មុខរបរប្រពៃណីរបស់ជនជាតិ Ha Nhi

VOVworld-ជាជនជាតិមួយ ដែលបានតាំងលំនៅដ្ឋានលើតំបន់ភ្នំភាគពាយ័ព្យ វៀត ណាមរាប់រយឆ្នាំមក ហើយរស់នៅដោយផ្អែកជាចម្បងលើវិស័យកសិកម្ម ដូច្នេះបាន
ជាជនជាតិ Ha Nhi ចេះសាងសងប្រព័ន្ធធារាសាស្ត្រនិងមានបច្ចេក ទេសដាំដុះលើ
វាលស្រែកាំជណ្តើយ៉ាងប៉ិនប្រសព។ រួមជាមួយការផលិតកម្មកសិកម្មនោះ ជនជាតិ
Ha Nhi នៅតែបានអភិរក្សនិងពង្រីកមុខរបរប្រពៃណីរបស់ជនជាតិ ខ្លួនជានិច្ច។

មុខរបរប្រពៃណីរបស់ជនជាតិ Ha Nhi - ảnh 1
នារីជនជាតិ Ha Nhi

        ជនជាតិ Ha Nhi ដែលបានធ្វើចំណាក់ស្រុកពីភាគខាងជើងមករស់នៅទឹកដី វៀតណាមនារយៈពេល៣០០ឆ្នាំមកហើយ។ ដោយបានរស់នៅលើតំបន់ព្រៃភ្នំ ភាគពាយ័ព្យវៀតណាម ដូច្នេះ ជនជាតិ Ha Nhi នៅតែរក្សាបាននូវទំនៀមទំលាប់ វប្បធម៌ប្រពៃណីដ៏វិសេសវិសាលជាច្រើន។ ជនជាតិ Ha Nhi មិនត្រឹមតែពូកែក្នុង
ផលិតកម្មកសិកម្ម មានបទពិសោធន៍លើការងារប្រែក្លាយជ្រលងភ្នំទៅជាវាល
ស្រែស្អាតប៉ុណ្ណោះទេ ថែមទាំងចេះជីកប្រឡាយ ធ្វើប្រព័ន្ធធារាសាស្រ្តសម្រាប់
យកទឹកបញ្ចូលស្រែទៀតផង។ លោក Nguyen Hung Vy អ្នកស្រាវជ្រាវវប្បធម៌ ប្រជាប្រិយបានឲ្យដឹងថា៖

“ជនជាតិ​ Ha Nhi ជាក្រុមជនជាតិភាគតិចដែលធ្វើវាលស្រែកាំជណ្តើរយ៉ាងប៉ិន
ប្រសព។ ជាពិសេស ជនរួមជាតិនេះមានជំនាញក្នុងការប្រើប្រាស់ទឹកនិងមានកា យកចិត្តទុកដាក់ជាពិសេសលើប្រភពទឹក។ ដោយហេតុនេះ ក្នុងជីវភាពរស់នៅប្រ
ចាំថ្ងៃ ជនជាតិ Ha Nhi តែងតែចាត់ទុក វាលស្រែកាំជណ្តើរនិងទឹកជាវត្ថុសក្តិសិទ្ធ របស់ខ្លួនជានិច្ច”។

        នៅភូមិនីមួយៗរបស់ជនជាតិ Ha Nhi មុខរបរចិញ្ចឹមសត្វតាមបែបធម្មជាតិ ក៏មានការអភិវឌ្ឍន៍យ៉ាងល្អដែរ។​ ហើយមុខរបរសិប្បកម្មធ្វើពី ឫស្សី ផ្តៅ ដែល
ត្រូវបានជនជាតិ  Ha Nhi បង្កើតឡើងផលិតផលដូចជាកញ្ច្រែង ជាល កន្រេ្តក
សម្រាប់ បំរើជីវភាពរស់នៅប្រចាំថ្ងៃផងនិងធ្វើជាមុខទំនិញសម្រាប់ផ្លាស់ប្តូរផង។
មកទេស្សនាភូមិ នីមួយៗរបស់ជនជាតិ​ Ha Nhi មិនត្រឹមតែឃើញចាស់ៗប្រកប
មុខរបរសិប្បកម្ម ប៉ុណ្ណោះទេ ថែមទាំងកុមារៗនៅទីនេះ ក៏ទទួលបានការបន្សល់
ទុកនូវមុខរបរប្រ ពៃណីរបស់ជីដូនជីតាទៀតផង។ លោក Ly Ho Sy នៅឃុំ Y Ty
ស្រុក Bat Xat ខេត្ត Lao Cai បានឲ្យដឹងថា៖

“យើងចេះប្រកបមុខរបរប្រពៃណីហើយក៏ត្រូវបង្ហាត់បង្រៀនឲ្យកូនចៅជំនាន់
ក្រោយៗផងដែរ។កូនចៅរៀនដើម្បីរក្សាឲ្យបានអត្តសញ្ញាណរបស់ជនជាតិខ្លួន”។

        រួមជាមួយមុខគ្នានោះ មុខរបរត្បាញក៏ជាមុខរបរដែលបានជនជាតិ​Ha Nhi រក្សាតាំងពីយូរយារណស់មកហើយដែរ។​តាមប្រពៃណី ជនជាតិ Ha Nhi បានដាំ
ដើមគរ ត្បាញក្រណាត់និងដេរសម្លៀកបំពាក់ដោយខ្លួនឯង។​ រៀននិងចេះត្បាញ
ជា ទម្លាប់ចាប់បង្ខំចាំបាច់សម្រាប់នារីជនជាតិ Ha Nhi ដូច្នេះ តាំងពីនៅតូច
កុមារាជនជាតិ Ha Nhi ត្រូវបានអ្នកម្តាយបង្ហាត់បង្រៀនឲ្យចេះដាំគរត្បាញក្រណាត់ ដើម្បីពេលធំដឹងក្តីអាចធ្វើសម្លៀកបំពាក់ដោយខ្លួនឯង។ បាតដៃប៉ិនប្រសពរបស់
នារីជនជាតិ Ha Nhi បានបង្កើតឡើងផលិតផលតម្បាញពោរពេញទៅដោយអត្ត សញ្ញាណវប្បធម៌ជនជាតិរបស់ខ្លួន ហើយផលិតផលនីមួយៗមានលក្ខណៈ​វិសេសវិសាលដោយឡែកដែរ។ ដោយហេតុដូច្នេះ សម្លៀកបំពាក់របស់នារី ជន
ជាតិ Ha Nhi  គឺស្អាតដាច់គេក្នុងចំណោមសហគមន៍ជនជាតិភាគតិចនៅភាគ
ខាងជើងវៀតណាម។ នាប៉ុន្មានឆ្នាំជិតៗនេះ ភូមិស្រុករបស់ជនជាតិ Ha Nhi នៅ
ឃុំ Y Ty ស្រុក Bat Xat ខេត្ត Lao Cai ត្រូវបានភ្ញៀវទេសចរជាតិនិងអន្តរជាតិស្គាល់
ដល់ដូចជាទីមកដល់ទេសចរណ៍សហគមន៍គួឲ្យទាក់ទាញ។ ក្នុងនោះ ភ្ញៀវ ទេស ចរមានការចាប់អារម្មណ៍បំផុតទៅលើដំណាក់ការផលិតកម្មត្បាញ ប្រពៃណីរបស់
ជនជាតិ Ha Nhi ។ អ្នកស្រី Tu Anh ភ្ញៀវទេសចរមកពីក្រុង ហាណូយបានឲ្យដឹង
ថា៖

“នៅពេលមានឱកាសស្វែងយល់អំពីវប្បធម៌របស់ជនជាតិ Ha Nhi នោះ គឺនាងខ្ញុំ ជក់ចិត្តនឹងសិល្បៈដែលបានរចនាលើសម្លៀកបំពាក់របស់ពួកគេ។ ប្រការគួរឲ្យ
ចាប់អារម្មណ៍គឺ យើងបានមើលឃើញដោយផ្ទាល់ការធ្វើសម្លៀកបំពាក់គឺស្អាត
ណាស់។ នាងខ្ញុំគិតថា បើភ្ញៀវមកទីនេះទិញច្រើន គឺមានន័យថា ពួកគាត់នឹង
ត្រូវ ការងារប៉ាក់ ដេរសម្លៀកបំពាក់កាន់តែច្រើន។​ប្រការនេះជួយរក្សានិងពង្រីក
ប្រពៃ ណីដ៏វិសេសវិសាលរបស់ជនជាតិខ្លួនផងដែរ”។

        នាបច្ចុប្បន្ន ទោះបីជាជីវភាពរសើនៅវប្បធម៌របស់ជនជាតិ Ha Nhi ត្រូវរង ផល់ប៉ះពាល់ដោយខឿនវប្បធម៌ផ្សេងៗក៏ដោយ ប៉ុន្តែទំនៀមទំលាប់និងលក្ខណៈ វប្បធម៌ប្រពៃណីមួយចំនួនរបស់ជនជាតិ Ha Nhi នៅតែបានរក្សាជានិច្ច។ ជា
ពិសេស ផ្នែកមុខរបរប្រពៃណីជាច្រើនរបស់ជនជាតិ Ha Nhi នៅតែបានអភិ
រក្សនិងពង្រីក ធ្វើឲ្យវប្បធម៌ប្រពៃណីក្នុងសហគមន៍បណ្តាជនជាតិភាគតិចនៅ វៀតណាមកាន់តែសម្បូបែបពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ