របាំសិល្បៈល្ខោនវិសេសវិសាលរបស់ជនជាតិខ្មែរ
VOV -  
(VOVworld)រាំរបាំជាប្រភេទសិល្បៈរាំសម្តែងនៅព្រះបរមរាជ្យវាំងរបស់ជនជាតិខ្មែរ
បុរាណ។ ក្នុងប្រ ភេទសិល្បៈរបស់ជនជាតិខ្មែររបាំត្រូវបានចាត់ទុកថា ជាប្រភេទ
សិល្បៈថ្កំថ្កើងបំផុត។ ដោយតម្លៃដែលមានស្រាប់របស់ខ្លួននោះ ជនជាតិខ្មែរកំពុង ខំប្រឹងប្រែងអភិរក្សនិង អភិវឌ្ឍន៍ប្រភេទសិល្បៈប្រពៃណីនេះ។
|
សិល្បៈរបាំ |
ល្ខោនរបាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករប្រើចលនា កាយវិការ
ក្បាច់រាំនិងមនោសញ្ចោតនាយ៉ាងប៉ិនប្រសប់ស្របទៅតាមសាច់រឿងនៃសេចក្តី
ស្នេហារដោយឆ្លុះបញ្ជាំងតាមរយៈ ទំនុកច្រៀងពីរឿងព្រេង វីរកថាឬរឿងដំណាល
អំពី ប្រវត្តិសាស្ត្រ។ សាស្ត្រាចារ្យបណ្ឌិត Le Ngoc Canh អនុប្រធានសមាគម
សិល្បៈកររបាំវៀតណាមបានឲ្យដឹងថា៖
“ពេលនិយាយអំពីវប្បធម៌របស់ជនជាតិខ្មែរគឺត្រូវនិយាយដល់ល្ខោនរបាំ។ល្ខោន
របាំជាផលិតផលបញ្ញា ជាចំណុចលោតផ្លោះនៃវប្បធម៌ខ្មែរ។ល្ខោនរបាំជាប្រ ភេទ
សិល្បៈគួបផ្សំមានទាំងរាំច្រៀងនិងសម្លៀកបំពាក់”។
ដោយមានប្រភពពីបរមរាជ្យវាំង ដូច្នេះតួរអង្គនិមួយនៃល្ខោនរបាំគឺសម្តែងឆ្លុះបញ្ជាំង
ពីស្តេច នាម៉ឺន មន្ត្រីជាដើម។ តួរអង្គសម្តែងក្នុងលោ្ខនរបាំលេចឡើងស្រទាប់តួរអង្
គចំនួនពីរ គឺតំណាងឲ្យសភាវៈល្អនិងសភាវៈអាក្រក់។តួរអង្គតំណាងឲ្យសភាវៈល្អ
ដូចជា ស្តេច ព្រះរាជបុត្រា បុត្រីច្រើនតែពុំពាក់របាំងមុខហើយធ្លាប់ពាក់របាំងមុខ
ដែលលេចធ្លោបំផុតគឺតួរអង្គយក្ស។ គេចូលចិត្តរបាំដោយសារលក្ខណៈវិសេសវិសាល
ក្នុងការសម្តែងតាមរយៈក្បាច់រាំនិងរបាំងមុខ។
តាមការសិ្ថតិ របាំមានក្បាច់រាំចំនួន៣៣ក្បាច់។ហើយរបាំរបាំងមុខគឺមាន ប្រភពពី
វប្បធម៌ឥណ្ឌា។របាំងមុខលើឆាកល្ខោនរបាំគឺរស់រវើកនិងទាក់ទាញអ្នកទស្សនាជា
ច្រើនកុះករ។
របាំមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅវាលទំនាបទន្លេ Cuu Long ជាពិសេស
គឺនៅខេត្ត Tra Vinh ខេត្រ Soc Trang ។ ប៉ុន្តែការវិវឌ្ឍនៃប្រភេទសិល្បៈនេះ កំពុង
មានការថយចុះ។លោក Son Del សមាជិកនៃក្រុមសិល្បៈរបាំបាសាក់បឹង ចុងបាន
ឲ្យដឹងថា៖ “របាំមានតាំងពីជំនាន់ជីដូនជីតា ដោយហេតុនេះជំនាន់យើងខ្ញុំខំប្រឹង
ប្រែង រក្សានិងអភិរក្សដើម្បីបម្រើប្រជាជន។សំខាន់បំផុតគឺរក្សាបានគងវង្សប្រភេទ
សិល្បៈប្រពៃណីនេះ”។
សិល្បៈល្ខោនរបាំពោរពេញទៅដោយលក្ខណៈវប្បធម៌ពិសេសនិងជាមោទន ភាពរបស់ជនរួមជាតិខ្មែរ។ នាបច្ចុប្បន្នរបាំកំពុងបានអភិរក្សរួមចំណែកពង្រីកនូវ វប្បធម៌សិល្បៈវិសេសវិសាលរបស់ជនជាតិខ្មែរ៕
VOV