លក្ខណៈវិចិត្រសិល្បៈលើសម្លៀកបំពាក់ជនជាតិ Lo Lo
VINH PHONG -  
|
លក្ខណៈវិចិត្រសិល្បៈលើសម្លៀកបំពាក់ជនជាតិ Lo Lo (VOV) |
Vovworld-សម្លៀកបំពាក់របស់ជនជាតិ Lo Lo ចំនួន២ក្រុមគឺ Lo Lo Den និង
Lo Lo Hoa សុទ្ធតែបានប្រើប្រាស់បច្ចេកទេសតុបតែងដោយដេរប៉ាក់ក្រណាត់គ្រប់
ព័ណ៌លើសម្លៀកបំពាក់។ ខណៈពេលនោះជនជាតិ Lo Lo Den បានប៉ាក់លាយជា
មួយក្រណាត់ដេរដែលធ្វើឲ្យរូបរាងក៏ដូចជារូបតុបតែងសម្លៀកបំពាក់ពហុបែបនិង
សម្រស់ជាងទៀត។ ជាធម្មតាសម្លៀកបំពាក់១សម្រាប់របស់ជនជាតិ Lo Lo រួមមានខោអាវឬសំពតកន្សែង។ អាវជាប្រភេទអាវខ្លីករមូល ដៃវែង។ នៅផ្ទាំងទាំង២នៅខាង
មុខមានខ្សែតុបតែងធំចំនួន២តាមបណ្ដោយនិងខ្សែទទឹងនៅជិតជាយអាវ។ នៅផ្ទាំង
ខ្នងក៏មានខ្សែតុបតែងចំនួន២ដូច្នេះដែរ។ លោក Lo Sy Pao មេភូមិជនជាតិ Lo Lo នៅ
ភូមិ Sung Pa A ទីរួមខេត្ត Meo Vac បានឲ្យដឹងថា៖
“សម្លៀកបំពាក់មានផ្នែកខុសពីជនជាតិផ្សេងៗ។សម្លៀកបំពាក់មានចរិតដេរប៉ាក់
ជាច្រើន។ ជនជាតិ Lo Lo បានទិញក្រណាត់ព័ណ៌ចំរុះ បន្ទាប់នោះដេរទៅលើសម្លៀក
បំពាក់របស់ខ្លួន លាយព័ណ៌បៃតង ក្រហម លឿទៅលើសម្លៀកបំពាក់របស់ខ្លួន។ ខ្សែ
ក្រវ៉ាត់ក៏ដូចជាកន្សែង Pieu របស់ជនរួមជាតិ Thai មានព័ណ៌បៃតងជាស្នូល។ សម្លៀក
បំពាក់នេះសំរាប់ស្លៀកពាក់ក្នុងឱកាសពិធីបុណ្យ អាពាហ៍-ពិពាហ៍ បុណ្យសព។”
សម្លៀកបំពាក់បុរស Lo Lo សាមញ្ញជាសម្លៀកបំពាក់របស់នារី។ បុរសស្លៀកពាក់
អាវដងខ្លី ជើងខោទូលាយ ដេរដោយក្រណាត់ជ្រលក់ព័ណ៌ប្រផេះ។ ក្នុងឱកាសបុណ្យ
តេត លើក្បាលបានពាក់កន្សែងដោយមានព្រុយគ្រប់ព័ណ៌និងឌិនដូចជារបស់នារី។ រីឯ
សម្លៀកបំពាក់នារីដៃអាវរួមមាន៤កំណាត់វែងដេរភ្ជាប់គ្នានិងលើកំណាត់នីមួយៗបាន
ប៉ាក់ក្រណាត់ព័ណ៌រួមមានខ្សែទន្ទឹមគ្នាលាយកំណាត់ក្រណាត់ផ្សំដូចជាតុបតែងលើ
ដងអាវ។ អ្នកស្រី Lung Thi Minh ភូមិ Sang Pa A ទីរួមខែត meo Vac បានឲ្យដឹងថា ដងអាវ
ទាំងពីរនៅខាងមុខរបស់នារី Lo Lo បានដេរម៉ត់ចត់និងប៉ាក់កំណាត់ក្រណាត់រូបត្រី
កោណបង្កើតឡើងរូប៤ជ្រុងដោយក្បូរក្បាច់ធ្មេញរណាវតាមបែបដើមស្រូវ រលកទឹក
បណ្ដាញពីងពាង។
“ដំបូងគឺដេរកំណាត់ព័ណ៌ដ៏ធំ បន្ទាប់នោះកាត់កំណាត់តូចដេរលាយជាមួយគ្នា។
ជាធម្មតាព័ណ៌ក្រហមគឺស្នូល ជនជាតិ Lo Lo ចូលចិត្តព័ណ៌ក្រហមនិមិត្តរូបឲ្យព្រះអាទិត្យ។”
កន្សែងរបស់ជនជាតិ Lo Lo ធ្វើដោយក្រណាត់ខ្មៅក្រហម។ នៅសង្ខាងមានព្រុយ
គ្រប់ព័ណ៌និងបានប៉ាក់ដោយអម្បោះគ្រប់ព័ណ៌ដោយក្បូរក្បាច់ជាច្រើន។
ចំពោះនារី Lo Lo តាំងពីតូចគេត្រូវបានលោកយាយម្ដាយបង្រៀនប៉ាក់និងដេរ
សម្លៀកបំពាក់ដើម្បីពេលមកគ្រួសារប្តីត្រូវមានសំពតអាវ១សម្រាប់យកតាមខ្លួន។
ការងារនេះមិនត្រឹមតែមិនត្រឹមតែជួយរក្សារបរដេរប៉ាក់ប៉ុណ្ណោះទេ ថែមទាំងរក្សាបាន
ផ្នែកវប្បធម៍ប្រពៃណីលើសម្លៀកបំពាក់របស់ជនជាតិ Lo Lo ទៀតផង។ កញ្ញា Lung Thi
Huyen ភូមិ sang Pa A ទីរួមស្រុក Meo Vac បានឲ្យដឹងថា៖
“ម្ដាយបង្រៀនខ្ញុំប៉ាក់តាំងពីអាយុ១២ឆ្នាំនិងឥឡូវនេះចេះប៉ាក់ហើយ។ ខ្ញុំចូលចិត្ត
របរនេះណាស់ ដើម្បីរក្សាផ្នែកវប្បធម៍របស់ជនជាតិខ្លួន។ ខ្ញុំចង់ក្រោយនេះបានបង្រៀន
ឲ្យជំនាន់ក្រោយៗទៀត។”
មកដល់ភូមិជនជាតិ Lo Lo ពិសេសគឺក្នុងឱកាសពិធីបុណ្យ បុណ្យតេត ភ្ញៀវ
ទេសចរណ៍នឹងចាប់អារម្មណ៍ចំពោះនារីស្រស់ស្អាតក្នុងសំពតគ្រប់ព័ណ៌។ រាល់ក្បូរក្បាច់
លើសម្លៀកបំពាក់របស់ជនជាតិ Lo Lo សុទ្ធតែបង្ហាញនូវវិចិត្រសិល្បៈភាពលំអិតនិង
ទស្សនាទានដោយឡែកអំពីសម្រស់របស់គេ។ប្រការនោះក៏បង្ហាញនូវតំលៃរូបីយ៍និង
ជីវភាពរស់នៅខាងស្មារតីសម្បូរបែបរបស់សហគមន៍ជនជាតិ Lo Lo ទៀតផង៕
VINH PHONG