របរផ្សាំងដំរីរបស់ជនរួមជាតិ M’Nong

Vovworld-ក្នុងចំណោមបណ្ដាជនជាតិនៅដំបន់ Tay Nguyen តំបន់ខ្ពង់រាប​ភាគ​
កណ្ដាល​វៀតណាមនោះជនរួមជាតិ M’Nong ល្បីឈ្មោះ​ដោយ​របរបបាញ់​សត្វ​
និង​ផ្សាំងបង្វឹក​ដំរី​ព្រៃ។ ​ចំពោះពួកគេ ​ថែមទាំង​មានតួនាទីសំខាន់ក្នុង​ជីវភាព​ខាង​សម្ភារៈវប្បធម៍ស្មារតី។ ដំរីត្រូវបានចាត់ទុកដូចជាសមាជិក១ក្នុងសហគមន៍ និង
ត្រូវបានគោរព។​

របរផ្សាំងដំរីរបស់ជនរួមជាតិ M’Nong - ảnh 1
របរផ្សាំងបង្វឹកដំរីរបស់ជនរួមជាតិ M’Nong

     ​ជនរួមជាតិ M’nong នៅខេត្ត​Dak Lak ចាត់ទុក​លោក Y Thu K’Nul នៅភូមិ Don ជាស្ដេចបបាញ់ដំរី។ លោក Y Thu K’Nul (១៨២៧-១៩៣៧) ចាប់បង្វឹកដំរី ព្រៃបាន ជិត៥០០ក្បាល។ ឧបករណ៍បបាញ់ ប្រើដោយអ្នកបបាញ់មុននេះនៅបានរក្សារ
នៅ​សារមន្ទីរជនជាតិនៅទីក្រុង Buon Ma Thuot ខេត្ត Dac Lac ។ លោក Dao Minh
 Ngoc បុគ្គលឹកសារមន្ទីជនជាតិ​ខេត្ត Dac Lac បានឲ្យដឹងថា៖

          “របរបបាញ់និង​បង្វឹកដំរីព្រៃផ្សាភ្ជាប់នឹងជនរួមជាតិ M’Nong ពីយូរណាស់
​មក​ហើយ​។ ជនរួមជាតិ M’Nong មានបទពិសោធន៍​លង់មក​អំពីការបបាញ់ដំរី។ មុននេះដើម្បីបរបាញ់​ដំរីព្រៃ ក្រៅពីការចូលរួមរបស់មនុស្សចំនួន១០នាក់ ​ជនរួម
ជាតិ M’Nong បានប្រើប្រាស់ដំរីដែលបានបង្វឹក​ចំនួនពី៥ដល់៦ក្បាល​សំដៅ​ឡោម​
ព័ទ្ធ​​ហ្វូងដំរីព្រៃ បោះខ្សែ​និងត្រឹមតែទាក់យក​ដំរី​កូន​មានអាយុពី២​ដល់​៤ឆ្នាំ។ តាម
បទ​ពិសោធន៍របស់ជនរួមជាតិ​ដំរីកូននៅវ័យអាយុនេះ​ងាយ​បង្វឹក។”

          ត្រូវចំណាយពេលវេលាពី៥ដល់៧ខែឬប៉ុន្មានឆ្នាំដើម្បីផ្សាំងដំរីព្រៃ១ក្បាល។
​ ក៏មាន​ពេលណាដំរីចេះស្ដាប់​បញ្ជាទើបនឹងបាន​នាំ​មក​ភូមិ។ អ្នកភូមិ​ទាំងមូល​ទទួល​​ដំរីដោយពិធី១។ ក្នុងពិធីនេះ ព្រឹទ្ធាចារ្សបាន​បង្រៀនកូនចៅថា ជីវិតដំរី​ដូចជាជីវិត
មនុស្ស ប្រការនេះមានន័យថា​​​ដំរីក្លាយទៅជាសមាជិក១ក្នុងសហគមន៍ របស់ជន
ជាតិ  M’Nong ដល់ទីបញ្ជប់នៃជីវិត។​

របរផ្សាំងដំរីរបស់ជនរួមជាតិ M’Nong - ảnh 2
របរផ្សាំងបង្វឹកដំរីរបស់ជនរួមជាតិ M’Nong

          ការបរបាញ់ដំរីព្រៃឥឡូវនេះត្រូវហាមឃាត់តាមច្បាប់វៀតណាមនិងអនុសញ្ញា
អន្តរជាតិស្ដីពីការពារសត្វព្រៃ ប៉ុន្តែរបរផ្សាំងបង្វឹកដំរីរបស់ជនរួមជាតិ M’Nong  
នៅតែ​បាន​ថែរក្សា។ លោក Dam Nang Long នៅភូមិ Don ខេត្ត Dac Lac បានឲ្យ
ដឹង​ថា៖

          “ចំពោះជនរួមជាតិ M’Nong យើងខ្ញុំ ដំរីក្រៅពីតំលៃខាងសម្ភារៈនោះ នៅ​
មាន​​តំលៃខាងស្មារតីវប្បធម៍និងព្រលឹងទៀតផង។ មកដល់ដំបន់ Tay Nguyen ជា​រៀងរាល់ឆ្នាំក្នុងរដូវភ្លៀង ពិធី​សែនព្រេនឲ្យដំរីត្រូវបានធ្វើឡើងសំដៅជូនដំ​ណឹង
ថា៖អទិភាព​ចាប់ផ្ដើមផ្ដល់ចំណី​។ រីឯនៅចុងរដូវភ្លៀងដើមរដូវប្រាំងជនរួមជាតិ
 M’Nong​ បានធ្វើពិធីសែនព្រេននិយាយឲ្យដំរីដឹងថា ចំណីធម្មជាតិកំពុងអស់ទៅ
ហើយ។ ជនរួមជាតិ M’Nong មានមនោសញ្ចេតនាជាពិសេសសំរាប់ដំរីទាំងក្នុង
ការងារ​ផង ថែមទាំងចែករំលែកសម្ភារដែលគ្រួសារមានទៀតផង។”

          ហ្វូងដំរីត្រូវបានផ្សាំង​នៅខេត្ត Dac Lac បានក្លាយទៅជានិមិត្តរូបពិសេស​
របស់​ប្រជាជនដំបន់។ ​គេអាចឃើញដំរីធ្វើការនៅ​ស្រែចម្ការ ​ដឹកស្រូវ​អង្ករ ទាញ
ដើមឈើព្រៃ។ ជាពិសេសចំពោះ​ភ្ញៀវទេសចរណ៍មកដល់ភូមិ Don រឺទីរួមស្រុក
 Lien Son ស្រុក Lak គឺគ្មានអ្វីគួរឲ្យ​ចាប់​អារម្មណ៍ជាងនៅពេលបានជិះដំរីទៅទស្ស
នាភូមិ មើលទេសភាពដំបន់ Tay Nguyen។ លោក Y Tinh ជនរួមជាតិ M’Nong មួយ
នាក់នៅភូមិ Jun ឃុំ Lien Son បានរៀបរាប់ថា៖

          “ខ្ញុំបានផ្សាំងបង្វឹកសត្វដំរីនេះ។​ ដំរីនេះមានឈ្មោះថា Y Mam (មានន័យថា
 សប្បាយ)​ ត្រូវយល់ច្បាស់នូវចរិត​របស់វាទើបបញ្ជាវាបាន។ ដំរីនេះយ៉ាងច្រើន​
និងមាន​សុខភាពល្អ។ ក្នុងព្រៃវាស៊ីស្លឹកឈើ ប៉ុន្តែ​​នៅផ្ទះវាចូលចិត្តចេកអំពៅ
ក៏ដូចជា​ទឹកលាយអំបិល ធ្វើដូច្នេះ​វានឹក​មិនដើរចេញទេ។”

          ​នាឆ្នាំ២០០៩ មន្ទីរកសិកម្មនិង​អភិវឌ្ឍន៍ជនបទខេត្ត Dac Lac បានកសាង​គំរោងការណ៍បង្កើតមជ្ឈមណ្ឌល​អភិរក្ស​ដំរីនៅសួនឧទ្យានជាតិ Yorkdon ដោយ
មានទឹក​ប្រាក់៦ម៉ឺនលានដុង។ ការ​បង្កើតមជ្ឈមណ្ឌលនេះ​មិនត្រឹម​តែ​អនុញ្ញាត្តិ
ទាក់ទាញ​ការរួមវិភាគទានរបស់​រដ្ឋនិងសហគមន៍ដំបន់ក្នុងការអភិវឌ្ឍន៍ហ្វូងដំរី ថែមទាំងរួមចំណែកកំណត់​ទិស​ដៅមនសិការការទទួលខុសត្រូវសំរាប់សមាជិកម្នាក់ៗក្នុងសហគមន៍សង្គមក្នុង
ការរក្សាអភិរក្សហ្វូងដំរីដូចជាបេតិកភ័ណ្ឌវប្បធម៍នៅដំបន់ Tay Nguyen ​ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ