វិសេសវិសាលប្រាសាទចាមនៅវៀតណាម

វិសេសវិសាលប្រាសាទចាមនៅវៀតណាម - ảnh 1
វិសេសវិសាលប្រាសាទចាមនៅវៀតណាម (ninhthuan.gov.vn)



        Vovworld-ធ្វើដំណើរតាមបណ្ដោយភាគកណ្ដាលវៀតណាម ពី Deo Ngang
ដល់ Phan Thiet យើងអាចឃើញបណ្ដាប្រាសាទចាមច្រើនជាន់ នៅខាងលើបាន
បើក​ទូលាយនិងស្រឡូនដូចជារូបផ្កា។ នៅខាងក្រៅប្រាសាទត្រូវបានឆ្លាក់រូបផ្កា
ស្លឹកបក្សីនារី​របាំជា​ដើមដ៏ស្អាត។

        ប្រសិនបើប្រាសាទអង្គរវត្ត ប្រាសាទបាយយន្តនៅកម្ពុជារឺបណ្ដាប្រាសាទ​
ផ្សេងៗ​នៅឥណ្ឌូនេស៊ី ឥណ្ឌាត្រូវបានធ្វើដោយថ្មនោះ ប្រាសាទចាមនៅវៀត​
ណាម​ត្រូវសាងសង់ដោយឥដ្ឋ។ រហូតដល់ឥឡូវនេះ ក្រោយរយៈពេលប៉ុន្មាន
រយឆ្នាំ ព័ណឥដ្ឋ​នៅ​ក្រហមស្រស់ដូចជាថ្មី។ រូបភាពត្រូវបានឆ្លាក់លើឥដ្ឋ ជាប្រការ
កម្រមានក្នុង​បច្ចេកទេស​​សាងសង់និងស្ថាប័ត្យកម្ម។ លោក Ngo Van Doanh វិទ្យា
ស្ថាន​ស្រាវ​ជ្រាវ​អាស៊ី-អាគ្នេយ៍ សមាជិកក្រុមប្រឹក្សាបេតិកភ័ណ្ឌវប្បធម៍ជាតិបាន
ចាត់ទុកថា៖

        “ក៏ជាសំណង់ស្ថាប័ត្យកម្មធ្វើដោយឥដ្ឋនោះ រយៈពេលត្រឹមតែអូសបន្លាយ​
ច្រើន​បំផុតប្រមាណ១សត្សវត្ស។ បណ្ដាប្រាសាទចាមនាបច្ចុប្បន្នសុទ្ធតែមាន​
អាយុកាល​ពី៧ដល់៨រយឆ្នាំ។ លើបណ្ដាជញ្ជាំងឥដ្ឋនោះ គេបានឆ្លាក់រូបភាពដ៏​
ស្អាតល្អឥតខ្ចោះ។ បច្ចេកទេសសាងសង់ដោយឥដ្ឋជាប់គ្នាដូច្នេះ ត្រឹមតែជនជាតិ
ចាម​ទើប​មាន​តែប៉ុណ្ណោះទេ ដំបន់អាស៊ី-អាគ្នេយ៍និងលើពិភពលោកគ្មានឡើយ។”

        បច្ចេកទេសសាងសង់ប្រាសាទដោយឥដ្ឋមានអាយុកាលរាប់ពាន់ឆ្នាំ និង​
ក្លាយ​ទៅជាប្រភេទស្ថាប័ត្យកម្មដោយឡែកលើពិភពលោកក៏ជាប្រការសំងាត់
មួយ​ដែលទាក់ទាញអ្នកវិទ្យាសាស្ត្រជាច្រើន។ តាមរយៈការស្រាវជ្រាវប្រាសាទ
ចាម​ជាង​​៥០​នៅបណ្ដាខេត្តក្រុងដោយបច្ចេកវិទ្យាជំនើបបណ្ដាអ្នកជំនាញការ
បានរក​ឃើញថា ជនជាតិចាមបានសាងសង់ប្រាសាទដោយឥដ្ឋដែលបានធ្វើនៅ
ដំបន់។ ក៏ជាដីឥដ្ឋធម្មតា ប៉ុន្តែបុព្វបុរសបានលាយច្របាច់កែច្នៃដើម្បីបណ្ដាឥដ្ឋ
មានចរិតលក្ខណៈ​ដែលនាបច្ចុប្បន្នគ្មានឡើយ។ សាស្ត្រាចារ្សរង Ngo Van Doanh
បានប្រៀបធៀប​ឥដ្ឋសាងសង់ប្រាសាទចាមដែលលោកបានហៅថាឥដ្ឋចាមជា
មួយឥដ្ឋនាបច្ចុប្បន្នថា៖

        “ឥដ្ឋចាមខុសពីឥដ្ឋរបស់យើងណាស់។ ក៏នៅដំបន់ដីភាគកណ្ដាលនោះ
យើង​ធ្វើឥដ្ឋ ក៏ប្រើប្រាស់ដីឥដ្ឋនោះ ប៉ុន្តែយើងអាចឃើញថា ឥដ្ឋចាមពេលណា​ក៏​ស្រាលជាងឥដ្ឋរបស់យើងធ្វើ។ ក្នុងពេលវិភាគនៅខាងក្នុងឥដ្ឋចាមវាផុស​ណាស់។ ដោយសារវាផុសដូច្នេះវាស្រាល។”

        មណ្ឌលមួយក្នុងចំណោមមណ្ឌលកេរ៌្តដំណែលប្រាសាទចាមធំបំផុតល្បី
ឈ្មោះ​នៅវៀតណាមនិងលើពិភពលោកគឺមណ្ឌលកេរ៌្តដំណែល My Son ចំណុះ
ឃុំ Duy Phu ស្រុក Duy Xuyen ខេត្ត Quang Nam។ នាឆ្នាំ១៩៩៩​កេរ៌្តដំណែល My Son
ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៍ពិភពលោក។ លោក
Le Xuan Tien កម្មាភិបាលមណ្ឌលបេតិកភ័ណ្ឌវប្បធម៍ My Son បានឲ្យ​ដឹង​ថា ជញ្ជាំងណាមិនត្រូវបាក់បែកជាបណ្ដាជញ្ជាំងពីដើមសត្សវត្សទី៨ រីឯផ្នែកមិន​រៀប​រយគឺផ្នែកបានរៀបចូលឲ្យភ្ជាប់ស្ថាប័ត្យកម្មនាដើមសត្សវត្សទី២០៖

        “ចាប់ផ្ដើមតាំងពីឆ្នាំ២០០៥មក បណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាមបាន​សហការ​ជាមួយមហាវិទ្យាល័យ Milan (អ៊ីតាលី) បានធ្វើបណ្ដាឥដ្ឋថ្មីប៉ុន្តែ​គុណភាព​ទាបជាង
ប្រមាណ៥ដង។ ទស្សនាលើបណ្ដាកំណាត់ជញ្ជាំងត្រូវប៉ះ កន្លែងណាត្រូវ​បាក់
ទើបនឹងដុះស្លៃ រីឯប្រសិនបើមិនត្រូវបាក់គឺគ្មានស្លៃឡើយ។”

        បើមកទស្សនាមណ្ឌលកេរ៌្តដំណែល My Son រឺប្រាសាទចាមផ្សេងៗទៀត យើងបានចាប់អារម្មណ៍ថា​សំណង់មានអាយុកាលរាប់រយឆ្នាំនេះដូចជាទើបនឹង​បានសាងសង់មុននេះមិនយូរឡើយ។​ កន្លងផុតប៉ុន្មានសត្សវត្ស​បណ្ដាប្រាសាទ​
ចាម​នៅស្ថិតស្ថេរជាមួយពេលវេលានិងព័ណឥដ្ឋនៅក្រហមស្រស់ដូចជារាប់រយ
ឆ្នាំ​មុននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ