វង្សត្រកូល Mua នៅភ្លឺចិញ្ចែងចិញ្ចេចនៃស្មារតីបដិវត្តន៍
(VOVWORLD) - នៅលើតំបន់ខ្ពង់រាប Sin Ho ខេត្ត Lai Chau មានវង្សត្រកូលជនជាតិ Mong មួយ ដែលដើរតាម គោលមាគ៌ារបស់បក្សនិងបដិវត្តន៍ដោយអស់ពីចិត្តពីថ្លើម ។ បុគ្គលម្នាក់ៗ គ្រួសារ នីមួយៗក្នុងត្រកូលនេះសុទ្ធតែជាកត្តាពង្រីកនូវស្មារតីសង្វាតរៀនសូត្រនិងកសាងផែនមហាសាមគ្គីជនជាតិទាំងមូល។
នៅក្នុងផ្ទះឈើរបស់លោក Mua A Thao មេត្រកូល Mua នៅឃុំ Xa De Phin ស្រុក Sin Ho ខេត្ត Lai Chau រូបថតរបស់លោក ប្រធានហូជីមិញ រួមទាំងមេដាយ គ្រឿងឥស្សរិយយសដ៏ថ្លៃថ្លារបស់ បក្ស រដ្ឋ រួមជាមួយប័ណ្ណសរសើ លិខិតសរសើរ ពីមូលដ្ឋានដែលជូនគ្រួសារនិងវង្សត្រកូលត្រូវបានព្យួរយ៉ាងអធឹកអធមនៅល្វែងកណ្តាល។
ទាំងអស់នេះគឺជាការទទួលស្គាល់ចំពោះបុរសត្រកូល Mua ដែលបានចូលរួម យ៉ាងសកម្មនៅក្នុងចលនាបដិវត្ត តាំងពីខែសីហា ឆ្នាំ ១៩៤៥រហូត មកដល់ពេលនេះ។ អ្នកត្រួសត្រាយផ្លូវម្នាក់ក្នុងចំណោមអ្នកឈានមុខហើយក៏ជាគំរូ ផងនិងជាមោទនភាព ផងរបស់ត្រកូល Mua នោះគឺជាវីរៈបុរសកងកម្លាំងប្រដាប់អាវុធ Mua A Pao ដែលបានបង្កើតយុទ្ធជ័យជាច្រើន និងមានកិត្តិយសដោយបាន ជួបលោកប្រធាន ហូជី មិញពីរលើកផងដែរ។ លោក Mua A Thao បានឲ្យដឹងថា ត្រកូល Mua មានប្រពៃណីល្អគឺ រួមចំណែកយ៉ាងសកម្មទាំងកម្លាំង កាយនិងកម្លាំងចិត្តក្នុងការកសាងភូមិស្រុកមាតុប្រទេស៖“ខ្ញុំតែងតែអប់រំកូនចៅឲ្យប្រតិបត្តិល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ។ ក្រៅពីនោះ ត្រូវរក្សាប្រពៃណវប្បធម៌និងចំណងសាមគ្គីភាពរបស់ជនជាតិ។ មិនត្រឹមតែជនជាតិ Mong ប៉ុណ្ណោះទេ ថែមទាំងចំពោះជនជាតិ Dao ជនជាតិ Thai ក៏ត្រូវ រាប់អានគ្នា ជួយគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ”
អតីតយុទ្ធជន Mua A Tua តែងតែបង្រៀនប្រដៅឲ្យកូនចៅសង្វាតរៀនសូត្រឲ្យបានពូកែ (រូបថតៈ Baolaichau) |
បន្ទាប់ពីបដិវត្តន៍ខែសីហាមក ត្រកូល Mua បាននាំគ្នាផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រតាមរយៈការដាំដុះស្រូវទឹក ដំណាំរួមផ្សំ និងជម្រុញការ ចិញ្ចឹមសត្វ។ ក្រោយមក គ្រួសារជាច្រើនក៏បានពង្រីកផ្ទៃដីដាំដើមក្រវាញ ដើមចេក និងម្ទេសដែលនាំមកប្រាក់ចំណូលខ្ពស់។ លោក Mua A Tua មេរងត្រកូល Mua បានកត់ត្រា រក្សានិងចងក្រងនូវសៀវភៅជាច្រើនស្តីពីវប្បធម៌ Mong ក៏ដូចជាបទ បញ្ញត្តិនិងបែបបទរបស់ត្រកូលខ្លួនបានចែករំលែកថា៖ “តាមបទបញ្ញត្តិនិងបែបបទរបស់ ត្រ កូលហើយបានក្លាយទៅជាទំនៀមទម្លាប់ ខណៈដែលមានគ្រួសារណាក្នុងត្រកូល Mua មានធុរៈគឺតែងតែជួបជុំត្រកូលទាំង មូលដើម្បីពិភាក្សាគ្នា។ តាមរយៈការពិភាក្សានេះ គឺដើម្បីជ្រាបដឹងនូវបំណងប្រាថ្នា របស់សមាជិកម្នាក់ៗ គ្រួសារនីមួយៗ ដើម្បីស្វែងរកវិធានការដោះស្រាយ។ ប្រ សិនបើអ្នកណាធ្វើខុសបទបញ្ញត្តិនឹងត្រូវចាត់ការតាមច្បាប់។ យ៉ាងណាមិញ អ្នក ធ្វើល្អ ត្រឹមត្រូវតាមផ្នត់រស់នៅថ្មីនឹងបានលើកតម្កើងផងដែរ”។
ដោយឃើញថា ការសិក្សារៀនសូត្រជាកិច្ចការចាំបាច់ ចាស់ទុំត្រកូល Mua បាន ចលនាឲ្យកូនចៅត្រូវរៀននិងរៀនរហូត រៀនជានិច្ច។ ហេតុដូច្នេះ នាប៉ុន្មានឆ្នាំកន្លង មកនេះ ត្រកូល Mua បានបង្កើតសមាគមលើកទឹកចិត្តការសិក្សា ដើម្បីជម្រុញឲ្យ កូនចៅហាត់ពត់លត់ដំ សិក្សារៀនសូត្រឲ្យបានល្អ។ បច្ចុប្បន្ននេះ ត្រកូល Mua មានបក្ខជន៥២នាក់ កម្មាភិបាល៣២នាក់ និងចៅ៣០នាក់កំពុងសិក្សាតាមបណ្តា មហា វិទ្យាល័យនិងសាលាជាន់ខ្ពស់នានាផងដែរ។ កូនចៅនៃត្រកូលនេះក៏បានកាន់មុខដំណែងជា ច្រើនក្នុងខេត្ត។ ជារៀងរាល់ឆ្នាំ មានគ្រួសារ៨០%នៃត្រកូលទទួលបានកិត្តិនាមជាគ្រួសារវប្បធម៌។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលម្នាក់ៗ គ្រួសារនីមួយៗ នៃត្រកូលតែងតែចូលរួមយ៉ាងសកម្មទៅក្នុងចលនាការពារសន្តិសុខជាតិរក្សារឹងមាំផែន មហាសាមគ្គីជនជាតិទាំងមូល រួមចំណែកសកម្មក្នុងកិច្ចការកសាងស្រុក កំណើតមាតុប្រទេស។
លោក Le Thanh Duong អនុប្រធានគណៈកម្មាធិការ ប្រជាជនស្រុក Sin Ho បានវាយតម្លៃថា៖“លើទូទាំងស្រុក Sin Ho នេះ ជនជាតិ Mong ស្រូបយក៣២% នៃចំនួនប្រជាជន ក្នុងស្រុកទាំងមូល ក្នុងនោះមានត្រកូលធំៗដូចជាត្រកូល Thao ត្រកូល Giang និងត្រកូល Mua។ ជាពិសេស ត្រកូល Mua ត្រូវបានព្រឹទ្ធចារ្យភូមិ មេត្រកូលនិង អ្នកមានកិត្យានុភាព បង្កើតឡើងលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនិងបានរក្សា ជានិច្ច។ ជាពិសេសលោក Mua A Tua បានសរសេរសៀវភៅស្ងើចសរសើរ ចំណងសាមគ្គីភាពរបស់ក្រុមជនជាតិ ភាគតិចរួមទាំងខ្សែស្រឡាយគ្រួសារដើម្បីផ្សព្វផ្សាយដល់ជំនាន់ក្រោយ។ ទាំងអស់ នេះក៏ជាឯកសារមានសារសំខាន់ដើម្បីអភិរក្សតម្លៃវប្បធម៏របស់ជនជាតិ Mong នៅ តំបន់ខ្ពង់រាប Sin Ho ផងដែរ”។
វង្សត្រកូល Mua មានគ្រួសារ ២៥០គ្រួ ដែលមានប្រជាជនចំនួន ១.៥០០ នាក់រស់នៅ តាមបណ្តាឃុំនីមួយៗនៃស្រុក Sin Ho ដូចជា៖ Xa De Phin, Ta Ngao, Lang Mo, Tua Sin Chai ជាដើម។ ស្មារតីបដិវត្តន៍ភ្លឺចិញ្ចែងចិញ្ចេក ត្រកូល Mua នៅលើខ្ពង់រាប Sin Ho កំពុងអុជបំភ្លឺ ស្មារតី សាមគ្គីភាពរួមជាមួយជនរួមជាតិបណ្តាជន ជាតិនៅទីនេះកសាងប្រទេសកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕