សិល្បៈចម្លាក់របស់ជនជាតិ E de

សិល្បៈចម្លាក់របស់ជនជាតិ E de - ảnh 1
សិល្បៈចម្លាក់របស់ជនជាតិ E de (baobinhphuoc.com.vn)

        Vovworld-ផ្ទះវែងជាវណ្ណកម្មសិល្បៈចម្លាក់វិសេសវិសាល​របស់​ជនជាតិ E de។ ប្រធានក្បូរក្បាច់ឆ្លាក់នៅទ្វាមុខជណ្ដើរក្នុងផ្ទះវែងបង្ក​ចាប់​អារម្មណ៍ខ្លាំង។ បណ្ឌិត
Luu Hung នាយករងសារមន្ទីជនជាតិវិទ្យាបាន​ឲ្យដឹងថា៖

        “បើប្រៀបនឹងជនជាតិផ្សេងៗនៅ Tay Nguyen បណ្ដាជន E de ជាបណ្ដាសប្បករ
ក្នុងការតុបតែងចម្លាក់។ សិល្បៈប្រពៃណីតុបតែង​រួម​របស់ជន Tay Nguyen គឺមិន
ព័រនាលំអិតធ្វើម៉ត់ចត់ទេ តែវារំលេចដោយភាពឆើតឆាយ ព័រនា នោះជាផ្នែកវិសេស
វិសាល។”

        នៅលើសសររនូតផ្ទះវែងនានា សិប្បករប្រជាប្រិយ E de បានឆ្លាក់រូបភាពជា​ច្រើនដោយឆ្លុះបញ្ជាំងពិភពធម្មជាតិដ៏រស់រវើកនិមិត្តរូបឲ្យការប្រសព្វគ្នារវាងមេឃ
ដី​និងវត្ថុនានា។ លោក Luu Hung បានឲ្យដឹងបន្ថែមទៀតថា៖

        “ការតុបតែងរបស់ផ្ទះ E de ប្រមូលផ្ដុំនៅសសរនានា។ ជាក់​ស្ដែងគឺរំលេចឡើង
នៅសសររានហាលទាំងពីរក៏ដូចជាចុងផ្ទះនិងសសរបែងចែកកណ្ដាល​បន្ទប់ភ្ញៀវ​ បរិយាកាសទទួលភ្ញៀវជាមួយកន្លែងរស់នៅក្នុងគ្រួសារជាដើម។ ក្រៅ​ពី​និមិត្តរូបនៃ
សុដន់ទាំងគូរ អឌ្ឍច័ន្ទ-និមិត្តរូបនៃរបបតាមម្ដាយ គេអាចបានឃើញរូបភាព​តុប​តែង​ផ្សេងៗដូចជានាគដី ក្ដាមជាដើម។”

សិល្បៈចម្លាក់របស់ជនជាតិ E de - ảnh 2
ផ្ទះវែងជាវណ្ណកម្មសិល្បៈចម្លាក់វិសេសវិសាលរបស់ជនជាតិ E de។ (manghoidap.vn)


         រាល់ក្បូរក្បាច់តុបតែងក្នុងផ្ទះវែងបានឆ្លុះបញ្ជាំងច្បាស់លាស់អំពីរបបត្រកូល
តាមម្ដាយ។ រូបភាពសុដន់របស់នារីត្រូវបានឆ្លាក់លើសសរចំនួន៤នៃល្វែងស្នូលក្នុង​
ផ្ទះ។ បណ្ដាសសរនោះត្រូវបានជន E de ហៅថាសសរស្នូលនៃផ្ទះ។ បណ្ដាសុដន់ជា
និមិត្តរូបនៃភាពអមតៈលូតលាស់សម្បូរុងរឿងនៃម្ចាស់ផ្ទះ។ ក្រៅពី​នោះលើរនូត
ពិសេសគឺផ្ទះរបស់អ្នកមាននោះ ម្ចាស់ផ្ទះបានឆ្លាក់​រូប​ភាព​សត្វនានាទៀតផង។
លោកស្រី Dam Thi Hop កម្មាភិបាលសារមន្ទីជនជាតិ​វិទ្យាបានឧទ្ទេសនាមអំពីការ
តុបតែងចម្លាក់ក្នុងផ្ទះថា៖

        “បណ្ដាសិប្បករ E de បានឆ្លាក់រូបសត្វបង្គួយរនូតក្នុង​បំណង​នឹងនាំមកនូវសំណង
ដល់ក្រុមគ្រួសារនិងបញ្ជៀសប្រការមិនសំណាង។ ពិសេសគឺសត្វនាគមានព្រុយត្រី ពុកមាត់ស្នែងដុះនេញ។​ នេះជាក្បូរក្បាច់​បុរាណ​​របស់ជនជាតិ E de មិនលាយឡំនឹង
ជនជាតិផ្សេងៗឡើយ។”

        សិល្បៈចម្លាក់របស់ជនជាតិ E de បានបង្ហាញនៅរូបសំណាកផ្ទះផ្នូរ។ ដោយគ្រាន់
តែប្រើពូថៅដែកដាប់និងបាតដៃប៉ិនប្រសព្វនិងការស្រមើស្រមៃដ៏សម្បូបែបតែប៉ុណ្ណោះ
រ​ជនជាតិ E de បាន​បង្កើតឡើងនូវវណ្ណកម្មដ៏មានតំលៃទៀតឆ្លើយតបនឹងសំណូមពរ
សោភ័ណ្ឌភាពក្នុងជីវភាព​រស់នៅរបស់គេ។ នោះគឺរូបសំណាកបុរសវាយស្គរ នារីបុក
អង្ករជាដើម។ រូបសំនាកតុបតែងនីមួយៗសុទ្ធតែមានអត្ថន័យផ្សេងៗគ្នាខាងព្រលឹង។ តាមទស្សនាទាន​របស់ជនជាតិ E de ថា ធ្វើរូបសំណាកនៅផ្ទះផ្នូរសំរាប់អ្នកស្លាប់គឺចង់
ឲ្យអ្នកស្លាប់​បាន​ឡើងឋាននិពាន្ធ។ ផ្ទះផ្នូរណាក៏មានរូបសំណាកមនុស្សចំនួន៤ដាក់
នៅជ្រុងទាំង៤នៃ​ផ្នូរ។​ លោក Luu Hung បានឲ្យដឹងថែមទៀតថា៖

       “ចាប់ប្រភពពីទស្សនាទានអ្នកស្លាប់បន្តរស់នៅឋានផ្សេងទៀតដោយហេតុនេះគេ​បានផ្ញើរប្រដាប់ប្រដាជាច្រើនដើម្បីអ្នកស្លាប់យកទៅឋាននោះ។​ រាល់រូបភាពតុប​តែង​នោះក៏ជារបៀបដើម្បីតុបតែងឲ្យផ្នូរស្អាតជាង។”

        រាល់វណ្ណកម្មចម្លាក់របស់ជនជាតិ E de មិនរលើបរលោងទេ ប៉ុន្តែមានរូបភាព​សាមាញ្ញនិងបានលេចឡើងភាពពិតៗ។ ឆ្លងកាត់វាលវត្សន៍សង្ខារជន E de នៅរក្សា
ផ្នែកវិសេសវិសាលដោយឡែករបស់ខ្លួន ជ្រៀតចូលក្នុងខឿនវប្បធម៍ប្រជាជាតិវៀត
ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ