លក្ខណៈវិសេសវិសាលរបស់ពិធីបុណ្យទាននានានៅតំបន់ព្រៃភ្នំ

(VOVWORLD) -នៅប្រទេសវៀតណាម និទាឃរដូវជារដូវរបស់ពិធីបុណ្យ ទានជាច្រើន ដែលប្រព្រឹត្តទៅពីភាគខាងជើងរហូតទៅដល់ភាគខាងត្បូង។ នៅតំបន់ ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ គឺពិធីបុណ្យដើមនិទាឃរដូវកាន់តែពោរពេញទៅ ដោយអត្ថន័យ ព្រោះថា ពេលវេលានេះ មិនត្រឹមតែជាពេលវេលាសម្រាប់អ្នកភូមិ សម្រាកពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជាពេលវេលាសំខាន់ដើម្បីអ្នកភូមិ នាំគ្នាបួងសួង ឧទ្ទិសកុសលសុំសេចក្តីសុខចម្រើននិងរដូវអំណោយផលពេញមួយឆ្នាំ។
លក្ខណៈវិសេសវិសាលរបស់ពិធីបុណ្យទាននានានៅតំបន់ព្រៃភ្នំ - ảnh 1 ស្ពកម្ហូបសែនរបស់អ្នកភូមិ

ជនជាតិទាំងអស់នៅវៀតណាម សុទ្ធតែមានពិធីបុណ្យដោយឡែករបស់ខ្លួន ដែលត្រូវបានចាត់ទុកដូចជាបេតិកភណ្ឌវប្បធម៌ពិសេសផង ដែរ។ ។ ចំពោះ ជនរួមជាតិ នៅតំបន់ភាគពាយ័ព្យ គឺពិធីបុណ្យនានាតែងតែបានប្រព្រឹត្តទៅនាដើមនិទាឃរដូវ។ ក្នុងនោះ សហគមន៍ជន ជាតិ  Tay, Nung មានពិធីបុណ្យ Long Tong សហគមន៍ជន ជាតិ Thai, Muong មានពិធីបុណ្យសុំសេចក្តីសុខ ជនជាតិ Mong មានពិធីបុណ្យ Gau Tao ជនជាតិ Tay, Dao មានពិធីបុណ្យចុះស្រែជាដើម។ ពិធីបុណ្យទាំងអស់នេះ បាន ក្លាយទៅជាតម្រូវការចាំបាច់ មិនអាចខ្វះបានក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនរួម ជាតិទាំងអស់ផងដែរ។ បុណ្យទាននានាបានរៀបចំឡើង សំដៅបង្ហាញនូវជីវភាពខាង ជំនឿសាសនានិងការច្នៃប្រឌិតវប្បធម៌របស់ប្រជាជន។ លោក Nguyen Ban កម្មាភិ បាលទទួលបន្ទុកវប្បធម៌នៅខេត្ត Ha Giang បានឲ្យដឹងថា៖

        “នាប៉ុន្មានឆ្នាំកន្លងទៅ សកម្មភាពវប្បធម៌ដើមនិទាឃរដូវ ជាពិសេសគឺពិធីបុណ្យ ចុះស្រែ ពិធីបុណ្យបួងសួងសុំរដូវអំណោយផល បានបង្កកម្លាំងចលករយ៉ាងធំធេង សម្រាប់អ្នកភូមិសប្បាយរីករាយនាដើមឆ្នាំ។ តាមរយៈសកម្មភាពទាំងអស់នេះ បាន ជម្រុញចំណងសាមគ្គីភាព ការជួបប្រាស្រ័យរវាងជនជាតិនានា ព្រមទាំងលើកទឹកចិត្ត ឲ្យបងប្អូនជនរួមជាតិខិតខំប្រឹងប្រែងព្យាយាមធ្វើការរកស៊ីផងដែរ”។

        ពិធីបុណ្យនីមួយៗរបស់ជនរួមជាតិបណ្តាជនជាតិនៅតំបន់ព្រៃភ្នំ សុទ្ធតែមាន លក្ខណៈវប្បធម៌ពិសេសដោយឡែករបស់ខ្លួន។ ពោលគឺ ពិធីចុះស្រែ ដែលបានជន ជាតិ Muong រៀបចំនាដើមខែមិគសិរជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះបានតភ្ជាប់ជាមួយ ពិធីបុណ្យវប្បធម៌កីឡាបណ្តាជនជាតិ ហេតុដូច្នេះបានទាក់ទាញការចូលរួមរបស់ជន ជាតិទាំងអស់មកចូលរួមផងដែរ។ ការសម្តែងសិល្បៈប្រជាប្រិយរបស់ជនជាតិដូចជា របាំរបស់ជនជាតិ Dao, Tay, Nung និងរាំខែនរបស់ជនជាតិ Mong ដែលបានសម្តែង ក្នុងពិធីបុណ្យ បានរួមចំណែកបង្កើនចំណងសាមគ្គីបណ្តាជនជាតិ។

        ជាពិសេស ក្នុងពិធីបុណ្យរបស់ជនជាតិតំបន់ព្រៃភ្នំតែងតែបានប្រ ព្រឹត្តទៅជាមួយ ល្បែងកំសាន្តប្រជាប្រិយ ដូចជា ល្បែងចោលឈូង ច្រៀងចម្រៀងប្រជាប្រិយជាដើម។ ល្បែងចោលឈូងជាល្បែងប្រពៃ ណីដ៏វិសេសវិសាលរបស់ជនជាតិ Muong។ លោក ស្រី Hoang Thi Quy ជនជាតិ Muong នៅខេត្ត Hoa Binh បានឲ្យដឹងថា៖

        “ខ្ញុំចេះលែងចោលឈូងតាំងពីនៅតូច ហើយឥឡូវនៅតែលែងដែរ។ ជំនាន់ ក្រោយគប្បីរក្សាល្បែងប្រជាប្រិយនេះ ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិផងដែរ”

        នៅខេត្ត Dien Bien ខេត្ត Lao Cai ខេត្ត Yen Bai និងខេត្ត Ha Giang ជាបណ្តាខេត្តដែលមានរួមជាតិ Mong រស់នៅយ៉ាងច្រើនកុះករ។ ក្នុងបរិយាកាសសប្បាយរីក រាយនាដើមនិទាឃរដូវ ជនជាតិ Mong តែង តែរៀបចំពិធីបុណ្យជាច្រើន ក្នុងនោះ មាន ពិធីបុណ្យ Gau Tao ជាពិសេសបុណ្យពិសេសមួយ បង្ហាញឡើងវិញនូវបរិយាកាស ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិនេះ។ ពិធីបុណ្យនេះបានរៀបចំ ឡើង សំដៅដាស់តឿនឲ្យកូនចៅជំនាន់ក្រោយបន្តរក្សានូវទំនៀមទម្លាប់ប្រពៃណីយ៉ាង ល្អប្រសើររបស់ជនជាតិខ្លួន។ ភាពសប្បាយរីករាយនៃពិធីបុណ្យនេះជាកម្លាំងចលករ ជួយអ្នកភូមិជនជាតិ Mong ព្យាយាមធ្វើពលកម្ម កសាងជីវភាពរស់នៅថ្មីនៅតំបន់ព្រៃភ្នំ ផងដែរ។ ចូលរួមពិធីបង្ហាញឡើងវិញបុណ្យ Gau Tao នៅភូមិវប្បធម៌បណ្តាជនជាតិ វៀតណាម អ្នកស្រី Thao Thi Say ជនជាតិ Mong នៅស្រុក Bat Xat ខេត្ត Lao Cai បានសំណេះសំណាលថា៖ 

        “យើងខ្ញុំមានក្តីសោមនស្សរីករាយព្រោះថា នេះជាទំនៀមទម្លាប់និងអត្តសញ្ញាណ វប្បធម៌របស់ជនជាតិ Mong ដែលបានរក្សាតាំងពីមុន មក។ បញ្ចប់ពិធីបុណ្យ ប្រជា កសិករនឹងសប្បាយរីករាយចូលក្នុងរដូវផលិតកម្មថ្មីដែរ”។

        សម្រាប់ពិធីបុណ្យនីមួយៗរបស់ជនជាតិតំបន់ព្រៃភ្នំ អត្តន័យសំខាន់នៅតែជាការ បួងសួងសុំសេចក្តីសុខ រដូវអំណោយផលនិងជីវភាពសុខសាន្តត្រាន។ នេះក៏ជាឱកាស ដើម្បីជនជាតិភាគតិចសម្របខ្លួនចូលក្នុងពិធីបុណ្យពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់តំបន់ផ្សេងៗគ្នា។ ពិធីបុណ្យទាំងអស់នេះ ពេញទៅដោយអត្តន័យមនុស្ស សាស្ត្រផងនិងបន្តរក្សានូវលក្ខណៈស្រស់ស្អាតនៃវប្បធម៌ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ