លក្ខណៈវិសេសវិសាលនៃគែន Muong Lo របស់ជនជាតិ Thai

(VOVWORLD) -ចំពោះជនជាតិ Thai នៅ Muong Lo ខេត្ត Yen Bai គែនជាឧបករណ៍ភ្លេងមួយ ប្រភេទដែលតភ្ជាប់ក្តីស្រឡាញ់និងជាព្រ លឹងនៅក្នុងបទចម្រៀងប្រជាប្រិយ ហើយក៏ជានិមិត្តរូបវប្បធម៌ស្មារតីដ៏វិសេសវិសាលទៀត ផង។ សម្លេងគែនបានឆ្លុះបញ្ចាំងពីទឹកចិត្តនិងពីបំណងប្រាថ្នារបស់ជនរួមជាតិនៅទីនេះផងដែរ។
លក្ខណៈវិសេសវិសាលនៃគែន Muong Lo របស់ជនជាតិ Thai - ảnh 1 ផ្លុំគែនក្នុងរាត្រី Han Khuong

យោងតាមរឿងនិទានរបស់ជនជាតិ Thai ថា ពីយូរណាស់មកហើយ មានមាណពត្រកូល Lo ម្នាក់ ក្រីក្រប៉ុន្តែមានសណ្តានចិត្តនិងមានទេពកោសល្យផ្លុំគែន សម្បីតែ លោកយកស្លឹកឈើផ្លុំក៏អាចបញ្ចេញនូវសម្លេងអស្ចារ្យទាក់ទាញអារម្ម ណ៍របស់មនុស្សច្រើននាក់។ ព្រោះថាមានទេពកោសល្យដូច្នេះ បានជាកូនស្រីមេ ភូមិអ្នកមានមួយបានស្រឡាញ់មាណពដោយស្មោះ។ ប៉ុន្តែពេលដឹងថាកូនស្រីស្រ ឡាញ់មាណពត្រកូល Lo នោះ គ្រួសាររបស់នារីគឺខឹងសម្បារខ្លាំងណាស់ គេបាន ចាក់សោកូនស្រីឲ្យនៅក្នុងបន្ទប់ ចាំដល់ថ្ងៃល្អមួយនឹងរៀបចំកូនឲ្យអ្នកមានមួយ នៅភូមិក្បែរ។ មាណព្វយើងបានដឹងដូច្នេះ គាត់ព្រួយចិត្តចាកចេញពីភូមិ។ ដើរ អនាថាពីថ្ងៃមួយទៅថ្ងៃមួយ ចុងក្រោយ គាត់ជួបប្រទះនឹងជ្រោះទឹកមួយ ហើយ គាត់បណ្តោយអារម្មណ៍តាមចរន្តទឹកហូរស្រិចៗនោះ។ ក៏នៅពេលនោះ គាត់មាន គំនិតធ្វើគែនមួយផ្លុំដើម្បីបំបាត់ការអធ្សុក ហើយគាត់ឃើញតាមមាត់ជ្រោះ មាន ប្ញស្សីពកធំ តូចជាច្រើន គាត់បានយកមក ចងជាបាច់ឲ្យក្លាយទៅជា គែនដែរ។ គួរឲ្យ ភ្ញាក់ផ្អើលមែន ពេលលែងគឺគែនមានសម្លេងធំតូច ខ្ពស់ ទាប តាមម្រាមដៃបញ្ជា របស់គាត់ដែរ។ ពីនោះ គែនរបស់មាណពត្រកូល Lo ត្រូវបានគេពេញនិយម ត្រាប់ធ្វើតាម។ ហើយពីនោះតទៅ គែនបានតភ្ជាប់ជាមួយក្តីសុខទុក្ខរបស់ជនជាតិ Thai ជានិច្ច។

លក្ខណៈវិសេសវិសាលនៃគែន Muong Lo របស់ជនជាតិ Thai - ảnh 2 ពិធីទទួលស្គាល់គែនជាឯតគ្គកម្មធំបំផុតនៅវៀតណាម

        គែនត្រូវបានធ្វើពីបំពង់ប្ញស្សីពកចំនួន១៤និងបានរៀបចំពីទាបដល់ខ្ពស់។ គែន របស់ជនជាតិ Thai ត្រូវបានគេចាត់ទុកដូចជាវណ្ណកម្មសិល្បៈសុក្រិតមួយ ជាការ ប្រមូលរវាងតម្លៃសភារៈធម្មជាតិជាមួយសេចក្តីស្នេហាស្រុកកំណើតរបស់សិប្បករ ។ វាជាផលិតផលបញ្ជាក់ការអភិវឌ្ឍន៍លើវិស័យតន្ត្រី ជានិមិត្តរូបវប្បធម៌ស្មារតីដ៏ វិសេសវិសាលដោយឡែករបស់ជនជាតិ Thai នៅ Muong Lo។ លោក Lo Van Chinh នៅឃុំ Tan An ទីរួមខេត្ត Nghia Lo បានឲ្យដឹងថា គែនជាឧបករណ៍ភ្លេង មិនអាចខ្វះបានក្នុងជីវភាពវប្បធម៌តូរ្យតន្ត្រីរបស់ជនជាតិ Thai នៅ Muong Lo នៅឡើយ។

        សម្លឹងមើលទៅគែនគួរឲ្យសាមញ្ញ ប៉ុន្តែពេលដែលសិល្បៈករបានលែងគឺសម្លេង លាន់លឺរំពងគួរឲ្យទាក់ទាញ។ ពោលគឺសម្លេងគែនពេលខ្លះយ៉ាងសណ្តោច ពេល ខ្លះជ្រាលជ្រៅដូចជាសេចក្តីស្រឡាញ់ដែលបុរសផ្ញើមកនារី ហើយពេលខ្លះដូចជា សម្លេងដូចខ្យល់ធម្មជាតិអញ្ជឹង។ សិល្បៈករ Lo Van Bien នៅភូមិ Cang Na ទីរួមខេត្ត Nghia Lo បានចែករំលែកថា៖

        “សម្លេងគែនបានប្រើប្រាស់ក្នុងការរាំរបាំនិងក្នុងពិធីបុណ្យទាំងអស់ ដូចជា ឡើងផ្ទះថ្មី ពិធីអាពាហ៍ពិពាហ៍ ហើយពេលជួបអ្វីៗសប្បាយគឺគេប្រើប្រាស់គែនដែរ។ នេះជាឧបករណ៍តន្ត្រីដែលមិនអាចខ្វះបានក្នុងការរាំរបាំ Xoe របស់ជនជាតិ Thai។ ពីជនចាស់ជរាទៅដល់យុវជន គឺសុទ្ធ តែស្រឡាញ់សម្លេងគែន”។

        ដើម្បីលើកតម្កើងគែន នាពេលកន្លងទៅ ទីរួមខេត្ត Nghia Lo ទើបនឹង កសាងគែនមួយមានកំពស់២ម៉ែត្រ បណ្តោយ៥ម៉ែត្រសម្រាប់តាំងបង្ហាញនិង ឧទ្ទេសនាមនៅក្នុងសប្តាហ៍វប្បធម៌-ទេសចរណ៍ Muong Lo ឆ្នាំ២០១៧។ ប្រការគួរ ឲ្យកត់សម្គាល់គឺ គែនមួយនេះមិនមែនជានិមិត្ត រូបដាក់តាំងបង្ហាញនោះទេ គឺជាគែនពិត បានសម្តែងដោយសិល្បៈករ ៥រូបមកហើយ។ លោកស្រី Hoang Thi Hong Hanh អនុ ប្រធានគណៈ កម្មាធិការប្រជាជនទីរួមខេត្ត Nghia Lo បានឲ្យដឹងថា៖

        “ឆ្នាំនេះ យើងខ្ញុំប្រមូលផ្តុំ ឧទ្ទេសនាមអំពីគែនរបស់ជនជាតិ Thai នៅ Muong Lo ដែលនោះជាឧបករណ៍ភ្លេងមួយមានសារៈសំខាន់ក្នុងជីវភាពតូរ្យតន្ត្រី របស់ជនជាតិ Thai។ តាំងពីមុនមក ប្រភេទឧបករណ៍ភ្លេងនេះមិនទាន់បានឧទ្ទេស នាមឲ្យសក្តិសមជាមួយសារៈសំខាន់របស់ វានៅឡើយ។ ហើយនេះជាចំណុចដែលទីរួម ខេត្ត Nghia Lo កំពុង ផ្តោតការយកចិត្តទុកដាក់ពិសេស”។

        ការដែល គែនរបស់ទីរួមខេត្ត Nghia Lo ត្រូវបានទទួលស្គាល់ជា ឯតគ្គកម្ម Guinnes វៀតណាមនោះ បានពង្រឹងទំនុកទុកចិត្តនិងមោទៈភាពដើម្បីជនជាតិ Thai នៅ Muong Lo បន្តរក្សានិងពង្រីកលក្ខណៈវប្ប ធម៌ដោយឡែករបស់ខ្លួន ក្នុង នោះមានប្រភេទឧបករណ៍ភ្លេងគែនដ៏វិសេសវិសាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ