សំលៀកបំពាក់របស់ជនជាតិ Xo Dang

(VOVWORLD) -Xo Dang ជាជនជាតិភាគតិចមួយក្នុងចំណោមជនជាតិទាំង៤៧ដែលរស់នៅ តំបន់ Tay Nguyen ដែលពោរពេញទៅដោយប្រពៃណីវប្បធម៌វិសេសវិសាល ក្នុង នោះមានលក្ខណៈស្អាតប្រណិតលើសម្លៀកបំពាក់ទៀតផង។ មុខរបរត្បាញចរបាប់របស់ ជនជាតិ Xo Dang គឺមានតាំងពីរយូរណាស់មកហើយនោះ បានរួមចំណែករក្សា លក្ខណៈវិសេសវិសាលបំផុតលើសម្លៀកបំពាក់របស់ជនជាតិ Xo Dang។
សំលៀកបំពាក់របស់ជនជាតិ Xo Dang - ảnh 1សម្លៀកបំពាក់របស់ជនជាតិ Xo Dang (រូបថតៈអ៊ីនធ្វើណែត) 

ក្នុងក្រុមតំបន់ទាំង៥នោះ ក្រៅពីក្រុមជនជាតិ Ca Dong គឺក្រុមមួយចំនួនរបស់ ជនជាតិ Xo Dang ដូចជា Xo Teng, To Dra, Mo Nam, Ha Lang សុទ្ធតែប្រកបរបរ តម្បាញចរបាបប្រពៃណី។ កីរបស់ជនជាតិ Xo Dang និយាយរួមក៏ដូចទៅនឹងកីត្បាញរបស់ជន ជាតិ Ba Na ឬ Gia Rai ដែរ។ អាស្រ័យលើមុខរបរនេះ ជនរួមជាតិ Xo Dang នៅរក្សា បានសម្លៀកបំពាក់ច្រើនប្រភេទដោយលក្ខណៈវិសេសវិសាលរបស់តំបន់នីមួយៗ។ អ្នកស្រាវជ្រាវវប្បធម៌ជនជាតិ Tay Nguyen លោកស្រី Luong Thanh Son បានឲ្យ ដឹងថា ៖

        “ក៏ដូចជាជនជាតិដទៃនៅតំបន់ Tay Nguyen សម្លៀកបំពាក់របស់ជនជាតិ Xo Dang តែងមានពណ៌ខ្មៅនិងពណ៌ខៀវប្រផះ។ ក្បូរក្បាច់លើសម្លៀកបំពាក់គឺភាគច្រើនបាន តែងលំអរជុំវិញអាវនិងសំពត់”។

        សម្លៀកបំពាក់ពោរពេញទៅដោយលក្ខណៈពិសេសនៃតំបន់ Tay Nguyen របស់ជនជាតិ Xo Dang នោះគឺកន្ទបនិងអាវរបស់បុរសហើយអាចច្រកក្បាលចូលច្រហរដល់ក្លៀករបស់នារី។ សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Xo Dang គឺបុរសវ័ណ្ឌកន្ទប។ អ្នកស្រាវ ជ្រាវវប្បធម៌បណ្តាជនជាតិ Tay Nguyen លោកស្រី Linh Nga Nie Kdam បានឲ្យដឹងថា៖

        “សម្លៀកបំពាក់របស់ជនជាតិនីមួយៗនៅតំបន់ Tay Nguyen តែងតែមាន លក្ខណៈខុសដោយឡែកពីគ្នា។ ជនជាតិ Jalai ជនជាតិ Chu Ru គឺស្លៀកពាក់អាវ ដៃវែង សំពត់វែងនិងតែងបានលំអនៅជាយអាវនិងលើទ្រូង។ រីឯជនជាតិ Xo Dang ស្លៀកអាវដៃខ្លី សំពត់ខ្លី ហើយបានតែងលំអដោយក្បូរក្បាច់ច្រើន។

        សម្លៀកបំពាក់ប្រពៃណីរបស់នារីជនជាតិ Xo Dang រួមមាន អាវ សំពត់និង កន្សែងធំមួយ។ អាវគឺជាប្រភេទអាវច្រកក្បាលចូល ។ ហើយកន្សែងស្មាររបស់នារីជនជាតិ Xo Dang គឺបានត្បាញពីសសៃមានពណ៌ចម្រុះ ហើយភាគច្រើនគឺពណ៌ខ្មៅ។លោក ស្រី Y Mon ឃុំ Dak Ang ស្រុក Ngoc Hoi ខេត្ត Kon Tum បានឲ្យដឹងថា៖

        “”សម្លៀកបំពាក់ពីមុននេះរបស់ជនជាតិ Xo Dang គឺអាវពណ៌ស សំពត់ពណ៌ ខ្មៅនិងមានខ្សែចងចង្កះមួយ។ ប៉ុន្តែឥឡូវនេះ យើងខ្ញុំតែងតែទិញក្រណាត់កាត់ដេ សម្លៀកបំពាក់ដោយខ្លួនឯង”។

        នារីជនជាតិ Xo Dang ដល់ពេលពេញក្រមុំតែងប្រើកន្សែងធំរុំជុំវិញខ្លួន ជាសញ្ញាប្រាប់ បុរសៗថា ខ្លួននៅលីវដើម្បីអាចស្វែងយល់ចិត្តគ្នា។ នៅពេលយកប្តីហើយទៅនៅ ខាងប្តី នាងបានយកតាមខ្លួនកន្សែងមួយនេះហើយរក្សាទុកជាជាវត្ថុអនុស្សាវរីយ៍របស់ខ្លួន។ ហើយនារីជនជាតិ Xo Dang ចូលចិត្តពាក់គ្រឿងអលង្កាធ្វើពីអង្កាំចម្រុះពណ៌ កដៃ និងកជើងពាក់កងធ្វើពីសំរឹទ្ធនិងកងធ្វើពីប្រាក់លើ កនិងក្រវិល។

        នាបច្ចុប្បន្ននេះ ជីវភាពមានការផ្លាស់ប្តូច្រើននិងជីវភាពរស់នៅមានការអភិវឌ្ឍន៍ ហើយជនជាតិ Xo Dang មានជម្រើសជាច្រើនក្នុងដេរនិងស្លៀកសម្លៀកបំពាក់។ ប៉ុន្តែ នៅពិធីបុណ្យប្រពៃណី ជនជាតិ Xo Dang នៅស្លៀកសម្លៀកបំពាក់ប្រពៃណី ដើម្បី រក្សានូវលក្ខណៈវប្បធម៌និងអត្តសញ្ញាញរបស់ជនជាតិខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ