សាច់ជូរ-ម្ហូបពិសេសរបស់ប្រជាជន Muong នៅខេត្ត Phu Tho
(VOVWORLD) - Thanh Son គឺជាទឹកដីបុរាណ ជាតំបន់រស់នៅរបស់ជនជាតិ Muong។ ទីនេះមិនត្រឹមតែល្បីល្បាញខាងទេសភាពដ៏ស្អាតប្រពៃប៉ុណ្ណោះទេ ថែមទាំងទាក់ទាញភ្ញៀវទេសចរពីជិតនិងឆ្ងាយ ដោយម្ហូបប្លែកៗ ពោរពេញទៅដោយអត្តសញ្ញាណជាតិទៀតផង។ ក្នុងចំណោមនោះ មានមុខម្ហូបសាច់ជូរ ត្រូវបានគេចាត់ទុកថាជាមុខម្ហូបពិសេសប្រចាំតំបន់ព្រៃភ្នំ Thanh Son និងជាម្ហូបដែលមិនអាចខ្វះបាននៅក្នុងស្ពុកម្ហូបនាបុណ្យប្រពៃណីរបស់ជនជាតិ Muong ផងដែរ។
សាច់ជូរត្រូវបានដាក់ក្នុងបំពង់ពក |
មុខម្ហូននេះ គឺមិនពិបាកទេសម្រាប់ការស្វែងរកវត្ថុធាតុដើម ហើយក៏មិនពិបាកក្នុងការកែច្នៃនោះឡើយ ប៉ុន្តែជាមួយរូបមន្តដោយឡែករបស់ខ្លួន បានជាមុខម្ហូប សាច់ ជូរដែលបានមរតកពីច្រើនជំនាន់ របស់ជនជាតិ Muong នៅក្នុងស្រុក Thanh Son ខេត្ត Phu Tho កាន់តែមានភាពទាក់ទាញចំពោះប្រជាជននិងភ្ញៀវទេសចរ។ លោកស្រី Dinh Thi Phuong នៅឃុំ Vo Mieu ស្រុក Thanh Son បានចែករំលែកថា៖ “បើតាមខ្ញុំបានដឹងកាលពីក្មេងនោះគឺ មុខម្ហូបសាច់ជូរ ដែលឪពុកម្តាយរបស់ខ្ញុំធ្វើគឺត្រូវបានខ្ចប់ក្នុងស្លឹកចែកឬស្លឹកសាគូរសម្រាប់ទទួលទានក្នុងរយៈពេលពីរបីថ្ងៃចូលឆ្នាំថ្មី។ នៅពេលនោះ ការទទួលទានមានអារម្មណ៍ឆ្ងាញ់ហើយជក់ចិត្តណាស់។ បុណ្យតេតរៀងរាល់ឆ្នាំតែងតែមានម្ហូបសាច់នេះធ្វើដោយឪពុកម្តាយ។ មនុស្សជំនាន់ក្រោយ ដែលយើងខ្ញុំបានកែលម្អវិធីធ្វើសាច់ជូរបន្តិច ពោលគឺ សាច់ត្រូវបានដាក់ក្នុងបំពង់ដើម្បីទុកបានយូរហើយមានក្លិនឈ្ងុយឆ្ងាញ់ផងដែរ”។
យោងទៅចាស់ទុំនៅក្នុងភូមិ ម្ហូបសាច់ជូរបានកើតចេញពីតម្រូវការរក្សាសាច់សម្រាប់ជាចំណីអាហារប្រើប្រាស់រយៈពេលយូរអង្វែង ជាពិសេស នៅពេលកាប់ជ្រូកនាបុណ្យតេតប្រពៃណីតែម្តង។ ហេតុដូច្នេះ ខណៈដែលបុណ្យតេតប្រពៃណីមកដល់ម្តងៗ គេនឹងឃើញបំពង់ឫស្សីដែលមានសាច់ជូរ ត្រូវបានប្រជាជនព្យួរលើផ្ទះបាយសម្រាប់ទុកប្រើប្រាស់ពេញមួយឆ្នាំ។ ឆ្លងកាត់ពេលវេលា សាច់ជូរបានក្លាយជាម្ហូបដែលមិនអាចខ្វះបាន និងក្លាយទៅជាវប្បធម៌ម្ហូបអាហារនៅក្នុងថាសសំណែនសែនព្រេនជីដូនជីតារបស់ជនជាតិ Muong នានិទាឃរដូវ។ លោក Dinh Van Than នៅឃុំ Vo Mieu ស្រុក Thanh Son បានអោយដឹងថា៖ “ប្រសិនបើនិយាយអំពីបុណ្យតេតរបស់ជនជាតិ Muong គឺមានន័យថា រាល់ថ្ងៃទី ១ និងទី ២ នៃពិធីបុណ្យចូលឆ្នាំថ្មី អាហារក្នុងពិធីស្វាគមន៍មិត្តភក្តិសុទ្ធតែត្រូវមានសាច់ជូរផងដែរ។ ការមានមុខម្ហូបនេះនៅលើស្ពកបាយ នឹងធ្វើអោយស្ពកបាយកាន់តែសម្បូរបែបនាឱកាសនិទាឃៈរដូវមកដល់”។
សាច់ជូរ ម្ហូបពិសេសរបស់ជនជាតិ Muong |
សាច់ជូរ-បើស្តាប់មើលទៅហាក់ដូចជាសាមញ្ញណាស់ ប៉ុន្តែដើម្បីធ្វើបំពង់ឫស្សីដាក់សាច់ជូរដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងមានពណ៌ស្អាតគឺជាសិល្បៈដែលតម្រូវឱ្យសិប្បករត្រូវជ្រើសរើសវត្ថុធាតុដើមដើម្បីនាំមកនូវរសជាតិជូរផ្អែម។
រូបបន្តរបស់ជនជាតិ Muong នៅ Thanh Son គឺអ្នកភូមិគេបានជ្រើសរើសយកសត្វជ្រូកមួយប្រភេទដែលបានចិញ្ចឹមតាមបែបធម្មជាតិ និងមានទំងន់តែ ២០ គីឡូ ក្រាម ប៉ុណ្ណោះ។ ប្រភេទសាច់ជ្រូកនេះនឹងផ្តល់នូវស្បែកផុយ និងរស់ជាតិឈ្ងុយឆ្ងាញ់។ពេលដែលសាច់ជ្រូកបានធ្វើស្អាតរួចរាល់ គេយកទៅដុតដល់ពេលជិតឆ្អិន។ បន្ទាប់មកជ្រើសរើសយកសាច់នៅកន្លែងគូទ ស្មា ឬសាច់បីជាន់ ហើយហាន់ស្តើងៗ ដោយយកសរសៃចេញទាំងអស់។ ក្រៅពីគ្រឿងទេសដូចជាអំបិលនិងខ្ទឹមស អ្នកភូមិក៏មិនភ្លេចយកសាច់មកប្រឡាក់ជាមួយម្សៅ ធ្វើពីពោតដើម្បីបង្កើតក្លិនក្រអូប។ បន្ទាប់ពីបានប្រឡាក់សាច់ជ្រូកអោយមានខ្លឹនឆ្ងាញមក គេដាក់សាច់ចូលក្នុងបំពង់ឫស្សីដែលត្រូវបានសម្អាតនិងស្ងួតហើយ។
លោកស្រី Sa Thi Tam ជនជាតិ Muong នៅភូមិ Xuan ឃុំ Kim Thuong ស្រុក Xuan Son ខេត្ត Phu Tho ជាអ្នកមានបទពិសោធន៍ច្រើនក្នុងការធ្វើសាច់ជូរ។ បើតាមលោកស្រី Tam កាលពីមុន ប្រជាជនធ្លាប់ផលិតសាច់ជូរដើម្បីធ្វើជាអាហារបម្រុង។ លោកស្រី Tam បានសំណេះសំណាលថា៖ “កាលពីមុនមនុស្សបានដាក់សាច់ដែលបានប្រឡាក់ជាមួយម្សៅធ្វើពីពោត ហើយញត់ចូលក្នុងបំពង់ឆ្នុក បន្ទាប់មកព្យួរវានៅលើផ្ទះបាយដើម្បីបរិភោគរាល់ខែ។ ប្រសិនបើទុកបានរយៈពេលប្រហែល ១ សប្តាហ៍ សាច់គឺឆ្ងាញ់ល្មម ដូចពាក្យចាស់ពោលថា សាច់ ៣ ត្រី ៧ មានន័យថា សាច់ទុក ៣ ថ្ងៃ អាចបរិភោគបាន ចំណែកឯត្រីអាចញ៉ាំក្រោយរយៈពេល ៧ ថ្ងៃ”។
ជនជាតិ Muong ប្រើស្លឹកឈើនៅក្នុងព្រៃឬមានស្រាប់ក្នុងសួនច្បារ ដើម្បីបរិភោគជាមួយសាច់ជូរ ដូចជាស្លឹកល្វា ស្លឹកត្របែក ជាដើម ហោយជ្រលក់ជាមួយទឹកត្រី សុទ្ធ មុខម្ហូបសាច់ជូរនឹងឈ្ងុយឆ្ងាញ់ជាង។ ដោយសាររស់ជាតិឈ្ងុយឆ្ងាញ់ ហេតុដូច្នេះ ពេលមកដល់ភូមិ Muong ម្តងៗ ភ្ញៀវទេសចរកុំភ្លេចរីករាយនឹងភាពពិសេសនៃមុខម្ហូបនេះផងណា៕