|
លក្ខណៈពិសេសនៃសម្លៀកបំពាក់របស់នារីជនជាតិ Thai (VOV) |
Vovworld-ក្នុងសម្លៀកបំពាក់ប្រពៃណីជាមួយអាវ com សំពតខ្មៅនិងកន្សែង
Pieuនារី Thai ទាក់ទាញការយកចិត្តទុកដាក់ពីភ្ញៀវទេសចរណ៍ដែលមកទស្សនា
ដំបន់ពាយ័ព្យនេះ។ តាំងពីតូច នារីជនជាតិ Thai ត្រូវបានម្ដាយបង្រៀនរបៀប
ចង Xai yeu ជាប្រភេទខ្សែក្រវាត់ដោយក្រណាត់។ ហេតុនេះហើយ នារីជនជាតិ
Thai ក្នុងវ័យអាយុណាក៏មានរាងកាយទន់ល្វន់សមសួននិងស្អាតបំផុតក្នុងសម្លៀក
បំពាក់ប្រពៃណីរបស់ខ្លួន។ លោក Luong Van Thiet កម្មាភិបាលស្រាវជ្រាវរបស់
សារមន្ទីជនជាតិវិទ្យាវៀតណាមបានឲ្យដឹងថា៖
“សម្លៀកបំពាក់របស់ជនជាតិ Thai បានជួយលើកដម្កើងសម្រស់របស់នារី។
បើមើលសម្លៀកបំពាក់ជនគ្រប់រូបបានវាយតំលៃថា នារីជនជាតិ Thai គឺស្អាត
ណាស់ តាមពិតគឺគេបានឆ្លៀតប្រើប្រាស់សម្លៀកបំពាក់ដើម្បីបង្ហាញនូវសម្រស់
ខាងរាងកាយរបស់ខ្លួន។”
នារីជនជាតិ Thai ខ្មៅមោទនភាពអំពីអាវ Com ជាមួយកអាវខ្ពស់រីឯនារីជន
ជាតិ Thai សគឺមោទនភាពអំពីអាវជាមួយកអាវជារាងអក្សរ V។ អាវ com
របស់នារី Thai ស មាន២ប្រភេទ។ អាវដៃខ្លីសំរាប់នារីមានវ័យអាយុច្រើន រីអាវដង
ខ្លីសំរាប់ក្រមុំ។ លោកស្រី Lo Thi Que នៅភូមិ Hoc ស្រុក Muong Lay ខេត្ត Dien Bien
បានឲ្យដឹងថា៖
“អាវនេះបានលើកសម្រស់រាងកាយរបស់នារី ពីព្រោះវាជាប់នឹងខ្លួន។ អាវ
សគេប៉ាក់ក្បូក្បាច់ថ្នេរបាកជាយកខ្មៅនៅខាងមុខ ហេតុនេះហើយដើម្បីបង្ហាញ
កសរបស់នារីជនជាតិ Thai។”
លោកស្រី Lo thi Que បានឲ្យដឹងថា ទោះបីជាជីវភាពរស់នៅទំនើបបានផ្លាស់
ប្តូរជាច្រើនក្តី ប៉ុន្តែនារីជនជាតិ Thai សនៅ Muong Lay នៅសុភាពរាបសារជាមួយ
សម្លៀកបំពាក់ប្រពៃណី។
“សម្លៀកបំពាក់ថ្មីឥឡូវនេះត្រូវបានកែលំអរជាច្រើន។ ជីដូនជីតាមុននេះ
ស្លៀកពាក់សំពត់ដោយក្រណាត់ xuc របស់ជនជាតិ Thai ត្បាញដោយខ្លួនឯងដែល
គ្មានសំពត់ lang សំពត់ nhung ដូចនាបច្ចុប្បន្នឡើយ។ ជនជាតិ Thai ក្នុងពេលស្លាប់
ទៅត្រូវមានអាវ com និងស្លៀក់ពាក់អាវវែង Thai នៅខាងក្រៅ។”
នារីជនជាតិ Thai ស នៅមានសម្លៀកបំពាក់ប្រពៃណីមួយទៀតគឺអាវ So luong
ដងវែង។ អាវ So Luong ត្រូវបាននារី Thai ស្លៀក់ពាក់ក្នុងឱកាសបុណ្យអាពាហ៍
ពិពារហ៍ ផ្ទះធ្វើបុណ្យទាន។ ក្នុងពិធីអាពាហ៍ពិពារហ៍កូនក្រមុំក្នុងពេលមកផ្ទះប្តីត្រូវ
ពាក់អាវ So luong។ លោកស្រី Dieu Thi Chuyen នៅភូមិ Chi Luong 2 បានឲ្យដឹងថា៖
“ក្រមុំក្នុងថ្ងៃអាពារហ៍ពិពារហ៍ត្រូវពាក់អាវខ្មៅនៅខាងក្រៅអាវ Com។ ប្រការ
នេះសឲ្យឃើញថា ក្រមុំសាមញ្ញមិនបង្អួតខ្លួន។ ដូច្នេះបណ្ដាអាវនេះបានពាក់នៅ
ទិវាបុណ្យ។”
សម្លៀកបំពាក់របស់នារីជនជាតិ Thai ស ទោះបីជាសាមញ្ញប៉ុន្តែសម្រស់ស្អាតបង្ហាញនូវភាពសម្រស់សាមញ្ញធ្វើឲ្យរូបភាពនារីជនជាតិ Thai មានសម្រស់ដោយឡែករបស់ដំបន់ព្រៃភ្នំ៕