ស្មុកចំហុយបាយដំណើបក្នុងគ្រួសារជនជាតិ Thai នៅតំបន់ភាគពាយ័ព្យ

(VOVWORLD) - តាំងពីយូរលង់ណាស់មកហើយ ស្មុកចំហុយបាយដំណើបជាឧបករណ៍ ប្រើប្រាស់ដ៏ជិតស្និទ្ធ ដែលផ្សាភ្ជាប់ជាមួយជីវភាពរស់នៅរបស់មាមីងជនជាតិ Thai នៅតំបន់ភាគពាយ័ព្យប្រទេសវៀតណាម ហើយច្រើនតែបានប្រើប្រាស់ សម្រាប់ចំហុយបាយដំណើប និងម្ហូបអាហារជនជាតិជាច្រើនផ្សេងទៀត។ ទោះ ជាជីវភាពមានការផ្លាស់ប្ដូរជាច្រើនក៏ដោយ ប៉ុន្តែនៅក្នុងចង្ក្រានបាយរបស់ គ្រួសារជនជាតិ Thai នាសព្វថ្ងៃនេះ គ្រួសារស្ទើរតែទាំងអស់ក៏មានស្មុកបាយដំណើប យ៉ាងហោចណាស់១ដែរ ដែលត្រូវបានពួកគេប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

 
ស្មុកចំហុយបាយដំណើបក្នុងគ្រួសារជនជាតិ Thai នៅតំបន់ភាគពាយ័ព្យ - ảnh 1ស្មុកចំហុយបាយដំណើបត្រូវបានត្បាញពីឫស្សី។ (រូបថត៖ VOV)
តាមទំនៀមទំលាប់ ជនជាតិ Thai ភាគពាយ័ព្យតែងតែរស់នៅក្នុងផ្ទះផុត ពីដី ហូបបាយដំណើប ជាមួយនឹងបន្លែ ទំពាំងឫស្សី មើម ផ្លែឈើដែលត្រូវបាន ចំហុយឲ្យឆ្អិននៅក្នុងស្មុក។ ហេតុដូច្នេះ ក្នុងផ្ទះរបស់ជនជាតិ Thai ផ្ទះណាក៏មាន ស្មុកបាយដំណើប អមដោយឆ្នាំងសំរិទ្ធមួយ (មានរាងស៊ីឡាំង ដូចចីវលោ ចង្អៀតនៅកណ្ដាល) ដែលដើរតួរជាឆ្នាំងផ្ដល់ចំហាយទឹកក្ដៅសម្រាប់ចម្អិន អាហារនៅក្នុងស្មុក។ ស្មុកបាយដំណើម ឆ្នាំងសំរិទ្ធ ជាអំណោយដ៏ថ្លៃថ្លាដែលមិន អាចខ្វះបានរបស់ឪពុកម្ដាយជនជាតិ Thai ជូនកូនប្រុសនៅពេលធំដឹងក្ដី មាន គ្រួសារផ្ទាល់ខ្លួន។ លោក Tong Van Hia នៅភូមិ Mong ឃុំ Hua La ទីក្រុង Son La ដែលជាអ្នកមានការយល់ដឹងយ៉ាងជ្រៅជ្រះអំពីទំនៀមទំលាប់របស់ជនជាតិ Thai បានឲ្យដឹងថា៖
“ចំពោះជនជាតិ Thai ពេលធ្វើផ្ទះគឺត្រូវមានស្មុកនិងឆ្នាំង។ នៅពេលកូន ប្រុសរៀបការ រស់នៅដោយដាច់ដោយឡែក ឪពុកម្ដាយត្រូវជូនកូនស្មុកនិងឆ្នាំង ថ្មីសម្រាប់ដាំបាយដំណើបជាលើកដំបូងនៅហ្នឹងផ្ទះថ្មីរបស់កូន ក្នុង បំណងចង់ឲ្យក្រុមគ្រួសារមានភាពកក់ក្ដៅ សម្បូរធូធារនិងសុភមង្គលជារៀង រហូត។ ស្មុកមិនត្រឹមតែបានប្រើប្រាស់សម្រាប់ចំហុយបាយដំណើបប៉ុណ្ណោះទេ ថែមទាំងងាយស្រួលដាក់ប្រភេទបន្លែ ទំពាំង មើមឬផ្លែឈើណាដែលសមស្របហូបជាមួយបាយ ដំណើប ក៏សុទ្ធតែប្រើប្រាស់ស្មុកនេះផងដែរ។ ដូច្នេះ គ្រួសារជនជាតិ Thai ទាំង អស់មិនអាចខ្វះ ស្មកបាយដំណើបនិងឆ្នាំងសំរិទ្ធបានឡើយ”។
លោក Tong Van Hia ឲ្យដឹងថា ដើម្បីត្បាញស្មុកឬស្សី គឺត្រូវជ្រើសរើស ដើមឬស្សីដែលវែង ត្រង់ ចាស់ មិនត្រូវសត្វល្អិតស៊ី និងមិនត្រូវកំបុតឡើយ។ ដើមឬស្សីយកមកវិញ បិតខ្នួច ហើយត្បាញជា២ស្រទាប់។ ស្រទាប់ខាងក្រៅប្រើ ខ្នួចតូច ត្រូវត្បាញយ៉ាងផ្ចិតផ្ចង់ ធានារូបរាងឲ្យស្អាត ប្រើបានយូរ។ ចំណែកឯ ស្រទាប់ខាងក្នុងប្រើខ្នួចធំ រឹងជាងស្រទាប់ខាងក្រៅ ប៉ុន្តែក៏ត្រូវបិតឲ្យបានរលោង ដើម្បីបាយដំណើបនៅពេលឆ្អិន មិនត្រូវជាប់នឹងស្មុកទេ។ ហេតុដូច្នេះ ដើម្បី សម្រេចស្មុកមួយ ត្រូវចំណាយពេលវេលាពី២ដល់៣ថ្ងៃ។ លោក Tong Van Hia ឲ្យដឹងថែមទៀតថា៖
“ស្មុកឈើ ធ្វើពិបាកណាស់ មានតែបុរសទើបធ្វើបានប៉ុណ្ណោះ។ ចំពោះ ស្មុកឈើ ប្រសិនបើយូរៗមិនត្រូវបានប្រើប្រាស់ នឹងងាយប្រេះណាស់ ដូច្នេះ បច្ចុប្បន្ននេះ ពួកគេបានចេះត្បាញស្មុកដោយឬស្សីវិញ ដែលងាយប្រើប្រាស់ ងាយធ្វើ ងាយស្វែងរកវត្ថុធាតុដើម មិនប៉ះពាល់ដល់ដើមឈើធំៗក្នុងព្រៃទេ”។
ស្មុកចំហុយបាយដំណើបក្នុងគ្រួសារជនជាតិ Thai នៅតំបន់ភាគពាយ័ព្យ - ảnh 2ស្ត្រីជនជាតិ Thai ដាំបាយដំណើបដោយប្រើស្មុកនិងឆ្នាំងសំរិទ្ធ។ (រូបថត៖ VOV)
អមជាមួយស្មុកបាយដំណើប ត្រូវមានប្រទាសទ្រាប់ ដែលត្រូវបានត្បាញ ដោយខ្នួចឬស្សីទន់ ស្ដើង មានរាងមូល ត្រូវបានដាក់នៅបាតស្មុក ដើម្បីនៅពេល ចាក់អង្ករចូល វាមិនធ្លាក់ចុះឆ្នាំងបានឡើយ ប៉ុន្តែ ចំហាយទឹកនៅតែអាចហុយចេញ ឡើងពីមាត់ឆ្នាំង ធ្វើឲ្យឆ្អិនអង្ករបាន។ លោកស្រី Tong Thi Bien ម្ចាស់ភោជនីយ ដ្ឋានម្ហូបអាហារជនជាតិ Thai នៅភូមិ Mong ឃុំ Hua La ទីក្រុង Son La ឲ្យដឹងថា៖
“ខ្ញុំបើកភោជនីយដ្ឋានម្ហូបអាហារជនជាតិ ដូច្នេះមិនអាចខ្វះស្មុកបាយ ដំណើប ឆ្នាំងសំរិទ្ធបានឡើយ។ ពេលភ្ញៀវមកដល់ភោជនីយដ្ឋានម្ដងៗ អ្នកណា ក៏ចង់ហូបបាយដំណើប អ្នកខ្លះចូលចិត្តបាយដំណើបក្ដៅ បាយដំណើបឆ្អាំង អ្នកខ្លះទៀតចូលចិត្តបាយដំណើបចៀនវិញ។ អង្ករសម្រាប់ដាំបាយដំណើប ត្រូវតែជាប្រភេទអង្ករទន់និងក្រអូប”។
នាបច្ចុប្បន្ន ស្មុកបាយដំណើបត្រូវបានបងប្អូនជនជាតិ Thai យកទៅលក់ នៅតាមផ្សារប្រពៃណីឬនៅតាមហាងលក់គ្រឿងឬស្សី ចរបាប់។ ហើយស្មុក បាយដំណើបនោះ មិនថាត្រូវបានចោះពីឈើ ឬត្បាញដោយឬស្សីទេ ក៏សុទ្ធតែ រួមចំណែកបង្កើតឡើងរូបភាពដ៏ពិសេសដោយឡែកនៃតំបន់ព្រៃភ្នំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ