ភាពវិសេសវិសាលនៃផ្ទះរបស់ជនរួមជាតិ Pu Peo

ភាពវិសេសវិសាលនៃផ្ទះរបស់ជនរួមជាតិ Pu Peo - ảnh 1
ភាពវិសេសវិសាលនៃផ្ទះរបស់ជនរួមជាតិ Pu Peo (VOV)


        Vovworld-ជនរួមជាតិ Pu Peo ពីមុនមកបានជ្រើសរើសជ្រលង់តូចនៅ​កណ្ដាល
ព្រៃដើម្បីសាងសង់ផ្ទះបង្កើតភូមិ ពីព្រោះនៅទីនោះអាចដាំស្រូវទឹក ដាំ​ទំពាំងចិញ្ចឹម
ខ្លាឃ្មុំជាដើម។ ពេលជ្រើសរើសដីធ្វើផ្ទះមេផ្ទះបានជីករណ្ដៅតូច​មួយហើយដាក់
គ្រាប់ស្រូវចូលក្នុងរណ្ដៅនោះដោយយកចានមួយដាក់ខាងលើ។ ក្រោយរយៈពេល
​៣​ថ្ងៃ​គ្រាប់ស្រូវនៅគ្រប់គ្រាន់គឺអាចសាងសង់ផ្ទះបាន។ លោក Lu Pa Sau ជនជាតិ Pu
Peo នៅស្រុក Dong Van ខេត្ត Ha Giang បានឲ្យដឹងថា៖

        “ដំបូងបង្អស់គឺសាងសង់សសរផ្ទះ បន្ទាប់នៅក្រោយពេលកសាងជ្រុងផ្ទះ​ហើយ
គឺចាប់ផ្ដើមកសាងជញ្ជាំង។ វត្ថុធាតុដើមភាគច្រើនជាដីនៅជុំវិញផ្ទះ ជា​ធម្មតាធ្វើដោយ
ដីព័ណ៌លឿង ដីព័ណ៌ខ្មៅមិនរឹងមាំទេស។ ក្នុងជញ្ជាំងដាក់​ដើម​ឈើដើម្បីជញ្ជាំងមិន
ត្រាវបាក។ ផ្ទះមួយសាងសង់ក្នុងអំឡុង១៥ថ្ងៃគឺរួចរាល់។”

        តាមជនចាស់ជរារបស់ជនជាតិ Pu Peo ថា មុននេះជនជាតិ Pu Peo ក៏ធ្វើ​ផ្ទះ​ឈើ
ផុតពីដីដូចជាជនជាតិភាតរៈដែរ ប៉ុន្តែពេលធ្វើផ្ទះត្រូវកាប់ដើមព្រៃឈើ​ជា​ច្រើន ខណៈ
ដែលព្រៃជាប្រភពចិញ្ចឹមមនុស្ស។ ដោយគំនិតនោះជនជាតិ Pu Peo បានសាងសង់ផ្ទះ
ដីដើម្បីការពារព្រៃ។ ផ្ទះរបស់ជនរួមជាតិ​ Pu Peo បានបែរខ្នង​ទៅ​ព្រៃជាធម្មតាតាមទិស
ខាងត្បូងឬអាគ្នេយ៍និងបានធ្វើដោយដីគ្រាស់ ដំបូល​ប្រក់ស្មៅឬក្បឿងហេតុនេះហើយ
ក្តៅក្នុងរដូវរងានិងរំភើយក្នុងរដូវក្តៅ។ លោក Luu San Van សមាជិកក្រុមសម្រាំងស្រាវ
ជ្រាវវប្បធម៍បណ្ដាជនជាតិខេត្ត Ha Giang បានឲ្យដឹងថា៖

        “ផ្ទះរបស់ជនជាតិ Pu Peo មាន៣ល្វែងដំបូលពីរនិងមុននេះភាគច្រើន​បាន​ប្រក់
ស្មៅ។ គ្រួសារណាធូធារបានធ្វើ៤ល្វែង។ ល្វែងគោលមួយនៅសង្ខាងមាន២​ល្វែងតូច
និងនៅមុខមានល្វែងមួយទៀត។​ល្វែងគោលនៅកណ្ដាល។ នៅខាងស្ដាំ​ជាល្វែងចង្ក្រាន
រួមមានចង្ក្រានចំនួន២គឺចង្ក្រានដាំបាយនិងចង្ក្រានសក្ការបូជានិងឆ្ពោះទៅទិសព្រះ
អាទិត្យរៈ។ ពេលធ្វើតុសក្ការបូជាចូលផ្ទះថ្មីត្រូវសែនព្រេន​ម៉ាន់​មួយក្បាលឲ្យល្វែង
ចង្ក្រាននេះ។”

ផែនគ្រឹះផ្ទះបានធ្វើដោយថ្មនិងខាងក្រៅជញ្ជាំងបានដាក់ថ្មមានកំពស់កន្លះម៉ែត្ររៀប
ជុំវិញដើម្បីផ្ទះមិនត្រូវដួលរំលំ។

        “ដីដើម្បីធ្វើជញ្ជាំងត្រូវជ្រើសរើសដីឥដ្ធពីព្រោះដីនេះវាម៉ត់និងរឹងមាំនិង​លាយជា
មួយថ្មគឺសាងសង់ផ្ទះមិនត្រវបាកនិងរឹងមាំ។ ​ហេតុនេះហើយផ្ទះ​នៅទី​នេះ​មានអាយុ
រាប់រយឆ្នាំ។”

        ពេលសាងសង់រួចរាល់ផ្ទះរបស់ជនរួមជាតិ Pu Peo មានទ្វារនៅល្វែង​កណ្ដាល នៅ
ខាងលើមានបង្អួចចំនួន៥ដើម្បីទទួលពន្លឺ ជួយឲ្យផ្ទះជានិច្ចកាល​ភ្លឺ​និងរំភើយ។ ក្រៅ
ពីនោះផ្ទះរបស់ជនជាតិ Pu Peo មានឡូវតឿមួយដើម្បីផ្ទុក​ពោធ៍​ស្រូវសាច់ងាតនិងក៏
ជាកន្លែងដេកសំរាប់សមាជិកថ្មីក្នុងគ្រួសារឬភ្ញៀវមកលេង។

        បន្ទាប់ពីសំរេចជនជាតិ Pu Peo នឹងរៀបចំពិធីមកផ្ទះថ្មីដើម្បីសែនព្រេន​ជីដូនជីតា
ទេវតាព្រៃទេវតាដី។ មុនពេលចូលផ្ទះថ្មីគ្រូសែនត្រូវអុធធូបសែនព្រេន​ជីដូនជីតានៅ
ផ្ទះចាស់ដើម្បីសូមមកស្នាក់នៅផ្ទះថ្មី បន្ទាប់នោះសែនព្រេន​ទេវតា​នៅជុំវិញផ្ទះអុធ
ធូបនៅចង្ក្រានសក្ការបូជា ចង្ក្រានដាំបាយនិងទ្វារចេញចូល។ បន្ទាប់ពីអនុវត្តរួចរាល់
ពិធីនៅចង្ក្រានសក្ការបូជានិងទ្វារចេ្ចូលទើបនឹងបានដុត​ភ្លើងនៅចង្ក្រានដាំបាយដើម្បី
ធ្វើគ្រឿងសំណែនធ្វើសក្ការបូជាជីដូនជីតា។ ពិធី​សែនព្រេនមកផ្ទះថ្មីបានរៀបចំនៅ
ពេលយប់និងរាល់ពិធីត្រូវបានបញ្ជប់ពេលព្រះអាទិត្យរៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ