វីរកថា ផ្នែកវប្បធម៍វិសេសវិសាលរបស់ជនរួមជាតិជាជនជាតិ E de
THU HOA -  
(VOVWORLD) /  
|
វីរកថា ផ្នែកវប្បធម៍វិសេសវិសាលរបស់ជនរួមជាតិជាជនជាតិ E de (baoninhthuan.com.vn) |
Vovworld-វីរកថា Dam San របស់ជនរួមជាតិជាជនជាតិ E de នៅបណ្ដាខេត្ត
Tay Nguyen ជាវណ្ណកម្មដ៏ពេញនិយមក្នុងសហគមន៍។ វីរកថានិទានអំពីវីរបុរស
Dam San ក្នុងការតស៊ូប្រឆាំងនឹងច្បាប់ទម្លាប់។ ដើម្បីក្លាយទៅជាមេកុលសម្ព័ន្ធ
Dam San តាមទម្លាប់បន្តខ្សែនោះត្រូវរៀបការជាមួយប្រពន្ធ២នាក់របស់លោកតា
ខ្លួនជា H’Nhi និង H’Bhi និងត្រូវបោះបង់ចោលសង្សាខ្លួនគឺ H’Bia Diet Klut។ ដោយមិនទ្រាំទ្រការបង្វិតបង្ខំតាមទម្លាប់ដូច្នេះ Dam San បានឡើងទៅឋានលើ
ដើម្បីប្តឹងតវ៉ា គិតចេញរាល់ការសាកល្បងដើម្បីរួចផុតពីច្បាប់ទម្លាប់ទាំងនោះ រាប់ទាំងការចាប់ខ្លួនទេពធីតាព្រះអាទិត្យទៅធ្វើជាប្រពន្ធ ដើរផ្ទុយនឹងទម្លាប់
ត្រកូលខាងម្ដាយរបស់ជនជាតិ E de។ ក្នុងពេលនោះ វីរកថា Xinh Nha ជារឿង
និទានអំពីវីរបុរស Tay Nguyen តស៊ូប្រឆាំងនឹងពួកឃោឃៅដោយអំណាចខ្លាំង
របស់ព្យុះ នាំមកនូវជីវភាពសុខសាន្តត្រាណ សុភមង្គលសំរាប់ភូមិឃុំ។ រួមជា
មួយវីរកថា Dam San នោះ Xinh Nha ជាវីរកថារបស់ជនជាតិ E de ត្រូវបានបោះ
ពុម្ភជាសៀវភៅអក្សរសាស្ត្រដើម្បីបង្រៀននៅមហាវិទ្យាល័យ។ អ្នកស្រាវជ្រាវ
Linh Nga Nie Kdam បានឲ្យដឹងថា៖
“វីរកថា ជាបណ្ដារឿងប្រលោមលោកដ៏វែង ដោយសិប្បករនិពន្ធតាំងពីយូរ
យាមក។ មានរឿងខ្លះមានកម្រាស់រាប់ពាន់ទំព័រ ដោយមានតួអង្គររាប់ពាន់អ្នក
លេចឡើងនៅលំហរទាំង៤ លើមេឃ លើដី ក្រោមដីនិងក្រោមទឹកនិងនិពន្ធ
ដោយអក្សរសាស្ត្រមានចង្វាក់។ តាមរយៈវណ្ណកម្មនានានោះ ជីវភាពរស់នៅ
ភូមិឃុំ E de ដូចជាបានបង្ហាញដ៏ច្បាស់លាស់ពេញលេញរាល់ទំនៀមទំលាប់ដ៏
រស់រវើក។”
វីរកថា E de ភាគច្រើនសុទ្ធតែមានប្រភពដើមពីរឿងព្រេងប្រជាប្រិយ ស្ថិត
ស្ថេរដោយរបៀបនិទានពីមាត់មួយទៅមាត់មួយរឺឯកសារ។ មានវណ្ណកម្មនិទាន
ត្រឹមតែក្នុង១ដល់២យប់ ប៉ុន្តែក៏មានវណ្ណកម្មត្រូវអូសបន្លាយដល់៤-៥ថ្ងៃទៅតាម
ភាពស្រមើស្រមៃរបស់អ្នកនិទានរឿង។ ដោយហេតុនេះ រួមជាមួយវីរកថា ជន
ជាតិ E de នៅមានចម្រៀង khan រឺដោយហៅថាច្រៀងនិទានវីរកថា។ អ្នកស្រាវ
ជ្រាវ Linh Nga Nie Kdam បានឲ្យដឹងថែមទៀតថា៖
“មុននេះ ជាមួយស្ថានភាពរស់នៅដាច់តែឯង ការច្រៀងនិទានវីរកថាដូចជា
មធ្យោបាយតែមួយគត់បំរើឲ្យជីវភាពរស់នៅខាងស្មារតីរបស់សហគមន៍បណ្ដា
ជនជាតិភាគតិច Tay Nguyen ក្នុងនោះមានជនជាតិ E de ផង។ ក្នុងប៉ុន្មានថ្ងៃមេឃ
ភ្លៀង ក្នុងទិវាបុណ្យក្រោយរដូវប្រមូលផលរឺក្នុងពិធីលេងសប្បាយសុទ្ធតែប្រព្រឹត្តទៅសកម្មភាពច្រៀងនិទានវីរកថា។ ទោះបីជាក្នុងរដូវប្រមូលផល ក៏គេបានអញ្ចើញសិប្បករមកច្រៀងសំរាប់អ្នកស្រែចម្ការស្ដាប់ដែរ។”
សិប្បករច្រៀងនិទានវីរកថាត្រូវបានជនជាតិ E de គោរពពីព្រោះតាមជំនឿ
ប្រជាប្រិយ នោះជាអ្នកត្រូវបានទេវតាប្រទានឲ្យលទ្ធភាពវិសេសវិសាល។ គេត្រូវបានចាត់ទុកជាទ្រពសម្បត្តិរបស់ជនជាតិ ជាសិល្បករចំរុះ ជាអ្នកនិពន្ធវណ្ណកម្ម
ជាដើម។ គេជាអ្នកបង្កើតឡើងនូវច្បាប់ផ្សេងៗនៃវីរកថា E de ដោយហេតុនេះ
វីរកថា E de បានអភិវឌ្ឍន៍ក្លាយទៅជាឃ្លាំងមួយ ត្រូវនឹងន័យជាការច្នៃប្រឌិតប្រជាប្រិយដ៏សម្បូបែប។
ដើម្បីអភិរក្សការច្រៀងនិទានវីរកថា Tay Nguyen និយាយរួមនិងវីរកថា E de
និយាយដោយឡែក ក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមបានដំណើរ
ការវគ្គសម្រាំងបណ្ដាចង្វាក់ច្រៀង khan ច្រៀងនិទានវីរកថាមានទ្រង់ទ្រាយធំនា
ឆ្នាំ២០០៧ និងឈានទៅ Digital ប្រភពឯកសារដ៏មានតំលៃនេះ។ ក្នុងពេលដែល
សំនៀងនិទានវីរកថាបានលាន់លឺក្នុងផ្ទះវែងរបស់ជនជាតិ E de វាជាជំហានៗស៊ីជម្រៅក្នុងអារម្មណ៍សហគមន៍ជនជាតិ E de វ័យក្មេង បង្កើតនូវជំនាន់អ្នកស្ដាប់អ្នកនិទានវីរកថាថ្មីដើម្បីការច្រៀង Khan ច្រៀងនិទានវីរកថាស្ថិតស្ថេរជានិច្ចក្នុង
សហគមន៍ជនជាតិ E de៕
THU HOA
-VOVWORLD