|
ថ្វីដៃដ៏ប៉ិនប្រសប់ របស់នារី Thai ត្រូវបានបង្ហាញតាមរយៈម្ហូបអាហារប្រពៃណី។ (VOV) |
Vovworld-ក្នុងដំណើរបំពេញការងារនៅស្រុក Muong Lay ជាកន្លែងដែល
ជនជាតិ Thai សរស់នៅជាច្រើនកុះករ យើងខ្ញុំបានពិសារបាយជាមួយមុខម្ហូប
ពិសេសរបស់គ្រួសារបងស្រី Hoang Thi Hang នៅឃុំ Lay Nua។ បងស្រីធ្វើម្ហូប
អាហារតែម្នាក់ឯងជាមួយមុខម្ហូបរាប់សិបមុខដោយតុបតែងល្អមើលលើតុបាន
ធ្វើឲ្យយើងខ្ញុំស្ងើចសសើរ។
“ទីមួយគឺខ្ញុំកែច្នៃម្ហូបអាហារតាមរដូវនិងទី២តាមវិធីកែច្នៃ។ ក៏ជាមុខម្ហូបដូចគ្នា
ប៉ុន្តែយើងត្រូវកែច្នៃយ៉ាងម៉េចឲ្យសមស្រប។មុខម្ហូបណាក៏ត្រូវកែច្នៃដ៏ម៉ត់ចត់ដែរ។”
ដើម្បីត្រៀមរៀបចំម្ហូបវិសេសវិសាលរាប់សិបមុខរបស់ជនជាតិ Thai បងស្រី
Hang ត្រូវចំណាយពេញមួយពេល។ បងស្រីឲ្យដឹងថា រដូវណាគឺធ្វើមុខម្ហូបនោះ
ដូច្នេះមុខម្ហូបក៏សម្បូរបែបជាង។ ជាពិសេសគឺមុខម្ហូបអ៊ាំងដោយរស់ជាតិឈ្ងុយ
ឆ្ងាញ់និងជាអាហារពោពេញទៅដោយជីវជាតិ។ បណ្ដាប្រភេទសាច់ពាហនៈ
បក្សាបក្សីរឺជលផលសុទ្ធតែអាំងបានប៉ុន្តែមានចំណាប់អារម្មណ៍បំផុតគឺមុខម្ហូប
ស្លែអាំងដែលមានរស់ជាតិឆ្ងាញ់ពិសារ។ ក្រោយពីលាងសម្អាតស្លែជនជាតិ Thai
បានផ្សំគ្រាប់ Doi គ្រាប់ Mac Khen ម្ទេស ខ្ទឹមសស្លឹកក្រូចឆ្មានិងសាច់ជ្រូកខ្លាញ់។ ខ្ចប់ដោយស្លឹកប្រទេលហើយព្យួរលើរឬស្សី។ រយចយកវាទៅកប់ក្នុងកំដៅផេះ
ធ្យូងក្ដៅអ៊ុនៗ។ ពេលទទួលទានគេបើកកញ្ចប់ស្លឹកប្រទេលចេញ ខ្លឹន Mac Khen
និងគ្រឿងទេសគួរឲ្យទាក់ទាញ មុខម្ហូបស្លែនៅតែត្រជាក់ឆ្ងាញ់ពិសារ។
លើស្ពកបាយកែច្នៃដោយបងស្រី Hang មានមុខម្ហូបចំនួន៣មុខដែលខ្ចប់ដោយស្លឹកប្រទេលនិងស្លឹកចេក។ នេះក៏ជាភាពវិសេសដោយឡែករបស់ជនជាតិ Thai។ ពន្យល់អំពីប្រការនេះ លោក Khoang Van Tien នៅឃុំ Lay Nua បានឲ្យដឹងថា៖
“មុខម្ហូបរបស់ជនជាតិ Thai គឺសម្បូរបែបណាស់ប៉ុន្តែក៏ចាប់ផ្ដើមពីភាពក្រីក្រ។
ដូចជាថ្ងៃនេះទៅធ្វើចម្ការ ខ្ញុំបេះស្លឹកពីចំការយកមកផ្ទះ បណ្ដាស្លឹកនោះដាំយ៉ាង
ម៉េចក៏ក្លាយទៅជាមុខម្ហូបដែរ។ រឺថ្ងៃនេះទៅចាប់ត្រីនៅជ្រោះតែចាប់ត្រីមិនបានគឺ
យកស្លែមកកែច្នៃ។”
|
មុខម្ហូបទាគ្រឿងលាយជាមួយផ្កាចេក។ (VOV) |
បងស្រី Hang បានណែនាំឲ្យយើងខ្ញុំអំពីមុខម្ហូបទាថា ទោះបីជាព័រនៃមុខម្ហូប
នេះមិនសូវស្អាត ប៉ុន្តែក្នុងពេលពិសារនឹងបានដឹងរស់ជាតិដ៏វិសេសដែលគ្មានកន្លែងណាមានឡើយ។ បងស្រី Hang បានឧទ្ទេសនាមថា៖
“មុខម្ហូបនេះបានហៅថា ទាគ្រឿងលាយជាមួយផ្កាចេក។មុខម្ហូបនេះត្រូវចំអិន
ដ៏យូរប្រមាណ៣ម៉ោង មិនឲ្យដាក់ភ្លើងខ្លាំងពេកទេ។ វាមានគ្រឿងទេសជាច្រើន
ដូចជាម្ទេស ខ្ញី mac khen ជាដើម។”
មុខម្ហូបនុំ Khau Sen របស់ជនជាតិ Thai ក៏ពិសេសដែរ។ មើលនុំស្ដើងមានព័រ
លឿង ពេលទទួលទានវាស្រួយទើបបានឃើញការប៉ិនប្រសប់របស់នារី។ បងស្រី
Hang បានឲ្យដឹងថា នេះជាមុខម្ហូបប្រពៃណីរបស់ជនជាតិ Thai និងរបៀបធ្វើក៏ម៉ត់
ចត់ដែរ។
“តាមទំនៀមទំលាប់ក្នុងបុណ្យតេតប្រពៃណីយើងខ្ញុំទើបធ្វើម្ដង ប៉ុន្តែឥឡូវ
នេះបានធ្វើច្រើនលើកជាច្រើនសារ។ ជ្រើសរើសដំឡូងឈើនិងយកតែផ្នែកចុង
មើមពីព្រោះវាខ្ចី។ កោសដំឡូងឈើហើយបុកនិងធ្វើជាចំណែកហើយហាលកំដៅ
ថ្ងៃ។ ក្នុងពេលក្រៀមទើបបានកាត់វាតាមរូបដែលយើងចូលចិត្ត។”
ពិសារបាយរបស់ជនជាតិ Thai នៅ Muong Lay ទើបបានឃើញបានថ្វីដៃប៉ិន
ប្រសប់របស់នារីនោទីនេះ។ មុខម្ហូបនីមួយៗលើស្ពកមានរស់ជាតិដោយឡែកនាំ
មកនូវការងឿងឆ្ងល់សំរាប់អ្នកពិសារ។ ជាមួយវត្ថុធាតុដ៏សាមញ្ញជាមួយថ្វីដៃប៉ិន
ប្រសប់នារី Thai បានបង្កើតឡើងខឿនម្ហូបអាហារដោយឡែកមានអត្តសញ្ញាណ
ដោយឡេករបស់ជនជាតិ Thai នៅខេត្ត Dien Bien៕