សិល្បៈធ្វើគំនូរពីក្រដាសកាត់របស់ជនជាតិ Nung Din

(VOVWORLD) - គំនូរក្រដាសកាត់គឺជារបរសិប្បកម្មប្រពៃណីដែលមានអាយុកាលយូរយារណាស់មកហើយរបស់ជនជាតិ Nung Din នៅស្រុក Muong Khuong ខេត្ត Lao Cai ដែលត្រូវបាន ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ នេះគឺជារបរប្រពៃណីដែលមានលក្ខណៈពិសេសដោយឡែក ទាមទារឲ្យមានភាព ល្អិតល្អន់ និងភាពប៉ិនប្រសប់ដើម្បីបង្កើតឡើងផលិតផលសិល្បៈដ៏ល្អប្រណិត បម្រើដល់ ពិធីបុណ្យសពរបស់ជនជាតិ Nung Din។

សិល្បៈធ្វើគំនូរពីក្រដាសកាត់របស់ជនជាតិ Nung Din - ảnh 1គំនូរធ្វើពីក្រដាសកាត់របស់ជនជាតិ Nung Din។ (រូបថត៖ VOV)
គំនូរក្រដាសកាត់ច្រើនតែត្រូវបានធ្វើឡើង និងប្រើប្រាស់នៅពេលដែលមាននរណាម្នាក់ ចែក ឋានទៅហើយរៀបចំពិធីបុណ្យសព។ នេះគឺជាគ្រឿងសំណែនជូនអ្នកដែលបាន ចែកឋានទៅ ដោយមានន័យដូចកាដូមួយដើម្បីបង្ហាញពីការដឹងគុណរបស់កូនចៅ ចំពោះឪពុកម្តាយ លោកតាលោកយាយនៅពេលលាចាកលោកទៅ។ តាមទស្សនៈ ទានរបស់ជនជាតិ Nung Din មនុស្សមានព្រលឹង នៅពេលមនុស្សស្លាប់ទៅ ព្រលឹងនឹង លាចេញពីរាងកាយ ប៉ុន្តែនៅវិលវល់ក្នុងពិភពអរូបីមួយ ហើយអាចជះឥទ្ធិពលដល់ មនុស្សដែលនៅរស់។ ព្រលឹងរបស់អ្នកស្លាប់ អាចវិលត្រឡប់ទៅសួរសុខទុក្ខក្រុម គ្រួសារ ប្រសិទ្ធពរជ័យជូនកូនចៅឲ្យរកស៊ីមានបាន មានសុខភាពល្អ រស់នៅ ប្រកបដោយសេចក្ដីសុខ ហើយផ្ទុយមកវិញ។
នៅភូមិ Nam Ooc ឃុំ Nam Lu ស្រុក Muong Khuong លោក Vang Van Chien ត្រូវបានអ្នកស្រុកស្គាល់ដល់ ជាមនុស្សម្នាក់ដែលមានចំណេះដឹងអំពីគំនូរក្រដាស ហើយតែងតែជួយគ្រួសារក្នុងភូមិធ្វើគំនូរក្រដាសនៅពេលមានពិធីបុណ្យសព។ លោក Chien ចែករំលែកថា៖ បុរសស្ទើរតែទាំងអស់ក្នុងភូមិក៏ចេះរបៀបធ្វើគំនូរក្រដាសដែរ។
“ខ្ញុំផ្ទាល់ខ្លួនក៏ចូលចិត្តប្រកបការងារនេះដែរ។ ពិធីបុណ្យសពទាំងអស់នៅក្នុងភូមិ ខ្ញុំក៏ចូលរួមផងដែរ។ ជីដូនជីតាកាលពីមុនបានបង្រៀនឲ្យខ្ញុំ ហើយខ្ញុំក៏រៀនបាន បន្តិចដែរ”។
ការធ្វើគំនូរពីក្រដាសកាត់នៅក្នុងពិធីបុណ្យសពរបស់ជនជាតិ Nung Din គឺជាពិធីមួយដោយមានលក្ខណៈចាប់បង្ខំ។ បើគ្រួសារណាមានអ្នកស្លាប់ ម្ចាស់ផ្ទះនឹងអញ្ជើញ សិប្បករមកផ្ទះធ្វើគ្រឿងសំណែនដោយក្រដាស ជូនអ្នកស្លាប់ដើម្បីនាំយកទៅកាន់ សុខគតិភព ដែលជាវត្ថុក្លែងធ្វើផ្ទះ ប្រដាប់ប្រដាប្រើប្រាស់ លុយកាក់ មធ្យោបាយ ពលកម្ម ជាដើម។ តាមទស្សនៈទានរបស់ជនជាតិ Nung Din មនុស្សមានព្រលឹង នៅពេលមនុស្សស្លាប់ ព្រលឹងនឹងចាកចេញពីរាងកាយ ប៉ុន្តែនៅតែមាននៅក្នុងពិភព អរូបីមួយ។ ព្រលឹងរបស់អ្នកស្លាប់ អាចវិលត្រឡប់ទៅសួរសុខទុក្ខក្រុមគ្រួសារ ប្រសិទ្ធពរជ័យជូនកូនចៅឲ្យរកស៊ីមានបាន មានសុខភាពល្អ រស់នៅប្រកបដោយ សេចក្ដីសុខ។
គំនូរក្រដាសរបស់ជនជាតិ Nung Din ភាគច្រើន ត្រូវបានធ្វើដោយការដាប់លើ ក្រដាស។ គំនូរត្រូវបានដាប់តាមរបៀបចំនួន២៖ ដាប់ដោយផ្ទាល់លើក្រដាស ឬដាប់ តាមពុម្ភដែលមានស្រាប់។ ដោយសារតែក្បូរក្បាច់រចនា និងលំនាំស្ថិតជាប់ៗគ្នា ដោយ មានរូបរាងច្រើន ហើយត្រូវដាប់លើក្រដាសក្រាស់ៗច្រើនស្រទាប់ ដូច្នេះមុខកាំបិតដាប់ ត្រូវតែមុត ហើយត្រូវតែមានភាពប៉ិនប្រសប់ក្នុងចលនានីមួយៗផងដែរ។ សិប្បករ តែងតែ រួមបញ្ចូលពណ៌ខុសៗគ្នាជាច្រើនលើគំនូរតែមួយ ដូចជាពណ៌ស្វាយ ក្រហម ខៀវ លឿង ខ្មៅ និងស។ លោក Nung Chan Phin អតីតនាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lao Cai បានឲ្យដឹងថា៖
“ជាងដាប់ ត្រូវតែផ្ដោតអារម្មណ៍លើការងារនេះ។ ការដាប់និងការផ្សាំត្រូវតែត្រឹមត្រូវតាមបទបញ្ញត្តិ។ ប្រសិនបើអ្នកដាប់ខុស គេនឹងមិនព្យួរវាទេ”។
សិល្បៈធ្វើគំនូរពីក្រដាសកាត់របស់ជនជាតិ Nung Din - ảnh 2សិប្បករជនជាតិ Nung Din ធ្វើគំនូរពីក្រដាសកាត់។ (រូបថត៖ VOV)
ដោយមានបំណងចង់អភិរក្សនិងពង្រីកសិល្បៈគំនូរក្រដាសកាត់ បណ្ដាសិប្បករនៅ ស្រុក Muong Khuong តែងតែចង់បង្រៀនជូនដល់ជំនាន់ក្រោយនូវបទពិសោធន៍ ដែលគេបានរៀនពីអ្នកជំនាន់មុន។ លោក Lu Phin Hoa នៅភូមិ Vang Leng ឃុំ Tung Chung Pho ស្រុក Muong Khuong បានចែករំលែកថា៖
“ខ្ញុំក៏បង្រៀនជូនយុវជនបាន៥-៦នាក់ ហើយថ្នាក់អាយុ៣០ឆ្នាំក៏មានជាង១០នាក់ដែរ។ ដូច្នេះហើយ នៅតែមានជំនាន់ដែលទទួលមរតក និងថែរក្សាមុខរបរប្រពៃណីនេះ”។
គំនូរក្រដាសកាត់របស់ជនជាតិ Nung Din ក្រៅពីអត្ថន័យអប់រំកូនចៅឲ្យចេះរស់នៅ ដោយមានការគោរពចំពោះប្រភពដើម និងភាពស្មោះត្រង់នោះ ក៏បង្ហាញពីសារអប់រំ អ្នកដែលនៅរស់ឲ្យចេះគោរពតម្លៃដែលគេកំពុងមានទៀតផង។
សិល្បៈធ្វើគំនូរក្រដាសកាត់របស់ជនជាតិ Nung Din ត្រូវបានទទួលស្គាល់ជា បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ដូច្នេះ ទម្រង់សិល្បៈដ៏វិសេសវិសាលនេះត្រូវការ ថែរក្សាយ៉ាងយកចិត្តទុកដាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ