វត្ថុបញ្ជាំចិត្តរបស់ជនជាតិ Chu Ru
VINH PHONG -  
(VOVWORLD) -ចំពោះជនជាតិ Chu Ru ចិញ្ចៀនប្រាក់ជាប្រភេទនៃគ្រឿងអល្លង្ការដែលអ្នក ណាក៏មានដែរ សម្បីតែជនចាស់ជរា យុវជន មិនរើសអើងអ្នកមានអ្នកក្រហើយនឹង មិនអាចខ្វះបានក្នុងពិធីបុណ្យសំខាន់ៗដូចជាបុណ្យតេតប្រពៃណី ពិធីមង្គលការ ជាដើម។
ចិញ្ចៀនប្រាក់របស់ជនជាតិ Chu Ru (រូបថតៈ vanhien.vn) |
តំបន់ Tay Nguyen ទាក់ទាញភ្ញៀវទេសចរដោយទេសភាពស្អាតអស្ចារ្យ និង លក្ខណៈវប្បធម៌វិសេសវិសាលរបស់បណ្តាជនជាតិ ក្នុងនោះ មានជនជាតិ Chu Ru ។ ជនជាតិ Chu Ru មានទំនៀមទម្លាប់ពោរពេញទៅដោយអត្តសញ្ញាណរបស់ជន ជាតិខ្លួន ជាពិសេសក្នុងទំនៀមទម្លាប់ រៀបអាពាហ៍ពិពាហ៍ដែលក្នុងនោះមានចិញ្ចៀន រៀប ការមួយគូជាវត្ថុបញ្ជាំចិតសម្រាប់ជូនស្រករជន ជាតិ Chu Ru ផងដែរ។
ចំពោះជនជាតិ Chu Ru ចិញ្ចៀនប្រាក់ជាប្រភេទនៃគ្រឿងអល្លង្ការដែលអ្នកណាក៏មានដែរ សម្បីតែ ជនចាស់ជរា យុវជនមិនរើសអើងអ្នកមានអ្នកក្រហើយនឹងមិនអាចខ្វះបានក្នុងពិធីបុណ្យសំខាន់ៗដូចជាបុណ្យតេតប្រពៃណី ពិធីមង្គលការ ជាដើម។ ដោយទំនៀមទម្លាប់យកត្រកូលម្តាយ ដូច្នេះបានជានៅពេលខាងស្រីទៅដណ្តឹងប្តីឲ្យកូនគឺមិនអាចខ្វះបានចិញ្ចៀនប្រាក់មួយគូដែលជាបណ្ណាការតាមសំណូម ពររបស់ខាងប្រុស ហើយប្រសិនបើគ្មានចិញ្ចៀនប្រាក់មានន័យថាមិនអាចធ្វើពិធី ភ្ជាប់ពាក្យបានឡើយ។ ចំពោះជនជាតិ Chu Ru ចិញ្ចៀនប្រាក់ហាក់ដូចជាវត្ថុបញ្ចាំ ចិត្តសំខាន់មួយដែលជាសក្ខីភាពឲ្យសេចក្តីស្នេហាក៏ដូចជាការទទួលខុសត្រូវរបស់ ប្តីប្រព័ន្ធក្នុងគ្រួសារ។ លោកស្រី Luong Thanh Son អ្នកស្រាវជ្រាវជនជាតិ Tay Nguyen បានចែករំលែកថា៖
“ចិញ្ចៀនប្រាក់មួយគូបានបញ្ជាក់ឲ្យក្តីស្នេហារបស់គូស្រករហើយក្នុងអាពាហ៍ ពិពាហ៍គឺមិនអាចខ្វះចិញ្ចៀនមួយគូនេះបានឡើយ។ ចិញ្ចៀនមួយគូនេះដូចជាវត្ថុ ចាប់បង្ខំមួយហើយចិញ្ចៀននេះត្រូវតាមគូ បើខ្វះមួយណានឹងត្រូវបានគេចាត់ទុកថាជីវិតអាពា ហ៍ពិពាហ៍នឹងជួបរកាំរកុស”។
ចិញ្ចៀនរៀបការរបស់ជនជាតិ Chu Ru គឺខុសគ្នា គឺចិញ្ចៀនសម្រាប់នារីមាន ឈ្មោះថា “Srí” (ចិញ្ចៀនញី) ហើយចិញ្ចៀនឈ្មោះថា “sră” ជាចិញ្ចៀនសម្រាប់បុរស (ចិញ្ចៀនឈ្មោល)។ ខណៈដែលគូស្រកប្រគល់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក គឺចង់ បង្ហាញថា ពួកគេនឹងមិនឃ្លាតពីគ្នាឡើយ។ ដោយសារចំពោះគេ ចិញ្ចៀនប្រាក់ជា និមិត្តរូបសម្រាប់ជីវិតអាពាហ៍ពិពាហ៍អមតៈ។ ដោយហេតុថា ចិញ្ចៀនប្រាក់មួយគូមាន តម្លៃវប្បធម៌ស្មារតីធំធេងដូច្នេះ បានជាភ្ញៀវទេសចរជាតិនិងអន្តរជាតិមានអារម្មណ៍ ចង់ស្វែងយល់។ លោកស្រី Luong Thanh Son ឲ្យដឹងថែមទៀតថា៖
“ចិញ្ចៀនទាំងនេះសុទ្ធតែធ្វើឡើងពីបាតដៃរបស់ជនជាតិ Chu Ru។ហើយ បច្ចុប្បន្នមានភូមិរបរធ្វើចិញ្ចៀនមួយ។ ជនជាតិ Chu Ru ចាត់ទុក ចិញ្ចៀនឈ្មោល និងចិញ្ចៀនញីជាវត្ថុបញ្ចាំចិត្ត ក៏ដូចជាកងដៃភ្ជាប់ពាក្យរបស់ជនជាតិដទៃទៀតនៅ Tay Nguyen ដែរ។ ចិញ្ចៀនឈ្មោលនិងចិញ្ចៀនញីបានអ្នកភូមិចាត់ទុកដូចជាចិញ្ចៀន សម្រាប់ប្តីនិងមួយទៀតសម្រាប់ប្រពន្ធអញ្ជឹង”។
បច្ចុប្បន្នជនជាតិ Chu Ru នៅរក្សារបរប្រពៃណីហើយមានអ្នកភូមិច្រើននាក់ នៅបន្តរបរធ្វើចិញ្ចៀនប្រាក់របស់ជនជាតិខ្លួន ក្នុងនោះមានសិប្បករ Ya Tuat នៅឃុំ Tu Tra ស្រុក Don Duong ខេត្ត Lam Dong។ សិប្បករ Ya Tuat បានឲ្យដឹងថា វត្ថុ ធាតុសម្រាប់បង្កើតពុម្ភគឺក្រមួនឃ្មុំព្រៃ ដីឥដ្ឋនិងលាមកគោ។សិប្បករ Ya Tuat បានចែករំលែកថា ក្នុងការធ្វើចិញ្ចៀននោះ ពិបាកបំផុតគឺការធ្វើពុម្ភ។ រៀនរបរធ្វើ ចិញ្ចៀនគឺពិបាកណាស់ ដោយសារត្រូវការអ្នកធ្វើមានភ្នែកវាងវៃ បាតដៃប៉ិនប្រសប ។ ខ្លួនលោកផ្ទាល់គឺប្រកបរបរធ្វើចិញ្ចៀននេះបាន២០ឆ្នាំហើយ ក្នុងនោះលោកត្រូវ ចំណាយពេល៣ឆ្នាំរៀនសូត្រទើបធ្វើបានចិញ្ចៀនដើមដំបូង។ លោកចែករំលែកថា៖
“ជីវិតរបស់ខ្ញុំគឺផ្សាភ្ជាប់ជាមួយរបរធ្វើចិញ្ចៀន។ ខ្ញុំក៏បានផ្ទេប្តូរមុខរបរនេះឲ្យកូន ចៅ ហើយពួកគេក៏កាន់តែស្រឡាញ់មុខរបរធ្វើចិញ្ចៀននេះពីមួយថ្ងៃទៅមួយថ្ងៃ ដែរ”។
ក្រៅពីចិញ្ចៀនមួយគូរឬចិញ្ចៀនសម្រាប់គូស្រករមានចំណងស្នេហានឹងគ្នាមក ចំពោះជនជាតិ Chu Ru វិញ ចិញ្ចៀនប្រាក់ត្រូវបានចាត់ទុកដូចជាគ្រឿងអលង្ការ មួយដែលអ្នកណាក៏ចង់បានផងដែរ។ ជនជាតិ Chu Ru មានជំនឿជាក់ទៅលើកត្តា ខាងវិញ្ញាណ ហេតុដូច្នេះបានជាពួគគេកំពុងរក្សាមុខរបរធ្វើចិញ្ចៀន ក៏ដូចជាទំនៀម ទម្លាប់ល្អក្នុងអាពាហ៍ពិពាហ៍របស់ជនជាតិខ្លួន៕
VINH PHONG