សម្រស់ដ៏ស្រស់ស្អាតនៃកន្សែង Pieu របស់នារី Thai

(VOVWORLD) -  សម្រាប់ជនជាតិភាគតិច Thai ខ្មៅ ដែលរស់នៅតំបន់ព្រៃភ្នំនៃភាគពាយ័ព្យ វៀតណាម កន្សែង Pieu គឺមានអត្ថន័យខាងព្រលឹងវិញ្ញាណ ដែលត្រូវបានគេប្រដូចទៅនឹងវត្ថុបញ្ជាំចិត្តសម្រាប់សេចក្តីស្នេហាដែលធ្វើឲ្យនារីជនជាតិ Thai កាន់តែស្រស់ស្អាត។ ហេតុដូច្នេះ ជនជាតិ Thai ខ្មៅមុននេះ នរណាក៏ចេះពីរបៀបប៉ាក់និងធ្វើកន្សែង Pieu ផងដែរ។

សម្រស់ដ៏ស្រស់ស្អាតនៃកន្សែង Pieu របស់នារី Thai - ảnh 1

យោងតាមទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិ Thai កន្សែង Pieu ជាលក្ខណៈ សម្បត្តិមួយក្នុងការវាយតម្លៃទៅលើនារីថៃផងដែរ។ សម្រាប់នារី Thai ខ្មៅ នៅភាគ ពាយព្យ កន្សែង Pieu គឺជាផ្នែកមួយនៃសម្លៀកបំពាក់ដែលរួមចំណែកជួយលំអរសម្រស់ស្រស់ស្អាតរបស់ពួកគេ។ ក្នុងជីវភាពប្រចាំថ្ងៃ កន្សែង Pieu ត្រូវបានចាត់ទុកថាជាអំណោយមួយ ជាវត្ថុបញ្ជាំចិត្ត និងជាកន្លែងមួយដើម្បីផ្ញើរមនោសញ្ជេតនារបស់នារី Thai ផងដែរ។ នៅក្នុងជីវភាពខាងព្រលឹងវិញ្ញាណ កន្សែង Pieu ត្រូវបានប្រើប្រាស់ក្នុងបណ្តាពិធីបុណ្យ ដូចជាពិធីបុណ្យ Thanksgiving ជាការបូជានៃការកាន់ទុក្ខរបស់គ្រួសារខាងម្តាយ  និងពិធីបុណ្យផ្សេងៗ  ជាពិសេសនៅពេលផ្ទះមានពិធីបុណ្យសព កន្សែង Pieu ត្រូវបានប្រើដើម្បីធ្វើពិធីបុណ្យសព។ លោកយាយ Hoang Thi Mai អាយុ ៧១ ឆ្នាំ ជាជនជាតិ Thai នៅភូមិ Ban Bo សង្កាត់ Chieng An ទីក្រុង Son La បានឱ្យដឹងថា៖ “កន្សែង Pieu មានអត្ថន័យណាស់សម្រាប់ជនជាតិ Thai។ ពោលគឺ មុនពេលកូនក្រមុំទៅផ្ទះខាងប្តីនោះ នាងត្រូវប៉ាកយ៉ាងតិចបានកន្សែង Pieu ៣០ ដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍ជូនដល់ឪពុកម្តាយនិងសាច់ញាតិខាងប្តី។ កន្សែង Pieu មិនត្រឹមតែជួយលំអរសម្រស់របស់នារីប៉ុណ្ណោះទេ ថែមទាំងមានអត្ថ ន័យខាងព្រលឹងវិញ្ញាណយ៉ាងជ្រាលជ្រៅទៀតផង។ នៅពេលដែលគូប្តីប្រពន្ធមានម្នាក់ត្រូវស្លាប់នោះ កន្លែងនឹងត្រូវបែងចែកជាពីរបែបគឺ ពាក់កណ្តាលសម្រាប់អ្នកនៅរស់ នៅពាក់កណ្តាលទៀតសម្រាប់អ្នកចែកឋានទៅ ដើម្បីថ្ងៃក្រោយ ម្នាក់ទៀតត្រូវស្លាប់នោះ កន្សែងនឹងជាវត្ថុសម្រាប់គូប្តីប្រពន្ធអាចរកឃើញគ្នា”។

ដោយសារតែកន្សែង Pieu មានន័យថាដូច្នេះ បានជានារីជនជាតិ Thai ខ្មៅ តាំងពីនៅតូច តែងតែបានម្តាយណែនាំឱ្យចេះ ប៉ាក់ធ្វើឱ្យកន្សែង Pieu ដោយប្រុងប្រយ័ត្ន ពីម្ជុលប៉ាក់រហូត ដល់របៀបលាយពណ៌ឱ្យសមស្រប។ ក្បូរក្បាច់នៅលើកន្សែង Pieu មិនត្រឹមតែបង្ហាញពីថ្វីដៃរបស់នារី Thai ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចវាយតម្លៃថាតើនារីរូបនោះពូកែកិច្ចការផ្ទះ និងឧស្សាព្យាយាមដែរឬអត់។

 ដើម្បីធ្វើឲ្យបានកន្សែង Pieu មួយនោះ វាត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន យ៉ាងល្អិតល្អន់។ ក្រណាត់សម្រាប់ធ្វើកន្សែងគឺជាក្រណាត់ពណ៌ស ត្បាញ់ដោយខ្លួនឯងដែលមានសរសៃល្អិត។  បន្ទាប់ពីជ្រើសរើសយកក្រណាត់រួចរាល់ដំណើការបន្តគឺជ្រលក់ក្រណាត់ទៅជាពណ៌ខ្មៅវិញ។ កន្សែងរបស់ជនជាតិ Thai មិនត្រូវបានតុបតែងនៅពេញផ្ទៃកន្សែងនោះទេ ប៉ុន្តែគ្រាន់តែផ្តោតលើទ្រនុងទាំងពីរប៉ុណ្ណោះ។ ចំនុចពិសេសនៃសិល្បៈប៉ាក់របស់នារីជនជាតិ Thai  គឺប៉ាក់ខាងឆ្វេងប៉ុន្តែលំនាំលេចឡើងនៅផ្នែកខាងស្តាំវិញ។ ដូច្នេះដើម្បីប៉ាកបានកន្សែងប្រពៃណីដ៏ស្រស់ស្អាតវាតម្រូវឱ្យនារីជន ជាតិ Thai មានថ្វីដៃពូកែដែរ។ លោកស្រី Lu Thi Chum នៅភូមិ Ban Hip ឃុំ Chieng Ngan ទីក្រុង Son La បានអោយដឹងថា: “ដើម្បីប៉ាកបានកន្សែង Pieu មួយ គឺចាំបាច់ក្នុងការយកក្រណាត់ត្បាញ់ដោយជនជាតិ Thai ដែលត្រូវជ្រលក់ពណ៌ខ្មៅ។ អំបោះសម្រាប់ប៉ាក់ត្រូវតែមានពណ៌គ្រប់គ្រាន់។  ពេលនៅតូច អ្នកម្ដាយខ្ញុំបានបង្រៀនខ្ញុំពីរបៀបធ្វើកន្សែង ឥឡូវខ្ញុំចង់បង្រៀនកូន ៗ និងចៅៗ ដើម្បីកូនចៅថ្ងៃក្រោយស្គាល់ពីអត្តសញ្ញាណជាតិរបស់គេ ហើយយើងក៏មិនត្រូវបានភ្លេចឡើយ ។

សម្រស់ដ៏ស្រស់ស្អាតនៃកន្សែង Pieu របស់នារី Thai - ảnh 2

សង្គមកំពុងរីកចម្រើន ជនជាតិ Thai វ័យក្មេងខ្លះ ឥលូវមិនដឹងពីរបៀបប៉ាក កន្សែង Pieu ឡើយ។ ដើម្បីអភិរក្សនិងលើកកម្ពស់តម្លៃនៃកន្សែង Pieu នាប៉ុន្មានឆ្នាំថ្មីៗនេះតំបន់ជាច្រើននៅភាគពាយព្យ បានយកចិត្តទុកដាក់ដល់ការវិនិយោគលើការបង្កើតភូមិសិប្បកម្មប្រពៃណី ក្នុងនោះមានរបរត្បាញនិងប៉ាក់ កន្សែង Pieu  និង ដាក់ការប្រកួតប្រជែងដេរប៉ាកកន្សែង Pieu ទៅក្នុងពិធីបុណ្យ។ លោកស្រី Quang Thi Vin ប្រធានសម្ព័ន្ធសមាគមនារីទីក្រុង Son La បានអោយដឹងថា:

 "ដើម្បីអភិរក្ស លើកកម្ពស់និងបង្កើតលក្ខណៈពិសេសនៃវប្បធម៌ របស់ប្រជាជនជនជាតិ Thai ជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេលនៃពិធីបុណ្យផ្កាជើងគោ សមាគមនារីត្រូវបានចាត់តាំងឱ្យ រៀបចំប៉ាក់កន្សែង Pieu។ នេះគឺជាឱកាសសម្រាប់ស្ត្រីក្នុងការប្រមូលផ្តុំនិងផ្លាស់ប្តូរបទពិសោធន៍ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក។ ហើយជាពិសេសក្នុងឱកាសនៃការរៀបចំប្រលងនេះ ក៏ជាឱកាសមួយដើម្បីបង្រៀនដល់កូនចៅឲ្យថែរក្សានូវលក្ខណៈពិសេសរបស់ជនជាតិ Thai នៅភាគពាយ័ព្យ”។

បច្ចុប្បន្ននេះ ជីវភាពរស់នៅរបស់ជនជាតិ Thai ខ្មៅមានការរីកចំរើន ដោយមានសំលៀកបំពាក់ចម្រុះនិងទាន់សម័យ ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការអភិរក្សនិងថែរក្សាសំលៀកបំពាក់ប្រពៃណីរបស់ប្រជាជន Thai ខ្មៅ។ ប៉ុន្តែកន្សែង Pieu នៅតែជារបស់ចាំបាច់ក្នុងជីវភាពខាងវិញ្ញាណរបស់ប្រជាជន Thai ខ្មៅហើយនៅតែបានស្រី Thai ខ្មៅតែងតែអភិរក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ