របរត្បាញចរបាប់របស់ជនជាតិ E de

របរត្បាញចរបាប់របស់ជនជាតិ E de - ảnh 1
របរត្បាញចរបាប់របស់ជនជាតិ E de (VOV)

        Vovworld-របរតម្បាញជារបរមិនអាចខ្វះបាននៅភូមិនានារបស់ជនជាតិ E de
នៅស្រុក Song Hinh នាបច្ចុប្បន្ន​។ នារី E de ប្រកបដោយការឧស្សាហ៍ព្យាយាមនៅ
ក្បែរកី​ត្បាញ​ដើម្បីធ្វើឡើងក្រណាត់ចរបាប់ដោយមានក្បូរក្បាច់ដ៏វិសេសវិសាល។ មានអាយុជិត៧០ឆ្នាំលោកស្រី Mi Blu អង្គុយនៅ​ក្បែរ​កីត្បាញនេះបានជិត៥០ឆ្នាំ
ទៅហើយ។

“តាំងពីពេលខ្ញុំចេះតម្បាញបានមានកីត្បាញនេះហើយនិងវាផ្សាភ្ជាប់ជាមួយខ្ញុំរហូត
ដល់ឥឡូវនេះ។ នៅវ័យអាយុ១៨ដល់២០ឆ្នាំនារី E de ត្រូវបានម្ដាយនិងជនចាស់ជរា​ក្នុងភូមិបង្រៀនវិជ្ជាជីវៈនេះ។ នាគ្រានោះនារី E de ដែលមិនចេះត្បាញគឺត្រូវវាយតំលៃ​ថាមិនប៉ិនប្រសព្វឡើយ។ ខោអាវរបស់សមាជិកក្នុងគ្រួសារសុទ្ធតែដោយនារីធ្វើ។”

        កីតម្បាញរបស់ជនជាតិ E de មិនដូចនឹងជនជាតិផ្សេងៗឡើយ។ វា បានធ្វើ
ដោយ​កំណាត់ឬស្សីផ្សេងៗគ្នា។ បណ្ដាសិប្បការិនី ​ E de អង្គុយត្បាញក្រណាត់ចរបាប់
មិនចាំបាច់គំរូទេ។​ លោកស្រី Mi Blu អធិប្បាយថែមទៀតថា៖

        “ដើម្បីបានក្រណាត់ស្អាតនោះទី១គឺរបៀបអង្គុយ សិប្បការិនីត្រូវអង្គុយស្រប​នឹង
កីត្បាញ។​ ជើងត្រូវធាក់ខ្លាំង​ដៃត្រូវកាន់ជាប់ក្រណាត់។ រីឯក្បូរក្បាច់​នោះ អ្នកត្បាញ
អាចបង្កើតឲ្យខ្លួននូវក្បូរក្បាច់ដោយឡែកដែលខ្លួនចូលចិត្ត។”

របរត្បាញចរបាប់របស់ជនជាតិ E de - ảnh 2
សិប្បការិនីជនជាតិ E de លោកស្រី Mi Blu (VOV)


        បណ្ដាជំនាន់ជនជាតិ​ E de តាំងពីយូរណាស់មកហើយបានបង្កើតឡើងក្បូរក្បាច់
វិសេស​វិសាលរបស់ខ្លួនលើក្រណាត់នីមួយៗ។​ បណ្ឌិតជនជាតិវិទ្យាលោកស្រី Thu
Nhung Mlo Duon Du បានឲ្យដឹងថា៖

        “ប្លងរចនាប្រពៃណីរបស់ជនជាតិ E de បានឆ្លុះបញ្ជាំងពិភពធម្មជាតិជុំវិញ​គេ។ ឧទាហរណ៍គឺជនជាតិ​ E de បានយករូបភាពផ្កាស្មៅស្លឹកឈើរឺសត្វមួយចំនួនដើម្បី
បង្កើតក្បូរក្បាច់។ នាបច្ចុប្បន្ននារី E de ជាច្រើនបានប្រើ​ប្រាស់​ក្បូរក្បាច់ដែលបានឆ្លាក់
លើផ្ទះផ្នូរដើម្បីត្បាញឡើងសំពតរបស់ខ្លួន។ ប្រការនេះបានបង្ហាញថា មានការផ្លាស់ប្តូរ
ដ៏ធំធេងលើការយល់ដឹងរបស់គេ។”

        ភាពវិសេសវិសាលលើក្រណាត់ចរបាប់របស់ជនជាតិ E de គឺដោយសារការ​រួមផ្សំ
ព័រ។ ដើម្បីបង្កើតអំបោះព័រផ្សេងៗគ្នា ជនជាតិ E de បានជ្រលក់ព័រលើ​អំបោះ​ស។ របៀបជ្រលក់ដោយផ្អែកលើបទពិសោធន៍រាប់ពាន់ឆ្នាំរបស់ប្រជាជនក្នុងពេល​ដែលគេ
បានដឹងអំពីសមត្ថភាពរបស់ស្លឹកសំបក់និងឬស្សដើមឈើ។ ដើម្បីមានព័រ​ខៀវគេបាន
ប្រើសំបក់ដើមឈើស្មាច់ បើចង់មានព័រលឿងគេបានប្រើសំបក់​ដើម​ឈើ nhau រឺរមៀត។ បណ្ឌិតជនជាតិវិទ្យា Thu Nhung Mlo Duon Du បានឲ្យ​ដឹង​ថា៖

        “សម្លៀកបំពាក់របស់ជនជាតិ E de ភាគច្រើនគឺព័រខ្មៅនិងក្រហម។ ប៉ុន្តែ​សំពត​របស់
នារី E de វាបង្ហាញព័រសារវន្តចំនួន៥គឺខ្មៅ​ក្រហម លឿង ខៀវនិង​បៃតង។ ព័រទាំង៥នេះ
ជាព័រដែលជនជាតិ E de ម្ចាស់ការបង្កើតចេញ។”

        ដើម្បីត្បាញបានសំពតអាវជាដើម នារី E de ម្នាក់ត្រូវប្រើអស់ពេលវេលាប្រមាណ
៤​ខែ។ ជួនកាលអស់ពេលវេលាច្រើនជាងស្របតាមកំរិតទូលាយនិងលំអិតម៉ត់ចត់​នៃ
ផលិតផល។ ដោយហេតុនេះមុនពេលត្បាញនារី E de បានស្ថាបនាក្បូរក្បាច់​ក្នុងខួរ
ក្បាលរួចទៅហើយ។ ​នោះជាការប៉ិនប្រសព្វរបស់នារី E de៕

ប្រតិកម្មទៅវិញ

ផ្សេងៗ