ស្រុក Cao Phong (ខេត្ត Hoa Binh) អភិរក្សវប្បធម៌ Muong Thang

(VOVWORLD) -ជនជាតិ Muong មានពាក្យថា “ទីមួយ Bi ទី២ Vang ទី៣ Thang ទី៤ Dong” ដើម្បី និយាយអំពីភាពសប្បូរបែបនៃវប្បធម៌របស់ជនជាតិ Muong ៤ក្រុម។ ក្នុងនោះស្រុក Cao Phong នៅខេត្ត Hoa Binh ត្រូវបានចាត់ទុកដូចជាមជ្ឈមណ្ឌាលរបស់ជនជាតិ Muong Thang ជាជនជាតិ Muong មួយក្រុមក្នុងចំណោមជនជាតិ Muong ទាំង៤ពោល ខាងលើ។ រួមជាមួយការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនោះ រដ្ឋអំណាចនិងប្រជាជននៅស្រុក Cao Phong កំពុងខិតខំប្រឹងប្រែងរក្សាចរិតលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ ជនជាតិ Muong Thang ផងដែរ។
ស្រុក Cao Phong (ខេត្ត Hoa Binh) អភិរក្សវប្បធម៌ Muong Thang - ảnh 1សិល្បៈគងឃ្មោះត្រូវបានមរតកពីជំនាន់មួយទៅជំនាន់មួយ (រូបថតៈ កាសែត Hoa Binh)

ឃុំ Dung Phong ស្រុក Cao Phong មជ្ឈមណ្ឌលរបស់ជនជាតិ Muong Thang នាប៉ុន្មានថ្ងៃចុងឆ្នាំនេះគឺអូអរសប្បាយរីករាយណាស់ ព្រោះថាទៅដល់ភូមិណាក៏លឺសូរសម្លេង គង ឃ្មោះនិងសម្លេងច្រៀងរបស់អ្នកភូមិដែលកំពុងត្រៀមរៀបចំឲ្យពិធីបើករដូវកាលថ្មី ។ ក្រោយ រយៈពេលច្រើនឆ្នាំហាក់ដូចជាសាបសូន្យទៅនោះ នា៤ឆ្នាំថ្មីៗនេះ ប្រជាជន នៅឃុំ Dung Phong បានចាប់ផ្តើមឡើងវិញនូវពិធីបុណ្យបើករដូវកាលថ្មី ជាមួយ នឹងជំនឿធ្វើសក្ការៈបូជាព្រះ Tan Vien  បួងសួង សុំ សេចក្តីសុខចម្រើន ធម្មជាតិព្រទាន ពររដូវអំណោយផល។ (ក្នុងអារម្ម ណ៍របស់ជនជាតិវៀតណាម ព្រះ Tan Vien ជាព្រះ មួយក្នុងចំណោមព្រះអមតៈទាំង៤អង្គដែលជានិមិត្តរូបឲ្យបំណងប្រាថ្នាជម្នះ ធម្មជាតិ )។ ពិធីបុណ្យបើករដូវកាលថ្មីរបស់ជនជាតិ Muong Thang បានប្រព្រឹត្តទៅនាថ្ងៃទី៦ កើតខែមាឃ ដែលពេលនេះធម្មជាតិស្រស់បំព្រងនិងមនុស្សម្នាកំពុងសប្បាយរីករាយ អំណរឆ្នាំថ្មីដែលកំពុងខិតជិតមកដល់ ។ ជាពិសេស ក្នុងពិធីបុណ្យនេះមានការចូលរួម របស់សិល្បករ សិល្បៈការិនីវាយគងឃ្មោះជាង១០០នាក់ អមទៅដោយចង្វាក់ច្រៀង ប្រជា ប្រិយរបស់កំលោះក្រមុំជនជាតិ Muong ផងដែរ។ សិប្បករវាយឃ្មោះ Bui Thanh Meo នៅភូមិ  Bai Be បានឲ្យដឹងដូច្នេះ៖ នេះជាពិធីបុណ្យមានអត្ថន័យបូកសរុបការ ងារពលកម្មរបស់ឆ្នាំកន្លងទៅនិងចាប់ផ្តើមការងារសម្រាប់ឆ្នាំថ្មី។ មិនត្រឹមតែប៉ុណ្ណោះ ពិធីបុណ្យនេះថែមទាំងជាកន្លែងអ្នកភូមិជួបប្រាស្រ័យដើម្បីរឹតចំណងសាមគ្គីភាពក្នុង សហគមន៍និងបួងសួងសុំទេវតាព្រទានពរនូវរដូវអំណោយផល សេចក្តីសុខចម្រើនជូនអ្នកភូមិទាំងអស់គ្នាទៀតផង។ លោក Bui Thanh Meo សំណេះសំណាលថា៖

        “នាពេលកន្លងទៅ ដោយទទួលបានការយកចិត្តទុកដាក់របស់រដ្ឋ បានជា វប្បធម៌ របស់បណ្តាជនជាតិ Muong នៅតែបានរក្សាជានិច្ច។ បទចម្រៀងប្រជាប្រិយបុរាណ និងវប្បធម៌បុរាណនានាក៏មានការអាភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ ខ្ញុំមានមោទនៈភាព យ៉ាងខ្លាំងដែលបានរួមជាមួយអ្នកភូមិ រក្សានិងបង្កើតឈុតសម្តែងដើម្បីចូលរួមក្នុង កម្មវិធីនេះផងដែរ”។

        ការរក្សានិងអភិរក្សវប្បធម៌រូបីនិងអរូបី រក្សានូវតម្លៃវប្បធម៌ប្រពៃណី ត្រូវបានរដ្ឋ អំណាចនិងប្រជាជនស្រុក Cao Phong យកចិត្តទុកដាក់ជាពិសេស តាមនោះ ការ យល់ដឹងរបស់ប្រជាជនក៏ត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីការពង្រឹង និងបើកទូលាយពិធីបុណ្យនានានោះ ស្រុក Cao Phong នៅរក្សាបានឃ្មោះជាង៣ពាន់ គ្រឿង។ រួមជាមួយគ្នានោះ ស្រុកក៏បានបើកវគ្គបង្រៀនវាយឃ្មោះសម្រាប់ជំនាន់ ក្រោយៗច្រើនវគ្គទៀតផង។ លោកស្រី Bui Yen Minh កម្មាភិបាលការិយាល័យវប្ប ធម៌និងកីឡាស្រុក  Cao Phong បានឲ្យដឹងថា៖

        “ស្រុក Cao Phong ជាស្រុកមួយមានតំបន់ជនជាតិ Muong ធំៗក្នុងចំណោមជន ជាតិ Muong ទាំង៤របស់ខេត្ត Hoa Binh ក្នុងនោះវប្បធម៌ឃ្មោះ Muong ជាលក្ខណៈ វប្បធម៌លេចធ្លោបំផុតរបស់តំបន់ Muong Thang។ បច្ចុប្បន្ននេះ គណៈកម្មាធិការប្រ ជាជនស្រុកនិងមន្ទីវប្បធម៌របស់ខេត្តកំពុងត្រៀមរៀបចំសំណុំឯកសារ ដើម្បីដាក់ជូន អង្គការ UNESCO ដោយស្នើឲ្យទទួលស្គាល់វប្បធម៌ Muong និងឃ្មោះ Muong ផងដែរ”។

        លោក Vo Ngoc Kien លេខាគណៈកម្មាធិការបក្សស្រុក Cao Phong បានឲ្យដឹង ថា ថ្វីត្បិតតែតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តជាជនជាតិកំពុងសាបសូន្យទៅៗក៏ដោយ ប៉ុន្តែ ស្រុក Cao Phong កំពុងស្រាវជ្រាវដើម្បីស្តារឡើងវិញនូវ ពិធីបុណ្យ Muong Thang និងបង្រៀនច្រៀងប្រជាប្រិយ Thuong Dang, Bo Meng ពីសិប្បករជើងចាស់ សម្រាប់ជំនាន់ក្មេងក្រោយៗផងដែរ។

        “ការរក្សានិងពង្រីកនូវតម្លៃវវប្បធម៌ជនជាតិ Muong ត្រូវបានស្រុកយកចិត្តទុក ដាក់ជាពិសេស។ ក្នុងឱកាសទទួលនិទាឃរដូវឆ្នាំ២០១៨ខាងមុខនេះ យើងខ្ញុំនឹងរៀប ចំពិធីបុណ្យ Muong Thang ឲ្យក្លាយទៅជាពិធីបុណ្យថ្នាក់ស្រុក។ ពីនោះ ពង្រីកវប្បធម៌ Muong Thang ឲ្យក្លាយទៅជាតំបន់ Muong ធំបំផុតក្នុងខេត្ត។ ជាពិសេស យើងខ្ញុំនឹង បង្កលក្ខណៈងាយស្រួលសម្រាប់ការពង្រឹងនិងពង្រីកវប្បធម៌ Muong Thang ផងដែរ”។

        ស្រុក Cao Phong បានចាត់ទុកការពង្រឹងនិងពង្រីកនូវតម្លៃវប្បធម៌បណ្តាជនជាតិ Muong ជាកម្លាំងចលករក្នុងការកសាងនិងអភិវឌ្ឍន៍ជីវភាពរស់នៅខាងស្មារតីសម្រាប់ ជនជាតិទាំងអស់រស់នៅទូទាំងស្រុក។ ក្រៅពីនោះ តម្លៃវប្បធម៌របស់រមណីដ្ឋាននានា បេតិកភណ្ឌប្រវត្តិសាស្ត្រ និងសកម្មភាពវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណ បណ្តាជនជាតិនោះ ក៏បានរួមចំណែកជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។  ពីនោះឈានដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពរស់នៅជូនប្រជាជនក្នុង តំបន់៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ