ស្ថាប័ត្យកម្មផ្ទះសម្បែងរបស់ជនជាតិ Mong

(VOVWORLD) -នៅតាមដងផ្លូវទៅកាន់ខ្ពង់រាបថ្ម Dong Van ស្រុក Meo Vac ខេត្ត Ha Giang ភ្ញៀវទេសចរតែងតែលង់អារម្មណ៍ជានិច្ចដោយទេសភាពធម្មជាតិដ៏ស្អាតអស្ចារ្យគួឲ្យទាក់ទាញ។ មិនត្រឹមតែប៉ុណ្ណោះ គេក៏មានការចាប់អារម្ម ណ៍យ៉ាងខ្លាំងចំពោះសោភណ្ឌភាពនៃភូមិដ្ឋានរបស់ជនជាតិភាគតិចដែលបង្កប់ដោយស្ថាប័ត្យកម្មដ៏វិសេសវិសាល ដែលក្នុងនោះលេចធ្លោបំផុតគឺផ្ទះ trinh tuong (ជាប្រភេទផ្ទះសង់ពីដី) របស់ជនជាតិ Mong។ ជញ្ជាំងផ្ទះទាំងអស់គឺសុទ្ធតែបំពាក់ព័ណ៌ត្នោត ឈរនៅចន្លោះរបាំងថ្មពណ៌ប្រផេះ បង្កើតឡើងនូវផ្ទាំងទស្សនីយភាពធ្វើឱ្យអ្នកណាម្នាក់ធ្វើដំណើរឆ្លងកាត់ក៏ចង់គយគន់ផងដែរ។               

ស្ថាប័ត្យកម្មផ្ទះសម្បែងរបស់ជនជាតិ Mong - ảnh 1 ជញ្ជាំងគឺធ្វើពីដីនិងថ្មហើយដំបូលគឺប្រក់ស្លឹកឬក្បឿង

ជនជាតិ Mong បានរស់នៅរាប់រយឆ្នាំមកហើយនៅលើភ្នំខ្ពស់ ហើយអាកាសធាតុត្រជាក់ខ្លាំងដែលបានជះឥទ្ធិពលលើស្ថាបត្យកម្មប្រពៃណីរបស់ជនជាតិខ្លួន។ ទាំងទស្សនៈនិងផ្នត់រស់នៅដែលជនជាតិ Mong បានបង្កើតឡើងវប្បធម៌ស្ថាប័ត្យកម្មនៃប្រភេទផ្ទះ trinh tuong ដោយមានជញ្ជាំងធ្វើពីដី ដំបូលប្រក់គ្បឿងឬស្បូវដែលសមស្របនឹងជីវភាពរស់របស់គេ ពោលគឺប្រភេទផ្ទះនេះអាចរក្សាបានភាពកក់ក្តៅក្នុងរដូវរងារ, ត្រជាក់នៅរដូវក្តៅហើយប្រឆាំងនឹងចោរលួចទ្រព្យសម្បត្តិនិងសត្វសាហាវ ជាដើម។

យោងតាមការបកស្រាយរបស់អ្នកភូមិនៅទីនេះ ផ្ទះ trinh tuong ដែលជាប្រភេទផ្ទះធ្វើពីដី ដែលផ្តល់ផាសុខភាពដល់អ្នករស់នៅភាពស្រស់ស្រាយ។ ដើម្បីធ្វើបានជញ្ជាំងផ្ទះពីដីនោះ អ្នកភូមិគេនឹងធ្វើពុម្ភឈើមួយ ដោយមានប្រវែងពី១,៥ម៉ែត្រនិងទទឹងពី០,៤៥ម៉ែត្រទៅដល់ ០,៥ម៉ែត្រ។ ពេលធ្វើ អ្នកភូមិនឹងចាក់ដីពេញពុម្ភហើយយកអន្លុងដំឲ្យជាប់។ ចាក់ដីលើពុម្ភដរាបណាគ្រប់ផ្ទះទើបម្ចាស់ជ្រើសរើសថ្ងៃល្អ ចូលទៅព្រៃកាប់ឈើធ្វើសសរខ្លោងនិងដំណើរការប្រក់ដំបូល។ តាមវប្បធម៌ស្ថាប័ត្យកម្មរបស់ជនជាតិ Mong ទៀតសោធន៍គឺ ផ្ទះសម្លែងត្រូវមាន៣ល្វែងហើយខ្លោងទ្វារមានពីរដែរ (ពោលគឺ ខ្លោងមេមួយ ខ្លោងរងមួយនិងបង្អួចពីរ)។ ល្វែងទាំងបីរក្នុងផ្ទះរបស់ជនជាតិ Mong ត្រូវបានរៀបដាក់យ៉ាងសមរម្យ ដោយល្វែងខាងឆ្វេងជាផ្ទះបាយនិងកន្លែងទទួលទានដំណែករបស់ម្ចាស់ផ្ទះ ល្វែងខាងស្តាំដាក់ចង្រានកំដៅនិងគ្រេសម្រាប់ភ្ញៀវហើយល្វែងកណ្តាលដែលធំជាងនោះជាកន្លែងធ្វើសក្ការបូជាជីដូនជីតានិងជាកន្លែងទទួលភ្ញៀវ ទទួលទានម្ហូងអាហាររបស់ក្រុមគ្រួសារ។ ទស្សនាផ្ទះ trinh tuong របស់គ្រួសារលោក Giang Mi Su ជនជាតិ Mong នៅស្រុក Meo Vac នោះ អ្នកស្រី Ha Thi Lien ភ្ញៀវទេសចរមួយរូបមកពីខេត្ត Tuyen Quang បានវាយតម្លៃថា៖ “ពេលមកទស្សនាផ្ទះបរិយាកាលនៅទីនេះហាក់ដូចជាផ្តល់ផាសុខភាពដល់រូបនាងខ្ញុំនូវភាពស្រស់ស្រាយណាស់! ជាពិសេសនៅកណ្តាលទីធ្លាខាងមុខផ្ទះគឺសម្រាប់ក្មេងលេងសប្បាយដែលបង្កើតឡើងភាពកក់ក្តៅនិងសុខសាន្តត្រាណ”។

ស្ថាប័ត្យកម្មផ្ទះសម្បែងរបស់ជនជាតិ Mong - ảnh 2 អ្នកភូមិត្រូវចំណាយពេលវេលាច្រើនដើម្បីួទៅប្រមូលបំណែកថ្មរៀបធ្វើជារបង

លក្ខណៈពិសេសមួយទៀតនៃរចបទស្ថាប័ត្យកម្មប្រពៃណីរបស់ជនជាតិ Mong គឺផ្ទះទាំងអស់ត្រូវបានរៀបថ្មជាជួរសម្រាប់ធ្វើជារបង។ ដើម្បីធ្វើបានរបងព័ទ្ធជុំវិញ ផ្ទះ ម្ចាស់ផ្ទះនិងសាច់ញាត្តិត្រូវទៅចំណាយពេលវេលារាប់ខែដើម្បីប្រមូលបំណែកថ្មមករៀបដាក់ធ្វើជារបងថ្ម។ ខ្លោងទ្វារធំមានដំបូលនិងបិតក្រដាសក្រហមដែលបង្កើតឡើងភាពកកក្តៅក្នុងរដូវត្រជាក់នៅខ្ពង់រាបថ្ម។ ឈរនៅក្បែររបងថ្មនៅពីមុខផ្ទះរបស់ខ្លួន លោក Tha Minh Cho ជនជាតិ Mong នៅស្រុក Meo Vac បានបកស្រាយថា៖  “គោលបំណងធ្វើរបងថ្មរបស់ជនជាតិ Mong យើងខ្ញុំគឺដើម្បីការពារខ្លួនពីសត្វសាហាវ។ ហើយរៀបធ្វើរបងថ្មីក៏អាចជួយសម្រួលអាកាសធាតុ ដូចជាខែក្តៅគឺមិនសូវក្តៅពេកនិងខែត្រជាក់ក៏មិនសូវត្រជាក់ពេក។ យ៉ាងណាមិញ របងថ្មក៏អាចជួយបាំងខ្យល់បោកបក់ខ្លាំងដែរ”។

ស្ថាប័ត្យកម្មផ្ទះសម្បែងរបស់ជនជាតិ Mong - ảnh 3ខាងមុខផ្ទះមានទីធ្លាមួយសម្រាប់កុមារលេងកំសាន្ត 

ប្រការគួរឲ្យចាប់អារម្មណ៍បំផុតក្នុងស្ថាប័ត្យកម្មផ្ទះរបស់ជនជាតិ Mong គឺនៅក្បែររបងថ្ម អ្នកភូមិគេតែងតែដាំដើមម៉ាក់ខៃ ដើម Mo និងដើម Man។ ពេលដែលនិទាឃៈរដូវមកដល់ម្តងៗ លក្ខណៈរហោស្ថានដ៍ស្រស់ស្អាតនៃរបងថ្មពណ៌ផះនិងពណ៌ធ្នោតនៃជញ្ញាំងផ្ទះដែលបានលាយឡំជាមួយពណ៌ក្រហមរបស់ផ្កាម៉ាក់ខៃ  ពណ៌សររបស់ផ្កា mo ផ្កា man ដែលទាំងអស់នេះបង្កើតឡើងផ្ទាំងរូបភាពធម្មជាតិចម្រុះពណ៌នៅកណ្តាលខ្ពង់រាបថ្ម។

ស្ថាប័ត្យកម្មផ្ទះសម្បែងរបស់ជនជាតិ Mong - ảnh 4 របងថ្មសម្រាប់ប្រឆាំងសត្វសាហាវនិងបាំងខ្យល់ពេលរដូវត្រជាក់

ឆ្លងកាត់ច្រើនសតវត្សមក ជនជាតិ Mong នៅខេត្ត Ha Giang នៅតែច្នៃប្រឌិតដើម្បីកែលំអផ្ទះរបស់ខ្លួនឲ្យស្របទៅនឹងលក្ខណៈធម្មជាតិ ក៏ដូចជាក្នុងជីវភាពរស់នៅ ក្នុងការធ្វើពលកម្មប៉ុន្តែនៅរក្សាបានលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ