សម្លៀកបំពាក់របស់ជនជាតិ Gie Trieng

(VOVworld)-Gie Trieng ជាជនជាតិដែលមានខឿនវប្បធម៌ប្រជាប្រិយដ៏វិសេស
វិ​សាលនិងរក្សាបានកត្តាវប្បធម៌ប្រពៃណីរបស់ប្រជាជនតំបន់ខាងជើង Tay
Nguyen វៀតណាម។ ជាពិសេស សម្លៀកបំពាក់របស់ជនជាតិ Gie Trieng គឺ
បង្ហាញនូវ ចរិតលក្ខណៈដោយឡែកតាមរយៈការតែងលំអសម្លៀកបំពាក់និង
របៀបស្លៀកពាក់ របស់ប្រជាជន។

សម្លៀកបំពាក់របស់ជនជាតិ Gie Trieng - ảnh 1
សំលៀកបំពាក់របស់នារីជនជាតិ Gie Trieng


        តាំងពីយូរណាស់មកហើយ ជនជាតិ Gie Trieng តែងតែឆ្លៀតពេលទំនេ
ដើម្បី ត្បាញក្រណាត់។ ជនជាតិនេះ ដាំដើមកប្បាសនាខែឧសភានិងប្រមូល
ផលនា ខែតុលា។ កប្បាសបន្ទាប់ពីបានប្រមូលផលនឹងយកទៅហាលឲ្យស្ងួត
ហើយវេញឲ្យ ក្លាយទៅជាអំបោះទើបជ្រលក់ពណ៍មុននឹងត្បាញជាក្រណាត់។
ក្រោមបាតដៃប៉ិន ប្រសបរបស់ខ្លួន នារីជនជាតិ Gie Trieng បានបង្កើតឡើងនូវ
សម្លៀកបំពាក់ប្រពៃ ណី។ ហើយលក្ខណៈពិសេសដោយឡែករបស់ជនជាតិ
Gie Trieng គឺត្រូវបាន ចំណាំតាមរយៈក្បូរក្បាចដែលត្រូវតែងលំអលើសម្លៀក
បំពាក់របស់ពួកគេផងដែរ។ អ្នកស្រី Nguyen Thi Huyen អ្នកស្រាវជ្រាវផ្នែកជន
ជាតិវិទ្យានៃមហាវិទ្យាល័យជាតិ ហាណូយបានឲ្យដឹងថា៖

        “នារីជនជាតិ Gie Trieng មិនពាក់អាវទេ ហើយពួកគាត់តែងតែស្លៀក
សំពត់វែង។ នេះជាប្រភេទសំបុត្ររុំ ហើយនៅជើងសំពត់បានលំអរក្បូរក្បាច់
ស្អាត។​របៀប ស្លៀកពាក់នេះជាលក្ខណៈពិសេសរបស់នារីជនជាតិ Gie Trieng
 ។​ហើយនេះក៏ជា មូលហេតុដែល សម្លៀកបំពាក់របស់ជនជាតិ Gie Trieng ត្រូវ
បានជ្រើសរើសចូលរួម រាល់ការប្រឡង “សម្លៀកបំពាក់ជនជាតិ” ផងដែរ។

        តាមប្រពៃណី បុរសជនជាតិ Gie Trieng តែងតែកាត់សក់ខ្លី ពាក់ក្រវិលធ្វើ
ពី ឈើប្រណិត ប្ញស្ស៊ី និងភ្លុកដំរីជាដើម។ រីឯសម្លៀកបំពាក់វិញ ជនជាតិ Gie
Trieng វ័ណ្ឌកន្ទប ពេលអាកាសធាតុត្រជាក់ គេធ្លាប់ពាក់អាវថែមខាងក្រៅ។
អ្នកស្រី Nguyen Thi Huyen បានឲ្យដឹងថែមទៀតថា៖

        “កន្ទបរបស់ជនជាតិ Gie Trieng ជាប្រភេទកន្ទបចង្អៀត វែង និងគ្មាន
ព្រុយ។ ដងនិងជាយកន្ទបត្រូវបានតែងលំអដោយក្បូរក្បាច់ស្រស់ស្អាត។
ជាពិសេស បុរសជន ជាតិ Gie Trieng ក៏ពាក់ខ្សែកដែរ។ នៅក្នុងឱកាសពិធី
បុណ្យ ពួកគាត់ពាក់បន្ថែមនូវ អាវធំដែលបានតែងលំអដោយចម្រុះព័ណ៍”។

សម្លៀកបំពាក់របស់ជនជាតិ Gie Trieng - ảnh 2
សំលៀកបំពាក់របស់បុរសជនជាតិ Gie Trieng


        សម្លៀកបំពាក់របស់ជនជាតិ Gie Trieng មិនត្រឹមតែមានរចនាបទពិ
សេស ប៉ុណ្ណោះទេ ថែមទាំងក្បូរក្បាច់លំអក៏គួរឲ្យទាក់ទាញផងដែរ។ អ្នកស្រី
 Nguyen Thuy Chieu បុគ្គលិកនៅសមាគមអ្នកថតរូបវៀតណាមបានចែក
រំលែកថា៖

        “នាងខ្ញុំបានធ្វើដំណើរឆ្លងកាត់តំបន់ជាច្រើននៅទូទាំងប្រទេសវៀត
ណាម ប៉ុន្តែខ្ញុំឃើញថា សម្លៀកបំពាក់របស់ជនជាតិ Gie Trieng មានលក្ខណៈ
ខុសដោយ ឡែកជាមួយនឹងជនជាតិដទៃត្រង់ថា ក្បូរក្បាច់លំអគឺចំឡែក
ណាស់។​ខ្ញុំដូចជា មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្លៀកបំពាក់របស់
ជនជាតិ Gie Trieng ណាស់”។

        នាបច្ចុប្បន្ន ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចក៏ដូចជាការធ្វើសមាហរណកម្ម
 ក្នុងជីវភាពរស់នៅនោះ បានជះឥទ្ធិពលទៅលើសម្លៀកបំពាក់ប្រពៃណីរបស់ជន
ជាតិ Gie Trieng។​ហេតុដូច្នេះហើយ ទោះបីជាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជនជាតិ
 Gie Trieng ស្លៀកពាក់សាមញ្ញក៏ដោយ ប៉ុន្តែនៅពិធីបុណ្យទានសំខាន់ៗ ពួកគេ
តែង តែស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់របស់ជនជាតិខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ