របៀបគណនាប្រតិទិនពិសេសដោយឡែករបស់ជនជាតិ Thai នៅខេត្ត Son La
(VOVWORLD) - តាំងពីយូរលង់ណាស់មកហើយ មាមីងបងប្អូនជនជាតិ Thai នៅខេត្ត Son La បានគណនាប្រតិទិនតាមរបៀបពិសេសដោយឡែករបស់ខ្លួនហើយ។ ប្រតិទិន នេះត្រូវបានពួកគេប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃទាំងអស់ដូចជាពិធីបុណ្យសព ពិធីរៀបអាពាហ៍ពិពាហ៍ កសាងផ្ទះ ឡើងផ្ទះថ្មី និងសាបព្រួសពូជដំណាំ ជាដើម។
ខ្លឹមសារនៅក្នុងប្រតិទិនរបស់ជនជាតិ Thai នៅខេត្ត Son La។ (រូបថត៖ VOV) |
ប្រតិទិនរបស់ជនជាតិ Thai ផ្អែកលើការផ្លាស់ប្ដូរនៃព្រះច័ន្ទ វដ្ដនីមួយៗនៃ ព្រះច័ន្ទតែងតែផ្លាស់ប្ដូរជារៀងរាល់១ខែម្ដង។ ភាសា Thai ហៅខែថា “បឿន” ដែលត្រូវគ្នានឹងឈ្មោះហៅព្រះច័ន្ទ ពោលគឺមួយខែមានន័យថាមួយព្រះច័ន្ទ។ តាម ការគណនារបស់ជនជាតិ Thai មួយឆ្នាំមាន១២ខែដូចប្រតិទិន សកល ប៉ុន្តែខុសគ្នា ៦ ខែពីប្រតិទិនសកល-ប្រតិទិនតាមច័ន្ទគតិរបស់ជនជាតិ Kinh។ នៅក្នុងស្នាដៃ អក្សរសាស្ត្របុរាណ បទចម្រៀងប្រជាប្រិយរបស់ជនជាតិ Thai ពួកគេក៏ប្រើ ប្រាស់ខែដើម្បីនិយាយអំពីអាកាសធាតុផងដែរ ឧទាហរណ៍ថា៖ ខែទី១មាន ភ្លៀងស្រិចៗ ខែទី២កន្លែងខ្លះមានភ្លៀង កន្លែងខ្លះទៀតគ្មានទេ ខែទី៣ភ្លៀងធ្លាក់ ជោគជាំគ្រប់កន្លែង ខែទី៤ទឹកស្រកចុះ ខែទី៥គ្មានទឹកទៀតឡើយ។ ល។ បង ប្អូនជនជាតិ Thai ផ្អែកលើធម្មជាតិគឺដឹងបាននូវរដូវកាលដើម្បីសាបព្រួសពូជ ដំណាំឲ្យបានសមស្រប។ លោក Lo Van Chung នៅសង្កាត់ Chieng Le ទីក្រុង Son La អ្នកស្រាវជ្រាវអំពីប្រតិទិនរបស់ជនជាតិ Thai ឲ្យដឹងថា៖
“តាំងពីរយូរណាស់មកហើយ បងប្អូនច្រើនតែសង្កេតមើលពេលណាផ្លែ ឈើព្រៃទុំគឺពេលនោះសាបព្រួសពូជដំណាំតែម្ដង។ ប៉ុន្តែ នៅតាមភូមិរបស់បង ប្អូនជនជាតិ Thai នៅតែមានអ្នកខ្លះទៀត មានសៀវភៅកំណត់ត្រា ដើម្បីរក មើលថ្ងៃល្អ ខែល្អ”។
ក្រៅពីការគិតប្រតិទិនតាមព្រះច័ន្ទនោះ នៅតាមភូមិឬតំបន់នីមួយៗ សុទ្ធតែ មានអ្នកដែលមានសៀវភៅកំណត់ត្រាហើយចេះគិតគូរ ដែលបានគេហៅថា “លោក ម៉” ដើម្បីជួយអ្នកភូមិមើលថ្ងៃល្អ ខែល្អ។ សៀវភៅកំណត់ត្រាបុរាណនេះ ត្រូវបានពួកគេហៅថា សៀវភៅកំណត់ត្រាមើលជោគជតារាសី។ ក្នុងអក្សរ សាស្ត្ររបស់ជនជាតិ Thai មានកំណាព្យប្រជាប្រិយអំពីព្រះច័ន្ទពេញ ព្រះច័ន្ទ ពេញបូណ៌មី ព្រះច័ន្ទបាំងឆ័ត្រ។ តាមនោះ រាល់ថ្ងៃដើមខែគឺ៖ ថ្ងៃទី១ព្រះច័ន្ទភ្លឺចងចាំង ថ្ងៃ ទី២ដូចផ្លែអម្ពិលខ្ចី ថ្ងៃទី៣ព្រះច័ន្ទផ្អៀង។ ដល់ពាក់កណ្ដាលខែគឺ៖ ថ្ងៃទី១០ មូល ដូចបាតត្បាល់ ថ្ងៃទី១៦ ពេញបូរណ៌មី ថ្ងៃទី១៧ ញ៉ាំទារអស់មួយក្បាលទើបព្រះ ច័ន្ទរះ។
និយាយអំពីប្រតិទិនរបស់ជនរួមជាតិ Thai លោក Lo Xuong Hac អាយុ ៩៥ឆ្នាំនៅឃុំ Chieng Dong ស្រុក Tuan Giao ខេត្ត Dien Bien ឲ្យដឹងថា៖ “ខែរបស់ជនជាតិ Thai និងខែតាមច័ន្ទគតិគឺខុសពីគ្នា។ បងប្អូនជនជាតិ Thai ច្រើនតែសម្លឹងមើលព្រះច័ន្ទដើម្បីទាយថ្ងៃ ខែក្នុងឆ្នាំ។ ចំពោះមនុស្សដែល មានបទពិសោធន៍ ពួកគេនឹងមើលដើមឈើ ប្រសិនបើសត្វស្រមោចធ្វើសំបុក ទាបគឺឆ្នាំនេះនឹងមានខ្យល់ព្យុះជាច្រើន សត្វស្រមោចធ្វើសំបុកខ្ពស់គឺឆ្នាំនេះនឹង មានខ្យល់ព្យុះតិចតួចវិញ”។
ដោយឃើញភាពចាំបាច់នៃការអភិរក្ស ពង្រីកតម្លៃនៃប្រតិទិន Thai នោះ កាលពីឆ្នាំ២០០៥ លោក Ca Chung អតីតកម្មាភិបាលជនជាតិ Thai ម្នាក់នៃមន្ទីរ វិទ្យាសាស្ត្រ បច្ចេកវិទ្យាខេត្ត Son La បានលើកសំណើរហើយអនុវត្តន៍ប្រកប ដោយជោគជ័យនូវគម្រោង “ស្រាវជ្រាវ ចងក្រងនិងធ្វើកុំព្យូទ័រ ភាវូបនីយកម្ម ប្រតិទិន Thai នៅ Son La។ តាមនោះ លោកបានកសាងប្រកបដោយជោគជ័យ នូវកម្មវិធីប្រតិទិន Thai សម្រាប់កុំព្យូទ័រ ដែលអាចពិនិត្យមើលថ្ងៃនីមួយៗ ចាប់ តាំងពីឆ្នាំ១៨០០រហូតដល់ឆ្នាំ២១៩៩ (៤០០ឆ្នាំ) រវាងប្រតិទិនសកល ប្រតិទិន តាមច័ន្ទគតិ និងប្រតិទិនជនជាតិ Thai។ លោក Ca Van Chung បានឲ្យដឹងថែម ទៀតថា៖ “ប្រតិទិនរបស់ជនជាតិ Thai ត្រូវបានដាក់បញ្ចូលក្នុងកុំព្យូទ័រហើយ សមា គមន៍អក្សរសាស្ត្រប្រជាប្រិយវៀតណាមក៏បានបោះពុម្ភជាសៀវភៅដែរ។ ប្រតិទិនត្រូវបានគណនាពីឆ្នាំមួយទៅឆ្នាំមួយ រហូតដល់៤០០ឆ្នាំ។ ខ្ញុំមានបំណង ថា នឹងមានមនុស្សកាន់តែច្រើនស្គាល់ដល់ប្រតិទិននេះ”។
ដោយមានរបៀបគិតដ៏ពិសេសដោយឡែក ប្រតិទិន Thai បានរួមចំណែក ធ្វើឲ្យរតនៈសម្បត្តិវប្បធម៌ប្រជាប្រិយរបស់ជនជាតិ Thai កាន់តែសម្បូរបែបនិង វិសេសវិសាល ដែលចាំបាច់ត្រូវបានអភិរក្សនិងអភិវឌ្ឍន៍ជាបន្តទៀត៕