វាលស្រែកាំជណ្តើរ Hoang Su Phi ថ្វីដៃឯករបស់ជនជាតិភាគតិច
(VOVWORLD) - នារដូវប្រមូលផលមកដល់ម្តងៗ ខណៈដែលវាលស្រែកាំជណ្តើរតាមជម្រាលភ្នំនៅ Hoang Su Phi រំលេចទៅដោយសម្រស់ដើមស្រូវពណ៌លឿងទុំ ដែលបង្កើតបានជាទេស ភាពដ៏ល្អឯកប្រចាំតំបន់ពាយព្យ ក៏ជាពេលវេលាដែលទាក់ទាញភ្ញៀវទេសចរមកគយគន់ទស្សនី យភាពដ៏ស្អាតអស្ចារ្យមានតែមួយនេះ។ មកដល់ទីនេះ ភ្ញៀវទេសចរមិនត្រឹមតែទស្សនានូវផ្ទាំងគំនូរដ៏ល្អឯកប៉ុណ្ណោះទេ ថែមទាំងបានស្វែងយល់អំពីរបៀបធ្វើស្រែចំការ ទំនៀមទម្លាប់ វប្បធម៌របសប្រជាជននៅទីនេះ ដែលជាអ្នកបង្កើតឡើងនូវសណ្ឋានដីវាលស្រែជាជាន់ៗ ឬថ្នាក់ៗ ហាក់ដូចជាកាំជណ្តើរ បង្អួតសម្រស់នៅកណ្តាលធម្មជាតិ។
លក្ខណៈដ៏ស្រស់ស្អាតរបស់វាលស្រែកាំជណ្តើរនៅ Hoang Su Phi |
វាលស្រែកាំជណ្តើរជាទម្រង់ដាំដុះលើជម្រាលភ្នំរបស់ជនជាតិជាច្រើនលើទូទាំងពិភពលោក។ ដោយសាររស់នៅតំបន់ព្រៃភ្នំខ្ពស់ មិនសូវមានដីសម្រាប់ធ្វើស្រែចំការ បានជាក្រុមជនជាតិភាគតិចបានជ្រើសរើសជម្រាលភ្នំធ្វើជាកាំនិងថ្នាក់ៗ ហើយយកទឹកតាមជ្រលងភ្នំ ដើម្បីបង្កើតទៅជាស្រែកាំជណ្តើរសម្រាប់ធ្វើស្រែ។ Hoang Su Phi គឺជាស្រុកព្រំដែននៃតំបន់ភ្នំខ្ពស់របស់ខេត្ត Ha Giang (ភាគខាងជើងវៀតណាម) ទីកន្លែងដែលមានជនជាតិភាគតិចចំនួន ១២ រស់នៅ ហើយក៏ជាទីតាំងដែលមានវាលស្រែដ៏ស្រស់ស្អាតបំផុតនៅវៀតណាម។
ស្រុកទាំងមូល មានឃុំចំនួន ២៥ ក៏ដូចជាភូមិចំនួន ២៥ គឺ Tay, Nung, Dao, Hmong និងក្រុមជនជាតិភាគតិចមួយចំនួនទៀត។ ពួកគេគឺជាម្ចាស់ដែលបង្កើតថ្វីដៃឯកនូវវាលស្រែកាំជណ្តើរដ៏ស្អាតអស្ចារ្យ។ រហូតមក ដល់ពេលនេះមិនអាចបញ្ជាក់បានថាក្រុមជនជាតិមួយណានៅ Hoang Su Phi បានបង្កើតវាលស្រែកាំជណ្តើរនិងទម្រង់នៃការដាំដុះនៅលើដីស្រែដូចសព្វថ្ងៃនេះនៅឡើយទេ។ ថ្វីត្បិតដូច្នេះក៏ដោយ នៅភូមិ La Chi ជាជនជាតិដើមភាគតិចដែលរស់នៅលើភ្នំខ្ពស់បំផុតរបស់ Hoang Su Phi នៅតែរក្សារនូវរឿងព្រេងអំពីវាលកាំជណ្តើរដែរ។
លោក Vuong Van Minh ជនចាស់ជរាម្នាក់ជនជាតិ La Chi បានសំណេះសំណាលថា៖ “កាលពីមុននេះ ជនជាតិ La Chi គឺនៅឆ្ងាយណាស់មិនមែននៅទីនេះទេគឺនៅលើភ្នំខ្ពស់តែម្តង ហើយក៏មានភូមិចំនួន៣របស់ជន ជាតិ La Chi ផ្លាស់មកដល់ទីនេះ។ ដើមឡើយ ជីវភាពរស់នៅរបស់អ្នកភូមិគឺពិបាកណាស់ ត្រូវទៅរកស៊ីនៅខាងក្រៅ។ បន្ទាប់មក អ្នកភូមិក៏ បានពិភាក្សា ត្រូវធ្វើដីសម្រាប់ធ្វើស្រែសម្រាប់ចិញ្ចឹមជីវិត។ ហើយធ្វើស្រែមានកន្លែងខ្លះដីរាបស្មើរ កន្លែងខ្លះជាចំណោតភ្នំ ដូច្នេះគេត្រូវបាននាំគ្នា ធ្វើការរួមគ្នាដើម្បីបង្កើតវាលស្រែកាំជណ្តើរ។
រឿងព្រេងអំពីវាលស្រែកាំជណ្តើរនៅក្នុងការចងចាំរបស់មនុស្សចាស់គឺដូច្នេះនេះឯងប៉ុន្តែដោយផ្អែកលើស្នាក់ស្នាម និងរឿងរ៉ាវដែលបានតមាត់គ្នា ក៏ដូចជាតាមរយៈពិធីបុណ្យប្រពៃណីនិងទំនៀមទម្លាប់យូរអង្វែងរបស់ក្រុមជនជាតិនេះបានបង្ហាញថាដើម្បីបង្កើតវាលស្រែកាំជណ្តើរដោយមានជណ្តើររាប់រយថ្នាក់នេះ មិនអាចធ្វើបានក្នុងរយៈពេលពីរបីឆ្នាំទេ ពោលគឺត្រូវចំណាយពេលរាប់រយឆ្នាំទើបបង្កើតឡើងវាលស្រែ ជាទេសភាពល្អឯក និងមានភាពពិសេសបំផុតប្រចាំប្រទេសមួយនេះ ជាពិសេសគឺសម្រស់ដ៏មហាអស្ចារ្យរបស់ Hoang Su Phi ថ្ងៃនេះ។
ស្រែកាំជណ្តើររំលេចសម្រស់ដ៏ស្អាតអស្ចារ្យ |
លោក Tran Tri Nhan កម្មាភិបាលវប្បធម៌នៃស្រុក Hoang Su Phi បានឲ្យដឹងថា៖ “វាលស្រែ កាំជណ្តើរនៅ Hoang Su Phi ជាថ្វីដៃឯករបស់ប្រជាជន ដែលមានប្រវត្តិរាប់រយឆ្នាំហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ទិដ្ឋភាពនៃវាលស្រែកាំជណ្តើរនៅ Hoang Su Phi ក៏មានភាពខុសគ្នាខ្លះដែរបើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត។ នោះគឺភាពសុខដុមរមនា្យដែលចន្លោះវាលស្រែ គឺព្រៃ ឈើ ទន្លេនិងជ្រោះទឹក។ ដើម្បីម្រើការដាំដុះ អ្នកភូមិគេបានកសាងផ្ទះនៅជាប់វាលស្រែតែម្តង។ ក៏ពីរបៀបដាំដុះនៅ លើវាលស្រែកាំជណ្តើរដែលបង្កើតឡើងបាតុភូតវប្បធម៌ ដែលទាក់ទងទៅ នឹងកសិកម្មដូចជា ពិធីបុណ្យ Khu cu te របស់ជនជាតិភាគតិច La Chi, ពិធីបុណ្យ Cap Sac ពិធីបុណ្យ លោតភ្លើងឆេះ ។ល។ តាមតម្រូវការ និងតាមរដូវកាលរបស់ក្រុមជនជាតិដើមភាគតិច នៅទីនេះផងដែរ”។
បទពិសោធជាក់ស្តែងបង្ហាញឲ្យឃើញថា វាលស្រែកាំជណ្តើរដែលបានបង្កើតឡើងនៅក្នុងដំណើរការធ្វើពលកម្មរបស់ប្រជាជនគឺជារបៀបទូទៅនៃការផលិតរបស់ប្រជាជនជនជាតិដើមភាគតិច Hoang Su Phi មានតាំងពីរាប់រយឆ្នាំមក។ វាលស្រែកាំជណ្តើរទាំងអស់នេះ បានជួយឲ្យប្រជា ជនមានជីវភាពរស់នៅមានស្ថេរភាពហើយវាលស្រែកាំជណ្តើត្រូវបានប្រជា ជននៅទីនេះចាត់ទុកជាទ្រព្យសម្បត្តិរបស់គ្រួសារសម្រាប់ជាអំណោយដល់កូនៗពេលរៀបការ។ ឆ្លងកាត់ពេលវេលា ពីរបៀបធ្វើកសិកម្មលើវាលស្រែកាំជណ្តើរក៏បានបង្កើតឡើងទំនៀមទម្លាប់ ជំនឿក្នុងកសិកម្ម ក្នុងនោះ ពោរពេញទៅដោយលក្ខណៈវប្បធម៌ដែលមិនអាចខ្វះបាន សម្រាប់អ្នកណាម្នាក់ចង់ស្វែងយល់អំពីជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅតំបន់ពាយ័ព្យ៕