផ្សាយ និងអប់រំច្បាប់សម្រាប់ជនរួមជាតិជាជនជាតិភាគតិច។ សកម្មភាពរបស់ជួរព្រឹទ្ធាចារ្យភូមិ និងអ្នកមានកិត្យានុភាពបានចូលរួមចំណែកក្នុងការអភិរក្សវប្បធម៌ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការពង្រឹងផែនមហាសាមគ្គីភាពប្រជាជាតិទាំងមូលចាប់តាំងពីថ្នាក់មូលដ្ឋាន។
ព្រឹទ្ធាចារ្យភូមិនិងអ្នកមានកិត្យានុភាព - ស្ពានតភ្ជាប់ការកសាងផែនមហាសាមគ្គីភាពប្រជាជាតិទាំងមូលនៅខេត្ត Dak Lak - ảnh 1ព្រឹទ្ធាចារ្យភូមិនិងអ្នកមានកិត្យានុភាពនៅតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងភូមិឃុំ។ រូបថត៖ Bao Trung

មានអាយុជាង ៧០ ឆ្នាំហើយ ប៉ុន្តែលោក Ma An ព្រឹទ្ធាចារ្យភូមិ Tri A ឃុំ Krong Na ស្រុក Buon Don ខេត្ត Dak Lak នៅតែមានភាពរហ័សរហួន សកម្ម និងត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងសកម្មភាពនៅមូលដ្ឋាន។ ព្រឹទ្ធាចារ្យភូមិ Ma An ជាអតីតអនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Krong Na (១៩៩៤-១៩៩៦)។ នៅឆ្នាំ២០០៤ ពេលលោកទើបចូលនិវត្តន៍ពីការងារនៅឃុំនោះ លោកត្រូវបានប្រជាជនទុកចិត្ត បោះឆ្នោតជ្រើសតាំងជាមេភូមិ Tri A ឃុំ Krong Na។ នៅពេលនោះ តំបន់ Tay Nguyen កំពុងក្លាយជាចំណុចក្តៅគគុកខាងសន្តិសុខនយោបាយ ដោយសារតែការលេចឡើងនៃអង្គការប្រតិកិរិយា FULRO ដែលបាន ជំរុញការធ្វើបាតុកម្ម បង្ករឿងហេតុ ញុះញង់មនុស្សដែលងាយនឹងជឿគេ ឲ្យឆ្លងព្រំដែនដោយខុសច្បាប់។ ក្នុងអំឡុងពេលនោះ ព្រឹទ្ធាចារ្យភូមិ Ma An បានតាមដានយ៉ាងដិតដល់គ្រួសារនីមួយៗ ខិតខំព្យាយាមឃោសនា ចលនា និងអប់រំប្រជាពលរដ្ឋឱ្យស្គាល់ច្បាស់ពីធាតុពិតរបស់ពួកប្រតិកិរិយា ដើម្បីឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន មិនស្តាប់តាមការញុះញង់របស់ពួកគេ។ ព្រឹទ្ធាចារ្យភូមិ Ma An បានឲ្យដឹងថា៖

“ខ្ញុំនៅទីនេះ ជានិច្ចកាលប្រាប់ជនរួមជាតិថា កុំឱ្យស្តាប់តាមការញុះញង់របស់ពួកប្រតិកិរិយានោះ។ ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវការដឹកនាំរបស់បក្ស និងគោលនយោបាយរបស់រដ្ឋ។ ប្រកាន់ខ្ជាប់ជានិច្ចនូវគោលមាគ៌ារបស់បក្ស ដើម្បីមានអ្វីៗដ៏ល្អសម្រាប់ប្រជាជាននៅមូលដ្ឋាន”។

ព្រឹទ្ធាចារ្យភូមិ Y Thuong K'Man នៅឃុំ Bong KRang ស្រុក Lak ខេត្ត Dak Lak ឆ្នាំនេះមានអាយុជិត ៨០ ឆ្នាំហើយ ក៏ប៉ុន្តែនៅតែចូលរួមយ៉ាងទៀងទាត់ក្នុងការប្រជុំជីវភាពសហគមន៍នៅភូមិឃុំ ចលនាបងប្អូនជនជាតិភាគតិចឱ្យគោរពតាមគោលនយោបាយ និងច្បាប់របស់រដ្ឋ សកម្មកសាងផែនមហាសាមគ្គីភាពប្រជាជាតិទាំងមូល។ តាមព្រឹទ្ធាចារ្យភូមិ Y Thuong ទោះជាប្រទេសជាតិមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ ប៉ុន្តែជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិភាគតិចនៅតែជួបការលំបាកជាច្រើន។ ដូច្នេះហើយ កម្លាំងអរិភាពនៅតែឆ្លៀតយករឿងនេះ ដើម្បីញុះញង់ប្រជាជនឱ្យបំផ្លិចបំផ្លាញ ប្រឆាំងនឹងសមិទ្ធផលនៃបដិវត្តន៍។ ដូច្នេះ ជួរបក្ខជនដូចលោក ត្រូវតែជាសសរស្តម្ភនិងជាទីបង្អែកដ៏សំខាន់សម្រាប់ជនរួមជាតិជឿជាក់តាម៖

“ក្នុងរយៈពេលកន្លងមក បក្សនិងរដ្ឋបានយកចិត្តទុកដាក់ដល់គ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច។ ទី១ គ្រប់ផ្ទះមានភ្លើងអគ្គីសនី ទី២ទៅពិនិត្យសុខភាពមិនគិតថ្លៃ។ ទាំងនេះគឺជាការយកចិត្តទុកដាក់របស់បក្ស ជាគោលនយោបាយរបស់រដ្ឋចំពោះបងប្អូនជនជាតិភាគតិច”។

ព្រឹទ្ធាចារ្យភូមិនិងអ្នកមានកិត្យានុភាព - ស្ពានតភ្ជាប់ការកសាងផែនមហាសាមគ្គីភាពប្រជាជាតិទាំងមូលនៅខេត្ត Dak Lak - ảnh 2ព្រឹទ្ធាចារ្យភូមិម្នាក់ណែនាំទំនៀមទម្លាប់របស់ជនជាតិ Ede ដល់យុវជន។ រូបថត៖ Bao Trung

ខេត្ត Dak Lak មានជនជាតិចំនួន ៤៩ រួមរស់ជាមួយគ្នា ដែលក្នុងនោះអត្រាជនជាតិភាគតិចស្រូបយកជិត ៣៦% នៃចំនួនប្រជាជនខេត្តសរុប។ ជាច្រើនឆ្នាំកន្លងមកនេះ ជួរព្រឹទ្ធាចារ្យភូមិនិងអ្នកមានកិត្យានុភាពបានលើកកំពស់ស្មារតីទទួលខុសត្រូវក្នុងការធានាសន្តិសុខ សណ្តាប់
ធ្នាប់ ការដោះស្រាយទំនាស់ក្នុងគ្រួសារ ភូមិ ឃុំ ដោយសមហេតុផល។ ក្រៅពីនេះ ដោយមានកិត្យានុភាពរបស់ខ្លួន ព្រឹទ្ធាចារ្យភូមិជាច្រើននៅតំបន់ Tay Nguyen បានចលនាប្រជាជនឲ្យរួមបញ្ចូលការអភិវឌ្ឍទេសចរណ៍សហគមន៍ដោយផ្សារភ្ជាប់ជាមួយនឹងការថែរក្សាអត្តសញ្ញាណវប្បធម៌។ យោងតាមព្រឹទ្ធាចារ្យភូមិ Y Nuel Niê ភូមិ Akor Dhong ក្រុង Buon Ma Thuot ខេត្ត Dak Lak ការងារនេះមិនត្រឹមតែជួយប្រជាជនឱ្យកាន់តែស្រឡាញ់ និងគោរពលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពួកគេមានប្រាក់ចំណូលបន្ថែមទៀតដើម្បីមានជីវភាពស្ថេរភាព និងនិរន្តរភាពទៀតផង៖

“ការអភិរក្សវប្បធម៌ប្រពៃណីអាចបង្កើតប្រាក់ចំណូលដើម្បីឲ្យកូនចៅទៅសាលារៀនក៏ដូចជាបង្កើតការងារដល់អ្នកភូមិផងដែរ។ ការស្តារឡើងវិញ និងការឧទ្ទេសនាមប្បធម៌ជនជាតិ Ede របស់យើង មិនត្រឹមតែទៅកាន់ភ្ញៀវទេសចរក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងភ្ញៀវទេសចរបរទេសទៀតផង។ អភិរក្សអត្តសញ្ញាណវប្បធម៌ដើរទន្ទឹមនឹងការអភិវឌ្ឍទេសចរណ៍ដើម្បីបង្កើតចំណូលជូនប្រជាជន”។

ដោយមានតួនាទីដ៏សែនសំខាន់ ជួរព្រឹទ្ធាចារ្យភូមិនិងអ្នកមានកិត្យានុភាពមិនត្រឹមតែជានិមិត្តរូបវប្បធម៌នៅក្នុងភូមិប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងគាំទ្ររបស់បក្ស រដ្ឋ និងអាជ្ញាធរមូលដ្ឋានក្នុងការឃោសនាគោលនយោបាយ ច្បាប់ និងការកសាងផែនមហាសាគ្គីភាពនៅមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ