(VOVworld)-ជនជាតិនីមួយលើទូទាំងប្រទេសវៀតណាម សុទ្ធតែមានផ្ទះប្រពៃ
ណីរបស់ជនជាតិខ្លួន។ លំនៅដ្ឋានរបស់ជនជាតិ Nung ក៏មានលក្ខណៈពិសេស
ដាច់ដោយឡែករបស់ខ្លួន។
|
ផ្ទះរបស់ជនជាតិ Nung |
ជនជាតិ Nung ជាធម្មតារស់នៅក្នុងផ្ទះឈើលើកផុតពីដី ហើយនៅកន្លែង
ខ្លះជនជាតិNung រស់នៅក្នុងផ្ទះធ្វើពីដី ឬហៅថា ផ្ទះ trinh tuong។ ផ្ទះឈើជា
របៀបផ្ទះប្រពៃណី ។ ជនជាតិ Nung ជាធម្មតាធ្វើផ្ទះនៅលើទីទួលដែលជាកន្លែង
មានដើមឈើច្រើន ហើយតាមជនជាតិនេះថា កន្លែងណាមានដើមឈើច្រើនគឺ
កន្លែងនោះមិនសូវ ជួបប្រទះការរអិលបាក់ដីទេ។ តាមហុងស៊ុយរបស់ជនជាតិ
Nung ផ្ទះត្រូ បែរមុខទៅទិសខាងត្បូង ហើយទ្វារមិនបែរទៅរកភ្នំឬទន្លៃឡើយ។
ជនជាតិNung ចាត់ទុកថា កំពូលភ្នំដែលមានរូបរាងដូចព្រួញបែរទៅកាន់ផ្ទះ
ពោលគឺសមាជិកក្នុងគ្រួសារតែង តែជួបគ្រោះថ្នាក់។ជនជាតិ Nung រស់នៅ
ស្និទ្ធស្នាលជាមួយធម្មជាតិនិងចូលចិត្តរស់ នៅកន្លែងធំល្វឹងល្វើយ ដូច្នេះហើយ
ផ្ទះឈើឈើរបស់ជនជាតិ Nung គឺធ្វើពីឈើទាំងស្រុង ហើយជុំវិញផ្ទះមានរបង
និងចំការ។ លោក Luong Van Thiet អ្នកស្រាវជ្រាវ វប្បធម៌ជនជាតិនៅសារមន្ទី
ជនជាតិវៀតណាមបានឲ្យដឹងថា៖
“ផ្ទះផុតពីដីរបស់ជនជាតិ Nung ធំណាស់ ដែលជាធម្មតាមានសសរពី៦ដល់៨
ដើមហើយផ្ទះចែកជាច្រើនបន្ទប់តាមទំហំគ្រួសារ។ ប៉ុន្តែបន្ទប់ក្នុង ផ្ទះតែងតែ
មានចំនួនសេសដោយសារជនជាតិ Nung ចាត់ទុក ចំនួនបន្ទប់លេខ សេសគឺ
ជាផ្ទះរបស់មនុស្សរស់ ហើយលេខគូរគឺសម្រាប់តែនៅពេលធ្វើផ្នូរ ឲ្យអ្នកស្លាប់
ប៉ុណ្ណោះ ហើយចំនួនកាំជណ្តើរឡើងផ្ទះឈើក៏ត្រូវជាលេខសេស ពោលគឺ ៧-៩
ឬ១១កាំតែប៉ុណ្ណោះ”។
ស្តីពីស្ថាប័ត្យកម្មលំនៅដ្ឋានរបស់ជនជាតិ Nung វិញគឺត្រូវនិយាយដល់
ផ្ទះធ្វើពីដីរបស់ជនជាតិ Nung នៅតំបន់ជាប់ព្រំដែននៃខេត្ត Lang Son ។ ផ្ទះធ្វើ
ពីដីនេះមានពីរបែប បែប១គឺសម្រាប់រស់នៅ និងបែបមួយទៀតគេហៅថា ផ្ទះ
“បន្ទាយ”។ ផ្ទះទាំងពីរបែបនេះ មានតាំងពីរយូរណាស់មកហើយដោយបានផ្សា
ផ្ជាប់ជាមួយទំនៀមទម្លាប់របស់ជនរួមជាតិជាជនជាតិ Nung នៅទីនេះ។ លោក
Hoang Van Pao កម្មាភិបាលវប្បធម៌ខេត្ត Lang Son បានឲ្យដឹងថា៖
“ផ្ទះធ្វើពីដីគឺសុទ្ធតែបានធ្វើពីវត្ថុធាតុដើមធម្មជាតិដែលមានស្រាប់ ដូចជាដី
ស្មៅ ចំបើងនិងមាន ប្រក់ក្បឿង។ ផ្ទះធ្វើពីដីរបស់ជនជាតិ Nung ដែលមាន
ជញ្ជាំងធ្វើពីដីឥដ្ឋមាន កម្រាស់ពី៥០ដល់៧០cmដូច្នេះ ផ្ទះបែបនេះអាចស្ថិត
គង់វងរយៈពេលរាប់រយឆ្នាំ”
ជនជាតិ Nung តែងតែធ្វើផ្ទះពីក្រោមឡើង ហើយសសរផ្ទះនៅ៤ជ្រុងជា
ឈើរធំ។ធ្នឹមផ្ទះ ជាបង្អែករឹងមាំសម្រាប់ដំបូលផ្ទះ។ផ្ទះធ្វើបែបនេះគឺ មានភាព
រឹងមាំ សន្សំសំចៃ កក់ក្តៅនៅរដូវរងារនិងត្រជាក់នៅរដូវក្តៅ។
ច្រើនឆ្នាំបានកន្លងផុតទៅ ប៉ុន្តែផ្ទះធ្វើពីដីរបស់ជន Nung នៅស្រុកតំបន់
ព្រៃភ្នំ Lang Son គឺនៅតែស្ថិតស្ថេគង់វង្សព្រមទាំងរក្សាបានសោភ័ណ្ឌភាព
រហោស្ថាននិងសាមាញ្ញ។នាប៉ុន្មានឆ្នាំថ្មីនេះ ភ្ញៀវទេសចរនិងអ្នកថតរូបបាន
មកទស្សនា ថតរូបសំដៅរក្សានូវរូបភាពផ្ទះវិសេសវិសាល លក្ខណៈវប្បធម៌
បុរាណនៅកណ្តាលជីវភាពទំនើប៕