(VOVworld)-ក៏ដូចជាជនជាតិដទៃក្នុងសហគមន៍ជនជាតិជាភាតរៈទាំង៥៤ដែរ
ជនរួមជាតិ ជាជនជាតិ H’re មានវប្បធម៌ដ៏សម្បូរបែបនិងវិសេសវិសាលណាស់។
វប្បធម៌ប្រពៃ ណីរបស់ជនជាតិ H’re មានអត្តសញ្ញាណដោយឡែកប៉ុន្តែក៏ពោរ
ពេញទៅ ដោយកត្តាវប្បធម៌របស់ជនជាតិដទៃមួយចំនួននៅតំបន់ខ្ពង់រាប
Truong Son- Tay Nguyen ផងដែរ។
|
ជនជាតិ H're |
ជនជាតិ H’re នៅមានឈ្មោះផ្សេងទៀតគឺ Cham re, Chom, Kre, Moi Luy ។
ភាសារបស់ជនជាតិ H’re ស្ថិតក្នុងអំបូភាសាមនខ្មែរប៉ុន្តែមានលក្ខណៈជិតស្និទ្ធ
ជាមួយភាសាររបស់ជនជាតិ Xo dang និងជនជាតិ Ba na។ បច្ចុប្បន្ន ជនជាតិ H’re
មានចំនួន១២៧.០០០នាក់ ដែលរស់នៅភាគច្រើននៅភាគកណ្តាលប៉ែកខាងត្បូង
និងតំបន់ Tay Nguyen ចំណុះខេត្ត Binh Dinh, Quang Ngai, Dak Lakនិង Kon Tum។
ជនជាតិ H’re រស់នៅតាមបែបស្ថិរវប្បកម្មតាមភូមិ។ ភូមិប្រពៃណីរបស់ជនជាតិនេះ
តែងយកឈ្មោះតាមភ្នំនិងល្បាក់ទឹកនៃកន្លែងស្នាក់នៅ។ ភូមិនីមួយៗមានផ្ទះចំនួន
ពី ៤០ទៅដល់៥០ខ្នង។ ក្នុងភូមិរបស់ជនជាតិ H’re នោះ ព្រឹទ្ធាចារ្យភូមិជាអ្នកមាន
កិត្យានុភាពខ្ពស់និងដើរតួនាទីសំខាន់។ ពីមុននេះ ជនជាតិ H’re តែងតែយកត្រ
កូល Dinh ធ្វើជាត្រកូលរបស់ខ្លួន ហើយបច្ចុប្បន្នគេក៏បានយកត្រកូល Nguyen ត្រ
កូល Ha និងត្រកូល Pham ផងដែរ។ រីឯជនជាតិ H’re នៅខេត្ត Quang Ngai បានយក
ត្រកូល Pham ធ្វើជាត្រកូលរបស់ខ្លួនដើម្បីសម្តែងនូវការគោរពចំពោះអតីតនាយក
រដ្ឋមន្ត្រី លោក Pham Van Dong ដែលមានស្រុកកំណើតនៅខេត្ត Quang Ngai។
ជនជាតិ H’re ប្រកបមុខរបរដាំស្រូវទឹកនិងស្រែចំការដូចជាតំបន់ដីសណ្តរដែរ
។ ហើយពួកគេអនុវត្តរបរសិប្បកម្មដូចជា របរដំដែក របរត្បាញ ជាពិសេស គឺរបរ
ត្បាញចរបាប់។
ចំពោះសម្លៀកបំពាក់វិញ ពីមុននោះ បុរសជនជាតិ H’re វណ្ឌកន្ទបសារ៉ុង អាវ
ខ្លីដល់ចង្កេះ ហើយនារីស្លៀកសំពត់ពីរជាន់ ទទូរកន្សែង។ បច្ចុប្បន្នជនជាតិនេះគេ
ស្លៀកពាក់ដូចជាជនជាតិ Kinh ប៉ុន្តែរបៀបទទូរកន្សែងនៅបានរក្សាដដែល។
ក៏ដូចជាទំនៀមទម្លាប់រួមរបស់ជនជាតិភាគតិចនៅជ្រលងភ្នំ Truong Son-
Tay Nguyen ដែរ ជនជាតិ H’re ក៏មានពិធី “សែនក្របី” ឬគេហៅថា “ស៊ីក្របី”។
តាម ទស្សនៈប្រពៃណីរបស់អ្នកភូមិ ក្របីជាកម្លាំងពលករសំខាន់ក្នុងគ្រួសារ ដែល
ជួយ មនុស្សក្នុងផលិតកម្ម ហេតុដូច្នេះ ពិធី “សែនក្របី” ជាឱកាសសម្រាប់ថ្លែង
អំណរ គុណចំពោះទេវតាដែលអំណោយផលនិងបួងសួងសូមសេចក្តីសុខដល់
ក្រុមគ្រួសារ ។ លោក Dinh Bloi ជនជាតិ H’re បានឲ្យដឹងថា៖
“តាមទស្សនទានពីមុននេះ ជនជាតិ H’re បានចាត់ទុកវត្ថុទាំងអស់គឺមាន
ព្រលឹងវិញ្ញាណ។ ជនជាតិ H’re រៀបចំពិធីសែនក្របីសំដៅបណ្តេញនូវឧបទ្រុព
ចង្រៃអាក្រក់ក្នុងឆ្នាំ ចាស់និងទទួលយកតែសំណាងល្អក្នុងឆ្នាំថ្មីជូនចំពោះកូនចៅ
ទាំងអស់ក្នុងក្រុមគ្រួសារ”។
ជនជាតិ H’re រស់នៅតាមលក្ខណៈគ្រួសារតូចនិងធ្វើផ្ទះឈើវែង។ ផ្ទះឈើ
របស់ជនជាតិ H’re តែងមាន៥ល្វែង។ ក្នុងនោះ ល្វែងនៅកណ្តាលគឺទុកដាក់
ចង្ក្រាន ហើយល្វែងឯទៀតគឺសម្រាប់សកម្មភាពប្រចាំថ្ងៃរបស់បុរសសម្រាប់ទទួល
ភ្ញៀវនិង សម្រាប់នារីក្នុងផ្ទះផង។
រស់នៅជិតស្និទ្ធជាមួយព្រៃភ្នំ ធម្មជាតិស្រស់ស្អាត ជនជាតិ H’re មានជីវភាព
វប្បធម៌ដ៏សម្បូរបែប។ ជនជាតិ H’re ចូលចិត្តនិពន្ធកំណាព្យនិងច្រៀងចម្រៀង។
Ka-choi និង Ka-leu ជាចង្វាក់ចម្រៀងប្រជាប្រិយដ៏ពេញនិយមរបស់អ្នកភូមិ។ ឧបករ
ណ៍ភ្លេងរបស់ជនជាតិ H’re មានច្រើនប្រភេទនិងមានលក្ខណៈដោយឡែក ដូចជា
រនាត brook ឃ្មោះ ka-la ស្រឡៃ ling-la ចាប៉ីបំពង់ bo-but របស់នារីជាដើម។ ប៉ុន្តែ
ឧបករណ៍ភ្លេងដែលជនជាតិ H’re ចូលចិត្តបំផុតគឺគងឃ្មោះ ដែលក្នុងមួយឈុតមាន ពី៣ដល់ទៅ៥គ្រឿង។
ពេលវេលាចេះតែដើរទៅមុខ ហើយ ចំពោះមុខរាល់ការជ្រាបចូលនៃប្រភេទ
វប្បធម៌ដទៃនោះ ជីវភាពរបស់ជនជាតិ H’re បច្ចុប្បន្នមានការផ្លាស់ប្តូរគួរឲ្យកត់
សម្គាល់។ ពិសេសបំផុតនោះគឺ ទោះបីជាជីវភាពមានការផ្លាស់ប្តូរយ៉ាងណាក៏ដោយ
ប៉ុន្តែភូមិជាច្រើនរបស់ជនជាតិ H’re នៅតែរក្សាបានដដែលទំនៀមទម្លាប់វប្បធម៌
យ៉ាងល្អប្រសើ មានអត្តសញ្ញាណវប្បធម៌ដោយឡែករបស់ជនជាតិខ្លួន៕