រនាតថ្ម-ឧបករណ៍តន្រ្តីបុរាណរបស់ជនជាតិ K’ho

(VOVworld)-តាំងពីយូណស់មកហើយ ជនរួមជាតិ K’ho រស់នៅតំបន់ Tay Nguyen
ខាងត្បូងបានចេះផលិតនិងប្រើប្រាស់រនាតថ្ម។​ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រនាតថ្ម
របស់ជនជាតិ K’ho ត្រូវបានសម្តែងក្នុងជីវភាពព្រលឹង និងក្នុងពិធីបុណ្យនានារបស់
សហគមន៍ទៀតផង។

រនាតថ្ម-ឧបករណ៍តន្រ្តីបុរាណរបស់ជនជាតិ K’ho - ảnh 1
រនាតថ្ម Di Linh ដែលកំពុងបានរក្សានៅសារៈមន្ទូីរ Lam Dong (កាសែត: Lam Dong)


        តាំងពីប៉ុន្មានឆ្នាំ៣០នៃសតវត្សមុននេះ អ្នកស្រាវជ្រាវជាច្រើនបានរកឃើញរនាត
 ថ្មច្រើនឈុតនៅក្រោមដីក្នុងខេត្តមួយចំនួននៅតំបន់ Tay Nguyen ខាងត្បូងដូចជា
ខេត្ត Lam Dong ខេត្ត Binh Thuan ខេត្ត Khanh Hoa និងខេត្ត Dac Lac ជាដើម។ ប៉ុន្តែ
តំបន់ដែលគេរកឃើញមានរនាតថ្មច្រើនបំផុតគឺខេត្ត Lam Dong ជាកន្លែងមានជនរួម
 ជាតិ​ K’ho ច្រើនកុះករ។​យោងតាមអ្នកស្រាវជ្រាវថា ពីមុននេះ គេប្រើប្រភេទថ្មមាន
 ស្រាប់នៅទឹកដីខ្លួនដើម្បីផលិតចេញរនាតថ្មដែលបង្កើតឡើងសម្លេងរណ្តំឭគ្រលួច។

        ជនជាតិ K’ho ជាជនជាតិភាគតិចមួយនៅតំបន់ Tay Nguyen ចេះប្រើប្រាស់
រនាតថ្មតាំងពីយូរណាស់មកហើយ។​ដំបូងឡើយ នៅពេលឃើញដុំថ្មក្បែជ្រោះបញ្ចេញ
 សម្លែងនោះ អ្នកភូមិបានយកខ្សែចងឲ្យដុំថ្មមួយៗជាប់គ្នាហើយឆ្លៀតយកម្លាំងទឹក
ជ្រោះធ្លាក់បានធ្វើឲ្យដុំថ្មនីមួយៗប៉ះទង្គិចគ្នាបញ្ចេញសម្លេងលាន់លឺពេញព្រៃសំដៅ
ដេញសត្វព្រៃ ការពារស្រែចំការ។

        បន្ទាប់មក ដុំថ្មទាំងនោះត្រូវបានយកមកដាក់ក្នុងភូមិសម្រាប់ធ្វើចង្វាក់ក្បាច់រាំឬ
 កំដរពិធីបុណ្យមួយចំនួន។ ដោយមានភាពច្នៃប្រឌិត ឈុតរនាតថ្មត្រូវបានអ្នកភូមិ
ផលិតសំដៅបង្ហាញភាពសម្របសម្រួលរបស់មនុស្សជាមួយធម្មជាតិ។ ពីដុំថ្មគ្មាន
 វិញ្ញាណនោះ ប៉ុន្តែអ្នកភូមិបានប្រែក្លាយឲ្យបញ្ចេញសម្លេងលាន់លឺពេញតំបន់ Tay
Nguyen។ លោក​K’dan ជនជាតិ K’ho មួយរូបដែលជាសិល្បៈករដេញរនាតថ្មបានធ្វើ
​ការឧ្ទេសនាមអំពីដុំថ្មរបស់ខ្លួន៖

        “ឧបករណ៍តន្ត្រីប្រភេទនេះរបស់ជនជាតិយើងខ្ញុំមានចំនួន៦គ្រឿងក្នុងមួយ
ឈុត ហើយគ្រឿងនីមួយៗបញ្ចេញសម្លេងខុសពីគ្នា។ សម្លេងរនាតថ្មគឺលាន់លឺណាស់
ដូច កំពូលភ្នំលើតំបន់ Tay Nguyen អញ្ជឹង ពេលខ្លះឭសម្លេងគ្រលួច ពេលខ្លះសូរ
សម្លេង ហាក់ដូចជាសម្លេងទឹកហូរហូរធ្លាក់តាមចន្លោះថ្មដែរ”។

        រនាតថ្មត្រូវបានជនជាតិ K’ho និយមចូលចិត្តប្រើប្រាស់នៅក្នុងសកម្មភាពពិពី
 បុណ្យធំៗរបស់ខ្លួន។ ក្នុងសម្លេងសប្បាយរីករាយលាន់លឺរបស់រនាតថ្ម អ្នកភូមិបាន
 នាំគ្នាសម្របខ្លួនជាមួយចង្វាក់របាំ។ តាមទស្សនទានរបស់ជនជាតិ K’ho ថា សម្លេង
 របស់រនាតថ្មហាក់ដូចជាតំណាងឲ្យទឹកចិត្តរបស់មនុស្សនិងសម្លេងខ្សឹបខ្សៀវឭល្វឹង
 ល្វើយរបស់ជីដូនជីតាមក។ សម្លេងរនាតថ្មក្នុងពិធីបុណ្យដូចជារឿងដំណាល ការ
លួងលោមនិងសម្តែងចេញភាពសប្បាយរីករាយឬសេចក្តីទុក្ខព្រួយក្នុងជីវភាពប្រចាំ
ថ្ងៃរបស់ ជនជាតិ K’ho ផងដែរ។ លោក Nguyen Tam អ្នកស្រាវជ្រាវអំពីរនាតថ្ម Tay
Nguyen បានឲ្យដឹងថា៖

        “សម្លេងគួរឲ្យចម្លែកណាស់។ រនាតថ្មពេលបានគេវាយនោះសូរសម្លេងរបស់វា​
ហាក់ដូចជាប្រគុំគ្នាជាមួយចង្វាក់ព្រៃភ្នំ។ សម្លេងរនាតថ្មលានលឺ ដូចជានាំមនុស្សវិល
ត្រឡប់ មកសម័យបុរេប្រវត្ត នាំមនុស្សសម្របខ្លួនជាមួយធម្មជាតិអញ្ជឹងដែរ”។

        ឆ្លងកាត់ពេលវេលាជាថ្រើនដំណាក់ រនាតថ្ម បានក្លាយទៅជាឧបករណ៍តន្ត្រីប្រ
ពៃណីមិនអាចខ្វះបានក្នុងជីវភាពវប្បធម៌ព្រលឹងរបស់ជនជាតិ K’ho។​រនាតជាផលិត
ផលនៃវប្បធម៌កសិកម្មស្រែចំការ។ ដោយមានសម្លេងវិសេសវិសាលដូច្នេះ ការសម្តែង
 រនាតថ្មម្តងៗ បានជួយឲ្យភ្ញៀវទេសចរអន្តរជាតិយល់ដឹងបន្ថែមអំពីទឹកដីមនុស្សវៀត
ណាមជាពិសេសអំពីអត្តសញ្ញាណរបស់ជនជាតិ K’ho៕

ប្រតិកម្មទៅវិញ

ផ្សេងៗ