របរត្បាញចរបាប់ប្រពៃណីរបស់ជនជាតិ K’ho

(VOVworld)-ជនជាតិ K’ho មានអត្តសញ្ញាណវប្បធម៌ដោយឡែករបស់ខ្លួន។ អត្ត
 សញ្ញាណនោះមិនត្រឹមតែមានតម្លៃអំពីខាងសម្ភារៈនិងស្មារតីប៉ុណ្ណោះទេ ថែមទាំង
បានសបង្ហាញ ក្នុងដំណើរការផលិតចេញផលិតផលត្បាញកាត់ដេរទៀតផង។​
តាមរយៈដំណើរការត្បាញនោះ នារីជនជាតិ K’ho បានផ្ញើរភ្ជាប់នូវព្រលឹងមនោ
សញ្ចេតនា ក៏ដូចជាអារម្មណ៍អំពីពិភព ធម្មជាតិចូលក្នុងផលិតផលចរបាប់របស់ខ្លួន។

របរត្បាញចរបាប់ប្រពៃណីរបស់ជនជាតិ K’ho - ảnh 1
នារីជនជាតិ K'ho កំពុងត្បាញក្រណាត់ចរបាប់


        សហគមន៍ជនជាតិ K’ho តែងតែរស់នៅលើតំបន់ភ្នំដោយមានខឿនសេដ្ឋកិច្ច
ផ្គតផ្គង់ដោយខ្លួនឯង។ក្រៅពីប្រភពចំណីរកបានពីធម្មជាតិមក ជនជាតិ K’ho ក៏ចេះ
ដាំ កប្បាសត្បាញក្រណាត់សម្រាប់ដេរសម្លៀកបំពាក់ឲ្យខ្លួនដែរ។ របរត្បាញចរបាប់
មានការ រីកចំរើនក្នុងសហគមន៍ជនជាតិ K’ho។​តាមប្រពៃណីរបស់ជនជាតិ K’ho
នារីត្រូវចេះ​ត្បាញ ដេរសម្លៀកបំពាក់ឲ្យក្រុមគ្រួសារ ដោយហេតុនេះ កុមារីជនជាតិ
K’ho តាំងពី តូចត្រូវបានម្តាយបង្រៀនត្បាញក្រណាត់ ដេរសម្លៀកបំពាក់ ដូច្នេះ
 នារីជនជាតិ K’ho ភាគច្រើនចេះត្បាញក្រណាត់និងត្បាញចរបាប់។ លោក​ Nguyen
 Khanh Nam អ្នក ស្រាវជ្រាវវប្បធម៌បណ្តាជនជាតិបានឲ្យដឹងថា៖

        “ប្រពៃណីត្បាញចរបាប់របស់ជនជាតិ K’ho មានតាំងពីយូរណាស់មកហើយ។
 ពីមុននេះ រស់នៅតំបន់ព្រៃភ្នំឆ្ងាយពីផ្សារ ដូច្នេះ អ្នកភូមិតែងតែដាំកប្បាសត្បាញក្រ
 ណាត់ដោយខ្លួនឯង។ ដំណើរការផលិតចេញផលិតផលត្បាញមួយគឺល្អិតល្អន់
ណាស់។ ពីសរសៃអំបោះ រវែអំបោះទៅដល់ការត្បាញចេញផលិតផលគឺជាដំណើរ
ការយូរ ណាស់”។

        ចេះត្បាញចរបាប់ ចេះដេរសម្លៀកបំពាក់ឲ្យក្រុមគ្រួសារជាមួយក្នុងចំណោម
លក្ខណៈសម្បត្តិដែលប្រុសជនជាតិ K’ho ដាក់ចេញនៅពេលជ្រើសរើសប្រពន្ធ។
ពី​មុន នេះនារីជនជាតិ K’ho ត្រូវចេះត្បាញចរបាប់ដោយខ្លួនឯង។​ក្រៅពីធ្វើបាន
សម្លៀក បំពាក់ស្អាតឲ្យក្រុមគ្រួសារនោះ ពួកនាងត្រូវចេះត្បាញភួយ ធ្វើជាបណ្ណា
កាជូនទៅខាង បុរសក្នុងពិធីអាពាហ៍ពិពាហ៍។ ហើយក្រៅពេលបានប្រកបរបរនៅ
ចំការមក នៅពេល ទំនេរ មាមីងក្នុងភូមិបាននាំគ្នាត្បាញចរបាប់ទៀត។ លោកស្រី
 K’Thi Lien ជនជាតិ K’ho បាន ឲ្យដឹងថា៖ លោកស្រីបានរៀនត្បាញចរបាប់ពីជី
ដូនរបស់ខ្លួនហើយកាន់តែធ្វើកាន់តែ ស្ទាត់ជំនាញពីមួយថ្ងៃទៅមួយថ្ងៃ។​ ក្បូរក្បាច់
នៅលើចរបាប់របស់ជនជាតិ K’ho លោក ស្រីធ្វើបានទាំងអស់។

        “រៀនពីជីដូនតាំងពីនូវតូចរហូតដល់ពេលនេះ ចេះធ្វើទាំងអស់។ ធ្វើលក់ផង
និងធ្វើឲ្យកូនចៅសម្រាប់ រៀបអាពាហ៍ពិពាហ៍ផង។ ពីមុនត្បាញតែ២០ផ្ទាំងក្នុង
មួយឆ្នាំ។​ឥឡូវនេះ បង្រៀនឲ្យកូន ចៅត្បាញ់បានទៅដល់៥០ផ្ទាំងក្នុងមួយឆ្នាំដែរ”។

        ឧបករណ៍តម្បាញនិងកីតម្បាញរបស់ជនជាតិ K’ho គឺសាមញ្ញ។​ហើយកី
ត្បាញរបស់ ជនជាតិ K’ho គ្រាន់តែសម្រាប់តែមនុស្សមួយនាក់និងបានដាក់ស្ថិរ
ភាពនៅកន្លែងមួយ ។ កីត្បាញត្រូវបានធ្វើពីដងឈើ ប្ញស្ស៊ី ហើយពេលណាត្បាញ
ទើបយកចេញ បើមិនធ្វើ គឺទុកមួយកន្លែងសិន។​ក្បូរក្បាច់លើចរបាប់របស់ជន
ជាតិ K’ho គឺសាមញ្ញ ដែលភាគ ច្រើនគឺរូបត្រីកោណ ដែលបញ្ចូលគ្នានាំមកនូវ
លក្ខណៈពិសេសដោយឡែកសម្រាប់ជន ជាតិ K’ho។ ផលិតផលចរបាប់របស់
ជនជាតិ K’ho គឺស្អាតអស្ចារ្យ។​លោក Nguyen Khanh Nam បានឲ្យដឹងថែមទៀត
ថា៖

        “ក្រណាត់ត្បាញរបស់ជនជាតិ K’ho ល្បីឈ្មោះថាស្អាតនិងជាប់បានយូរ។​
ផលិតផល ចរបាប់របស់ជនជាតិ K’ho ក្រាស់ ប៉ុន្តែទន់និងងាយប្រើប្រាស់។​ប៉ុន្តែ
ដើម្បីត្បាញ់ចេញ ក្រណាត់ចរបាប់មួយអ្នកភូមត្រូវចំណាយពេលវេលាជាច្រើន
ដូច្នេះ អ្នកកាន់មុខរបរនេះ កាន់តែតិចទៅៗ។​បច្ចុប្បន្ន មានតែចាស់ៗក្នុងភូមិនៅ
រក្សាបានរបរត្បាញ់ចរបាប់សិប្ប កម្មប្រពៃណី”។

        នាបច្ចុប្បន្ន ក្នុងសម័យធ្វើសមាហរណកម្ម ជួបប្រាស្រ័យជាមួយជនជាតិ
ដទៃ​នោះ ហើយប្រព័ន្ធផ្សារមានការអភិវឌ្ឍន៍យ៉ាងខ្លាំង ដូច្នេះ អ្នកភូមិមាន
ជម្រើសជាច្រើន ក្នុងការជ្រើសរើសក្រណាត់និងដេរសម្លៀកបំពាក់។ រួមជាមួយ
ការអភិវឌ្ឍន៍របស់ប្រ វិស័យទេសចរណ៍នោះក្រណាត់ចរបាប់ប្រពៃណីកំពុង
បានទេសចរជាតិនិងអន្តរជាតិ ស្គាល់ដល់និងពេញនិយម។ក្នុងនិន្នាការនោះ
របរតម្បាញ់ចរបាប់ប្រពៃណីរបស់ជនជាតិ K’ho កំពុងមានឱកាសអភិវឌ្ឍន៍
ទៅមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ