វីរកថាក្នុងជីវភាពរស់នៅខាងស្មារតីរបស់ជនរួមជាតិ Raglai
TO TUAN -  
|
វីរកថាក្នុងជីវភាពរស់នៅខាងស្មារតីរបស់ជនរួមជាតិ Raglai (vnphoto.net) |
Vovworld-ក៏ដូចជាជនជាតិភាគតិចជាច្រើននៅដំបន់ Tay Nguyen និងដំបន់
ប៉ែកខាងលិចភាគខាងត្បូងដែរជនរួមជាតិ Raglai មានប្រព័ន្ធវីរកថាដ៏សម្បូរបែប។
នៅជ្រលងភ្នំ To Hap ស្រុក Khanh Son (Khanh Hoa) ជាកន្លែងមានអ្នកចាំវីរកថាជា
ច្រើន លោក Mau Quoc Tien អ្នកស្រាវជ្រាវវប្បធម៍ប្រជាប្រិយជនជាតិ Raglai ជាអ្នក
នាំមុខក្នុងការស្រាវជ្រាវនិងអភិរក្សវីរកថា។ ក្នុងរាត្រីបុណ្យជនគ្រប់រូបក្នុងភូមិបាន
អង្គុយជុំវិញចង្ក្រានក្នុងផ្ទះវែងដើម្បីកំសាន្តវីរកថា។ នោះជារឿងដំណាលអំពីវីរជន
ដូចជា Udai Ujac និង Ama Chisa ជាដើម។ នោះជាបណ្ដាតួអង្គប្រវត្តិសាស្ត្រ ពួកគេ
មាមហិរិទ្ធិដ៏ខ្លាំងពូកែ។ លោក Tien បានឲ្យដឹងថា៖
“វណ្ណកម្មវីរកថានីមួយៗធំធេងណាស់។ ជនរួមជាតិ Raglai គ្មានអក្សរហើយ
វីរកថាបានបន្តមាត់ពីជំនាន់នេះទៅជំនាន់នោះនិងគេចងចាំ។ នេះជាចំណុចខុស
ប្លែកពីវីរកថារបស់ជនជាតិផ្សេងៗ។”
តាមលោក Tien ថា វីរកថារបស់ជនរួមជាតិ Raglai មិនត្រឹមតែជាសិល្បៈប៉ុណ្ណោះ
ទេ ថែមទាំងជាជីវិតទៀតផង។ ដូចជាវីរកថា Ama Chi Maja (កំលោះ Chi Maja) បាន
ដំណាលអំពីកំលោះ Raglai ពូកែបណ្ដេញសត្វព្រៃជួយប្រជាជនមានជីវភាពសុខ
សាន្តត្រាណ។ ពេលមានសត្រូវឈ្លានពាននៅភូមិ លោកបានបញ្ជាឲ្យអ្នកភូមិវាយ
ឈ្នះសត្រូវ។ ក្នុងការសម្ដែងវីរកថាគេបានប្រើប្រាស់ចង្វាក់ចម្រៀងប្រជាប្រិយដូច
ជាចង្វាក់ Siri ពាំនាំដូចជាចម្រៀងបំពេរបស់អ្នកម្ដាយ Raglai ច្រៀងតាមដំណើរទៅ
ស្រែ។
នោះជាសំនៀងរបស់លោកស្រី Kato Thi Sinh ក្នុងរឿងវីរកថា Udai ស្ដីពីសង្គ្រាម
សេចក្តីស្នេហាកំលោះក្រមុំ។ នេះជាវីរកថាមួយក្នុងចំណោមវីរកថាវែងចំនួន២របស់
ជនរួមជាតិ Raglai។ ទោះបីជាមានអាយុជាង៦០ឆ្នាំទៅហើយប៉ុន្តែលោកស្រីបានចាំ
ជានិច្ចរឿងវីរកថាដែលនិទានចំណាយពេលវេលាអស់មួយថ្ងៃនេះ។ លោកស្រី Kato
Thi Sinh បានសំណេះសំណាលថា៖
“ខ្ញុំបានស្ដាប់ម្ដាយច្រៀង។ ស្ដាប់កំសាន្តឃើញពិរោះនិងរៀន។ ខ្ញុំចូលចិត្តពេក
ដេកមិនលក់ហើយរៀនដល់ពេលចាំទាំងអស់។ ខ្ញុំរស់ជាមួយឪពុកម្ដាយ ពេលនោះ
គ្មានសាលាត្រូវនៅផ្ទះរហូត ច្រៀងជាច្រើនគឺចាំជានិច្ច។”
នៅឃុំ Son Binh ស្រុក Khanh Son មានសប្បករនិទានវីរកថាល្បីឈ្មោះគឺលោក
ស្រី Mau Thi Dien ឆ្នាំនេះមានអាយុ៩០ឆ្នាំទៅហើយ។ លោកស្រី Dien ជាអ្នកអាច
ច្រៀងវីរកថាពេញមួយសប្ដាហ៍មិនសំរាកឡើយ។ លោកស្រី Dien ក៏ជាជនចាស់ជរា
បំផុតរបស់ជនរួមជាតិ Raglai អាចច្រៀងវីរកថាបាន។
តាមលោក Mau Quoc Tien ថា លោកស្រី Kato Thi Sinh ឬលោកស្រី Mau Thi Dien
ជាព្រលឹងជាឃ្លាំងរស់របស់វីរកថា Raglai។ ហេតុនេះហើយគណៈកម្មាធិការប្រជាជន
ស្រុក Khanh Son បានរួមផ្សំជាមួយផ្នែកវប្បធម៍រៀបចំការស្រាវជ្រាវ ថត់សម្លេងនិង
ឯកសារវីរកថារាប់សិបរបស់បណ្ដាសប្បករ។ ខេត្ត Khanh Hoa ក៏បានបើកថ្នាក់រៀនចំនួន៣បង្រៀនវីរកថាសំរាប់ជំនាន់វ័យក្មេងទៀតផង។ នេះជាបណ្ដាដំណោះស្រាយ
ទាន់ពេលវេលាសំដៅអភិរក្សឃ្លាំងវីរកថារបស់ជនរួមជាតិ Raglai៕
TO TUAN