វិសេសវិសាលនៃបុណ្យ Puh ho drih របស់ជនរួមជាតិ Ba Na

វិសេសវិសាលនៃបុណ្យ Puh ho drih របស់ជនរួមជាតិ Ba Na - ảnh 1
វិសេសវិសាលនៃបុណ្យ Puh ho drih របស់ជនរួមជាតិ Ba Na (VOV)

        Vovworld-រស់រវើកនិងវិសេសវិសាលជាការចាប់អារម្មណ៍របស់អ្នកភូមិក៏ដូច
ជាភ្ញៀវទេសចរណ៍ក្នុងពេលបានចូលរួមបុណ្យ Puh ho drih របស់ជនរួមជាតិ Ba Na
(Kon Tum) ដែលបានរៀបចំនៅភូមិវប្បធម៍ទេសចរណ៍បណ្ដាជនជាតិ​វៀត​ណាម
(Dong Mo, Son Tay, ហាណូយ)នាពេលថ្មីៗនេះ។ ពិធីបុណ្យ​វិសេស​វិសាល​នេះ
របស់ជនរួមជាតិ Ba Na ត្រូវបានសម្ដែងក្នុងក្របខ័ណ្ឌបណ្ដាទិវា​មហាសាមគ្គីភាព
អាស៊ាន-ទស្សនវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ ដោយក្រសួងវប្បធម៍
កីឡានិងទេសចរណ៍វៀតណាមរៀបចំចាប់ពីថ្ងៃទី២០ដល់២៤វិច្ឆិកា។ ជាធម្មតាពិធី
បុណ្យនេះរបស់ជនរួមជាតិ Ba Na ត្រូវបានរៀបចំនាខែ​វិច្ឆិកានិងខែធ្នូ បន្ទាប់ពី
ប្រជាជនប្រមូលផលរួចរាល់។ សិប្បករ A Thut ឃុំ Ho Moong ស្រុក Sa Thay ខេត្ត
Kon Tum បានឲ្យដឹងថា៖ នេះជាពិធីបុណ្យមាន​តាំង​​ពីយូរយាមកនិងត្រូវបានជនរួម
ជាតិ Ba Na បញ្ជូនឲ្យកូនចៅ។​ពិធីបុណ្យ​បាន​ចាប់ប្រភពពីពេលភូមិរបស់ជនរួមជាតិ
Ba Na ត្រូវមហាអាសន្នរោគ។​មាន​អ្នក​ត្រូវស្លាប់ជាច្រើន ហេតុនេះហើយប្រជាជន
បានរៀបចំពិធីបុណ្យសែនព្រេន​ទេវតាបួងសួងសូមឲ្យទេវតាបណ្ដេញប្រការអាក្រក់
ទៅ។

        “ពិធីបុណ្យ Puh ho drih ដើម្បីបួងសួងបណ្ដាទេវតាសូមឲ្យប្រជាជនមាន​សុខភាព បណ្ដេញរាល់ជំងឺអាសន្នរោគប្រការអាក្រក់ចេញពីភូមិ។ អ្នកភូមិមាន​សុខភាពធ្វើស្រែបានច្រើនដើម្បីភូមិមានជីវភាពសម្បូររុងរៀងកសាងភូមិខ្លួន​កាន់តែអភិវឌ្ឍន៍ល្អប្រសើជាងទៀត។”

        មុនពេលរៀបចំពិធីបុណ្យព្រឹទ្ធាចារ្សបានរៀបចំឲ្យប្រជាជនក្នុងភូមិសំអាត​ផ្លូវ
ជួសជុលផ្ទះ Rong ជាដើម។ ដើម្បីត្រៀមឲ្យពិធីបុណ្យ ប្រជាជនបាន​ត្រៀម​រូប
សំណាក់មនុស្សចំនួន៤ដោយវត្ថុធាតុដើមដែលមានស្រាប់ក្នុងធម្មជាតិឬពី​ផលិត
ផលកសិកម្ម។ ​ស្របតាមលក្ខណៈសេដ្ឋកិច្ចដែលប្រជាជនក្នុងភូមិសែន​ព្រេន​ឲ្យ
Yang (ទេវតា) រាល់គ្រឿងសំណែនសមស្រប។ ​ជាធម្មតា​គ្រឿង​សំណែន​​របស់ជន
រួមជាតិ Ba Na គឺសត្វគោ​ជ្រូកពពេមាន់។​ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំ​កន្លង​មក ប្រជាជន Ba
Na បានជ្រើសរើសសត្វពពេជាសត្វសែនព្រេន។ ទស្សនា​ទានរបស់ជនរួមជាតិ Ba
Na សត្វពពេរជាច្បងរប់សត្វគ្រប់ប្រភេទ​ក្នុង​ភូមិ។ ក្នុងទិវាបុណ្យ សមាជិកទាំងអស់
ក្នុងភូមិបានប្រមូលផ្ដុំនៅមុខផ្ទះ Rong ដើម្បី​ធ្វើពិធី។​ ព្រឹទ្ធាចារ្សជាអ្នកធ្វើអធិបតីពិធី
បុណ្យ។ ព្រឹទ្ធាចារ្សដៃកាន់​ខៀន​ដាវ​ដើរ​ទៅមុខ ដើរទន្ទឹមគឺយុវជនមួយនាក់ពាក់របាំង
មុខកាន់លំពែង បន្ទាប់នោះគឺ​យុវជន៤នាក់កាន់រូបសំណាក់មនុស្ស។ ចុងក្រោយគឺ
ក្រុមគងឃ្មោះនិងអ្នកភូមិ​ទាំង​មូល។ នាទីត្រូវបានរងចាំបំផុតគឺពេលព្រឹទ្ធាចារ្សធ្វើ
បុណ្យបួងសួងសូម​ឲ្យ​ទេវតាមកថែរក្សា​តេសភាពប្រជាជនធ្វើកាយវិការស្រែកហៅ
បណ្ដេញខ្មោច​ក្នុងស្នូរគងឃ្មោះលាន់រន្ទឺ។ ការបណ្ដេញបានប្រព្រឹត្តទៅដល់ពេល
អ្នកភូមិទៅ​ជុំវិញ​ភូមិ បណ្ដេញដល់ចុងភូមិ។ ពេលនេះបណ្ដាវត្ថុដូចជារូបសំណាក់
មនុស្ស របាំងមុខ​ត្រូវបានអ្នកភូមិបោកចោលនិងត្រឡប់មកផ្ទះ Rong។ បន្ទាប់ពី
​បុណ្យ អ្នកភូមិទាំងមូលបានវាយគងឃ្មោះសម្ដែងសម្លៀក់បំបាក់ប្រពៃណី ពិសារ
ស្រាអិចម្ហូបអាហារនិងច្រៀងបទចម្រៀងប្រជាប្រិយ។ លោក Ma Le ជនជាតិ Ba Na
ដែលកំពុងរស់នៅទីក្រុងហាណូយបានចែករំលែកការចាប់អារម្មណ៍​បន្ទាប់​ពីបាន
ទស្សនាពិធីបុណ្យថា៖

        “តាំងពីតូចខ្ញុំបានឃ្លាតឆ្ងាយពីស្រុកកំណើតហេតុនេះហើយបានទស្សនា​របាំនេះ
ខ្ញុំចូលចិត្តណាស់ របាំ ស្នូរគងឃ្មោះពិធីការត្រូវតាមមុននេះ។​ ខ្ញុំសប្បាយ​រីករាយណាស់។”

        រីឯលោក Nguyen Hong Viet ភ្ញៀវទេសចរណ៍នៅទីក្រុងហាណូយបាន​ចែក​រំលែក
​ការ​ចាប់​អារម្មណ៍ថា៖

        “ខ្ញុំមានការចាប់អារម្មណ៍ដ៏ពិសេសចំពោះពិធីបុណ្យនេះ ពីព្រោះថាយើង​រស់​នៅ
សតវត្សទី២១ ប៉ុន្តែនៅទីនេះតាមរយៈពិធីបុណ្យ​ជីវភាពរស់នៅនាដើម​សតវត្សមុន
របស់ជនរួមជាតិ Ba Na បានបង្ហាញដោយភាពសាមញ្ញស្មោះត្រង់។ ដល់ឥឡូវនេះគឺ
មិនសូវមានទេ​ប៉ុន្តែពិធីបុណ្យនេះបានឲ្យយើងស្គាល់ដល់ប្រការ​ដែលយើងមិនទាន់
បានដឹងនាអតីតកាល។”

        នាបច្ចុប្បន្ន បណ្ដាពិធីបុណ្យ Puh ho drih ពិធីបួងសួងរដូវអំណោយផល​របស់​ជន
រួមជាតិ Ba Na មិនត្រឹមតែជាសកម្មភាពព្រលឹងប្រពៃណីសំដៅ​អំណរ​គុណមេឃដិបាន
ផ្ដល់រដូវអំណោយផលប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បី​ជន​រួមជាតិលេងកំសាន្ត
វាយគងឃ្មោះពិសារស្រាអិច។ ពិធីបុណ្យក៏ជាឱកាស​ដើម្បីជនរួមជាតិ Ba Na បង្ហាញ
នូវស្មារតីសាមគ្គីភាពរួមចំណែកអប់រំកូន​ចៅ​អភិរក្សផ្នែកវប្បធម៍ប្រពៃណី ពង្រីកនូវ
ជីវភាពខាងស្មារតីរបស់ជនរួមជាតិ Ba Na ក្នុងជីវភាពបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ