លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Thuy នៅខេត្ត Tuyen Quang
(VOVWORLD) - អស់រយៈពេលជិត ១០០ ឆ្នាំហើយ ចាប់តាំងពីរពេលដែលក្រុមជនជាតិ Thuy បានតាំងទីលំនៅក្នុងភូមិ Thuong Minh ឃុំ Hong Quang ស្រុក Lam Binh ខេត្ត Tuyen Quang។ ព្រឹទ្ធាចារ្យក្នុងភូមិបានដំណាលថា ក្រុមជនជាតិ Thuy បានធ្វើចំណាកស្រុកមករស់នៅភូមិ Thuong Minh ឃុំ Hong Quang ស្រុក Lam Binh ខេត្ត Tuyen Quang ដោយសារឃើញធនធានធម្មជាតិអំណោយផល ដូច្នេះអ្នកភូមិបានជ្រើសរើលជាទីកន្លែងស្នាក់នៅ និងប្រកបរបរចិញ្ចឹមជីវិត។ ក្រុមជនជាតិ Thuy កាន់តែមានលក្ខណៈពិសេសទៅទៀត ដោយសារនៅទូទាំងប្រទេសជាតិ មានតែនៅខេត្ត Tuyen Quang ប៉ុណ្ណោះទើបមានក្រុមជនជាតិ Thuy រស់នៅ។
នារីជនជាតិ Thuy នៅខេត្ត Tuyen Quang |
នាបច្ចុប្បន្ននេះ នៅភូមិ Thuong Minh ឃុំ Hong Quang ស្រុក Lam Binh ខេត្ត Tuyen Quang មានជនជាតិ Thuy ជាង ១០០ នាក់ ដែលកំពុងរស់នៅ ទីនេះ ប៉ុន្តែមានជំនាញផលិតកម្ម និងជីវភាពរស់នៅ មានកម្រិត បើប្រៀបធៀបនឹងក្រុមជនជាតិដទៃទៀត។ ដោយបានរស់នៅជាមួយក្រុមជនជាតិ Mong Dao Tay Pa Then បានជាផ្នត់វប្បធម៌របស់ក្រុមជនជាតិ Thuy មានលក្ខណៈចុះសម្រុងជាមួយក្រុមជនជាតិជាភាតរៈដទៃ។ ទោះយ៉ាងណាក៏ដោយ លក្ខណៈវប្បធម៌ស្នូលដូចជា ភាសា សម្លៀកបំពាក់ ឬបទចម្រៀងប្រជាប្រិយរបស់ជនជាតិ Thuy នៅតែរក្សាបានលក្ខណៈដាច់ដោយឡែក ដ៏វិសេសវិសាលរបស់ខ្លួនដដែល។
ក្រុមជនជាតិ Thuy មានភាសានិយាយដោយឡែករបស់ខ្លួន។ អ្នកភូមិ បានស្ដាប់ភាសារបស់ខ្លួន តាំងពីពេលកើតមក ហើយបានបន្តមរតកដល់ជំនាន់ក្រោយៗ។ ភាសាបានរួមចំណែករក្សារឿងរ៉ាវបុរាណ បទ ចម្រៀងបំពេរដ៏វិសេសវិសាល ហើយនេះគឺជាមោទនាភាពរបស់ជនជាតិ Thuy ចំពោះក្រុមជនជាតិជាភាតរៈដទៃ។
បទចម្រៀងប្រជាប្រិយរបស់ជនជាតិ Thuy តែងតែមានចង្វាក់ភ្លេងមនោសច្ចេតនា ដែលលើកសរសើរសេចក្តីស្រឡាញ់របស់កំលោះ ក្រមុំ ឬ ប្រៀនប្រដៅ ទូន្មានកូនចៅអំពីរបៀបរស់នៅ និងពិធីបុណ្យទាននានា។ ក្រុមជនជាតិ Thuy តែងតែរៀបចំពិធីច្រៀងក្នុងឱកាសបុណ្យទាន ហើយជួបជុំគ្នាផឹកស្រា នៅក្បែរចង្ក្រាន។ អ្នកភូមិភាគច្រើននិយមចូលចិត្តបទចម្រៀងឆ្លើយឆ្លង ដែលបានអ្នកភូមិច្រៀងប្ដូរវេនគ្នា។ ក្រៅពីកំលោះ និងក្រមុំនោះ មនុស្សវ័យចំណាស់ក៏តែងតែចូលរួមការប្រឡងច្រៀងអញ្ចឹងផងដែរ។
នារីជនជាតិ Thuy នៅខេត្ត Tuyen Quang |
ដោយសារចំនួនជនជាតិ Thuy រស់នៅក្នុងភូមិ Thuong Minh តិចពេក បានជារហូតមកដល់ពេលនេះ អក្សរសរសេរបាន បាត់បង់ទៅហើយ។ ដូច្នេះ បទចម្រៀងប្រជាប្រិយក៏ត្រូវបាត់បង់ទៅ ជាបណ្តើរ ៗ ដែរ ហើយនៅសល់តែបទចម្រៀងមួយចំនួនតែប៉ុណ្ណោះ។ នាបច្ចុប្បន្ន ក្រុមជនជាតិ Thuy បានរក្សាទុលបទចម្រៀងប្រជាប្រិយ ប្រមាណ ៣០ បទ ដែលក្នុងនោះ ភាគច្រើនជាបទចម្រៀងសម្រាប់ពិធីសែនខ្មោច និងធីពិបុណ្យទាននានា។
ចំពោះក្រុមជនជាតិភាគតិច គ្រូសែនបានដើរតួនាទីដ៏សំខាន់ក្នុងសហគមន៍ ដែលក្នុងនោះមានជនជាតិ Thuy ផងដែរ។ គ្រូសែនជាអ្នករៀបចំពិធីបុណ្យសព ពិធីរៀបមង្គលការ ជួយព្យាបាលជំងឺ ពិធីបួងសួងសុំសេចក្តីសុខចម្រុងចម្រើន ហើយគ្រូសែនក៏ជាអ្នកថែរក្សា ផ្សព្វផ្សាយទំនៀមទំលាប់ដល់ជំនាន់ក្រោយៗ។ ទោះយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះជំនាន់គ្រូសែន ដែលមានជំនាញ ប៉ិនប្រសប់គឺភាគច្រើន បានលាចាកលោកហើយ ដូច្នេះលក្ខណៈវប្បធម៌ និងជំនឿក៏ត្រូវ បាត់បង់ជាបណ្តើរ ៗ ។ លោក Ly Van Ngoc ជនជាតិ Thuy មួយរូបនោះភូមិ Thuong Minh បានឲ្យដឹងថា៖ “នាបច្ចុប្បន្ននេះ គ្រូសែនបានធ្វើពីធីសែន ឬពិធីបុណ្យទានយ៉ាងសាមញ្ញប៉ុណ្ណោះ។ ព្រឹទ្ធាចារ្យបានលាកចាកលោកអស់ហើយ បានជាមានត្រឹមតែភាសានិយាយ ដែលមានលក្ខណដដែលផងដែរ"។
ម្ហូបអាហាររបស់ក្រុមជនជាតិ Thuy ត្រូវបានកែច្នៃ ជាមួយគ្រឿងផ្សំមកពីធម្មជាតិ ដូចជាអង្គរ បន្លែព្រៃ និងសាច់មាន់ ជ្រូក។ ក្នុងថ្ងៃបុណ្យទាន បុណ្យចូលឆ្នាំថ្មី ទើបអ្នកភូមិធ្វើម្ហូបពិសេសរបស់ខ្លួន។
ព្រឹទ្ធាចារ្យនៃក្រុមជនជាតិ Thuy បានដំណាលថា កាលពីដើមឡើយ នៅពេលដែលកូនកំលោះមានបំណងចង់រៀបមង្គលការ គឺត្រូវត្រៀមរៀបចំស្រាចំនួន ១២ ពាង មាន់ឈ្នូលចំនួន ៤ ក្បាល និងកាក់ប្រាក់ចំនួន ៣៣ ទើបអាចយកកូនក្រមុំបាន។ កាក់ប្រាក់ចំនួន ៣៣ គឺទុកជូនកូនប្រមុំដែលមានសេចក្តីថ្លៃថ្លា និងមានគុណធម៌ប៉ុណ្ណោះ។ ចំណែកកូនក្រមុំដែលមិនទាន់ពូកែប៉ិនប្រសប់ គឺជូនកាក់ប្រាក់ចំនួន ២៥ តែប៉ុណ្ណោះ។ នេះគឺជាលក្ខណៈដ៏វិសេសវិសាលក្នុងសហគមន៍ជនជាតិវៀតណាម។ លោក Ta Van Cuong អនុប្រធានមជ្ឈមណ្ឌលវប្បធម៌ ទូរគមនាគមន៍ និងកីឡាស្រុក Lam Binh បានឲ្យដឹងថា៖ “ក្រុមជនជាតិ Thuy មានលក្ខណៈវប្បធម៌ដាច់ដោយឡែក។ នេះគឺជាសក្តានុពលក្នុងការអភិវឌ្ឍទេសចរណ៍របស់ស្រុក។ ហេតុដូច្នេះហើយ ក្នុងពិធីបុណ្យវប្បធម៌ ស្រុកតែងតែរៀបចំពិធីសម្ដែងបទចម្រៀងប្រជាប្រិយ សម្លៀកបំពាក់របស់ ក្រុមជនជាតិ Thuy ដើម្បីតភ្ជាប់ការអភិវឌ្ឍទេចរណ៍ជាមួយការ អភិរក្សវប្បធម៌ក្នុងតំបន់“។
រួមជាមួយស្រុកផ្សេងទៀតក្នុងខេត្ត Tuyen Quang នោះ ស្រុក Lam Binh កំពុងខិតខំប្រឹងប្រែងពង្រីកសក្តានុពលនិងប្រៀបខ្លាំង ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលក្នុងនោះមានការអភិរក្ស និងលើកកម្ពស់ប្រពៃណីវប្បធម៌របស់ជនជាតិ Thuy ផងដែរ៕