លោក Duong Van Tho - អ្នកចូលរួមចំណែក ថែរក្សាចង្វាក់​គងឃ្មោះ​របស់ជន​ជាតិ Ede នៅឃុំ Cu Dram

(VOVWORLD) - ក្នុងនាមជាជនជាតិ Kinh ម្នាក់ ប៉ុន្តែ លោក Duong Van Tho នៅឃុំ Cu Dram ស្រុក Krong Bong ខេត្ត Dak Lak បានស្រឡាញ់សម្លេងគងឃ្មោះ និងក្បាច់រាំរបស់ជនជាតិ Ede។ លោកបានចំណាយប្រាក់ផ្ទាល់ខ្លួន ដើម្បីអញ្ជើញសិល្បករមកបង្ហាត់បង្រៀនរបៀបវាយគងឃ្មោះឬស្សី និងក្បាច់រាំរបស់ជនជាតិ Ede មួយចំនួននៅផ្ទះខ្លួន ដល់យុវជននិងសិស្សានុសិស្សនៅឃុំ Cu Dram ដោយមានបំណងប្រាថ្នាថែរក្សា វប្បធម៌ប្រពៃណីដ៏ស្រស់ស្ដាតរបស់ជនជាតិ Tay Nguyen ផងដែរ។ 
លោក Duong Van Tho - អ្នកចូលរួមចំណែក ថែរក្សាចង្វាក់​គងឃ្មោះ​របស់ជន​ជាតិ Ede នៅឃុំ Cu Dram - ảnh 1ថ្នាក់បង្រៀនការវាយគងឃ្មោះរបស់លោក  Duong Van Tho

សំឡេងគងឃ្មោះឬស្សីដ៏អ៊ូអរក្នុងផ្ទះវែងរបស់គ្រួសារលោក Duong Van Tho នៅភូមិ Cham A ឃុំ Cu Dram ស្រុក Krong Bong បានទាក់ទាញ ចាំណាប់អារម្មណ៍របស់អ្នកភូមិអស់រយៈពេលជាង ១ ឆ្នាំកន្លងទៅ។ ប្អូន Y Gon EBan អ្នកភូមិ Cham A ម្នាក់ បានចូលរួមហាត់រៀនវិធីវាយគងឃ្មោះតាំងពីវិស្សមកាលរដូវក្ដៅកាលពីឆ្នាំមុនមក។ ជំនួសឱ្យការជក់ចិត្តលេងហ្គេមតាមអ៊ិនធឺណេតនោះ ប្អូនបានស្រឡាញ់ចូលចិត្តគងឃ្មោះវិញ ដោយមានការ លើកទឹកចិត្តដោយស្មោះអស់ពីចិត្តរបស់លោក Duong Van Tho។ ប្អូនបានសំណេះសំណាលថា៖ “លោកពូ Tho បានលើកទឹកចិត្តដល់ប្អូនច្រើនណាស់ ដូច្នេះហើយ ប្អូនបានសម្រេចចិត្តទៅរៀនវិធីវាយគងឃ្មោះ។ យូរៗទៅ ប្អូនអាចវាយគងឃ្មោះ ចេះក្បាច់រាំ និងបទចម្រៀងក្រោមចំណងជើងថា អញ្ជើញផឹកស្រាយ៉ាងយ៉ាងស្ទាត់ជំនាញជាង។ ប្អូនមានគោមបំណងចង់ ថែរក្សាប្រពៃណីរបស់ជនជាតិ Ede រហូតរៀងទៅ” ។ ចំណែកឯប្អូន Duong Van Tu វិញ សេចក្ដីស្រឡាញ់វប្បធម៌គងឃ្មោះ ដែល មរតកពីលោកឪពុក បានជួយប្អូនក្រេបយកចង្វាក់គងឃ្មោះយ៉ាងងាយស្រួលពីសិល្បករតាមរយៈមេរៀននីមួយៗ។ ប្អូនបានចែករំលែកថា៖ “ដំបូងឡើយ ប្អូនរៀនរបៀបវាយគងឃ្មោះពិតជាពិបាកណាស់ ដោយសារប្អូនមិនធ្លាប់បានវាយគងឃ្មោះឡើយ ហើយ ប្អូនបានឃើញមនុស្សវ័យចំណាស់ចេះវាយគងឃ្មោះតែប៉ុណ្ណោះ។ ឥឡូវនេះ លោកគ្រូបានជួយបង្រៀនដល់ប្អូនហើយ ដូច្នេះ ប្អូនដ៏អាចវាយគងឃ្មោះផងដែរ”។

អ្នកបង្ហាត់បង្ហាញដល់ប្អូនៗគឺជាសិល្បករ Y Jut Eban នៅឃុំ Cu Pui ស្រុក Krong Bong ខេត្ត Dak Lak។ លោក Y Jut Eban បានឲ្យដឹងថា៖ លោកគ្មានជំនាញគរុកោសល្យច្រើនឡើយ ពោលគឺលោកត្រឹមតែបង្រៀនតាមវិធីសាស្ត្រធ្វើជាគំរូ ហើយធ្វើការណែនាំ ផ្ទាល់សម្រាប់ប្អូនៗ ដំបូងឡើយ លោក Y Jut Eban នៅតែងឿងឆ្លល់អំពីការដែលលោក Tho បានបើកថ្នាក់រៀនដោយខ្លួនឯង។ ប៉ុនត្តែ ដោយលោក Tho បានចលនាដល់ប្រជាជនគ្រប់រូបនៅហ្នឹងផ្ទះ ដើម្បីបញ្ជូនកូនទៅសិក្សា ហើយថែមទាំងចំណាយប្រាក់ដើម្បីជួលឧបករណ៍ភ្លេងទៀតផង។ ដូច្នេះហើយ លោក Y Jut Eban ក៏បានគាំទ្រ ហើយខិតខំប្រឹងប្រែងចំណាយពេលវេលាកម្លាំងកាយចិត្ត ដើម្បីបង្ហាត់បង្រៀនដល់ប្អូនៗ។ លោក Y Jut Eban បានសំណេះសំណាលថា៖ “នៅពេលជួបលោក Tho ជាលើកដំបូង លោកបានប្រាប់ខ្ញុំថា លោកមានបំណងចង់បើកថ្នាក់បង្រៀនវិធីវាយគងឃ្មោះដល់ប្អូនវ័យក្មេង ហើយលោកបានអញ្ជើញខ្ញុំមកបង្រៀនទៀតផង។ ដំបូងឡើយ ខ្ញុំនៅតែងឿងផ្ងល់ណាស់ ប៉ុន្តែយូៗទៅខ្ញុំក៏បានយល់ព្រម ព្រោះថា ខ្ញុំបានឃើញថា លោកបានចំណាយកម្លាំងកាយចិត្ត និងថវិកាជាច្រើន ដើម្បីបង្រៀនដល់ប្អូនៗផងដែរ”។

អស់រយៈពេលជាង ១ ឆ្នាំ សិក្សារៀនសូត្រមក នាបច្ចុប្បន្ននេះ ក្រុមអ្នកវាយគងឃ្មោះមានសមាជិកចំនួន ៩ នាក់ ហើយមានអាយុពី ១២ ទៅ ១៧ ឆ្នាំ ដែលជក់ចិត្ត និងមានទេពកោសល្យ។ លោក Duong Van Tho  បានសំណេះសំណាលថា៖ នេះគឺជាក្ដីសប្បាយរីយរាយរបស់ខ្លួនយ៉ាងពិតប្រាកដ។ អស់រយៈពេលជិត ៣០ ឆ្នាំរស់នៅក្នុងភូមិក្នុងនាមជាកូនប្រសារជនជាតិ Ede ម្នាក់ ដោយឃើញពីការបាត់បង់វប្បធម៌ Ede ក្នុងភូមិជាបណ្ដើរៗនោះ លោកមានគោលបំណងចង់ធ្វើអ្វីម៉្យាង ដើម្បីថែរក្សា និងបន្តមរតកដល់កូនចៅជំនាន់ក្រោយ។ លោកបានសំណេះសំណាលថា៖ “ដំបូងឡើយ ខ្ញុំគិតដល់ភូមិស្រុក និងប្រពៃណីតែប៉ុណ្ណោះ ប៉ុន្តែក្រោយមក កូនចៅជំនាក់ក្រោយនឹងលែងស្គាល់វប្បធម៌របស់ជនជាតិខ្លួន។ ដូច្នេះ ខ្ញុំបានបើកថ្នាក់បង្រៀនវាយគងឃ្មោះ ដើម្បីបន្តមរតកដល់ជំនាន់ក្រោយៗ។ ខ្ញុំមានគោលបំណងថា បណ្ដាសប្បុរសជន ដែលជក់ចិត្តនឹងតន្ត្រី Tay Nguyen ដូចរូបខ្ញុំ នឹងរួមកម្លាងកាយចិត្ត ដើម្បីបើកថ្នាក់បង្រៀនដល់ប្អូនវ័យក្មេង។ លើសពីនេះទៅទៀត នាពេលខាងមុខខ្ញុំសង្ឃឹមថា យើងអាចបង្កើតសេវាកម្មទេសចរណ៍សហគមន៍នៅទីនេះផងដែរ”។

ការចំណាយពេលវេលា កម្លាងកាយចិត្ត និងថវិកាខ្លួនឯង ដើម្បីបើកថ្នាក់បង្រៀនវិធីវាយគងឃ្មោះនៅតាមផ្ទះ គឺជាគំរូថ្មី ជាលើកដំបូងនៅស្រុក Krong Bong។ ដោយហេតុនេះ រួមចំណែក ផ្លាស់ប្តូរការយល់ដឹងរបស់ប្រជាជនជាពិសេសគឺជនជាតិ Ede ក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌របស់ប្រជាជាតិ។ វិធី នេះក៏បានរួមចំណែកដល់ការបង្កើតទីលានលេងដ៏អំណោយផល ដល់ប្អូនយុវជន ហើយជួយប្អូនៗទាក់ទងជាមួយ ឧបករណ៍ភ្លេងប្រពៃណី ក៏ដូចជាបង្កើតសេចក្តីស្រឡាញ់ និងបំណងប្រាថ្នាចង់ថែរក្សា និងអភិរក្សវប្បធម៌គងឃ្មោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ